Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

សាសនិកឥស្លាមខេត្តសៀមរាប រៀបចំពិធីស្រហាន់អាហ្គាម៉ា ដើម្បីអបអរ និងស្វាគមន៍ការមកដល់ខែរ៉ាម៉ាដន ដែលជាខែបួសរបស់ខ្មែរឥស្លាម

ដោយ Pothe Thun
24/02/2025
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
សាសនិកឥស្លាមខេត្តសៀមរាប រៀបចំពិធីស្រហាន់អាហ្គាម៉ា ដើម្បីអបអរ និងស្វាគមន៍ការមកដល់ខែរ៉ាម៉ាដន ដែលជាខែបួសរបស់ខ្មែរឥស្លាម
23
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សាសនិកឥស្លាមខេត្តសៀមរាប នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានរៀបចំពិធីស្រហាន់អាហ្គាម៉ា ដើម្បីអបអរ និងទទួលស្វាគមន៍ការមកដល់ខែរ៉ាម៉ាដន រួមនឹងការឡើងសូត្រព្រះគម្ពីរ រអាល់គូរអាន ការសម្តែងចម្រៀងជាក្រុមៗរបស់ប្អូនៗសិស្សានុសិស្ស ដែលពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម អែល សៀត សមាជិកក្រុមប្រឹក្សាខេត្ត និងប្រធានសាសនាឥស្លាមខេត្តស្តីទី រួមនឹងអាជ្ញាធរមូលដ្ឋាន បងប្អូនខ្មែរឥស្លាម និងសិស្សានុសិស្សជាច្រើន។

ឯកឧត្តម អែល សៀត លើកឡើងថា ការធ្វើពិធីអបអរសាទរស្រហាន់អាហ្គាម៉ា និងទទួលស្វាគមន៍ការមកដល់ខែរ៉ម៉ាឌន គឺអាចមកដល់ដើមខែមីនាខាងមុខនេះ សម្រាប់អ្នកកាន់សាសនាឥស្លាម។ ខែរ៉ាម៉ាឌន ជាខែដ៏ពិសិដ្ឋរបស់ឥស្លាមគ្រប់ទិសទីនៅលើសកលលោក ដែលកាន់សាសនាឥស្លាមគ្រប់រូបឱ្យអនុវត្តន៍ទាំងចាស់ទាំងក្មេង ប្រុសស្រី សូម្បីតែកុមារក៏ត្រូវរៀនបួស តាមលទ្ធភាពរបស់ខ្លួនផងដែរ។ ដើម្បីឱ្យបួសបានពេញលេញ អ្នកបួសត្រូវតមពីការនិយាយស្តីអាក្រក់ ធ្វើអំពើមិនគប្បីប៉ះពាល់ដល់អារម្មណ៍អ្នកដទៃ ពិសេសគឺដាក់ខ្លួនឱ្យស្មើភាព ចៀសវាងពីភាពរើសអើង ឬច្រណែនឈ្នានីស ចំពោះសមាជិកក្នុងសហគមន៍ខ្លួន ដើម្បីបង្កើតបាននូវបរិយាកាសសហការគ្នា និងជំរុញឱ្យប្រព្រឹត្តអំពើល្អ និងទប់ស្កាត់មិនឱ្យធ្វើអំពើអាក្រក់។

ឯកឧត្តម អែល សៀត មានប្រសាសន៍ថា គ្រប់កម្មវិធីនានាដែលយើងបានជួបជុំគ្នានេះដែរ កើតទៅបានដោយសារប្រទេសជាតិយើងមានសុខសន្តិភាព ដែលកម្ពុជាទទួលបានដោយសារគុណបំណាច់ដ៏ធំធេង មិនអាចកាត់ថ្លៃបានរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមក សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន ខណៈកម្ពុជាក៏មានអ្នកកាន់សាសនាឥស្លាម បាននឹងកំពុងរួមរស់រួមសុខរួមទុក្ខ ក្រោមដំបូលសន្តិភាពតែមួយ ជាមួយសាសនាព្រះពុទ្ធ ដែលជាសាសនារបស់រដ្ឋ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ ផ្តល់សេរីភាពជំនឿសាសនាយ៉ាងទូលំទូលាយដល់ប្រជាជនទូទៅ ដោយឈរលើមូលដ្ឋាននៃការពង្រឹងសុខដុមនីយកម្មរវាងសាសនិក នៃគ្រប់និកាយសាសនា ប្រឆាំងរាល់ទង្វើរើសអើង សំដៅទប់ស្កាត់ការយកសាសនាទៅធ្វើអាជីវកម្ម ដែលអាចបង្កវិបត្តិសាសនានៅកម្ពុជា។ ជាមួយនេះ សេរីភាពនៃការគោរពសាសនាឥស្លាម ត្រូវបានរាជរដ្ឋាភិបាលបើកទូលាយដល់បងប្អូនឥស្លាម ដូចជាសិស្សនិស្សិតឥស្លាមអាចស្លៀកសម្លៀកបំពាក់ប្រពៃណីឥស្លាម នៅតាមគ្រឹះស្ថានសិក្សាគ្រប់កម្រិត បងប្អូនជាស្ត្រីអាចទទូរក្បាល និងបុរសអាចពាក់កាតឹបថតរូបសម្រាប់ប្រើប្រាស់លើឯកសាររដ្ឋបាល ដូចជា លិខិតឆ្លងដែន អត្តសញ្ញាណបណ្ណ។ល។ ជាពិសេសការបើកសិទ្ធិទូលំទូលាយឱ្យទទួលយក ការប្រតិបត្តិតាមជំនឿសាសនារបស់ខ្លួន ទំនៀមទម្លាប់ ប្រពៃណី និងការអនុញ្ញាតឱ្យទទួលបានការងារក្នុងជួររដ្ឋាភិបាល ក៏ដូចជារដ្ឋសភា ព្រឹទ្ធសភា និងតាមអង្គភាព ក្រសួង មន្ទីរនានាផងដែរ៕

អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តសៀមរាប

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តសៀមរាប

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយលើជម្រុញក្រុមការងារចុះមូលដ្ឋានដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយលើជម្រុញក្រុមការងារចុះមូលដ្ឋានដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា

គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំលើកទី១ សម្រាប់អាណត្តិទី៤ឆ្នាំ២០២៥

គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំលើកទី១ សម្រាប់អាណត្តិទី៤ឆ្នាំ២០២៥

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.