Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

ក្រុមអ្នកផលិតបង្ហាញថា វេទិកាផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញ បានជំរុញឲ្យអាជីវកម្មរបស់ពួកគាត់ដំណើរការបានល្អ និងអំពាវនាវដល់អ្នកប្រើប្រាស់បន្តគាំទ្រផលិតផលក្នុងស្រុក

ដោយ Pothe Thun
21/06/2024
នៅក្នុង សេដ្ឋកិច្ច និង កសិកម្ម
ក្រុមអ្នកផលិតបង្ហាញថា វេទិកាផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញ បានជំរុញឲ្យអាជីវកម្មរបស់ពួកគាត់ដំណើរការបានល្អ និងអំពាវនាវដល់អ្នកប្រើប្រាស់បន្តគាំទ្រផលិតផលក្នុងស្រុក
19
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រុមអ្នកផលិតផលិតផលនានាដែលបានយកមកដាក់តាំងបង្ហាញបានលើកឡើងថា វេទិកាផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញ ដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ បានក្លាយជាព្រឹត្តិការណ៍ផ្សព្វផ្សាយផលិតផលក្នុងស្រុក និងបានធ្វើឲ្យអាជីវកម្មរបស់ពួកគាត់ដំណើរការបានល្អ។

ម្ចាស់សហគ្រាស ជេអឹមអិលអេច (JMLH) ផលិតផលអាហារសុខភាព ដែលកែច្នៃពីបន្លែផ្លែឈើក្នុងស្រុក មកពីខេត្តបាត់ដំបង លោកស្រី សេង សំណាង បានលើកឡើងថា ការរៀបចំវេទិកាផ្គូផ្គងរវាងអ្នកផលិតនិងអ្នកលក់ពិតជាមានសារៈសំខាន់ណាស់ ព្រោះវេទិការនេះជាការជួបប្រជុំគ្នារវាងអ្នកផលិតនៅទូទាំងប្រទេស បានជួបគ្នាជាមួយអ្នកទិញ ហើយក៏ជាឱកាសដែលអ្នកផលិតទាំងអស់ មានលទ្ធភាពបង្ហាញនូវផលិតផលដែលជាស្នាដៃកូនខ្មែរពិតៗ ហើយក៏សូមឲ្យបងប្អូនមានការគាំទ្រទាំងអស់គ្នា។

ព័ត៌មានជាតិ ថ្មីៗ

សហគមន៍កសិដ្ឋានគីរីទេស បាននិងកំពុងផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋ ខណៈដំណាំម្ទេសកំពុងមានតម្រូវការច្រើនលើទីផ្សារ

សហគមន៍កសិដ្ឋានគីរីទេស បាននិងកំពុងផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋ ខណៈដំណាំម្ទេសកំពុងមានតម្រូវការច្រើនលើទីផ្សារ

15/01/2026
អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យប្រជានេសាទលៀស ប្រើប្រាស់ឧបករណ៍នេសាទឱ្យតាមត្រឹមត្រូវតាមច្បាប់

អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យប្រជានេសាទលៀស ប្រើប្រាស់ឧបករណ៍នេសាទឱ្យតាមត្រឹមត្រូវតាមច្បាប់

13/01/2026

ចំណែកលោកស្រី ប៉ាន់ សុផាវី ម្ចាស់សិប្បកម្មកែច្នៃផលិតផលអំពីឫស្សី នៅក្នុងស្រុកប្រាសាទបាគង ក៏បានលើកឡើងដែរថា សម្រាប់ការតាំងបង្ហាញផលិតផលរបស់អ្នកស្រីនៅពេលនេះ ហាក់បង្ហាញសញ្ញាណល្អជាងបណ្តាវេទិការមុនៗ ព្រោះថាកាលពីកន្លងទៅ ផលិតផលរបស់លោកស្រីមានតែអ្នកទិញរាយ ទិញប្រើ ប៉ុន្តែសម្រាប់លើកនេះ មានគេចាប់អារម្មណ៍និងធ្វើការទំនាក់ទំនងទិញយកទៅលក់បន្ត។ លោកស្រីបានសម្តែនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបង្កើតឲ្យមានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ដែលផ្តល់ឱកាសឲ្យអ្នកលក់និងអ្នកផលិតបានជួបគ្នា ហើយក៏បានសំណូមពរដល់ប្រជាពលរដ្ឋ ជួយគាំទ្រផលិតផលក្នុងស្រុក ដែលជាចំណែកមួយលើកកម្ពស់សេដ្ឋកិច្ចរបស់ពលរដ្ឋក៏ដូចជាសេដ្ឋកិច្ចជាតិដែរ។

