Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប រៀបចំពិធីពលកម្មសម្អាតឧទ្យានសហស្សវត្សរ៍ កាកបាទក្រហមកម្ពុជា អបអរខួបលើកទី៦៩ ថ្ងៃកំណើតកាកបាទក្រហមកម្ពុជា

ដោយ Pothe Thun
18/02/2024
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប រៀបចំពិធីពលកម្មសម្អាតឧទ្យានសហស្សវត្សរ៍ កាកបាទក្រហមកម្ពុជា អបអរខួបលើកទី៦៩ ថ្ងៃកំណើតកាកបាទក្រហមកម្ពុជា
7
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ដើម្បីអបអរខួបលើកទី៦៩ ថ្ងៃកំណើតកាកបាទក្រហមកម្ពុជា ១៨កុម្ភៈ ១៩៥៥-១៨កុម្ភៈ ២០២៤ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានដឹកនាំសហការី រួមនឹងអ្នកស្ម័កចិត្ត យុវជនកាបាទក្រហមកម្ពុជាជាង ១០០នាក់ ធ្វើការបោសសម្អាតសំរាម ស្លឹកឈើងាប់ ជម្រះស្មៅ នៅក្នុងឧទ្យានសហស្សវត្សរ៍ កាកបាទក្រហមកម្ពុជា ក្នុងក្រុងសៀមរាប។

លោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ មានប្រសាសន៍ថា ថ្ងៃទី១៨ ខែកុម្ភៈ មិនត្រឹមតែជាថ្ងៃកំណើតកាកបាទក្រហមកម្ពុជាប៉ុណ្ណោះទេ សម្រាប់ខេត្តសៀមរាប ថ្ងៃដ៏មានអត្ថន័យនេះ ក៏ជាថ្ងៃបង្ហាញដល់គ្រប់មជ្ឈដ្ឋានជាតិ អន្តរជាតិ បានយល់កាន់តែច្បាស់ពីអត្ថប្រយោជន៍នៃធនធានធម្មជាតិ និងផលប៉ះពាល់ មកលើភពផែនដី ដែលបណ្ដាលពីការបាត់បង់ធនធានធម្មជាតិ។ ស្មារតីចូលរួមសម្អាតបរិស្ថានធម្មជាតិនៅក្នុងឧទ្យានសហស្សវត្សកាកបាទក្រហមកម្ពុជានាពេលនេះ មិនត្រឹមតែរួមចំណែកថែរក្សាគម្របបៃតងនៃតំបន់រមណីយដ្ឋានអង្គរប៉ុណ្ណោះទេ តែយើងក៏បានបង្ហាញពីឆន្ទៈរបស់កម្ពុជា ក្នុងការចូលរួមកាត់បន្ថយបម្រែបម្រួលអាកាសធាតុ ដែលពិភពលោកកំពុងប្រឈមផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកជំទាវ មានប្រសាសន៍ទៀតថា ជារៀងរាល់ឆ្នាំនៅថ្ងៃទី១៨ ខែកុម្ភៈនេះ សាខាកាកបាទក្រហមកម្ពុជាខេត្ត តែងធ្វើពលកម្មសម្អាត និងថែទាំដើមឈើរាប់ពាន់ដើម ដែលសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន កាកបាទក្រហមកម្ពុជា រួមទាំង សមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងមន្ត្រីក្នុងខេត្តបានយាង និងអញ្ជើញដាំតាំងពីឆ្នាំ១៩៩៩មក ដោយសុទ្ធចិត្តចេញពីស្មារតីទទួលខុសត្រូវ ការស្រឡាញ់ព្រៃឈើ ស្រឡាញ់ធម្មជាតិ និងបរិស្ថានរបស់យើងទាំងអស់គ្នា។ ពោលគឺគ្មាននរណាម្នាក់រស់នៅដោយមិនបានផ្សាភ្ជាប់ខ្លួនជាមួយបរិស្ថានធម្មជាតិ ក្នុងភពផែនដីយើងនេះបានឡើយ។

