Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

សាខាកាកបាទក្រហមកម្ពុជា សំណេះសំណាល ជាមួយពលរដ្ឋក្នុងទិវាជាតិសុខភាពមាតា ទារក និងកុមារ នៅមណ្ឌលសុខភាព ពង្រក្រោម ស្រុកជីក្រែង

ដោយ Pothe Thun
21/02/2024
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
សាខាកាកបាទក្រហមកម្ពុជា សំណេះសំណាល ជាមួយពលរដ្ឋក្នុងទិវាជាតិសុខភាពមាតា ទារក និងកុមារ នៅមណ្ឌលសុខភាព ពង្រក្រោម ស្រុកជីក្រែង
22
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោកជំទាវ ទុយ ជិ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្ដសៀមរាប នៅព្រឹកថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០២៤នេះ បានដឹកនាំក្រុមការងារ អញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខ ព្រមទាំងចែកអំណោយស្ដ្រីមាតាទារក និងកុមារ ដើម្បីអបអរសាទរ ទិវាជាតិសុខភាពមាតា ទារក និងកុមារ ដែលធ្វើឡើងនៅមណ្ឌលសុខភាព ពង្រក្រោម ឃុំពង្រងក្រោម ស្រុកជីក្រែង ខេត្ដសៀមរាប ។

លោក បូ ម៉េងទ្រី អភិបាលស្រុកជីក្រែង មានប្រសាសន៍ថា ការចុះមកសំណេះសំណាល សួរសុខទុក្ខ ផ្តល់អំណោយជូនប្រជាពលរដ្ឋជាមាតាដែលមានទារក កុមារ ក្នុងទិវាជាតិសុខភាព មាតា ទារក និងកុមារ នៅមណ្ឌលសុខភាពពង្រក្រោម មានសរុបចំនួន ៨០នាក់ ក្នុងនោះមាតាទារក មកពីឃុំពង្រក្រោមមានចំនួន៥០នាក់ និងឃុំពង្រលើមាតាមានទារក៣០នាក់ ។

លោកក៍បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកជំទាវ ទុយ ជិ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងជាអនុប្រធានក្រុមការងារ ឥស្សរជនឆ្នើមថ្នាក់ជាតិ សាខាខេត្តសៀមរាប ព្រមទាំងក្រុមការងាររបស់កាកបាទ ក្រហមកម្ពុជា ដែលបានលះបង់ធនធានថវិកា ពេលវេលាដ៏មានតម្លៃ ចូលរួមទិវាជាតិសុខភាព មាតា ទារក និងកុមារ នាពេលនេះ ។លោកបន្ថែមថា មាតាមានទារក និងកុមារ ដែលតែងតែជឿទុកចិត្ត នាំកុមារមកពិនិត្យ ព្យាបាលជម្ងឺ នៅតាមមន្ទីរពេទ្យរដ្ឋ មណ្ឌលសុខភាពតាមបណ្តាលឃុំ ជាពិសេស មណ្ឌលសុខភាព ពងក្រោម ដែលតែងតែខិតខំបម្រើសេវាជូនប្រជាពលរដ្ឋបានល្អប្រសើរ រហូតដល់ការវាយតម្លៃរបស់ គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិបានទទួលជ័យលាភីអង្គភាពផ្តល់ សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាលឆ្នាំ២០២៣ ផងដែរ ។លោកថា ទីណាមានការលំបាកទីនោះមានកាកបាទក្រហមជាតិ គឺមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារអត់អាហារនោះទេ។ ជាមួយគ្នានេះ ការផ្ដល់អំណោយនេះ បានបង្ហាញពីការយកចិត្ត ទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជា ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ។លោកបន្ដថា កន្លងមកសាខាកាកបាទក្រហមខេត្តសៀមរាប បាននាំយកអំណោយមនុស្សធម៌ មានគ្រឿងឧបភោគ បរិភោគ មកជួយសម្រាលទុក្ខលំបាកខ្លះ ដល់ប្រជាពលរដ្ឋរងគ្រោះងាយរងគ្រោះជាប្រចាំផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

