Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ព្រឹត្តិការណ៍នៃការដង្ហែតុក្កតាយក្សលើកទី១៥ ក្នុងក្រុងសៀមរាប ទាក់ទាញអ្នកទេសចរ និងប្រជាពលរដ្ឋចូលរួមអបអរប្រមាណជាង ១ម៉ឺននាក់

ដោយ Pothe Thun
24/02/2025
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
7
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នារាត្រីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ ជាឆ្នាំទី១៥នៃព្រឹត្តិការណ៍ដង្ហែតុក្កតាយក្សគឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ ត្រូវបានដង្ហែចេញពីរង្វង់មូលវត្តដំណាក់ប្របខាងកើតស្ទឺងឆ្ពោះទៅកាន់សួនច្បារ មុខព្រះរាជដំណាក់ក្រុងសៀមរាប ក្រោមគោលបំណងចូលរួមលើកស្ទួយទាក់ទាញដល់អារម្មណ៍អ្នកទេសចរណ៍ឱ្យមកទស្សនាកម្ពុជាកាន់តែច្រើន ជួយដល់ក្មេងៗចេះធ្វើការជាក្រុម និងចង់ឱ្យពួកគេយល់កាន់តែច្បាស់ពីតម្លៃសិល្បៈវប្បធម៌ និងបរិស្ថានទូទៅជុំវិញខ្លួន បន្ថែមពីនេះក្មេងៗទាំងនោះបានបង្ហាញស្នាដៃបានពីការខិតខំរបស់ពួកគេជូនដល់មហាជនទស្សនាដោយរីករាយផង។ព្រឹត្តិការណ៍នេះគេឃើញមហាជនភ្ញៀវទេសចរជាតិ និងភ្ញៀវបរទេស មូលមីរឈរអបសងខាងផ្លូវដើម្បីអបអរសាទរនិងសប្បាយរីករាយ ដែលអាចប៉ាន់ប្រមាណជា១ម៉ឺននាក់។

លោក អ៊ុន សាវ៉ាន់ អ្នកចាត់ការទូទៅនៃគម្រោងតុក្កតាយក្សបានឱ្យដឹងថា៖តួអង្គទេវៈ គឺជាប្រធានបទសម្រាប់ឆ្នាំ២០២៥ បង្កើតជាទម្រង់តាមរចនាបទ សិល្បៈខ្មែរ តួអង្គទេវកថា រាមកេរ្ត៍ រចនាឡើងដោយក្មេងៗ ប្រមាណ ៨០០នាក់ មកពីសាលារដ្ឋ ឯកជន និងអង្គការក្រៅរដ្ឋាភិបាលនានា។ អាយ៉ង ទីងមោងឬហៅថាតុក្កតាយក្ស ជាគម្រោងដ៏ធំបំផុតធ្វើឡើងក្នុងគោលបំណង បណ្តុះស្មារតី ដល់កុមារ និងយុវជននៅតាមអង្គការនានា ឱ្យចេះធ្វើការជាក្រុម តាមរយៈវិស័យសិល្បៈ បណ្តុះឱ្យពួកគាត់ស្រឡាញ់ សាសនា វប្បធម៌ ប្រពៃណីទំនៀមទំលាប់ខ្មែរ ស្រឡាញ់បរិស្ថាន គោរពច្បាប់ចរាចរណ៍ និងរួមគ្នា បង្ហាញលើកកម្ពស់ស្នាដៃសិល្បៈរបស់បុព្វបុរសខ្មែរ ជូនសាធារណជនឲ្យកាន់តែទូលំទូលាយ។

លោក អ៊ុន សាវ៉ាន់ បន្តថាការរៀបចំដង្ហែក្បួនតុក្កតាយក្សនេះ គឺមានការចូលរួមពីក្មេងៗមកអង្គការក្រៅរដ្ឋាភិបាល ក្នុងគោលបំណងលើកស្ទួយវិស័យសិល្បៈ វប្បធម៌ខ្មែរ បញ្ហាអនាម័យ បរិស្ថាន ការលើកកម្ពស់ការយល់ដឹងអំពីការអភិវឌ្ឍ វិស័យអប់រំជូនសាធារណជនឲ្យកាន់តែទូលំទូលាយ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឆ្នាំនេះរៀបចំជារូបតំណាងចំនួន០៩រួមមាន នាងទេពមច្ឆា គ្រុឌ ហនុមានដែលយកតាមរចនាបទបន្ទាយស្រី រូបនាគតាមរចនាបទបាយ័ន រូបតោរចនាបទសម្បូរព្រៃគុហ៍ ព្រះគណេស នាងកិន្នរី សត្វមករ និងអសុរៈ តាមរចនាបទបាយ័ន ដែលរូបតំណាងទាំងអស់នេះ រួមគ្នាបង្កើតឡើងដោយប្រើពេលប្រមាណជាងមួយខែ។
ក្បួនដង្ហែនេះក៏មានការចូលរួមពីក្រុមតន្រ្តីបុរាណ តន្រ្តីសម័យ ដូចជាក្រុមស្គរដៃ ក្រុមសម្លេងភ្លេងទ័ព ឆែយុំា ហ្វារ ល្ខោនសៀកកម្ពុជា ក្រុមតន្រ្តីសាលាវត្តរាជបូណ៌ ក្រុមតន្រ្តីកាយរិទ្ធិខេត្តសៀមរាប ក្រុមមេធាស្រ្តីស្គរដៃ។ល។
អត្ថបទ និងរូបភាព៖លោកយូ វង្ស លោកឈិត សាវី
កែសម្រួល៖ ហាំ ម៉េងហួត

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាសនិកឥស្លាមខេត្តសៀមរាប រៀបចំពិធីស្រហាន់អាហ្គាម៉ា ដើម្បីអបអរ និងស្វាគមន៍ការមកដល់ខែរ៉ាម៉ាដន ដែលជាខែបួសរបស់ខ្មែរឥស្លាម

សាសនិកឥស្លាមខេត្តសៀមរាប រៀបចំពិធីស្រហាន់អាហ្គាម៉ា ដើម្បីអបអរ និងស្វាគមន៍ការមកដល់ខែរ៉ាម៉ាដន ដែលជាខែបួសរបស់ខ្មែរឥស្លាម

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តសៀមរាប

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តសៀមរាប

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយលើជម្រុញក្រុមការងារចុះមូលដ្ឋានដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយលើជម្រុញក្រុមការងារចុះមូលដ្ឋានដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.