Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ត្រីក្រសួងពាណិជ្ជកម្ម និងអាជ្ញាធរខេត្តសៀមរាប ជំរុញឲ្យអ្នកផលិតស្រាត្រូវពង្រឹងការគិតគូរពីគុណភាពដើម្បីបញ្ជៀសករណីពុលស្រា ស

ដោយ Pothe Thun
19/02/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
មន្ត្រីក្រសួងពាណិជ្ជកម្ម និងអាជ្ញាធរខេត្តសៀមរាប ជំរុញឲ្យអ្នកផលិតស្រាត្រូវពង្រឹងការគិតគូរពីគុណភាពដើម្បីបញ្ជៀសករណីពុលស្រា ស
8
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មន្ត្រីជំនាញមកពីក្រសួងពាណិជ្ជកម្ម និងអាជ្ញាធរខេត្តសៀមរាប បានជំរុញដល់អ្នកផលិតស្រាពីអង្ករ ត្រូវព្រឹងការគិតគូរអំពីគុណភាព និងសុវត្ថិភាពអ្នកប្រើប្រាស់ ដើម្បីធ្វើយ៉ាងណាបញ្ជៀសឲ្យបាននូវករណីពុលស្រា ស និងឈានទៅដល់ការពង្រីកទីផ្សារផងដែរ។

ថ្លែងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងគោលការណ៍ណែនាំមួយចំនួន ពាក់ព័ន្ធនឹងការផលិតស្រាប្រកបដោយសុវត្ថិភាពនៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោក ឃួន សាវុធ អគ្គនាយករង អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បានលើកឡើងថា កន្លងមកនៅក្នុងប្រទេសកម្ពុជាយើងមានករណីពុលស្រា ស បានកើតឡើងជាបន្តបន្ទាប់។ ការកើតឡើងនេះ វាបណ្តាលមកពីអ្នកផលិតមួយចំនួនមិនបានយល់ដឹងអំពីលក្ខណៈបច្ចេកទេសផលិតស្រាឲ្យបានទូលំទូលាយ។

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

15/01/2026
គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

15/01/2026

លោក ឃួន សាវុធ បានឲ្យដឹងថា ការផលិតស្រាវាពិតណាស់ថាវានឹងមានលាយឡំជាមួយជាតិពុល ប៉ុន្តែបើយើងយល់ដឹងច្បាស់អំពីបច្ចេកទេសក្នុងការធ្វើយ៉ាងណាឲ្យជាតិពុល ជាពិសេសសារធាតុមេតាណុលឲ្យនៅតិចតួចបំផុតនោះ វានឹងកាត់បន្ថយបាននូវគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់។ ក្នុងនោះការពុលស្រា ស ស្រាថ្នាំកន្លងមកនេះ តាមការស្រាវជ្រាវវាកើតចេញពីសារធាតុមេតាណុលដែលអ្នកផលិតបានទិញពីទីផ្សារ។ លោកបញ្ជាក់ថា “អេតាណុល” និង “មេតាណុល” ជាសារធាតុ២ដាច់ដោយឡើងពីគ្នា ប៉ុន្តែវាមានពណ៌ ក្លិន រសជាតិ ប្រហាក់ប្រហែលគ្នាដែលពិបាកបែងចែកដោយការមើលដោយភ្នែកទទេ។ “អេតាណុល”ត្រូវបានគេយកធ្វើមេសម្រាប់ផលិតស្រា ចំណែក “មេតាណុល” ត្រូវបានគេយកវាទៅប្រើក្នុងវិស័យសំណង់ឬប្រើជាឥន្ទនៈសម្រាប់យានយន្ត តែយើងយល់ច្រលំក៏យកវាមកធ្វើជាមេស្រា ដែលជាហេតុបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកទទួលទាន។

មានប្រសាសន៍ក្នុងឱកាសនោះដែរ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានបញ្ជាក់ថា ខេត្តសៀមរាប មានសក្តានុពលខ្លាំងលើផ្នែកទេសចរណ៍ និងកសិកម្ម ប៉ុន្តែកន្លងមកវិស័យទាំង២នេះ មិនបានបំពេញឲ្យគេទៅវិញទៅមកនៅឡើយ។ រាជរដ្ឋាភិបាលគ្រប់អណត្តិ តែងតែដាក់ចេញនូវគោលនយោបាយនានា ដើម្បីធ្វើយ៉ាងណាឲ្យវិស័យទាំងពេញជួយបំពេញឲ្យគ្នា និងឲ្យអស់លទ្ធភាព។

