Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំលើកទី១ សម្រាប់អាណត្តិទី៤ឆ្នាំ២០២៥

ដោយ Pothe Thun
26/02/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំលើកទី១ សម្រាប់អាណត្តិទី៤ឆ្នាំ២០២៥
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ លោក សុខ ថុល អភិបាលរងខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ លើកទី១ ក្នុងឆ្នាំ២០២៥  ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត នាយក/នាយករងរដ្ឋបាលខេត្ត ប្រធានការិយាល័យជំនាញពាក់ព័ន្ធ លោក លោកស្រី អភិបាលក្រុង/ស្រុក រួមមាន តំណាងអាជ្ញាធរជាតិអប្សារា តំណាងគ្រឺះស្ថានអង្គរ និងមន្រ្តីជំនាញពាក់ព័ន្ធផងដែរ។

ក្នុងកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបៀបវារៈដូចជា ៖១-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងប្រតិទិនកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួល បច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៥។ ២-ផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការអនុវត្តសេចក្ដីសម្រេចអង្គសន្និបាត បូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥” របស់រដ្ឋបាលខេត្តសៀមរាប។ ៣-ពិនិត្យ និងធ្វើបច្ចុប្បន្នភាព នៃការដោះស្រាយសំណួរ-សំណូមពរ ដែលបានលើកឡើង ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត កាលពីឆ្នាំ២០១៩-២០២០- ២០២២ និងឆ្នាំ២០២៣។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក សុខ ថុល អភិបាលរងខេត្តសៀមរាប មានប្រសាសន៍លើកឡើងថា កិច្ចប្រជុំនេះ ជាកិច្ចប្រជុំដ៏មានសារៈសំខាន់ ដើម្បីឆ្លងយោបល់ និងអនុម័តលើសេចក្តីព្រាងខាងលើ មុននឹងដាក់ជូនក្នុងសម័យប្រជុំសាមញ្ញារបស់ក្រុមប្រឹក្សាខេត្ត ពិនិត្យ និងអនុម័ត ដូចនេះ អ្នកពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ពិនិត្យ ពិភាក្សា និងផ្តល់យោបល់កែលម្អ ធ្វើយ៉ាងណាឲ្យសេចក្តីព្រាងនេះបានល្អប្រសើរ មានប្រសិទ្ធភាព ស៊ីសង្វាក់គ្នាជាមួយនឹងផែនការថវិកាទៅតាមវិស័យនីមួយៗ។
ក្នុងនោះដែរ លោកសុខ ថុល  ក៏បានណែនាំដល់កងកម្លាំងប្រដាប់អាវុធគ្រប់ថ្នាក់ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធរណៈ និងស្ថេរភាពនយោបាយនៅក្នុងភូមិសាស្ត្រខេត្ត ឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីបន្តកិច្ចការអភិវឌ្ឍខេត្ត និងសេចក្តីសុខ របស់ប្រជាពលរដ្ឋ ជាពិសេសមន្ត្រីគ្រប់លំដាប់ថ្នាក់ត្រូវបន្តខិតខំប្រឹងប្រែងឱ្យសកម្មភាពថែមទៀត ចំពោះការដោះស្រាយបញ្ហា សំណូមពរនានា ដែលប្រជាពលរដ្ឋកំពុងតែជួបប្រទះ។

