Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ប្តេជ្ញាកសាងទំនាក់ទំនងប្រទេសជប៉ុន-កម្ពុជា ឲ្យកាន់តែរឹងមាំ និងរួមគ្នាអភិវឌ្ឍន៍ប្រកបដោយសន្តិភាព ទាំងក្នុងតំបន់ និងពិភពលោក

ដោយ Pothe Thun
21/02/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ប្តេជ្ញាកសាងទំនាក់ទំនងប្រទេសជប៉ុន-កម្ពុជា ឲ្យកាន់តែរឹងមាំ និងរួមគ្នាអភិវឌ្ឍន៍ប្រកបដោយសន្តិភាព ទាំងក្នុងតំបន់ និងពិភពលោក
11
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងពិធីលៀងសាយភោជន៍អបអរសាទរពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់៦៣ យាងចូល ៦៤ព្រះវស្សា របស់ព្រះចៅ ណារូ ហ៊ីតុ ព្រះចៅអធិរាជនៃប្រទេសជប៉ុន នារាត្រីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្ដម អ៊ូអ៊ីណុ អាត់ហ្ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្តេជ្ញាយ៉ាងមុតមាំថា ក្នុងអណត្តិការទូតនៅកម្ពុជា ឯកឧត្តមនឹងខិតខំកសាងឲ្យទំនាក់ទំនងរវាងប្រទេសទាំង២ កម្ពុជា-ជប៉ុន ឲ្យកាន់តែមានភាពរឹងមាំ និងរួមគ្នាអភិវឌ្ឍន៍សង្គមមួយប្រកបដោយសន្តិភាព ទាំងក្នុងតំបន់ និងពិភពលោក។

ឯកឧត្ដម ឯកអគ្គរាជទូត បានរំលឹកថា នៅឆ្នាំ២០២៣ ជាឆ្នាំខួបទី៧០ នៃការបង្កើតទំនាក់ទំនងកាទូតរវាងប្រទេសកម្ពុជា និងជប៉ុន ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្រ នៃទំនាក់ទំនងកាទូតរបស់ប្រទេសទាំងពីរ ហើយអ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺទំនាក់ទំនងទ្វេរភាគីនៃប្រទេសទាំងពីរត្រូវបានតម្លើងដល់កម្រិត ភាពជាដៃគូយុទ្ឋសាស្ត្រគ្រប់ជ្រុងជ្រោយ។ ជាមួយគ្នានោះក៏មានព្រឹត្តិការណ៍ជាច្រើនទៀតត្រូវបានរៀបចំឡើងពេញមួយឆ្នាំមុន។ នៅឆ្នាំនេះយើងនឹងចាប់យកយន្តការដែលបានបង្កើតកាលពីឆ្នាំ២០២៣ ដើម្បីពង្រឹងបន្ថែមទំនាក់ទំនងជប៉ុន-កម្ពុជា ដើម្បីសម្រេចឱ្យបាននូវបំណងនៃការអភិវឌ្ឍដោយទំនុកចិត្តនិងមិត្តភាព។ ជាមួយគ្នានេះ នៅឆ្នាំ២០២៤នេះ ប្រទេសជប៉ុន បានចាប់ផ្តើមជាមួយនឹងគ្រោះមហន្តរាយធម្មជាតិ ក៏ដូចជាគ្រោះថ្នាក់យន្តហោះបុកគ្នា ដែលព្រឹត្តិការណ៍នេះ បានធ្វើឲ្យព្រចៅអធិរាជជប៉ុន និងព្រះរាជនី មានទុក្ខកង្វល់ជាខ្លាំង។

ឯកឧត្ដម បានឲ្យដឹងថា ក្នុងនាមប្រទេសជាមិត្ត អង្គព្រះមហាក្សត្រកម្ពុជា សម្តេចព្រះបរមនាថនរោត្តម សីហមុនី និងប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត និងប្រជាជនកម្ពុជា បានផ្ញើព្រះរាជសារផ្ញើសារចូលរួមរំលែកទុក្ខយ៉ាងច្រើន ដែលនេះបង្ហាញថា ទំនាក់ទំនងរវាងប្រទេសទាំងពីរពិតជាឈានដល់កម្រិតកំពូល និងមិនអាចកាត់ផ្តាច់បាន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងនាមអាជ្ញាធរខេត្ត លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានថ្លែងនូវអំណរគុណដ៏ស្មោះប្រកបដោយមនោសញ្ចេតនាជាមួយ រាជរដ្ឋាភិបាល និងប្រជាជននៃប្រទេសជប៉ុន ដែលតែងតែបានជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងដល់ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងសន្តិភាពនៅកម្ពុជា ក៏ដូចជាការរួមចំណែក វឌ្ឍនភាព នៃខេត្តសៀមរាប ប្រកបដោយផ្លែផ្កា និងកិច្ចសហប្រតិបត្តិការយ៉ាងសកម្ម និងស្និទស្នាលផង ដែរ។

លោក យុន លីណណេ មានប្រសាសន៍ថា ការរៀបចំពិធីលៀងសាយភោជន៍អបអរសាទរព្រះរាជពិធីចម្រើនព្រះជន្មព្រះករុណាព្រះចៅអធិរាជជប៉ុន នៅលើទឹកដីសៀមរាបនេះ គឺបានប្រព្រឹត្តិទៅជាលើកទី២ហើយ កាលពីឆ្នាំមុន និងឆ្នាំនេះ ដែលបានឆ្លុះបញ្ចាំង ពីការយកចិត្តទុកដាក់ខ្ពស់ពីស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការិយាល័យកុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាប ចំពោះទំនុកចិត្ត និងការផ្តល់កិត្តិយសសម្រាប់ ខេត្តសៀមរាប ក្នុងរូបភាពសហប្រតិបត្តិការ យ៉ាងល្អប្រសើររវាងការិយាល័យកុងស៊ុល និងរដ្ឋបាលខេត្តសៀមរាប៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់, លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ទូតជប៉ុនប្រចាំកម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាខាកាកបាទក្រហមកម្ពុជា សំណេះសំណាល ជាមួយពលរដ្ឋក្នុងទិវាជាតិសុខភាពមាតា ទារក និងកុមារ នៅមណ្ឌលសុខភាព ពង្រក្រោម ស្រុកជីក្រែង

សាខាកាកបាទក្រហមកម្ពុជា សំណេះសំណាល ជាមួយពលរដ្ឋក្នុងទិវាជាតិសុខភាពមាតា ទារក និងកុមារ នៅមណ្ឌលសុខភាព ពង្រក្រោម ស្រុកជីក្រែង

Blue Dolphin ៖ សៀមរាប ជាខេត្តមានកុមាររងគ្រោះដោយសារលង់ទឹកច្រើនជាង បណ្ដាខេត្តនានាក្នុងប្រទេសកម្ពុជា

Blue Dolphin ៖ សៀមរាប ជាខេត្តមានកុមាររងគ្រោះដោយសារលង់ទឹកច្រើនជាង បណ្ដាខេត្តនានាក្នុងប្រទេសកម្ពុជា

ប្រជាពលរដ្ឋក្នុងភូមិអារញ្ញ ទទួលយកការសម្របសម្រួលរបស់អាជ្ញាធរសង្កាត់សៀមរាប លើសំណើផ្លាស់ប្ដូរមេភូមិ

ប្រជាពលរដ្ឋក្នុងភូមិអារញ្ញ ទទួលយកការសម្របសម្រួលរបស់អាជ្ញាធរសង្កាត់សៀមរាប លើសំណើផ្លាស់ប្ដូរមេភូមិ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.