Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

សហគមន៍រទេះគោព្រះដាក់ស្រុកបន្ទាយស្រី ចាប់ផ្តើមដំណើរការឡើងវិញ បន្ទាប់ពីផ្អាកដំណើរការជាច្រើនឆ្នាំ

ដោយ Pothe Thun
27/02/2025
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
សហគមន៍រទេះគោព្រះដាក់ស្រុកបន្ទាយស្រី ចាប់ផ្តើមដំណើរការឡើងវិញ បន្ទាប់ពីផ្អាកដំណើរការជាច្រើនឆ្នាំ
22
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សហគមន៍រទេះគោខ្មែរព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋាន បានចាប់ផ្ដើមរៀបចំដំណើរការដឹកភ្ញៀវទេសចរឡើងវិញ ដើម្បីបន្តថែរក្សាប្រពៃណីវប្បធម៌យានជំនះខ្មែរមួយនេះ ឱ្យបានគង់វង្ស និងទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្ដតាមតំបន់ជនបទ បន្ទាប់ពីផ្អាកដំណើរការជាច្រើនឆ្នាំដោយសារជំងឺកូវីដ-១៩។

លោក មុត យសសា តំណាងសហគមន៍រទេះគោខ្មែរព្រះដាក់ បានឱ្យដឹងថា ការជិះរទេះគោខ្មែរកម្សាន្ដនេះ កំពុងពេញនិយម និងបានជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន ខណៈដែលឃុំព្រះដាក់ ជាតំបន់ទេសចរណ៍ដ៏មានសក្កានុពលបន្ទាប់ពីប្រាសាទអង្គរ។ ចំពោះការបើកដំណើរវិញនេះដែរ ដើម្បីឱ្យអ្នកទេសចរ បានទស្សនាតាមភូមិ តាមវាលស្រែ ព្រមទាំងក្នុងគោលបំណងថែរក្សារទេះគោខ្មែរដែលមានតាំងពីដូនតាឱ្យគង់វង្ស ខណៈបច្ចុប្បន្នវប្បធម៌ប្រពៃណីមួយនេះ ហាក់កំពុងបាត់បង់បន្តិចម្ដងៗ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក មុត យសសា បន្តថា ការជិះរទេះគោ មិនត្រឹមតែបានមើលទេសភាពលំហែតាមវាលស្រែ ព្រៃប្រឹក្សាប៉ុណ្ណោះទេ ភ្ញៀវទេសចរក៏បានឃើញពីទិដ្ឋភាពរស់នៅរបស់ប្រជាពលរដ្ឋនៅព្រះដាក់ និងទស្សនារមណីយដ្ឋានអង្គរថែមទៀតផង។ ជាមួយគ្នានោះ អ្នកទេសចរក៏អាចទទួលទាននំខ្មែរ ដែលផលិតឡើងដោយប្រជាពលរដ្ឋនៅឃុំព្រះដាក់ផ្ទាល់ថែមផងដែរ។

លោក ភិន ថោង មេឃុំព្រះដាក់ ស្រុកបន្ទាយស្រី បានលើកឡើងថា ការដឹកភ្ញៀវទេសចរកម្សាន្តតាមការជិះរទេះគោ ក្របី បានផ្តល់ឱកាសការងារ និងផ្ដល់ចំណូលដល់ប្រជាពលរដ្ឋរស់នៅក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រីផងដែរ។ ការបើកដំណើរការសហគមន៍រទេះគោខ្មែរនេះដែរ ក៏ជាការចូលរួមថែរក្សារទេះគោខ្មែរ ដែលកំពុងប្រឈមនឹងការបាត់បង់ ខណៈដែលប្រទេសជាតិកំពុងអភិវឌ្ឍជឿនលឿនដោយប្រើគ្រឿងយន្ដជំនួស។ ភូមិព្រះដាក់ ក៏ដូចជាប្រជាជន បានរក្សានូវទំនៀមទម្លាប់ប្រពៃណីវប្បធម៌ខ្មែរល្អផូរផង់។ ក្រៅពីនេះភូមិព្រះដាក់ ជាភូមិបុរាណ ដោយការរៀបចំមានរចនាបថបែបខ្មែរបុរាណសុទ្ធសាធ ដូចជាសង់ផ្ទះខ្ពស់ពីដី ដាំផ្កាលម្អ ប្រជាជនរស់នៅប្រមូលផ្ដុំគ្នាតាមមាត់ផ្លូវ និងមានវាលស្រែចម្ការ៕

អត្ថបទ និងរូបភាព៖ លោក ឈិត សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: សហគមន៍រទេះគោព្រះដាក់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
“លើសពីអង្គរ”ជាសៀវភៅដែលត្រូវបានរំពឹងថា នឹងជួយឱ្យមនុស្សកាន់តែស្គាល់រមណីយដ្ឋានអង្គរកាន់តែច្រើនលើសពីប្រាសាទបុរាណ

“លើសពីអង្គរ”ជាសៀវភៅដែលត្រូវបានរំពឹងថា នឹងជួយឱ្យមនុស្សកាន់តែស្គាល់រមណីយដ្ឋានអង្គរកាន់តែច្រើនលើសពីប្រាសាទបុរាណ

ពិធីសម្ពោធអគារសិក្សាថ្មីមួយខ្នង នៅសាលាបឋមសិក្សាគោកស្នួល

ពិធីសម្ពោធអគារសិក្សាថ្មីមួយខ្នង នៅសាលាបឋមសិក្សាគោកស្នួល

ក្រសួងពាណិជ្ជកម្ម រៀបចំពិព័រណ៍ផលិតផលខ្មែរនិងបន្លែផ្លែឈើ លើកទី១៨ នៅខេត្តសៀមរាប ដើម្បីចូលរួមជំរុញសេដ្ឋកិច្ចមូលដ្ឋាន

ក្រសួងពាណិជ្ជកម្ម រៀបចំពិព័រណ៍ផលិតផលខ្មែរនិងបន្លែផ្លែឈើ លើកទី១៨ នៅខេត្តសៀមរាប ដើម្បីចូលរួមជំរុញសេដ្ឋកិច្ចមូលដ្ឋាន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.