Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្តសៀមរាប ជំរុញឲ្យថ្នាក់មូលដ្ឋានពង្រឹងការផ្តល់សេវាចុះបញ្ជីអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងត្រឹមត្រូវទៅតាមនីតិវិធី

ដោយ Pothe Thun
20/06/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប ជំរុញឲ្យថ្នាក់មូលដ្ឋានពង្រឹងការផ្តល់សេវាចុះបញ្ជីអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងត្រឹមត្រូវទៅតាមនីតិវិធី
13
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អាជ្ញាធខេត្តសៀមរាប បានណែនាំដល់អាជ្ញាធរឃុំសង្កាត់ ត្រូវពង្រឹងការងារផ្តល់សេវានៃការចុះបញ្ជីអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋឱ្យបានលឿនទាន់ពេលវេលា និងត្រឹមត្រូវទៅតាមនីតិវិធី ព្រោះនេះជាការចាំបាច់ និងតម្រូវឱ្យមានការទទួលខុសត្រូវខ្ពស់ ជៀសវាងការមានកំហុសបច្ចេកទេស ឬការអាក់ខានណាមួយក្នុងការជូនផ្តល់ប្រជាពលរដ្ឋ ពីព្រោះថាសំបុត្រអត្រានុកូលដ្ឋានមានសារៈសំខាន់សម្រាប់យើងម្នាក់ៗ ពិសេសបងប្អូនប្រជាពលរដ្ឋគ្រប់រូប ដែលនេះគឺជាអត្តសញ្ញាណសម្គាល់ខ្លួនម្នាក់ៗ។

ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ជូនដល់មន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំសង្កាត់ នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ លោក សំកុល សុចិត្រា អភិបាលរងខេត្ត មានប្រសាសន៍ថា ការចុះសំបុត្រអត្រានុកូលដ្ឋាននេះធ្វើឱ្យបុគ្គលម្នាក់ៗទទួលបានសិទ្ធិសេដ្ឋកិច្ច សង្គម នយោបាយ និងករណីយកិច្ចនានា រួមមានសិទ្ធិក្នុងការបោះឆ្នោត និងឈរឈ្មោះបោះឆ្នោតសិទ្ធិទទួលបានការអប់រំ និង ការងារ សិទ្ធិទទួលបានយុត្តិធម៌ និងការជំនុំជម្រះក្ដីដោយយុត្តិធម៌ និងសិទ្ធិកាន់កាប់កម្មសិទ្ធិ។ ជាឧទាហរណ៍ ដើម្បីអាចធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនបាន ទាល់តែមានសំបុត្រអត្រានុកូលដ្ឋាននេះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក សំកុល សុចិត្រា បញ្ជាក់ថា អត្រានុកូលដា្ឋនជាសេវាមូលដ្ឋានរបស់រដ្ឋដែលផ្ដល់ប្រយោជន៍ចំពោះប្រជាពលរដ្ឋផង និងចំពោះសង្គមជាតិផង ព្រោះអត្រានុកូលដ្ឋានជាកត្តាមួយចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីសង្គមមានភាពសុខសាន្ត និងសុវត្ថិភាពដ៏រឹងមាំ។ ដូចនេះសូមឲ្យអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋាន ជំរុញផ្សព្វផ្សាយពត៌មានដល់ប្រជាពលរដ្ឋ ដែលមានទារកទើបកើត ឬប្រជាពលរដ្ឋដែលពុំទាន់មានសំបុត្រកំណើតឱ្យបានគ្រប់ៗគ្នានៅតាមឃុំសង្កាត់ដែលខ្លួនរស់នៅ។ ក្រោយពីចុះសំបុត្រកំណើតរួចត្រូវណែនាំប្រជាពលរដ្ឋទៅស្នើសុំចុះឈ្មោះក្នុងសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ នៅប៉ុសិ៍្តនគរបាល។ ជួយគាំទ្រលើការងារចុះបញ្ជីអត្រានុកូលដ្ឋានគ្រប់ប្រភេទឱ្យកាន់តែល្អប្រសើរ។ ជំរុញ និងបង្កើនការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលទើបគ្រប់អាយុ ១៥ឆ្នាំ ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណជិតហួសសុពលភាព និងប្រជាពលរដ្ឋពុំទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឱ្យមកស្នើសុំចុះបញ្ជីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅប៉ុសិ៍្តនគរបាលឃុំសង្កាត់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ពង្រឹងការយកចិត្តទុកដាក់ចំពោះការទទួលពាក្យកែតម្រូវទិន្នន័យក្នុងបញ្ជីអត្រានុ-កូលដ្ឋានរបស់ប្រជាពលរដ្ឋតាមបណ្តាក្រុងស្រុក និងបញ្ជូនមករដ្ឋបាលខេត្តឱ្យបានទាន់ពេលវេលា។

