Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ព័ត៌មានជាតិទូទៅ

ក្រសួងមុខងារសាធារណៈ បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យអង្គភាពថ្នាក់ក្រោមជាតិ ដល់មន្ត្រីសុខាភិបាលក្នុងខេត្តសៀមរាប

ដោយ Pothe Thun
19/06/2024
នៅក្នុង ព័ត៌មានជាតិទូទៅ
ក្រសួងមុខងារសាធារណៈ បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យអង្គភាពថ្នាក់ក្រោមជាតិ ដល់មន្ត្រីសុខាភិបាលក្នុងខេត្តសៀមរាប
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រសួងមុខងារសាធារណៈ បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យអង្គភាពថ្នាក់ក្រោមជាតិ ដើម្បីធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្ត្រីក្នុងវិស័យសុខាភិបាល នៅតាមប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកផ្តល់សេវា សំណុំសកម្មភាពបង្គ្រប់កម្រិត១ និងកម្រិត២ នៅក្នុងខេត្តសៀមរាប ក្រោមវត្តមានឯកឧត្តម ឡុង សារឿន អគ្គនាយក នៃអគ្គនាយកដ្ឋានប្រព័ន្ធគ្រប់គ្រងមន្ត្រីតាមឌីជីថល នៃក្រសួងមុខងារសាធារណៈ ដោយមានការចូលរួមពីលោក លី សារី អភិបាលរងខេត្តសៀមរាប រួមនឹងថ្នាក់ដឹកនាំ មន្ត្រីពាក់ព័ន្ធជាច្រើនរូប។

ឯកឧត្តម ឡុង សារឿន អគ្គនាយក នៃអគ្គនាយកដ្ឋានប្រព័ន្ធគ្រប់គ្រងមន្ត្រីតាមឌីជីថល បញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានបន្តផ្តោតលើកិច្ចការអាទិភាពចំនួន៥ គឺការពង្រឹង និងការកែទម្រង់ស្ថាប័ន, ការលើកម្ពស់សមត្ថភាពធនធានមនុស្ស និងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារ, ការលើកម្ពស់ និងការពង្រឹងភាពស្អាតស្អំ នៅក្នុងរដ្ឋបាលសាធារណៈ, ការលើកកម្ពស់ និងការពង្រឹងប្រសិទ្ធភាពនៃច្បាប់ និងប្រព័ន្ធយុត្តិធម៌ និងការពង្រឹងអភិបាលកិច្ចវិស័យឯកជន និងធុរកិច្ចដែលមានគោលដៅយុទ្ធសាស្ត្រ។ ក្នុងយុទ្ធសាស្ត្រថ្មីនេះ ក្រសួងមុខងារក៏មានបេសកកម្មចម្បង ៣ចំណុចផងដែរ រួមមាន៖ ការអនុវត្តចក្ខុវិស័យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការជំរុញការកែទម្រង់ និងពង្រឹងរដ្ឋបាលសាធារណៈប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលក្នុងអាណត្តិទី៧ និងចូលរួមចំណែកក្នុងការលើកស្ទួយ និងការធ្វើទំនើបកម្មស្ថាប័នសាធារណៈ។

ឯកឧត្តមអគ្គនាយក បានឲ្យដឹងថា ក្រសួងមុខងារសាធារណៈបានកំណត់បេសកកម្មចម្បងក្នុងការដឹកនាំក្រសួងមុខងារសាធារណៈចំនួន៣ រួមមាន៖ ការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារក្នុងរដ្ឋបាលសាធារណៈ ដោយត្រូវផ្អែកលើគុណធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាប័ន្ន និងប្រសិទ្ធភាព។ ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយវិន័យ សីលធម៌វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព និងការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មប្រកបដោយ សង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព។ ដើម្បីសម្រេចបានតាមគោលទាំងនោះ គឺការកែទម្រង់គុណភាពវិស័យអប់រំ និងការកែទម្រង់គុណភាពវិស័យសុខាភិបាល ការកសាងប្រព័ន្ធគ្រប់គ្រងទិន្នន័យអង្គភាពថ្នាក់ក្រោមជាតិ ដែលជាជម្រើសដ៏ល្អ និងត្រឹមត្រូវបំផុត។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

