Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ទីរសុខាភិបាលខេត្ដសៀមរាប បើកកិច្ចប្រជុំក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត ប្រចាំត្រីមាសទី២ ឆ្នាំ២០២៤

ដោយ Pothe Thun
19/06/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
មន្ទីរសុខាភិបាលខេត្ដសៀមរាប បើកកិច្ចប្រជុំក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត ប្រចាំត្រីមាសទី២ ឆ្នាំ២០២៤
11
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត ប្រចាំត្រីមាសទី២ ឆ្នាំ២០២៤ ដើម្បីពង្រឹងតួនាទីក្រុមការងារពាក់ព័ន្ធ ធ្វើបច្ចុប្បន្នភាពពីជំងឺគ្រុនចាញ់ លទ្ធផលការងារ និងពិភាក្សាលើបញ្ហាប្រឈមរកដំណោះស្រាយ ដើម្បីផ្ដល់អនុសាសន៍ និងលើកទិសដៅអនុវត្ដបន្ដ ក្នុងគោលបំណងសម្រេចគោលដៅលុបបំបាត់ជំងឺគ្រុនចាញ់ ដឹកនាំដោយលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធជាច្រើនរូប។

យោងតាមរបាករណ៍របស់ក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត បានឲ្យដឹងថា ការធ្វើតេស្តស្រាវជ្រាវនៅគ្រឹះស្ថានសុខាភិបាល (អង្គរជុំ) និងនៅកម្រិតអ្នកស្ម័គ្រចិត្ត (ក្រឡាញ់) បានធ្លាក់ចុះបន្តិច បើធៀបនឹងឆ្នាំមុន ហើយអាជ្ញាធរបន្តចូលរួមលើកទឹកចិត្ត ឱ្យប្រជាពលរដ្ឋមករកសេវាធ្វើតេស្តប្រសិនបើ សង្ស័យ ពិសេសប្រជាពលរដ្ឋចល័ត មកពីតាមតំបន់ប្រឈមនានា ដូចជាតាមព្រំដែន ឬតំបន់ព្រៃភ្នំ។ ជាមួយនោះក្រុមការងារនិងគ្រោងចែកមុងជ្រលក់ថ្នាំដល់ប្រជាជនគោលដៅ មានមណ្ឌលសុខភាពខ្នងភ្នំ មណ្ឌលកន្ទួត មណ្ឌលតាយ៉ែក មណ្ឌលពង្រក្រោម ដែលមានចំនួន១០.២២២មុង គ្រែ៧.៧៨៩ មុងអង្រឹង ២.៤៣៣នាពេលបន្តបន្ទាប់។

លោក ពិន ប្រាកដ បានសម្ដែងនូវការកោតសរសើរដល់អ្នកពាក់ព័ន្ធក្នុងការចូលរួមធ្វើសកម្មភាពលុបបំបាត់នូវជំងឺគ្រុនចាញ់ ដោយការលុបបំបាត់ជំងឺគ្រុនចាញ់មិនសំដៅលើការកាប់បំផ្លាញព្រៃឈើ ដើម្បីអស់ជម្រកមូសនោះទេ គឺធ្វើយ៉ាងណារួមគ្នារកវិធីសាស្ដ្រផ្សេងៗដើម្បីលុបបំបាត់នូវជំងឺមួយនេះ។ ដូចនេះត្រូវបន្តការតេស្តស្រាវជ្រាវរកមេរោគគ្រុនចាញ់ និងគ្រោងចែកមុងជ្រលក់ថ្នាំដល់ប្រជាជនគោលដៅ បន្តធានាឱ្យមានតេស្ត និងថ្នាំគ្រប់គ្រាន់នៅតាមតំបន់គោលដៅឲ្យបានជាប់ជាប្រចាំ ខណៈរដូវវស្សាបានមកដល់ ជាឱកាសដែលសហគមន៍អាចឆ្លងជំងឺតាមរយៈសត្វមូស ដូចនេះសមាជិកក្រុមការងារទាំងអស់ ត្រូវបន្តជួយផ្សព្វផ្សាយ អំពីវិធីបង្ការជំងឺដែលឆ្លង ដោយសារសត្វមូសឱ្យបានទូលំទូលាយ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកអភិបាលរងខេត្ត ក៏បានផ្ដាំផ្ញើដល់ក្រុមការងារទាំងអស់ ត្រូវជួយណែនាំដល់ប្រជាជនឱ្យស្គាល់ និងមកធ្វើតេស្តឈាមនៅផ្ទះអ្នកស្ម័គ្រចិត្យព្យាបាលជំងឺគ្រុនចាញ់ដែលមានស្លាកសញ្ញាពណ៌លឿង និងមានសរសេរនៅទីនេះមានធ្វើតេស្តឈាម និងព្យាបាលជម្ងឺគ្រុនចាញ់ ដោយឥតគិតថ្លៃនៅទូទាំងប្រទេស។ ស្នើសុំសមាជិក ក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ទាំងអស់ ជួយផ្សព្វផ្សាយពីវិធានការ ការពារជំងឺគ្រុនចាញ់ដល់ប្រជាជននៅតាមភូមិ និងជួយជំរុញប្រជាជន ឱ្យមកធ្វើតេស្តឈាមបន្ទាប់ពីត្រឡប់មកពីព្រៃឬចំការវិញ និងពេលមានគ្រុនក្តៅ៕

អត្ថបទ និងរូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ជំងឺ​គ្រុនចាញ់មន្ទីរសុខាភិបាលខេត្ដសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កិច្ចប្រជុំពិភាក្សាស្តីពីការត្រៀមរៀបចំពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦មិថុនា ២០២៤ នៅខេត្តសៀមរាប

កិច្ចប្រជុំពិភាក្សាស្តីពីការត្រៀមរៀបចំពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦មិថុនា ២០២៤ នៅខេត្តសៀមរាប

ពិធីផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ជូនដល់ អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ យុវជននិងសិស្សានុសិស្ស នៅស្រុកបន្ទាយស្រីខេត្តសៀមរាប

ពិធីផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ជូនដល់ អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ យុវជននិងសិស្សានុសិស្ស នៅស្រុកបន្ទាយស្រីខេត្តសៀមរាប

លោកជំទាវ កុយ ពិសី អញ្ជើញឆ្លងសមិទ្ធផលក្នុងវត្តលោមព្រលឹង ស្រុកសូទ្រនិគម មានអាយុកាលជិត ២០០ឆ្នាំ

លោកជំទាវ កុយ ពិសី អញ្ជើញឆ្លងសមិទ្ធផលក្នុងវត្តលោមព្រលឹង ស្រុកសូទ្រនិគម មានអាយុកាលជិត ២០០ឆ្នាំ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.