Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជំរុញឱ្យអាជ្ញាធរទូទាំងខេត្តសៀមរាប បន្តបង្ក្រាបក្រុមក្មេងទំនើង ដើម្បីរក្សាបាននូវទំនុកចិត្តជូនប្រជាពលរដ្ឋ

ដោយ Pothe Thun
27/02/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជំរុញឱ្យអាជ្ញាធរទូទាំងខេត្តសៀមរាប បន្តបង្ក្រាបក្រុមក្មេងទំនើង ដើម្បីរក្សាបាននូវទំនុកចិត្តជូនប្រជាពលរដ្ឋ
23
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានជំរុញដល់អាជ្ញាធរមានសមត្ថកិច្ចទូទាំងខេត្តសៀមរាប ធ្វើយ៉ាងណាបន្តពង្រឹង និងពង្រីកលើសកម្មភាពបង្ក្រាបក្រុមក្មេងទំនើង ដែលតែងតែបង្កភាពអសន្តិសុខក្នុងមូលដ្ឋានប្រជាពលរដ្ឋ ដើម្បីរក្សាបាននូវទំនុកចិត្តជូនប្រជាពលរដ្ឋ ខណៈដែលឆ្នាំ២០២៤កន្លងទៅនេះ ខេត្តសៀមរាប ករណីក្មេងទំនើងមានការកើនឡើងគួរឱ្យកត់សម្គាល់។

ក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តគោលនយោបាយ ភូមិឃុំសង្កាត់ មានសុវត្ថិភាព ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តសៀមរាប នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ខេត្តសៀមរាប ជាគោលដៅធំនៃការទទួលរៀបចំព្រឹត្តិការណ៍ និងកម្មវិធីធំៗ ដោយមានវត្តមានថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់មកពីបណ្ដាប្រទេសនានា និងភ្ញៀវទេសចរផងនោះ ចូលមកជាប្រចាំ។ ក្នុងន័យនេះ ភារកិច្ចចាំបាច់ គឺជំរុញឱ្យអ្នកពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ ឱ្យខេត្តសៀមរាប សក្តិសមជាខេត្តទេសចរណ៍ប្រវត្តិសាស្ត្រ ក្នុងប្រទេសមានសុខសន្តិភាព។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម សង្កត់ធ្ងន់ថា ចំពោះមុខនេះកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវអនុវត្តវិធានការឱ្យបានម៉ឺងម៉ាត់បំផុត បន្តប្រតិបត្តិការបង្រ្កាបឱ្យដល់ឬសគល់ ពិសេសចំពោះក្រុមក្មេងទំនើងដែលបានបង្កភាពចលាចលនៅក្នុងមូលដ្ឋាននានារបស់ខ្លួន។ ចំពោះបញ្ហាក្មេងទំនើងនេះ សមត្ថកិច្ចក្រុងស្រុកទូទាំងខេត្តសៀមរាប ត្រូវបង្កើនការចុះល្បាតនៅតាមមូលដ្ឋានគ្រប់គ្រងរបស់ខ្លួនដោយត្រូវត្រួតពិនិត្យជាប់ជាប្រចាំ និងគ្រប់គ្រងលើមុខសញ្ញានីមួយៗ ឱ្យបានច្បាស់លាស់ ពិសេសក្រុមក្មេងទំនើង ដើម្បីឈានដល់ការបង្ក្រាបទាន់ពេលវេលា ព្រមទាំងចាត់វិធានការតាមផ្លូវច្បាប់ក្នុងករណីដែលមុខសញ្ញាមានសកម្មភាពល្មើសច្បាប់។

លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា ពិតណាស់ ដើម្បីចូលរួមទប់ស្កាត់បញ្ហាទាំងអស់នេះ ការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព គឺជាកត្តាសំខាន់ ដែលវាអាចជួយឱ្យអាជ្ញាធរខេត្ត អាចបង្ក្រាប ទប់ស្កាត់បានទាន់ពេលវេលា នូវរាល់បទល្មើសនានាក្នុងមូលដ្ឋាន ដូចជាបទល្មើសគ្រឿងញៀន ចោរកម្ម ល្បែងស៊ីសង គ្រោះថ្នាក់ចរាចរណ៍ និងបទល្មើសផ្សេងៗទៀតផងដែរ។

តាមរបាយការណ៍ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២៤កន្លងទៅ សមត្ថកិច្ចខេត្តសៀមរាប បានធ្វើការបង្ក្រាបក្មេងទំនើងបានចំនួន៤២លើក ឃាត់ខ្លួនក្រុមក្មេងទំនើងបានចំនួន២៣១នាក់។ ក្នុងចំណោម៤២លើកខាងលើ ក្រុមក្មេងទំនើងបានបង្កភាពអាណាធិបតេយ្យ ៦ករណី, អំពើហិង្សា១៣ករណី, ធ្វើឱ្យខូចខាតដោយចេតនា៥ករណី, អំពើហិង្សាទៅវិញទៅមក១២ករណី និងចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងៗទៀត ៧ករណី។ ដោយឡែកចំពោះករណីគ្រឿង សមត្ថកិច្ចធ្វើការបង្ក្រាបបានចំនួន ៣១០លើក កើនឡើង២២លើកធៀបនឹងឆ្នាំ២០២៣ និងឃាត់ខ្លួនមនុស្សបានចំនួន ២ ៤៦៦នាក់ ស្រី១៨១នាក់៕

អត្ថបទ និងរូបភាព៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សហគមន៍រទេះគោព្រះដាក់ស្រុកបន្ទាយស្រី ចាប់ផ្តើមដំណើរការឡើងវិញ បន្ទាប់ពីផ្អាកដំណើរការជាច្រើនឆ្នាំ

សហគមន៍រទេះគោព្រះដាក់ស្រុកបន្ទាយស្រី ចាប់ផ្តើមដំណើរការឡើងវិញ បន្ទាប់ពីផ្អាកដំណើរការជាច្រើនឆ្នាំ

“លើសពីអង្គរ”ជាសៀវភៅដែលត្រូវបានរំពឹងថា នឹងជួយឱ្យមនុស្សកាន់តែស្គាល់រមណីយដ្ឋានអង្គរកាន់តែច្រើនលើសពីប្រាសាទបុរាណ

“លើសពីអង្គរ”ជាសៀវភៅដែលត្រូវបានរំពឹងថា នឹងជួយឱ្យមនុស្សកាន់តែស្គាល់រមណីយដ្ឋានអង្គរកាន់តែច្រើនលើសពីប្រាសាទបុរាណ

ពិធីសម្ពោធអគារសិក្សាថ្មីមួយខ្នង នៅសាលាបឋមសិក្សាគោកស្នួល

ពិធីសម្ពោធអគារសិក្សាថ្មីមួយខ្នង នៅសាលាបឋមសិក្សាគោកស្នួល

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.