លោកជំទាវ ក៏សង្កត់ធ្ងន់ថា ព្រៃឈើគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរួមរបស់ពិភពលោកយើង មានព្រៃឈើ ពិភពលោកមានសម្រស់ មានជីវិត មនុស្ស សត្វ មានខ្យល់បរិសុទ្ធ មានទឹក មានលំនឹងនៃការប្រែប្រួលអាកាសធាតុ មានធនធាន នឹងមានអ្វីៗជាច្រើនទៀត។ ប្រកាសនេះ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចាត់វិធានការយ៉ាងម៉ឹងម៉ាត់បំផុតពីបញ្ហានេះ ព្រមទាំងអំពាវនាវគ្រប់ស្ថាប័នរដ្ឋ ឯកជន និងប្រជាពលរដ្ឋទាំងអស់ចូលរួមការពារសម្បត្តិធម្មជាតិដ៏មានតម្លៃនេះ។ ក្នុងនោះដែរ លោកជំទាវក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវបន្តថែរក្សាព្រៃដែលមានស្រាប់ និងពុះពារដាំបន្តជាប្រចាំ ដើម្បីការពារបរិស្ថានធម្មជាតិរបស់យើង ដើម្បីយើង កូនចៅយើង ប្រទេសជាតិយើង នឹងពិភពលោកយើងនៅគង់វង្សជានិច្ចនិរន្តរ៍។

តាមការឲ្យដឹងពី លោក ស៊ុ សំអន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ឧទ្យានសហស្សវត្សរ៍ ក្នុងក្រុងសៀមរាប ស្ថិតនៅតាមបណ្ដោយផ្លូវទៅប្រាសាទអង្គរវត្ត បង្កើតនៅឆ្នាំ១៩៩៩ ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពងខ្ពង់បំផុត សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងផ្តួចផ្ដើមបង្កើតដោយ ឯកឧត្តម ព្រឹទ្ធាចារ្យ ម៉ី សាមឺឌី អតីតអគ្គលេខាធិការកាកបាទក្រហមកម្ពុជា និង លោកព្រឹទ្ធាចារ្យ ទួន ទេស មន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដើមី្បទុកជាប្រវត្តិសាស្ត្រ និងជាកេរ្តិ៍មរតកសម្រាប់កូនចៅជំនាន់ក្រោយ៕

អត្ថបទ និងរូបភាព៖ លោក អ៊ុន ណារាជ្យ

Tags: ឧទ្យានសហស្សវត្សរ៍ កាកបាទក្រហមកម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កិច្ចប្រជុំកិច្ចសហការការងារសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ សម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥

កិច្ចប្រជុំកិច្ចសហការការងារសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ សម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥

ពិធីបុណ្យទេសនាមហាវេស្សន្តរជាតក និងរាប់បាត្រព្រះសង្ឃ ១០៨អង្គ វត្តប្រាសាទគោកចក ក្រុងសៀមរាប

ពិធីបុណ្យទេសនាមហាវេស្សន្តរជាតក និងរាប់បាត្រព្រះសង្ឃ ១០៨អង្គ វត្តប្រាសាទគោកចក ក្រុងសៀមរាប

មន្ត្រីក្រសួងពាណិជ្ជកម្ម និងអាជ្ញាធរខេត្តសៀមរាប ជំរុញឲ្យអ្នកផលិតស្រាត្រូវពង្រឹងការគិតគូរពីគុណភាពដើម្បីបញ្ជៀសករណីពុលស្រា ស

មន្ត្រីក្រសួងពាណិជ្ជកម្ម និងអាជ្ញាធរខេត្តសៀមរាប ជំរុញឲ្យអ្នកផលិតស្រាត្រូវពង្រឹងការគិតគូរពីគុណភាពដើម្បីបញ្ជៀសករណីពុលស្រា ស

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.