Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដាក់ដំណើរការប្រព័ន្ធកំណត់ត្រាវេជ្ជសាស្ត្រអេឡិចត្រូនិច (EMR) ជាជំនួយពីអង្គររ៉ូតារីក្លឹប

ដោយ Pothe Thun
21/06/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដាក់ដំណើរការប្រព័ន្ធកំណត់ត្រាវេជ្ជសាស្ត្រអេឡិចត្រូនិច (EMR) ជាជំនួយពីអង្គររ៉ូតារីក្លឹប
40
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់សេវាសុខាភិបាលឱ្យកាន់តែមានប្រសិទ្ធភាព អង្គររ៉ូតារីក្លឹប នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ បានប្រគល់ និងដាក់ឲ្យដំណើរការប្រព័ន្ធកំណត់ត្រាវេជ្ជសាស្ត្រអេឡិចត្រូនិច សម្រាប់ប្រើប្រាស់ដើម្បីកត់ត្រា និងគ្រប់គ្រងទិន្ន័យក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។

លោក Mikio Yanagimoto ប្រធានក្លឹប Moriguchi Everning អង្គររ៉ូតារីក្លឹប បានបង្ហាញក្ដីរីករាយ ដែលអាចបង្កើតប្រព័ន្ធកំណត់ត្រាវេជ្ជសាស្ត្រអេឡិចត្រូនិកនេះទៅជាគម្រោងមួយសម្រាប់ផ្តល់ជូនដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ហើយប្រព័ន្ធកំណត់ត្រាវេជ្ជសាស្ត្រអេឡិចត្រូនិកនេះ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលព្យាបាលអ្នកជំងឺរាប់ពាន់នាក់ក្នុងមួយឆ្នាំៗ ដើម្បីជំនួសកំណត់ត្រាវេជ្ជសាស្ត្រដែលសរសេរដោយដៃបច្ចុប្បន្ន ហើយការកែប្រែក្លាយគុណភាពនៃប្រព័ន្ធគ្រប់គ្រងការពិគ្រោះអ្នកជម្ងឺ នឹងធ្វើឱ្យសេវាវេជ្ជសាស្ត្រប្រសើរឡើងយ៉ាងខ្លាំង។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានគណៈកម្មាធិកាសាខាកាកបាទក្រហម ខេត្តសៀមរាប មានប្រសាសន៍ថា ប្រព័ន្ធកំណត់ត្រាវេជ្ជសាស្ត្រអេឡិចត្រូនិកនេះ ពិតជាបានរួមចំណែកធ្វើឱ្យវិស័យសុខាភិបាលក្នុងខេត្តសៀមរាប មានការរីកចម្រើនយ៉ាងខ្លាំង ពិសេសការផ្តល់សេវាសុខភាពជូនបងប្អូនប្រជាពលរដ្ឋប្រកបដោយការយកចិត្តទុកដាក់និងមានគុណភាព ទៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ សម្រាប់លោកជំទាវ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តសៀមរាប ពិតជាមានមោទនភាពយ៉ាងក្រៃលែងចំពោះសំណង់ហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ការបំពាក់គ្រឿងឧបករណ៍ទំនើបៗ និងការបំពេញកាតព្វកិច្ចផ្តល់សេវាប្រកបដោយការយកចិត្តទុកដាក់របស់មន្ត្រីសុខាភិបាលយើងគ្រប់រូប ដែលបានធ្វើឱ្យមានការកើនឡើងនូវគុណភាព ប្រសិទ្ធភាព និងទំនុកចិត្តចំពោះសេវាសាធារណៈរបស់យើង ដូចដែលបានឃើញស្រាប់គឺមានបងប្អូនប្រជាពលរដ្ឋមកទទួលសេវាយ៉ាងច្រើនជារៀងរាល់ថ្ងៃ។

