Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ខេត្តសៀមរាបនិងទីក្រុងប៉េកាំង ប្ដេជ្ញាពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងជំរុញវិស័យទេសចរណ៍ខេត្តក្រុងទាំង២ ឱ្យកាន់តែកើនឡើង

ដោយ Pothe Thun
24/02/2025
នៅក្នុង ព័ត៌មានជាតិទូទៅ
23
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងរដ្ឋបាលខេត្តសៀមរាប ដឹកនាំដោយ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត ជាមួយគណៈប្រតិភូចិន ដឹកនាំដោយ ឯកឧត្តម យីន លី សមាជិកការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាលេខាធិការគណៈកម្មាធិការបក្សកុម្មុយនីស្តចិន ទីក្រុងប៉េកាំង នាល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ភាគីខេត្តសៀមរាប និងទីក្រុងប៉េកាំង បានបង្ហាញការប្ដេជ្ញាចិត្តលើការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើបណ្ដាវិស័យអាទិភាព ជាពិសេសការជំរុញវិស័យទេសចរណ៍ខេត្តក្រុងទាំងពីរ ឱ្យបានទៅវិញទៅមកកាន់តែល្អប្រសើរ។

ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត មានប្រសាសន៍ថា ការមកដល់ប្រទេសកម្ពុជា ពិសេសខេត្តសៀមរាប របស់គណៈប្រតិភូជាន់ខ្ពស់គណបក្សកុម្មុយនីស្តចិននាពេលនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញនូវការយកចិត្តទុកដាក់របស់ប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរ ពិសេសកិច្ចសហការដ៏ល្អរវាងរដ្ឋបាលខេត្តសៀមរាប និងទីក្រុងប៉េកាំង ក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាព ស្របតាមស្មារតី មិត្តដែកថែប និងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយភាពស៊ីជម្រៅ និងភាពជាក់ស្ដែង ក៏ដូចជាក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជា និងចិន ដែលផ្ដោតលើវិស័យអាទិភាពចំនួន៦ ក្នុងនោះរួមបញ្ចូលទាំងការផ្លាស់ប្តូរប្រជាជន និងប្រជាជន។

ឯកឧត្តមអភិបាលខេត្ត សង្ឃឹមថា តាមរយៈទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះដែរ នឹងធ្វើឱ្យចំណងមិត្តភាពរវាងខេត្តក្រុងទាំងពីរកាន់តែល្អប្រសើរឡើង ពីសេសការជំរុញនូវកំណើនភ្ញៀវទេសចរ ខណៈដែលខេត្តសៀមរាប ក៏ដូចជាក្រុងប៉េកាំង គឺជាខេត្តក្រុងដែលសម្បូរទៅដោយសម្បត្តិវប្បធម៌ដូចគ្នា ដែលជាន្នូលដ៏សំខាន់ក្នុងការជួយជំរុញដល់កំណើតសេដ្ឋកិច្ចសម្រាប់ប្រទេសទាំង២ ព្រោះវាគឺប្រភពចំណូលសេដ្ឋកិច្ចដែលមិនចេះរីងស្រួត។ ហើយសម្រាប់ខេត្តសៀមរាប ប្ដេជ្ញា នឹងជំរុញវិស័យទេសចរណ៍នេះឱ្យមានការផ្លាស់ប្ដូរគ្នាទៅវិញទៅមក ធ្វើយ៉ាងណាឱ្យមានកំណើនភ្ញៀវទេសចរកើនឡើងសម្រាប់ខេត្តក្រុងទាំង២ផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

13/02/2026

រដ្ឋបាលខេត្តសៀមរាប ណែនាំដល់នាយកនិងគណៈគ្រប់គ្រងសាលាគ្រប់កម្រិតត្រូវរឹតបន្តឹងវិន័យ និងបទបញ្ជាសាលាដល់សិស្សដើម្បីធានាឱ្យមានប្រសិទ្ធភាពក្នុងការសិក្សា

27/01/2026

ឯកឧត្តម យីន លី បានលើកឡើងថា រយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ ក្រោមកិច្ចទំនាក់ទំនងល្អរវាងប្រមុខថ្នាក់ដឹកនាំប្រទេសទាំង២ បានធ្វើឱ្យកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពក៏តែល្អប្រសើរឡើងជាបន្តបន្ទាប់។ ជាក់ស្ដែងក្នុងឱកាសដែល សម្ដេចធិបតី ហ៊ុន ម៉ាណែត ចូលកាន់តំណែងជានាយករដ្ឋមន្ត្រី សម្ដេចបានជ្រើសរើសយកប្រទេសចិន ជាប្រទេសទី១ ដើម្បីបំពេញទស្សនកិច្ច ដែលនេះសបញ្ជាក់ឱ្យឃើញពីស្មារតីមិត្តដែកថែប កម្ពុជា-ចិនផងដែរ។

ក្នុងនាមភាគីចិន ឯកឧត្តម យីន លី បានបង្ហាញការគាំទ្រលើការជំរុញវត្តមានភ្ញៀវទេសចរពីគ្នាទៅវិញទៅមកនេះ ហើយសង្ឃឹមថានាពេលខាងមុខ ខេត្តសៀមរាប និងទីក្រុងប៉េកាំង នឹងមានជើងហោះហើរត្រង់ ដែលជាកត្តាមួយដ៏សំខាន់ក្នុងការជំរុញកំណើនភ្ញៀវទេសចរឱ្យមកទស្សនានៅតំបន់ទេសចរណ៍ខេត្តក្រុងទាំងពីរ។ ហើយឯកឧត្តម ក៏បានប្ដេជ្ញាចិត្ត ក្នុងការចូលរួមជំរុញការផ្លាស់ប្ដូរវប្បធម៌រវាងខេត្តក្រុងនៃប្រទេសទាំង២ឱ្យបានកាន់តែល្អប្រសើរ ជាមួយនឹងការជំរុញវត្តមានភ្ញៀវទេសចរចិន ឱ្យមកទស្សនាប្រទេសកម្ពុជា ជាពិសេសខេត្តសៀមរាប ឱ្យមានចំនួនកាន់តែច្រើនឡើងបន្ថែមទៀតផងដែរ៕

អត្ថបទ៖ លោក អ៊ុន ណារាជ្យ
រូបភាព៖ លោក ធន់ ពូថេ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ព្រឹត្តិការណ៍នៃការដង្ហែតុក្កតាយក្សលើកទី១៥ ក្នុងក្រុងសៀមរាប ទាក់ទាញអ្នកទេសចរ និងប្រជាពលរដ្ឋចូលរួមអបអរប្រមាណជាង ១ម៉ឺននាក់

ព្រឹត្តិការណ៍នៃការដង្ហែតុក្កតាយក្សលើកទី១៥ ក្នុងក្រុងសៀមរាប ទាក់ទាញអ្នកទេសចរ និងប្រជាពលរដ្ឋចូលរួមអបអរប្រមាណជាង ១ម៉ឺននាក់

សាសនិកឥស្លាមខេត្តសៀមរាប រៀបចំពិធីស្រហាន់អាហ្គាម៉ា ដើម្បីអបអរ និងស្វាគមន៍ការមកដល់ខែរ៉ាម៉ាដន ដែលជាខែបួសរបស់ខ្មែរឥស្លាម

សាសនិកឥស្លាមខេត្តសៀមរាប រៀបចំពិធីស្រហាន់អាហ្គាម៉ា ដើម្បីអបអរ និងស្វាគមន៍ការមកដល់ខែរ៉ាម៉ាដន ដែលជាខែបួសរបស់ខ្មែរឥស្លាម

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តសៀមរាប

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.