លោកអភិបាលរងខេត្ត ក៏បានជំរុញដល់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បង្កើនការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនដល់ប្រជាពលរដ្ឋដែលទើបគ្រប់អាយុ ១៥ឆ្នាំ និងប្រជាពលរដ្ឋពុំទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឱ្យបានតាមផែនការដែលបានគ្រោងទុក។ បណ្តុះបណ្តាលបំប៉នសមត្ថភាពដល់មន្ត្រីជំនាញ ដែលអនុវត្តការងារចុះបញ្ជីស្ថិតិប្រជាពលរដ្ឋ និងគ្រប់គ្រងការស្នាក់នៅឱ្យបានជាប្រចាំ ជាពិសេសមន្ត្រីដែលពុំធ្លាប់ទទួលបានការបណ្តុះបណ្តាល។ អធិការដ្ឋាននគរបាលក្រុង ស្រុក និងប៉ុសិ៍នគរបាលឃុំ សង្កាត់ ត្រូវអនុវត្តការចុះបញ្ជីស្ថិតិប្រជាពលរដ្ឋ និងគ្រប់គ្រងការស្នាក់នៅរួមទាំងការផ្លាស់ប្តូរទីលំនៅចេញ ចូល ឱ្យបានជាប់ក្នុងភូមិសាស្ត្ររបស់ខ្លួន។ពង្រឹងសមត្ថភាពបន្ថែមលើការងារអត្តសញ្ញាណប័ណ្ណ ដើម្បីផ្សព្វផ្សាយច្បាប់នេះ ដល់ប្រជាពលរដ្ឋទូទាំងខេត្ត។ ត្រូវអនុវត្តការចុះបញ្ជីអត្រានុកូលដ្ឋាន ការចុះបញ្ជីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរការចុះបញ្ជីស្នាក់នៅ និងការចុះបញ្ជីអត្តសញ្ញាណកម្ម តាមស្មារតីច្បាប់ថ្មីនេះឱ្យមានប្រសិទ្ធភាព និងដំណើរការរលូន៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: អត្រានុកូលដ្ឋាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សិក្ខាកាមទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកបដិសណ្ឋារកិច្ចទេសចរណ៍អះអាងថា ការសិក្សាលើជំនាញ់នេះបានជួយកែប្រែជីវិតពួកគាត់កាន់តែល្អប្រសើរ

សិក្ខាកាមទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកបដិសណ្ឋារកិច្ចទេសចរណ៍អះអាងថា ការសិក្សាលើជំនាញ់នេះបានជួយកែប្រែជីវិតពួកគាត់កាន់តែល្អប្រសើរ

មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដាក់ដំណើរការប្រព័ន្ធកំណត់ត្រាវេជ្ជសាស្ត្រអេឡិចត្រូនិច (EMR) ជាជំនួយពីអង្គររ៉ូតារីក្លឹប

មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដាក់ដំណើរការប្រព័ន្ធកំណត់ត្រាវេជ្ជសាស្ត្រអេឡិចត្រូនិច (EMR) ជាជំនួយពីអង្គររ៉ូតារីក្លឹប

ក្រសួងទេសចរណ៍កម្ពុជា និងស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា រៀបចំទិវាយោគៈអន្តរជាតិលើកទី១០ នៅព្រះលានជល់ដំរី ខេត្តសៀមរាប

ក្រសួងទេសចរណ៍កម្ពុជា និងស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា រៀបចំទិវាយោគៈអន្តរជាតិលើកទី១០ នៅព្រះលានជល់ដំរី ខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.