លោកនាក់ ណេរ៉ុន បានសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះ ជាមធ្យមអ្នកទេសចរបរទេសប្រមាណ៣ពាន់នាក់ បានចូលទិញសំបុត្រចូលទស្សនាក្នុងរមណីយដ្ឋានអង្គរ ហើយតាមរបាយការណ៍អង្គការ GIZ របស់អាល្លឺម៉ង់ បានឲ្យដឹងថា អ្នកទេសចរណ៍ទាំងនោះមិនមែនមកដើម្បីមើលតែប្រាង្គប្រាសាទនោះទេ គឺពួកគេក៏មានបំណងឈ្វេងយល់អំពីរសជាតិម្ហូបអាហាររបស់កម្ពុជាដែរ ហើយប្រាកដណាស់ ក៏មានអ្នកទេសចរមួយចំនួនចង់ភ្លក្សនូវរស់ជាតិស្រា ស ស្រាថ្នាំរបស់ខ្មែរដែរ។ លោកថា ប៉ុន្តែបញ្ហាវានៅត្រង់ថា តើការផលិតរបស់យើងមានគុណភាពបែបណា? តើមានសុវត្ថិភាពឬទេ? ដូច្នេះដើម្បីបញ្ជៀសហានិភ័យដល់សុខភាពអ្នកប្រើប្រាស់ ក៏ដូចជាការពង្រីកការនាំចេញនៅនឹងកន្លែងផងនោះ ទាំងមន្ត្រីជំនាញរបស់ក្រសួងពាណិជ្ជកម្ម និងអាជ្ញាធរខេត្តសៀមរាប បានជំរុញដល់អ្នកផលិតទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ពង្រឹងគុណភាព ពង្រីកការកែច្នៃលើវត្ថុធាតុដើមដែលមានស្រេចឲ្យអស់លទ្ធភាព រួមទាំងធ្វើការប្រកួតប្រជែងដោយសុចរិតភាព រក្សាបាននូវកិត្តិយសរបស់ជាតិ៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ស្រាស្រា ស
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រយៈពេល២៥ឆ្នាំកន្លងមកនេះ ស្ត្រីមានផ្ទៃពោះប្រមាណជាង ២លាននាក់ បានមកទទួលសេវាពិនិត្យ ព្យាបាល និងសម្រាលកូន នៅមន្ទីរពេទ្យកុមារគន្ធបុប្ផាក្នុងខេត្ដសៀមរាប

រយៈពេល២៥ឆ្នាំកន្លងមកនេះ ស្ត្រីមានផ្ទៃពោះប្រមាណជាង ២លាននាក់ បានមកទទួលសេវាពិនិត្យ ព្យាបាល និងសម្រាលកូន នៅមន្ទីរពេទ្យកុមារគន្ធបុប្ផាក្នុងខេត្ដសៀមរាប

មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍ជំរុញឱ្យប្រតិបត្តិករទេសចរណ៍យកចិត្តទុកដាក់ពង្រឹងគុណភាពសេវាកម្មទេសចរណ៍ឱ្យបានមានស្តង់ដា ដើម្បីស្ថានភាពទេសចរណ៍ខេត្តសៀមរាប

មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍ជំរុញឱ្យប្រតិបត្តិករទេសចរណ៍យកចិត្តទុកដាក់ពង្រឹងគុណភាពសេវាកម្មទេសចរណ៍ឱ្យបានមានស្តង់ដា ដើម្បីស្ថានភាពទេសចរណ៍ខេត្តសៀមរាប

ករណីជំងឺគ្រុនចាញ់មានការថយចុះ ខណៈមន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលជំរុញដល់មន្ត្រីក្រោមឱវាទពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីសម្រេចគោលដៅឆ្នាំ២០២៥ កម្ពុជាគ្មានជំងឺគ្រុនចាញ់

ករណីជំងឺគ្រុនចាញ់មានការថយចុះ ខណៈមន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលជំរុញដល់មន្ត្រីក្រោមឱវាទពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីសម្រេចគោលដៅឆ្នាំ២០២៥ កម្ពុជាគ្មានជំងឺគ្រុនចាញ់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9069 shares
    Share 5459 Tweet 1504
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63304 shares
    Share 43694 Tweet 8171

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.