សូមជម្រាបថា វេទិការផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១-២៣ ខែមិថុនា ឆ្នាំ២០២៤ នៅទីតាំងផ្សារម៉ាក្រូ ខេត្តសៀមរាប ដែលវេទិការនេះមានការតាំងបង្ហាញ-លក់ ផលិតផលក្នុងស្រុក ដើម្បីបំផុសស្មារតីអ្នកផលិត និងអ្នកប្រើប្រាស់ ចូលរួមគាំទ្រ លើកស្ទួយផលិតផលក្នុងស្រុក តាមរយៈការរកទីផ្សារ ការបង្កើតឱកាសធុរកិច្ចដល់ផលិតករ សិប្បករ កសិករ ពិសេសការបង្ហាញពីផលិតផលថ្មីៗដែលជាស្នាដៃរបស់ខ្មែរ និងផ្សព្វផ្សាយឲ្យមានការចូលរួមគាំទ្រចលនាភូមិមួយ ផលិតផលមួយកម្ពុជា។

ឯកឧត្តមបណ្ឌិត សួង ណយ អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ មានប្រសាសន៍ថា ការរៀបចំវេទិកាផ្គូផ្គងរវាងអ្នកផលិតនិងអ្នកទិញនេះគឺទាមទារឱ្យមានការសាមគ្គី ឈរលើគោលការណ៍ សុចរិតភាព គុណភាព អនាម័យ និងរក្សាតម្លៃទៅតាមស្តង់ដារតម្លៃទីផ្សារ និងទាមទារឱ្យមានការចូលរួមយ៉ាងសកម្មផងដែរពី ក្រសួង អង្គភាពមន្ទីរស្ថាប័នពាក់ព័ន្ឋ ធ្វើយ៉ាងណាជំរុញឱ្យមានការអភិវឌ្ឍផលិតផលថ្មីៗក៏ដូចជាពង្រឹងគុណភាព និងសមត្ថភាពពាណិជ្ជកម្មនៃផលិតផលដែលមានស្រាប់។ ឯកឧត្តមបានជំរុញដល់ម្ចាស់អាជីកម្ម ក៏ដូចជាប្រជាពលរដ្ឋទូទៅចូលរួមប្រើប្រាស់ និងទិញផលិតផលក្នុងស្រុក ឲ្យដូចពាក្យស្លោកថា ទិញផលិតផលខ្មែរស្នេហាជាតិ ទិញទិញផលិតផលខ្មែរឈ្នះៗទាំអស់គ្នា។

លោក យុន លីនណេ អភិបាលរងខេត្ដសៀមរាប ក៏បានលើកឡើងដែរថា វេទិកាថ្ងៃនេះធ្វើឡើងដើម្បីឱ្យអ្នកផលិត និងអ្នកទិញ បានជួបគ្នានឹងធ្វើបទបង្ហាញពីផលិតផលរបស់ខ្លួន និងការរកទីផ្សារផលិតផលក្នុងស្រុក ព្រមទាំងការចងក្រងផលិតករ សេវាករ និងសិប្បករ នៅតាមមូលដ្ឋានឱ្យចូលជាសមាជិកចលនាភូមិមួយផលិតផលមួយ និងអង្គភាព-ស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិកគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ។ លោកបានបញ្ជាក់ថា គោលបំណងដូចបានជម្រាបជូនខាងលើនេះ រដ្ឋបាលខេត្ត ក៏ដូចជាគណៈកម្មាធិការជំរុញចលនាភូមិមួយ ផលិតផលមួយ ខេត្តសៀមរាប និងក្រុមលេខាធិការដ្ឋាន ដែលជាជំនួយការឱ្យគណៈកម្មាធិការ សូមគាំទ្រ និងចូលរួមផ្សព្វផ្សាយ និងជម្រុញការអនុវត្តចលនាភូមិមួយ ផលិតផលមួយ ឱ្យបានជោគជ័យ ដើម្បីរួមចំណែកអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យទទួលបានជោគជ័យ៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់ , ធន់ ពូថេ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ភូមិ១ ផលិតផល១
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានរៀបចំសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានរៀបចំសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤

ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញបិទសន្និបាតថ្នាក់ជាតិបូកសរុបការងារបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត ក្រុងស្រុកខណ្ឌ នៅខេត្តសៀមរាប

ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញបិទសន្និបាតថ្នាក់ជាតិបូកសរុបការងារបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត ក្រុងស្រុកខណ្ឌ នៅខេត្តសៀមរាប

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជំរុញឲ្យស្នងការនគរបាលរាជធានីខេត្ត ពន្លឿនការងារផ្ដល់អត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជំរុញឲ្យស្នងការនគរបាលរាជធានីខេត្ត ពន្លឿនការងារផ្ដល់អត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9069 shares
    Share 5459 Tweet 1504
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63304 shares
    Share 43694 Tweet 8171

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.