លោកជំទាវ មានប្រសាសន៍ទៀតថា ដើម្បីឱ្យការគ្រប់គ្រង និងការប្រតិបត្តិការផ្តល់សេវារឹតតែមានប្រសិទ្ធភាព សូមជំរុញឱ្យក្រុមគ្រូពេទទាំងអស់ ខិតខំប្រឹងប្រែងយកកចិត្តទុកដាក់បន្ថែមទៀត ដូចជា៖ ១.សូមបន្តកិច្ចសហប្រតិបត្តិការល្អប្រសើរជាមួយដៃគូរអភិវឌ្ឍក្នុងការបន្តលើកកំពស់វិស័យសុខាភិបាល និងការផ្តល់សេវាជូនបងប្អូនប្រជាពលរដ្ឋ។ ២.សូមបន្តយកចិត្តទុកដាក់ក្នុងការថែទាំព្យាបាលជំងឺឱ្យអស់ពីលទ្ធភាព គ្មានការរើសអើង ជាពិសេសបងប្អូនក្រីក្រ ចាស់ជរា និងជនងាយរងគ្រោះ។ ៣.សូមបន្តពង្រឹងសមត្ថភាព ចំណេះដឹង និងជំនាញដើម្បីបង្កើនកម្រឹតសមត្ថភាពខិតកាន់តែជិតទៅនឹងតម្រូវការផ្នែកសុខភាព។ ៤.សូមប្រកាន់ខ្ជាប់ខ្ជួននូវក្រមសីលធ៌មវិជ្ជាជីវៈ មានឥរិយាបទនិងសំដីសំដៅសមរម្យ រួសរាយ រាក់ទាក់ អោយសក្តិសមជាទេវតាពិតប្រាកដ ដូចប្រសាសន៍ដ៏ថ្លៃថ្លារបស់ប្រមុខរាជរដ្ឋាភិបាលនៃយើង។ ក្នុងឱកាសនោះដែរ លោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ ក៏បាននាំយកនូវអំណោយផ្តល់ដល់អ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត ប្រមាណ១០០នាក់ផងដែរ។

លោក លឹម ហេង អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានបង្ហាញថា មន្ទីរពេទ្យបង្អែកខេត្តសៀមរាប មានគ្រែ៤៧០ មានអ្នកជំងឺសម្រាកជាមធ្យមពី៤០០-៥៥០ក្នុងមួយថ្ងៃ មានអ្នកជំងឺពិគ្រោះជាមធ្យម៤៥០-៥០០នាក់ក្នុងមួយថ្ងៃ មានការវះកាត់ធំជាមធ្យមពី៣០-៤០ក្នុងថ្ងៃ ហើយអ្នកជំងឺទាំងនេះមានមកពីតាមបណ្តាខេត្តផ្សេងៗ៕

អត្ថបទ និងរូបភាព៖ លោក ឃុត សៅ , មុី សុខារិទ្ធ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: EMRមន្ទីរពេទ្យបង្អែកខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួងទេសចរណ៍កម្ពុជា និងស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា រៀបចំទិវាយោគៈអន្តរជាតិលើកទី១០ នៅព្រះលានជល់ដំរី ខេត្តសៀមរាប

ក្រសួងទេសចរណ៍កម្ពុជា និងស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា រៀបចំទិវាយោគៈអន្តរជាតិលើកទី១០ នៅព្រះលានជល់ដំរី ខេត្តសៀមរាប

ការដេញថ្លៃគម្រោងសាងសងផ្លូវបេតុងអាមេ១ខ្សែ ក្នុងឃុំមុខប៉ែន ស្រុកពួក ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដេញថ្លៃគម្រោងសាងសងផ្លូវបេតុងអាមេ១ខ្សែ ក្នុងឃុំមុខប៉ែន ស្រុកពួក ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

យុវសិស្សជាង២០០នាក់មកពីវិទ្យាល័យចំនួន៤ ក្នុងស្រុកប្រាសាទបាគង ត្រូវបានបំពាក់កន្សែងទទួលស្គាល់ជាយុវជនកាកបាទក្រហមកម្ពុជា

យុវសិស្សជាង២០០នាក់មកពីវិទ្យាល័យចំនួន៤ ក្នុងស្រុកប្រាសាទបាគង ត្រូវបានបំពាក់កន្សែងទទួលស្គាល់ជាយុវជនកាកបាទក្រហមកម្ពុជា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.