នាឱកាសនោះលោកជំទាវ ទុយ ជិ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្ដសៀមរាប មានប្រសាសន៍ថា ដើម្បីអបអរទិវាជាតិសុខភាពមាតា ទារក និងកុមារ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ តាំងនាមឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម កម្ពុជា ខេត្តសៀមរាប ខ្ញុំសូមពាំនាំការសាកសួរសុខទុក្ខពីឯកឧត្តមប្រធានជូនចំពោះបងប្អូនទាំង អស់ដែលអញ្ជើញចូលរួមក្នុងពិធីនេះ។លោកជំទាវបន្ដថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពបងប្អូនប្រជាពលរដ្ឋជាស្ត្រីដែលជាមាតា ទារក និងកុមារទូទាំងព្រះរាជាណាចក្រកម្ពុជា ។ពិសេសទៅទៀតនោះ ក្នុងគោរមងារជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ នៅកម្ពុជានោះ សម្តេចប្រធាន តែងតែមានសន្តានចិត្តប្រោសប្រណី និងគិតគូរចំពោះទុក្ខលំបាករបស់បងប្អូនប្រជា ពលរដ្ឋជាស្ត្រីដែលកំពុងមានផ្ទៃពោះ ស្ត្រីបំបៅដោះកូន ស្ត្រីមានកូនច្រើន និងស្ត្រីដែលមានផ្ទុក មេរោគអេដស៍/ជំងឺអេដស៍។លោកជំទាវបន្ថែមថា ទិវាជាតិសុខភាពមាតា ទារក និងកុមារ ឆ្នាំ២០២៤នេះ ប្រព្រឹត្តទៅក្រោមប្រធានបទ ពង្រឹង គុណភាពសេវាថែទាំសុខភាពមាតាទារក និងកុមារ ដើម្បីឆ្ពោះទៅសម្រេចបានការគ្របដណ្តប់សុខភាព ជាសាកល” ដែលក្នុងនាមជាស្ត្រី និងមាតាម្នាក់ដែលនោះ លោកជំទាវ មានការចាប់អារម្មណ៍ និងកោត សរសើរជាខ្លាំង ចំពោះស្មារតីទទួលខុសត្រូវរបស់មាតាគ្រប់រូបក្នុងការចិញ្ចឹម និងថែទាំកូនតាំងពី ទារក រហូតដល់ពេញវ័យ ដោយមិនមានពោលពាក្យនឿយហត់បន្តិចសោះឡើយ ដែលនេះ បង្ហាញឱ្យឃើញពីព្រហ្មវិហារធម៌ របស់មាតារួមទាំងបិតាផងដែរ ចំពោះបុត្រធីតាគ្រប់រូប។

លោកជំទាវបន្ថែមថា បច្ចុប្បន្ននេះ ទោះបីអត្រាមរណៈភាពរបស់មាតា និងទារកបានថយចុះក៏ដោយ ប៉ុន្តែសុខ ភាពមាតា ទារក និងកុមារនៅតែជាកង្វល់របស់រាជរដ្ឋាភិបាលកម្ពុជាយើង ដែលទាមទារឱ្យមាតា គ្រប់រូបយកចិត្តទុក្ខដាក់បន្ថែមទៀត ទៅលើការថែទាំសុខភាពផ្ទាល់ខ្លួន និងកូនៗរបស់យើង។ លោកជំទាវ ស្នើរឱ្យ អ្នកម្តាយគ្រប់រូបត្រូវស្វែងរកការផ្តល់ប្រឹក្សាពីមន្ត្រីសុខាភិបាល អ្នកគ្រូពេទ្យឆ្មប ដែល បម្រើការនៅមណ្ឌលសុខភាពជិតផ្ទះរបស់យើងដូចជា ការបំបៅដោះកូន ការតាមដានភាពលូតលាស់ នៃទារក ការចាក់វ៉ាក់សាំងបង្ការជំងឺ និងការប្រើប្រាស់អាហាររូបត្ថម្ភជាដើម៕

Tags: ទិវាជាតិសុខភាពមាតាសាខាកាកបាទក្រហមកម្ពុជាស្រុកជីក្រែងស្រុកជីក្រែង​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
Blue Dolphin ៖ សៀមរាប ជាខេត្តមានកុមាររងគ្រោះដោយសារលង់ទឹកច្រើនជាង បណ្ដាខេត្តនានាក្នុងប្រទេសកម្ពុជា

Blue Dolphin ៖ សៀមរាប ជាខេត្តមានកុមាររងគ្រោះដោយសារលង់ទឹកច្រើនជាង បណ្ដាខេត្តនានាក្នុងប្រទេសកម្ពុជា

ប្រជាពលរដ្ឋក្នុងភូមិអារញ្ញ ទទួលយកការសម្របសម្រួលរបស់អាជ្ញាធរសង្កាត់សៀមរាប លើសំណើផ្លាស់ប្ដូរមេភូមិ

ប្រជាពលរដ្ឋក្នុងភូមិអារញ្ញ ទទួលយកការសម្របសម្រួលរបស់អាជ្ញាធរសង្កាត់សៀមរាប លើសំណើផ្លាស់ប្ដូរមេភូមិ

មន្ទីរពេទ្យកុមារអង្គរ បើកសិក្ខាសាលាផ្សព្វផ្សាយរវាងកម្ពុជា-សិង្ហបុរី ក្រោមប្រធានបទ ការគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគ

មន្ទីរពេទ្យកុមារអង្គរ បើកសិក្ខាសាលាផ្សព្វផ្សាយរវាងកម្ពុជា-សិង្ហបុរី ក្រោមប្រធានបទ ការគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.