Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

សិក្ខាកាមទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកបដិសណ្ឋារកិច្ចទេសចរណ៍អះអាងថា ការសិក្សាលើជំនាញ់នេះបានជួយកែប្រែជីវិតពួកគាត់កាន់តែល្អប្រសើរ

ដោយ Pothe Thun
20/06/2024
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
សិក្ខាកាមទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកបដិសណ្ឋារកិច្ចទេសចរណ៍អះអាងថា ការសិក្សាលើជំនាញ់នេះបានជួយកែប្រែជីវិតពួកគាត់កាន់តែល្អប្រសើរ
9
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

យុវជន ម៉ា សុមន្ថា ជាបុគ្គលិកនៃសណ្ឋាគារលំដាប់ផ្កាយ៥ ក្នុងក្រុងសៀមរាប បានលើកឡើងថា បន្ទាប់ពីបានបញ្ចប់ការសិក្សានៅថ្នាក់ទី១២ រូបគេមិនមានលទ្ធភាពបន្តការសិក្សានៅសាកលវិទ្យាល័យនោះទេ។ ប៉ុន្តែបន្ទាប់ពីទទួលព័ត៌មានពីអាជ្ញាធរឃុំថា សមាគមក្លឹបទេសចរណ៍សៀមរាប មានបើកវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកបដិសណ្ឋារកិច្ចក្នុងវិស័យទេសចរណ៍រូបគាត់ក៏បានចូលរៀនលើជំនាញនេះ។

បុគ្គលិកនៃសណ្ឋាគារលំដាប់ផ្កាយ៥ ដូចគ្នា យុវជន រ៉េត ចាន់តូ អតីតសិក្ខាកាមវគ្គបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ចទេសចរណ៍ ក៏បានអះអាងដែរថា បន្ទាប់ពីឆ្លងកាត់វគ្គបណ្តុះបណ្តាលនេះ រូបគេមានការផ្លាស់ប្តូរការគិតទាំងស្រុង ព្រោះកាលពីមុនគេមិនដែលដឹងទេថា អ្វីជាបដិសណ្ឋារកិច្ចនោះទេ ដល់ពេលបានរៀនទើបដឹងថា មានការងារច្រើនដែលយើងមិនដឹង។ ម្យ៉ាងបន្ទាប់ពីរៀនចប់ សមាគមក្លឹបទេសចរណ៍សៀមរាប ក៏បានជួយរកការងារឲ្យបានធ្វើគ្រប់គ្នាថែមទៀត។

លោក ហ្វីលីព សែត កៅ ប្រធានសមាគមក្លឹបទេសចរណ៍សៀមរាប បានឲ្យដឹងថា កាលពីឆ្នាំ២០២៣កន្លងទៅ ក្រោមសហហិរញ្ញប្បទានពីមូលនិធិអភិវឌ្ឍន៍ជំនាញនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សមាគមក្លឹបទេសចរណ៍សៀមរាប បានធ្វើការបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ចទេសចរណ៍លើ ៤មុខជំនាញ ដោយឥតគិតថ្លៃជូនដល់យុវជនក្រីក្រ និងយុវជនក្នុងគ្រួសាររងហានីភ័យចំនួន៣០០នាក់។ បន្ទាប់ពីបញ្ចប់វគ្គសិក្សាដោយជោគជ័យ សិក្ខាកាមទាំង៣០០នាក់ សុទ្ធសឹងតែទទួលបានការងារធ្វើទាំងអស់។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ហ្វីលីព សែត កៅ បន្តថា ជាមួយនឹងជោគជ័យនេះ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជននោះ នៅខែកក្កដា ឆ្នាំ២០២៤ខាងមុខនេះ សមាគមនឹងបើកវគ្គបណ្តុះបណ្តាលថ្មីមួយទៀត ជូនឥតគិតថ្លៃដល់យុវជនចំនួន២០០នាក់ លើ៤មុខជំនាញ មានជំនាញការិយាល័យជួរមុខ ជំនាញគេហកិច្ច ជំនាញសេវាកម្មម្ហូបអាហារ និងជំនាញចម្អិនអាហារ ហើយរហូតមកដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ មានយុវជនប្រមាណជា៧០ភាគរយហើយបានមកចុះឈ្មោះចូលរៀន។ វគ្គសិក្សានេះមានរយៈពេល៨ខែ ដោយ៤ខែសិក្ខាកាមធ្វើការសិក្សាទាំងទ្រឹស្តី និងអនុវត្តផ្ទាល់នៅក្នុងថ្នាក់រៀន ហើយ៤ខែទៀតសិក្ខាកាម នឹងត្រូវអនុវត្តការងារផ្ទាល់នៅតាមគ្រឹះស្ថានអាជីវកម្មផ្នែកទេសចរណ៍នានា។

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: បដិសណ្ឋារកិច្ចទេសចរណ៍បណ្តុះបណ្តាលវិជ្ជាជីវៈ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដាក់ដំណើរការប្រព័ន្ធកំណត់ត្រាវេជ្ជសាស្ត្រអេឡិចត្រូនិច (EMR) ជាជំនួយពីអង្គររ៉ូតារីក្លឹប

មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដាក់ដំណើរការប្រព័ន្ធកំណត់ត្រាវេជ្ជសាស្ត្រអេឡិចត្រូនិច (EMR) ជាជំនួយពីអង្គររ៉ូតារីក្លឹប

ក្រសួងទេសចរណ៍កម្ពុជា និងស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា រៀបចំទិវាយោគៈអន្តរជាតិលើកទី១០ នៅព្រះលានជល់ដំរី ខេត្តសៀមរាប

ក្រសួងទេសចរណ៍កម្ពុជា និងស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា រៀបចំទិវាយោគៈអន្តរជាតិលើកទី១០ នៅព្រះលានជល់ដំរី ខេត្តសៀមរាប

ការដេញថ្លៃគម្រោងសាងសងផ្លូវបេតុងអាមេ១ខ្សែ ក្នុងឃុំមុខប៉ែន ស្រុកពួក ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដេញថ្លៃគម្រោងសាងសងផ្លូវបេតុងអាមេ១ខ្សែ ក្នុងឃុំមុខប៉ែន ស្រុកពួក ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.