Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

លោកជំទាវ កុយ ពិសី អញ្ជើញឆ្លងសមិទ្ធផលក្នុងវត្តលោមព្រលឹង ស្រុកសូទ្រនិគម មានអាយុកាលជិត ២០០ឆ្នាំ

ដោយ Pothe Thun
20/06/2024
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
លោកជំទាវ កុយ ពិសី អញ្ជើញឆ្លងសមិទ្ធផលក្នុងវត្តលោមព្រលឹង ស្រុកសូទ្រនិគម មានអាយុកាលជិត ២០០ឆ្នាំ
52
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី២០ ខែ មិថុនា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត កុយ ពិសី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានអញ្ជើញសម្ពោធឆ្លងសមិទ្ធផលរួមមាន ក្លោងទ្វារវត្តនិងសមិទ្ធផលសំខាន់មួយចំនួនសម្រាប់បម្រើដល់វិស័យព្រះពុទ្ធសាសនា ក្នុងវត្តលោមព្រលឹង ដែលជាវត្តមួយដែលមានអាយុកាលជិត ២០០ឆ្នាំ ក្នុងឃុំដានរុនស្រុកសូទ្រនិគម ខេត្តសៀមរាប។

ព្រះគ្រូចរណធម្មោ វិន ថៃ ព្រះគ្រូចៅអធិការវត្ត មានសង្ឃដីកាឲ្យដឹងថា វត្តលោមព្រលឹង ត្រូវបានកសាងឡើងតាំងពីឆ្នាំ១៨២៥ ដែលមកដល់បច្ចុប្បន្នមានអាយុកាល១៩៩ឆ្នាំហើយ។ ចំពោះដែលបានសម្ពោធឆ្លងនាពេលនេះ មានក្លោងទ្វារវត្តចំនួន២ ការជួសជុលកែលំអរព្រះវិហារថ្មី ការជាវដីដើម្បីកសាងសាលាបឋមសិក្សា និងការចាក់ដីពង្រីកទីធ្លាដែលបានចំណាយថវិកាសរុប ១៣៦.៦១២ដុល្លារ ក្រោមការផ្តួចផ្តើម និងបរិច្ចាកថវិកាផ្ទាល់របស់លោកជំទាវ បណ្ឌិត កុយ ពិសី រួមនឹងពុទ្ធបរិស័ទជិតឆ្ងាយជាច្រើនរូបទៀត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវ បណ្ឌិត កុយ ពិសី បានលើកឡើងថា វិស័យពុទ្ធចក្រ និងអាណាចក្រ ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ និងជាកត្តារួមចំណែកក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ។ ជាក់ស្តែងការៀបចំកសាងវត្តអារាមនេះ គឺជាការយកចិត្តទុកដាក់របស់ថ្នាកដឹកនាំក្នុងការអភិវឌ្ឍន៍មូលដ្ឋាន និងបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋសម្រាប់ធ្វើបុណ្យទាន ហើយសមិទ្ធផលដែលរៀបចំពិធីសម្ពោធឆ្លងនាថ្ងៃនេះ មិនអាចកើតឡើងដោយឯកឯងបាននោះទេ បើមិនមានការចូលរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលបាននាំមកនូវសុខសន្តិភាព និងស្ថិរភាពនយោបាយជូនប្រទេសជាតិ។

លោកជំទាវបណ្ឌិត មានប្រសាសន៍ថា កត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយនេះហើយ ដែលបានផ្តល់ឱកាសឱ្យយើង បានជួបជុំគ្នា និងមានឱកាសធ្វើបុណ្យរួមគ្នា ដូចជាការប្រមូលបច្ច័យពីគ្រប់ទិសទីសម្រាប់កសាងសមិទ្ធផលនានាឱ្យចេញជារូបរាងបាន។ លោកជំទាវ ក៏បានថ្លែងអំណរព្រះគុណចំពោះព្រះគ្រូចៅអធិការវត្ត ព្រះសង្ឃ គណៈកម្មការ អាចារ្យវត្ត សប្បុរជន រួមនិងពុទ្ធបរិស័ទទាំងអស់ ដែលបានខិតខំប្រឹងប្រែងចូលរួមចំណែកក្នុងការកសាងសមិទ្ធផលទាំងនេះឱ្យលេចចេញជារូបរាងឡើង សម្រាប់បម្រើឱ្យវិស័យព្រះពុទ្ធសាសនា និងទុកជាសក្ការៈសម្រាប់ពុទ្ធបរិស័ទគោរពបូជា។ ជាមួយនេះ លោកជំទាវក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ និងអាជ្ញាធរគ្រប់ថ្នាក់ សូមធ្វើយ៉ាងណារក្សាឲ្យបាននូវសុខសន្តិភាព ហើយអាជ្ញាធរមូលដ្ឋានត្រូវខិតខំបន្តផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាពខ្ពស់។

សូមជម្រាបថា ក្នុងឱកាសនោះដែរ លោកជំទាវ បណ្ឌិត កុយ ពិសី ក៏បាននាំយកយកសម្ភារៈសិក្សាមួយចំនួនចែកជូនដល់ប្អូនៗសិស្សានុសិស្សនៅសាលាបឋមសិក្សាលោមព្រលឹង ព្រមទាំងបានចែកជូនក្រណាត់សដល់យាយជីតាជី និងប្រគេនថវិកាចំនួន ៣.000ដុល្លារ ដើម្បីទុកប្រើប្រាស់ប្រចាំថ្ងៃក្នុងវត្តផងដែរ៕

អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: វត្តលោមព្រលឹងស្រុក​សូទ្រនិគម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាប ជំរុញឲ្យថ្នាក់មូលដ្ឋានពង្រឹងការផ្តល់សេវាចុះបញ្ជីអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងត្រឹមត្រូវទៅតាមនីតិវិធី

អាជ្ញាធរខេត្តសៀមរាប ជំរុញឲ្យថ្នាក់មូលដ្ឋានពង្រឹងការផ្តល់សេវាចុះបញ្ជីអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងត្រឹមត្រូវទៅតាមនីតិវិធី

សិក្ខាកាមទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកបដិសណ្ឋារកិច្ចទេសចរណ៍អះអាងថា ការសិក្សាលើជំនាញ់នេះបានជួយកែប្រែជីវិតពួកគាត់កាន់តែល្អប្រសើរ

សិក្ខាកាមទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកបដិសណ្ឋារកិច្ចទេសចរណ៍អះអាងថា ការសិក្សាលើជំនាញ់នេះបានជួយកែប្រែជីវិតពួកគាត់កាន់តែល្អប្រសើរ

មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដាក់ដំណើរការប្រព័ន្ធកំណត់ត្រាវេជ្ជសាស្ត្រអេឡិចត្រូនិច (EMR) ជាជំនួយពីអង្គររ៉ូតារីក្លឹប

មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដាក់ដំណើរការប្រព័ន្ធកំណត់ត្រាវេជ្ជសាស្ត្រអេឡិចត្រូនិច (EMR) ជាជំនួយពីអង្គររ៉ូតារីក្លឹប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.