Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

“លើសពីអង្គរ”ជាសៀវភៅដែលត្រូវបានរំពឹងថា នឹងជួយឱ្យមនុស្សកាន់តែស្គាល់រមណីយដ្ឋានអង្គរកាន់តែច្រើនលើសពីប្រាសាទបុរាណ

ដោយ Pothe Thun
27/02/2025
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
“លើសពីអង្គរ”ជាសៀវភៅដែលត្រូវបានរំពឹងថា នឹងជួយឱ្យមនុស្សកាន់តែស្គាល់រមណីយដ្ឋានអង្គរកាន់តែច្រើនលើសពីប្រាសាទបុរាណ
12
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សហអ្នកនិពន្ធជាច្រើនរូប សហការជាមួយអាជ្ញាធរជាតិអប្សរា និងវិស័យឯកជនមួយចំនួនទៀត បានរួមគ្នាចងក្រងសៀវភៅមួយក្បាល មានចំណងជើង“លើសពីអង្គរ” ដែលបានរំលេចពីអត្ថប្រយោជន៍នៃព្រៃឈើ បណ្ដាញផ្លូវគមនាគមន៍បុរាណ ព្រែកជីកបុរាណ មធ្យោបាយដឹកជញ្ជូនថ្មនាសម័យបុរាណ ដើម្បីកសាងប្រាសាទ ប្រពៃណីនិងវប្បធម៌ ដែលផ្សារភ្ជាប់ជីវភាពរបស់អ្នកស្រុកអង្គរ ជាពិសេសព្រឹត្តិការណ៍សំខាន់ៗ ដែលកើតមានលើទឹកដីប្រាសាទនេះ។

ក្នុងសន្និសីទកាសែតសម្ពោធសៀវភៅលើសពីអង្គរ នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ម្សិលមិញនេះ លោក គី សុខលីម អ្នកនិពន្ធសៀវភៅ “លើសពីអង្គរ” ថ្លែងថា ឆ្លងកាត់ការខិតខំប្រឹងប្រែងអស់រយៈពេលជាងមួយឆ្នាំ ក្នុងការងារស្រាវជ្រាវ ចងក្រង រឿងរ៉ាវប្រវត្តិជាច្រើន ក្រៅពីប្រវត្តិនៃប្រាសាទ សៀវភៅមានកំរាសជាង៣០០ទំព័រ បានរំលេចនូវរឿងរ៉ាវជាច្រើន សម្រាប់អ្នកអាន រួមមានប្រពៃណី ទំនៀមទម្លាប់ ជីវភាពរស់នៅ ផលប្រយោជន៍នៃព្រៃឈើ ទឹក មធ្យោបាយដឹកជញ្ជូនថ្មនាសម័យបុរាណ បូករួមជាមួយហេតុផលជាច្រើន ដែលទេសចរគួរតែមកទស្សនាខេត្តសៀមរាប និងព្រឹត្តិការណ៍សំខាន់ៗ ដែលបានកើតមានលើទឹកដីប្រាសាទមួយនេះ រួមជាមួយភាពរីកចម្រើននៃសម័យបច្ចុប្បន្នផង។ អ្នកអាននឹងទទួលបានចំណេះដឹងពីរឿងរ៉ាវជាច្រើននៅតំបន់ប្រវត្តិសាស្ត្រអង្គរ ក្រៅពីប្រវត្តិនៃប្រាសាទបុរាណ ខណៈសៀវភៅដែលត្រៀមចេញជាផ្លូវការនេះ ការមានការគាំទ្រយ៉ាងច្រើនពីសំណាក់មិត្តអ្នកអាន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

 

លោក សែតកៅ ហ្វីលីព ប្រធានសមាគមក្លឹបទេសចរណ៍សៀមរាប លើកឡើងដែរថា សៀវភៅខាងលើ ពិតជាបានបង្ហាញខ្លឹមសារសំខាន់ៗ និងសក្តានុពលជាច្រើនរបស់រមណីយដ្ឋានអង្គរ ដែលនឹងនាំឱ្យអ្នកអានស្គាល់តំបន់នេះកាន់តែច្បាស់លើសពីអ្វីដែលគាត់មើលឃើញ ដែលពីមុនគេគិតត្រឹមតែថាទៅលេងអង្គរ គឺទៅមើលថ្មប្រាសាទ។ លោករំពឹងថា សៀវភៅនេះនឹងត្រូវបោះពុម្ពផ្សាយជាអន្តរសាភា ដើម្បីជាការផ្សព្វផ្សាយឱ្យបានកាន់តែទូលាយទៅកាន់អ្នកទេសចរបរទេសដែលចង់ឈ្វេងយល់បន្ថែមអំពីតំបន់រមណីយដ្ឋានអង្គរ។ សៀមរាប ជាប៉ូលទេសចរណ៍ដ៏សំខាន់របស់កម្ពុជា ក្នុងនោះឧទ្យានអង្គរ ដែលជារមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រដ៏ធំរបស់មនុស្សជាតិ បានដើរតួយ៉ាងសំខាន់នៅក្នុងការទាក់ទាញអ្នកទេសចរចម្រុះជាតិសាសន៍មកទស្សនាកម្សាន្តរាប់លាននាក់ក្នុងមួយឆ្នាំៗ។

លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា សៀវភៅ “លើសពីអង្គរ” ជាចំណែកមួយដែលបានរៀបរាបពីការពិតនៅក្នុងតំបន់អង្គរ ប៉ុន្តែបើនិយាយអំពីរតនសម្បត្តិនៃតំបន់រមណីយដ្ឋាននេះ មានច្រើនរាប់មិនអស់។ ព្រោះរមណីដ្ឋានអង្គរ ក្រៅពីជាកន្លែងកម្សាន្ត ទីនេះក៏ជាកន្លែងព្យាបាលសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ហើយទីនេះក៏ជាមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវមិនចេះរីងស្ងួតដែរ។ អ្វីដែលអង្គរមាន គេអាចសរសេរយកមកចងក្រងជាសៀវភៅ “លើសពីអង្គរ” បែបនេះជាច្រើនភាគបន្តបន្ទាប់ក៏មិនអស់ដែរ៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: លើសពីអង្គរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពិធីសម្ពោធអគារសិក្សាថ្មីមួយខ្នង នៅសាលាបឋមសិក្សាគោកស្នួល

ពិធីសម្ពោធអគារសិក្សាថ្មីមួយខ្នង នៅសាលាបឋមសិក្សាគោកស្នួល

ក្រសួងពាណិជ្ជកម្ម រៀបចំពិព័រណ៍ផលិតផលខ្មែរនិងបន្លែផ្លែឈើ លើកទី១៨ នៅខេត្តសៀមរាប ដើម្បីចូលរួមជំរុញសេដ្ឋកិច្ចមូលដ្ឋាន

ក្រសួងពាណិជ្ជកម្ម រៀបចំពិព័រណ៍ផលិតផលខ្មែរនិងបន្លែផ្លែឈើ លើកទី១៨ នៅខេត្តសៀមរាប ដើម្បីចូលរួមជំរុញសេដ្ឋកិច្ចមូលដ្ឋាន

រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំក្នុងប្រការមានយន្តហោះធ្លាក់នៅក្នុងអាកាសយានដ្ឋាន

រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំក្នុងប្រការមានយន្តហោះធ្លាក់នៅក្នុងអាកាសយានដ្ឋាន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.