Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ជំរុញដល់អ្នកពាក់ព័ន្ធបន្តចូលរួមសហការគាំទ្រការងារផ្សេងៗ ក្នុងវិស័យកសិកម្ម

ដោយ Pothe Thun
27/01/2026
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
3
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម បានណែនាំដល់ថ្នាក់ដឹកនាំ មន្រ្តីមន្ទីរកសិកម្មខេត្ត និងបណ្តាដៃគូពាក់ព័ន្ធនានា បន្តជួយណែនាំកសិករក្នុងការរៀបចំដីស្រែឱ្យបានត្រឹមត្រូវតាមបច្ចេកទេស និងពន្យល់ណែនាំគាត់ជ្រើសរើសប្រភេទពូជស្រូវសុទ្ធល្អដែលផ្ដល់ទិន្នផលខ្ពស់ សមស្របនឹងក្សេត្របរិស្ថាន ធន់នឹងការប្រែប្រួលអាកាសធាតុ ឆ្លើយតបនឹងតម្រូវការទីផ្សារ និងមានតម្លៃខ្ពស់ ពិសេសត្រូវផ្តល់ការលើកទឹកចិត្ត និងពង្រឹងសមត្ថភាពសហគមន៍កសិកម្ម ដើម្បីផលិតក្នុងទ្រង់ទ្រាយធំ ដោយអនុវត្តយន្តការផលិតកម្មកសិកម្មតាមកិច្ចសន្យាដោយស្មោះត្រង់រវាងអ្នកផលិត និងអ្នកប្រមូលទិញ។

ថ្លែងបិទអង្គសិក្ខាសាលាបូកសរុបលទ្ធផលការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប ឆ្នាំ២០២៥ និងទិសដៅបន្ត នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម បានជំរុញឱ្យមន្ទីរត្រូវបន្តលើកកម្ពស់ការតាមដានចរន្តសត្វ អនាម័យសត្វ និងភូតគាមអនាម័យ ព្រមទាំងពង្រីក និងពង្រឹងសមត្ថកិច្ចត្រួតពិនិត្យអនាម័យសាច់តាមទីសត្តឃាតដ្ឋាន ការចាក់វ៉ាក់សំាងសត្វ ដើម្បីសុវត្ថិភាព សុខភាពសាធារណៈ។ ពង្រឹងការអភិរក្សធនធានជលផល តាមរយៈការអភិវឌ្ឍវារីវប្បកម្ម ដោយលើកទឹកចិត្តឱ្យចិញ្ចឹមត្រីតាមស្រះ ក្នុងបែរ ក្នុងតង់ និងក្នុងស្រែ តាមស្ថានភាពជាក់ស្ដែង ព្រមទាំងលែងពូជត្រីក្នុងបឹងធម្មជាតិ ដើម្បីបង្កើនផលស្តុកក្នុងបឹងធម្មជាតិសម្រាប់សេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមបន្តថា ចំពោះព្រៃឈើ ត្រូវសហការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ សត្វព្រៃឱ្យមានប្រសិទ្ធភាពខ្ពស់ អន្តរាគមន៍ឱ្យទាន់ពេលវេលានូវភ្លើងឆេះព្រៃ។ ឯកឧត្តម ក៏បានស្នើដល់រដ្ឋបាលខេត្តសៀមរាប មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ សូមបន្តចូលរួមគាំទ្រការងារផ្សេងៗដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការក្នុងដោះស្រាយបញ្ហា ឬសំណូមពរនានាជូនប្រជាកសិករ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងឱកាសនោះដែរ លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត ក៏បានជំរុញដល់ថ្នាក់ដឹកនាំ និងមន្ត្រីតាមផ្នែកតាមវិស័យនៃមន្ទីរកសិកម្មខេត្ត បន្តយកចិត្តទកដាក់ពង្រឹងការអនុវត្តច្បាប់ ទប់ស្កាត់ បង្រ្កាបបទល្មើស ការចរាចរសត្វ ព្រៃឈើ និងជលផលគ្រប់ប្រភេទ និងជំរុញការគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ព្រៃឈើ ឱ្យមានប្រសិទ្ធភាព ព្រមទាំងបន្តផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានាដល់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ។

លោកអភិបាលរងខេត្ត ក៏បានស្នើឱ្យមន្ត្រីកសិកម្មគ្រប់លំដាប់ថ្នាក់ ជំរុញឱ្យមានការផ្សព្វផ្សាយ ណែនាំដល់កសិករក្នុងការរៀបចំដីស្រែឱ្យបានត្រឹមត្រូវតាមបច្ចេកទេស ជាពិសេសជំរុញការផ្លាស់ប្តូរទម្លាប់របស់កសិករពីការប្រើប្រាស់ពូជប្រពៃណី មកជ្រើសរើសប្រភេទពូជស្រូវសុទ្ធល្អ និងផ្សព្វផ្សាយឱ្យពួកគាត់ពីរបៀបប្រើប្រាស់ថ្នាំកសិកម្ម ដើម្បីបំផ្លាញសមាសភាពចង្រៃ និងជំងឺឆ្លងសត្វ ដែលត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត ពោលគឺត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេស និងគោលការណ៍សុវត្ថិភាពឱ្យបានម៉ឹងម៉ាត់។ បន្ថែមពីនេះ ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ ទប់ស្កាត់ បង្រ្កាបបទល្មើស ចរាចរសត្វ ព្រៃឈើ និងជលផលគ្រប់ប្រភេទ និងជំរុញការគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ព្រៃឈើ និងសហគមន៍នេសាទ៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ជំរុញឱ្យអ្នកពាក់ព័ន្ធបង្កើតប្រសិទ្ធភាពការងារស្ត្រី និងកុមារ ដើម្បីឈានទៅសម្រេចយុទ្ធសាស្ត្របញ្ចកោណ

ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ជំរុញឱ្យអ្នកពាក់ព័ន្ធបង្កើតប្រសិទ្ធភាពការងារស្ត្រី និងកុមារ ដើម្បីឈានទៅសម្រេចយុទ្ធសាស្ត្របញ្ចកោណ

រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយពីសប្បុរសជនខេត្តព្រះសីហនុ ដើម្បីផ្គត់ផ្គង់ដល់គ្រួសារវីរកងទ័ពជួរមុខ និងបងប្អូនភៀសសឹក

រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយពីសប្បុរសជនខេត្តព្រះសីហនុ ដើម្បីផ្គត់ផ្គង់ដល់គ្រួសារវីរកងទ័ពជួរមុខ និងបងប្អូនភៀសសឹក

អាជ្ញាធរខេត្ដណែនាំមន្រ្ដីជលផល និងអ្នកពាក់ព័ន្ធ ត្រូវជំរុញប្រជានេសាទត្រូវអនុវត្ដតាមកិច្ចសន្យានេសាទឱ្យបានត្រឹមត្រូវ ចៀសវាងមានបទល្មើសនេសាទកើតឡើង

អាជ្ញាធរខេត្ដណែនាំមន្រ្ដីជលផល និងអ្នកពាក់ព័ន្ធ ត្រូវជំរុញប្រជានេសាទត្រូវអនុវត្ដតាមកិច្ចសន្យានេសាទឱ្យបានត្រឹមត្រូវ ចៀសវាងមានបទល្មើសនេសាទកើតឡើង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.