Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ក្រសួងទេសចរណ៍កម្ពុជា និងស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា រៀបចំទិវាយោគៈអន្តរជាតិលើកទី១០ នៅព្រះលានជល់ដំរី ខេត្តសៀមរាប

ដោយ Pothe Thun
21/06/2024
នៅក្នុង វប្បធម៌ និង ទេសចរណ៍
ក្រសួងទេសចរណ៍កម្ពុជា និងស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា រៀបចំទិវាយោគៈអន្តរជាតិលើកទី១០ នៅព្រះលានជល់ដំរី ខេត្តសៀមរាប
17
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រសួងទេសចរណ៍កម្ពុជា បានសហការជាមួយស្ថានទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា រួមនឹងរដ្ឋបាលខេត្តសៀមរាប និងស្ថាប័នពាក់ព័ន្ធ រៀបចំទិវាយោគៈអន្តរជាតិលើកទី១០ ដែលធ្វើឡើងនៅទីលានជល់ដំរី ខេត្តសៀមរាប ដោយមានការចូលរួមពីឯកឧត្ដម ហ៊ុល សីលា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ លោកជំទាវ Devyani Khobragade ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា និងលោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប រួមនឹងវត្តមានថ្នាក់នាំក្រសួង និងមន្ទីរអង្គភាពនានាក្នុងខេត្ត សិស្សានុសិស្ស និងសាធារណៈជនទូទៅជាច្រើនរូប។

លោកជំទាវ Devyani Khobragade មានប្រសាសន៍ថា សម្រាប់ទិវាយោគៈក្នុងឆ្នាំ២០២៤នេះ រៀបចំឡើង ក្រោមប្រធានបទ “យោគៈសម្រាប់ខ្លួនឯងយោគៈសម្រាប់សង្គមជាតិ” ព្រោះដោយសារតែយោគៈ ជាផ្នែកសំខាន់មួយក្នុងការផ្សព្វផ្សាយពីសារសន្តិភាពនៅក្នុងសង្គមជាតិរបស់ពួកយើង និងក្នុងពិភពលោកជារួម។ ការហាត់យោគៈ ក្រៅពីផ្ដល់ផលវិជ្ជមានលើរូបរាងកាយ ការហាត់យោគៈក៏ផ្ដល់ជាអត្ថប្រយោជន៍សម្រាប់ផ្លូវចិត្តផងដែរ។ ជាមួយនេះលោកជំទាវ ក៏បានបង្ហាញនូវក្ដីរីករាយ នៅពេលដែលឃើញប្រជាជនកម្ពុជាកាន់តែច្រើនចាប់ផ្ដើមហ្វឹកហាត់យោគៈនេះ។

ព័ត៌មានជាតិ ថ្មីៗ

ប្រធានមន្ទីរវប្បធម៌ខេត្តសៀមរាប អំពាវនាវឱ្យប្រជាពលរដ្ឋ ពិសេសយុវជន ប្រើប្រាស់ទិវានៃក្ដីស្រលាញ់ឱ្យបានត្រឹមត្រូវ ប្រកបដោយក្ដីថ្លៃថ្នូរ

ប្រធានមន្ទីរវប្បធម៌ខេត្តសៀមរាប អំពាវនាវឱ្យប្រជាពលរដ្ឋ ពិសេសយុវជន ប្រើប្រាស់ទិវានៃក្ដីស្រលាញ់ឱ្យបានត្រឹមត្រូវ ប្រកបដោយក្ដីថ្លៃថ្នូរ

13/02/2026
រមណីយដ្ឋានអង្គរទទួលស្វាគមន៍ភ្ញៀវទេសចរយ៉ាងកុះករដើមឆ្នាំ២០២៦ ខណៈទេសចរឥណ្ឌាកើនឡើងគួរឱ្យកត់សម្គាល់

រមណីយដ្ឋានអង្គរទទួលស្វាគមន៍ភ្ញៀវទេសចរយ៉ាងកុះករដើមឆ្នាំ២០២៦ ខណៈទេសចរឥណ្ឌាកើនឡើងគួរឱ្យកត់សម្គាល់

