Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋមន្ត្រីក្រសួងសុខាភិបាល សម្ពោធដាក់ឲ្យដំណើរការជាផ្លូវការអគារសម្ភពថ្មីរបស់មន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬ មន្ទីរពេទ្យគន្ធបុប្ផាទី៣ ខេត្តសៀមរាប

ដោយ Pothe Thun
14/02/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
រដ្ឋមន្ត្រីក្រសួងសុខាភិបាល សម្ពោធដាក់ឲ្យដំណើរការជាផ្លូវការអគារសម្ភពថ្មីរបស់មន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬ មន្ទីរពេទ្យគន្ធបុប្ផាទី៣ ខេត្តសៀមរាប
129
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អគារសម្ភពដែលជាសមិទ្ឋិផលថ្មីមួយទៀតរបស់មន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬ មន្ទីរពេទ្យគន្ធបុប្ផាទី៣ ខេត្តសៀមរាប ត្រូវបានសម្ភោធដាក់ឲ្យដំណើរការជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា និងជាអនុប្រធានមូលនិធិគន្ធបុប្ផាកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

សាស្ត្រាចារ្យ យ៉ៃ ចន្ទនា ប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានឲ្យដឹងថា ពីមួយថ្ងៃទៅមួយថ្ងៃមន្ទីរពេទ្យនេះមានអ្នកជំងឺកាន់តែកើនឡើង ឯមន្ទីរពេទ្យក៏មានសភាពមមាញឹក និងចង្អៀត ព្រមទាំងស្ថិតក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងការលះបង់កម្លាំងកាយចិត្តនិងពេលវេលាអស់ជាង ២៥ឆ្នាំ របស់លោកវេជ្ជបណ្ឌិត ប៊ីត រីចន័រ (Dr. Beat Richner) អតីតស្ថាបនិកដ៏ឆ្នើម សម្រាប់មន្ទីរពេទ្យកុមារមួយនេះ មន្ទីរពេទ្យបានអភិវឌ្ឍនិងពង្រីកសមត្ថភាព ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់។ ដើម្បីឆ្លើយតបតាមតម្រូវការពិនិត្យព្យាបាលស្ត្រីមានផ្ទៃពោះ និងទារកប្រឈមក្រោយកំណើត មន្ទីរបានសាងសង់អគារសម្ភពថ្មីបន្ថែមជាលើកទី២នេះ ដែលមានគ្រែសរុបចំនួន១២០គ្រែ ក្នុងនោះមាន៤០គ្រែ សម្រាប់សង្គ្រោះបឋមទារកទើបកើត (Postnatal neonatology) ដែលបានចាប់ផ្តើមការដ្ឋានសាងសង់នៅដើមខែមីនា ឆ្នាំ២០២៣។ អគារទាំងមូល មានកម្ពស់៣ជាន់ មានសរុបចំនួនប្រមាណ ១.៥០០ម៉ែត្រក្រឡា លើផ្ទៃដីសរុបរបស់មន្ទីរពេទ្យទាំងអស់ដែលមានក្រឡាផ្ទៃប្រមាណ៥,៥ហិចតា ដោយចំណាយថវិកាសាងសង់អស់ប្រមាណ ២,៥លានដុល្លារអាមេរិក និងប្រមាណ៥០ម៉ឺនដុល្លារអាមេរិកទៀត សម្រាប់ការបំពាក់សម្ភារៈបរិក្ខារពេទ្យចាំបាច់ជាបន្តបន្ទាប់។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោកបណ្ឌិត ហ្វីលីព រ៉ូប៊ីនសុន (Philip Robinson) ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិគន្ធបុប្ផាស្វីស មានប្រសាសន៍ថា ក្រោយពីជាង ៥ឆ្នាំ បន្ទាប់ពីការលាចាកលោករបស់លោកវេជ្ជបណ្ឌិត ប៊ីត រីចន័រ មន្ទីរពេទ្យគន្ធបុប្ផា បានដំណើរការយ៉ាងពេញលេញ និងបន្តអភិវឌ្ឍជាលំដាប់។ ការវឌ្ឍនភាពដ៏រឹងមាំនេះគឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងដ៏ ជោគជ័យរបស់លោកវេជ្ជបណ្ឌិត រីចន័រ ក្នុងការជ្រើសរើសមនុស្សល្អៗ មកបំរើ ការងារ និងជំរុញការអភិវឌ្ឍវិជ្ជាជីវៈរបស់ពួកគេ ដើម្បីធានានូវអនាគតមួយប្រកបដោយនិរន្តរភាពនៃកេរដំណែលរបស់ស្ថាបនិករបស់យើង។

ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា មានប្រសាសន៍ថា អគារសម្ភពថ្មីនេះជាសមិទ្ឋផលបន្ថែមថ្មីមួយទៀតសម្រាប់ជួយសម្រួលដល់មន្ទីរពេទ្យជ័យវរ្ម័នទី៧(គន្ធបុប្ផាទី៣)សៀមរាប ក្នុងការផ្តល់សេវា ពិនិត្យតាមដានផ្ទៃពោះស្ត្រីសម្រាលកូន ដើម្បីចូលរួមកាត់បន្ថយអត្រាមរណៈមាតានិងទារកក្នុងពេលសម្រាកពេទ្យ។ ជាពិសេសទទួលបាននូវអត្ថប្រយោជន៍ការឧបត្ថម្ភគោលនយោបាយសមធម៌ និងគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា ស្របពេលដែលវិស័យសុខាភិបាលជាមុំអាទិភាពមួយនៃយុទ្ឋសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនិតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបន្តរក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ សេដ្ឋកិច្ច សន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនិងការអភិវឌ្ឍ។

ឯកឧត្តមរដ្ឋមន្ត្រី ក័បានជំរុញលើកទឹកចិត្តដល់មន្ត្រីសុខាភិបាល បន្តការសិក្សារៀនសូត្រ អនុវត្តប្រតិបត្តិឱ្យបានត្រឹមត្រូវ មានទំនាក់ទំនងល្អជាមួយមហាភាតរៈ ជាមួយបងប្អូនគ្រួសារអ្នកជំងឺ ជាមួយសង្គមឱ្យបានល្អ និងកាន់តែប្រសើរថែមទៀត។ បន្តការស្រាវជ្រាវបន្ថែមទៀត ដើម្បីនវានុវត្តន៍នៅក្នុងមន្ទីរពេទ្យ និងត្រូវចូលរួមធ្វើការបណ្តុះបណ្តាលដើម្បីឱ្យសកម្មភាពត្រដុំត្រសងនៃមន្ទីរពេទ្យនេះទទួលបានជោគជ័យបន្ថែមទៀត និងក្លាយទៅជាវប្បធម៌ចងចាំនិងជឿទុកចិត្តរបស់មន្ទីរពេទ្យកុមារ។ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ជូនចំពោះឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាប្រធានក្រុមប្រឹក្សាបរធនបាលមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាស្ថាបនិក និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជាប្រធានកិត្តិយសនៃក្រុមប្រឹក្សាបរធនបាលមូលនិធិគន្ធបុប្ផាកម្ពុជា ដែលតែងតែគិតគូរដល់សុខុមាលភាពមាតានិងកុមារកម្ពុជា ជាពិសេសបានចូលរួមចំណែកផ្តល់ថវិកាចំនួន២លានដុល្លារអាមេរិក សម្រាប់សំណង់អាគារសម្ភពថ្មីនេះ៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស , លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: មន្ទីរពេទ្យ​គន្ធបុប្ផាអគារសម្ភព
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ទីររៀបចំដែនដីខេត្តសៀមរាប បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋក្នុងឃុំចំនួន៧ ស្រុកជីក្រែង

មន្ទីររៀបចំដែនដីខេត្តសៀមរាប បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋក្នុងឃុំចំនួន៧ ស្រុកជីក្រែង

រដ្ឋបាលខេត្តសៀមរាប ចាប់ផ្តើមដំណើរការផ្តល់សេវារថយន្តក្រុងដឹកអ្នកដំណើរទៅមកដោយឥតគិតថ្លៃ រវាងក្រុងសៀមរាប និងក្រុងរុនតាឯក តេជោសែន

រដ្ឋបាលខេត្តសៀមរាប ចាប់ផ្តើមដំណើរការផ្តល់សេវារថយន្តក្រុងដឹកអ្នកដំណើរទៅមកដោយឥតគិតថ្លៃ រវាងក្រុងសៀមរាប និងក្រុងរុនតាឯក តេជោសែន

ក្រុមការងារគម្រោងតុក្កតាយក្ស កំពុងមមាញឹករៀបចំតម្លើងរូបត្រៀមហែក្បួនដ៏ធំប្រចាំឆ្នាំក្នុងក្រុងសៀមរាប នាចុងខែកុម្ភៈនេះ

ក្រុមការងារគម្រោងតុក្កតាយក្ស កំពុងមមាញឹករៀបចំតម្លើងរូបត្រៀមហែក្បួនដ៏ធំប្រចាំឆ្នាំក្នុងក្រុងសៀមរាប នាចុងខែកុម្ភៈនេះ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.