13/02/2026

រដ្ឋបាលខេត្តសៀមរាប ណែនាំដល់នាយកនិងគណៈគ្រប់គ្រងសាលាគ្រប់កម្រិតត្រូវរឹតបន្តឹងវិន័យ និងបទបញ្ជាសាលាដល់សិស្សដើម្បីធានាឱ្យមានប្រសិទ្ធភាពក្នុងការសិក្សា

27/01/2026

ឯកឧត្ដមបានឲ្យដឹងទៀតថា ប្រព័ន្ធគ្រប់គ្រងទិន្នន័យអង្គភាពថ្នាក់ក្រោមជាតិ គឺជាប្រព័ន្ធព័ត៌មានវិទ្យា ជួយគាំទ្រដល់ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្ត្រីក្នុងវិស័យអប់រំ នៅតាមគ្រឹះស្ថានអប់រំមូលដ្ឋានរួមមាន៖ គ្រឹះស្ថានបឋមសិក្សាសាធារណៈ គ្រឹះស្ថានមត្តេយ្យសិក្សាសាធារណៈ មជ្ឈមណ្ឌលសិក្សាសហគមន៍ និងក្នុងវិស័យសុខាភិបាលដូចជា ប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត១ និងកម្រិត២។ នៅពេលប្រធាន និងអនុប្រធាន អង្គភាពនីមួយៗបានបំពេញទិន្នន័យអំពីរចនាសម្ព័ន្ធ និងទិន្នន័យមន្ត្រីដែលកំពុងបម្រើការងារជាក់ស្តែងក្នុងប្រព័ន្ធរួចរាល់ គណៈកម្មការរៀបចំធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធន្ធ និងទិន្នន័យមន្ត្រីក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលធ្វើការសិក្សា ដើម្បីរៀបចំនិងអនុវត្តផែនការនៃការប្រើប្រាស់មន្ត្រី បែបបទ នីតិវិធី និងដំណើរការជ្រើសរើស មានសង្គតិភាព ផ្អែកលើគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាប័ន្ន និងប្រសិទ្ធភាពកាន់តែប្រសើរ ធានាដល់ការបង្កើតឱ្យមាននិយាមរួមនៃមន្ត្រីក្នុងរដ្ឋបាលសាធារណៈ ជំរុញការដោះស្រាយបញ្ហាប្រឈមនៃការលើស ប៉ុន្តែខ្វះមន្ត្រី ការពង្រាយមន្ត្រី និងការជ្រើសរើសឆ្លើយតបនឹងអាទិភាពនៃការងារ ការបង្កើនប្រសិទ្ធភាពចំណាយបន្ទុកបុគ្គលិក៕

អត្ថបទ និងរូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ក្រសួងមុខងារសាធារណៈប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្ត្រី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ទីរសុខាភិបាលខេត្ដសៀមរាប បើកកិច្ចប្រជុំក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត ប្រចាំត្រីមាសទី២ ឆ្នាំ២០២៤

មន្ទីរសុខាភិបាលខេត្ដសៀមរាប បើកកិច្ចប្រជុំក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត ប្រចាំត្រីមាសទី២ ឆ្នាំ២០២៤

កិច្ចប្រជុំពិភាក្សាស្តីពីការត្រៀមរៀបចំពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦មិថុនា ២០២៤ នៅខេត្តសៀមរាប

កិច្ចប្រជុំពិភាក្សាស្តីពីការត្រៀមរៀបចំពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦មិថុនា ២០២៤ នៅខេត្តសៀមរាប

ពិធីផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ជូនដល់ អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ យុវជននិងសិស្សានុសិស្ស នៅស្រុកបន្ទាយស្រីខេត្តសៀមរាប

ពិធីផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ជូនដល់ អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ យុវជននិងសិស្សានុសិស្ស នៅស្រុកបន្ទាយស្រីខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.