12/01/2026

ឯកឧត្តម ហ៊ុល សីលា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បញ្ជាក់ថា កន្លងទៅក្រសួងទេសចរណ៍ បានសហការជាមួយស្ថានទូតឥណ្ឌាប្រចាំកម្ពុជា រៀបចំទិវាយោគៈអន្តរជាតិចំនួន ៩លើករួចមកហើយ នៅតាមគោលដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជា ដោយការរៀបចំនេះ វាបានទាក់ទាញឱ្យមានការចូលរួមជាច្រើនពីសាធារណជន ភ្ញៀវទេចរជាតិ និងអន្តរជាតិ។ ចំពោះការរៀបចំទិវាយោគៈនៅថ្ងៃនេះដែរ វាពិតជាមានសារៈសំខាន់ណាស់ ក្នុងការជំរុញផ្សព្វផ្សាយសក្ដានុពលទេសចរណ៍កម្ពុជា លើកឆាកអន្តរជាតិ ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌា តាមរយៈការលើកកម្ពស់ទំនាក់ទំនង សង្គម វប្បធម៌ សេដ្ឋកិច្ច រវាងប្រជាជន និងប្រជាជន ព្រមទាំងអបអរសាទរការហោះហើរត្រង់លើកដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍ពីភ្នំពេញ ទៅញូដេលី និងពីញូដេលី មកភ្នំពេញផងដែរ។

មានប្រសាសន៍ក្នុងឱកាសនោះដែរ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប ក្នុងនាមអាជ្ញាធរខេត្ត បានបង្ហាញនូវការពេញចិត្ត គាំទ្រ និងអរគុណ ដែលក្រសួងទេសចរណ៍ និងស្ថានទូតឥណ្ឌា ដែលបានជ្រើសរើសយកខេត្តសៀមរាប ដើម្បីរៀបចំព្រឹត្តិការណ៍នេះឡើង ព្រោះវានឹងបានជួយផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជា ជាពិសេសតំបន់វប្បធម៌ប្រវត្តិសាស្ត្ររបស់ខេត្តសៀមរាប ទៅកាន់ពិភពលោកកាន់តែច្បាស់ថែមមួយកម្រិតទៀត។ ហើយវាក៏កាន់តែជួយរឹតចំណងមិត្តភាពរវាងប្រទេសទាំង២ កម្ពុជា-ឥណ្ឌា កាន់តែខ្លាំងបន្ថែមទៀត ក្នុងកិច្ចសហប្រតិបត្តិការនានា ដូចជាសង្គម-វប្បធម៌ និងសេដ្ឋកិច្ច រួមគាំទ្រយុទ្ធនាការផ្សព្វផ្សាយ “ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា លើកទី១ ឆ្នាំ២០២៤” និងយុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤” ស្របតាមគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រ “បង្កើន៥ និងអភិវឌ្ឍ៣” របស់ក្រសួងទេសចរណ៍ និងរាជរដ្ឋាភិបាលកម្ពុជាដែមទៀតផង៕

អត្ថបទ និងរូបភាព៖ លោក ឃុត សៅ , ហេង វ៉ាន្នី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ព្រះលានជល់ដំរីយោគៈ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការដេញថ្លៃគម្រោងសាងសងផ្លូវបេតុងអាមេ១ខ្សែ ក្នុងឃុំមុខប៉ែន ស្រុកពួក ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដេញថ្លៃគម្រោងសាងសងផ្លូវបេតុងអាមេ១ខ្សែ ក្នុងឃុំមុខប៉ែន ស្រុកពួក ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

យុវសិស្សជាង២០០នាក់មកពីវិទ្យាល័យចំនួន៤ ក្នុងស្រុកប្រាសាទបាគង ត្រូវបានបំពាក់កន្សែងទទួលស្គាល់ជាយុវជនកាកបាទក្រហមកម្ពុជា

យុវសិស្សជាង២០០នាក់មកពីវិទ្យាល័យចំនួន៤ ក្នុងស្រុកប្រាសាទបាគង ត្រូវបានបំពាក់កន្សែងទទួលស្គាល់ជាយុវជនកាកបាទក្រហមកម្ពុជា

ក្រុមអ្នកផលិតបង្ហាញថា វេទិកាផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញ បានជំរុញឲ្យអាជីវកម្មរបស់ពួកគាត់ដំណើរការបានល្អ និងអំពាវនាវដល់អ្នកប្រើប្រាស់បន្តគាំទ្រផលិតផលក្នុងស្រុក

ក្រុមអ្នកផលិតបង្ហាញថា វេទិកាផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញ បានជំរុញឲ្យអាជីវកម្មរបស់ពួកគាត់ដំណើរការបានល្អ និងអំពាវនាវដល់អ្នកប្រើប្រាស់បន្តគាំទ្រផលិតផលក្នុងស្រុក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.