លោក សុខថុល បានមានប្រសាសន៍បញ្ជាក់ ឱ្យអាជ្ញាធរ ពាក់ព័ន្ធត្រូវតែខិតខំប្រើសេវា ឱ្យកាន់តែលឿនរហ័ស និងមានការជឿទុកចិត្ត លុបបំបាត់នូវភាពអសកម្មនានា កុំធ្វើឱ្យមានការថ្នាំងថ្នាក់ចិត្តពីសំណាក់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ជាមួយគ្នានេះផងដែរ លោកអភិបាលរងខេត្ត ក៏បានស្នើដល់រដ្ឋបាលក្រុង/ស្រុក មន្ទីរ/អង្គភាព កងកម្លាំងប្រដាប់អាវុធគ្រប់ថ្នាក់ទាំងអស់ បន្តក្តាប់សភាពការណ៍ទូទៅ ការងារសន្តិសុខ និងការងារភេវរកម្ម បង្កើនកិច្ចប្រតិបត្តិការល្បាតពួនស្ទាក់ ២៤ម៉ោង/២៤ម៉ោង បង្កើតក្រុមការងារប្រចាំការ(Hotline)ត្រៀមកម្លាំងអន្តរាគមន៍ទាន់ពេលវេលា សហការល្អជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងប្រមូលផ្តុំកម្លាំងសរុប រក្សាសន្តិសុខ ពង្រឹងកិច្ចការពារធានាសន្តិសុខសុវត្ថិភាពជូនគណៈប្រតិភូជាន់ខ្ពស់ជាតិ អន្តរជាតិ ភ្ញៀវទេសចរ វិនិយោគិន និងព្រឹត្តិការណ៍នានាដែលរៀបចំនៅក្នុងខេត្ត។ បន្តពង្រឹង និងអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” និងចលនាប្រឡងប្រណាំង ដោយពិនិត្យវាយតម្លៃទៅលើសូចនាករសំខាន់ៗ បន្តពង្រឹងការគ្រប់គ្រងប្រជាការពារ និងចលនាមហាជន ឱ្យចូលរួមរាយការណ៍ពីភាពអសកម្ម និងបទល្មើសនានានៅតាមមូលដ្ឋាន ក្រោមទិសស្លោក “ប្រជាពលរដ្ឋម្នាក់ជាអ្នកផ្តល់ព័ត៌មានម្នាក់” ដើម្បីចាត់វិធានការបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើស និងឆ្លើយតបទាន់ពេលវេលា ។ បន្តយកចិត្តទុកដាក់ជំរុញការងារកំណែទម្រង់រដ្ឋបាលសាធារណៈ និងការងារគណនេយ្យភាព-សង្គម ។បន្តពង្រឹងការផ្តល់សេវារដ្ឋបាល តាមរយៈច្រកចេញចូលតែមួយនៅថ្នាក់ខេត្ត ក្រុង ស្រុក និងយន្តការច្រកចេញចូលតែមួយឃុំ សង្កាត់ឱ្យបានល្អប្រសើរ ឆាប់រហ័ស។ បន្តផ្សព្វផ្សាយ និងបណ្តុះបណ្តាលប្រជាកសិករអំពីបច្ចេកទេសកសិកម្ម ជំរុញការងារបង្កបង្កើនផលិតផលកសិកម្ម។ បន្តពង្រឹងការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព តាមរយៈការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងអភិវឌ្ឍន៍សមត្ថភាពបន្ថែមរបស់គ្រូពេទ្យ៕


អត្ថបទ៖លោក ទ្រា ពន្លឺ
កែសម្រួល៖លោកស្រី សូ ស៊ីមាន

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជំរុញឱ្យអាជ្ញាធរទូទាំងខេត្តសៀមរាប បន្តបង្ក្រាបក្រុមក្មេងទំនើង ដើម្បីរក្សាបាននូវទំនុកចិត្តជូនប្រជាពលរដ្ឋ

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជំរុញឱ្យអាជ្ញាធរទូទាំងខេត្តសៀមរាប បន្តបង្ក្រាបក្រុមក្មេងទំនើង ដើម្បីរក្សាបាននូវទំនុកចិត្តជូនប្រជាពលរដ្ឋ

សហគមន៍រទេះគោព្រះដាក់ស្រុកបន្ទាយស្រី ចាប់ផ្តើមដំណើរការឡើងវិញ បន្ទាប់ពីផ្អាកដំណើរការជាច្រើនឆ្នាំ

សហគមន៍រទេះគោព្រះដាក់ស្រុកបន្ទាយស្រី ចាប់ផ្តើមដំណើរការឡើងវិញ បន្ទាប់ពីផ្អាកដំណើរការជាច្រើនឆ្នាំ

“លើសពីអង្គរ”ជាសៀវភៅដែលត្រូវបានរំពឹងថា នឹងជួយឱ្យមនុស្សកាន់តែស្គាល់រមណីយដ្ឋានអង្គរកាន់តែច្រើនលើសពីប្រាសាទបុរាណ

“លើសពីអង្គរ”ជាសៀវភៅដែលត្រូវបានរំពឹងថា នឹងជួយឱ្យមនុស្សកាន់តែស្គាល់រមណីយដ្ឋានអង្គរកាន់តែច្រើនលើសពីប្រាសាទបុរាណ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.