Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តសៀមរាប

ដោយ Pothe Thun
26/02/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តសៀមរាប
31
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ម្សិលមិញនេះ ឯកឧត្តម កៅ អុីមរ៉ន រដ្ឋលេខាធិការក្រសួងព័ត៌មាន បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តសៀមរាប ក្នុងន័យដើម្បីស្វែងយកពីការងារប្រចាំថ្ងៃរបស់មន្ទីរ លើការងារផ្សព្វផ្សាយ ជាពិសេសដើម្បីពង្រឹងប្រសិទ្ធភាព និងគុណភាពការងារវិស័យព័ត៌មាន ដោយមានការចូលរួមពី ឯកឧត្តម លីវ សុខុន ទីប្រឹក្សាក្រសួងព័ត៌មានផង។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម កៅ អុីមរ៉ន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារដែលមន្ទីរព័ត៌មានខេត្តសៀមរាប អនុវត្តបានកន្លងមក ទោះបីជួបការលំបាកខ្វះខាតក្តី តែបានប្រឹងប្រែងរួមគ្នាជម្នះគ្រប់ការលំបាក ដែលបង្ហាញពីការលះបង់គ្រប់បែបយ៉ាងដើម្បីវិស័យព័ត៌មាន និងសោតទស្សន៍ ក្នុងខេត្តកាន់តែមានការរីកចម្រើន។ ជាមួយនោះ ឯកឧត្តមក៏បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តសៀមរាប សូមបន្តកិច្ចខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនស្របតាមក្រមសីលធម៌ វិជ្ជាជីវៈ រក្សាសាមគ្គីភាពផ្ទៃក្នុង សហការស្អិតរមួតជាមួយបណ្តាមន្ទីរអង្គភាពនានា និងត្រូវមានភាពសកម្ម បុរេសកម្ម អន្ដរសកម្មលើការងារវិស័យព័ត៌មានក្នុងខេត្ត ព្រោះថាមន្ទីរព័ត៌មានជាសេនាធិការរបស់គណបញ្ជាការឯកភាពរដ្ឋបាលខេត្ដ លើការងារគ្រប់គ្រងព័ត៌មាននៅក្នុងខេត្ដ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមរដ្ឋលេខាធិកា មានប្រសាសន៍ថា ចំណុចត្រូវយកចិត្ដទុកដាក់ គឺបន្តការផលិត និងផ្សព្វផ្សាយព័ត៌មានវិជ្ជមានអំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តក្រុងស្រុក និងមន្ទីរអង្គភាព អំពីសក្តានុពល និងសមិទ្ធផលនានាដែលខេត្តសម្រេចបាន និងបន្តពង្រឹងការងារទប់ស្កាត់ ឆ្លើយតប និងបន្សាបព័ត៌មានក្លែងក្លាយ ព្រមទាំងការងារគ្រប់គ្រងសាធារណមតិ តាមរយៈយន្តការគន្លឺះគឺ ភាពសកម្ម បុរេសកម្ម អន្ដរសកម្ម ព្រោះថាកិច្ចការព័ត៌មាន និងសាធារណមតិ ជាកិច្ចការងារចាំបាច់ និងសំខាន់ណាស់។

ឯកឧត្តម មានប្រសាសន៍ទៀតថា បច្ចុប្បន្ននេះលទ្ធភាពនៃការបញ្ចេញព័ត៌មានក្លែងក្លាយកាន់តែសម្បូរបែប ហេតុនេះត្រូវបន្តក្តាប់ឱ្យបាន ក្នុងករណីមានការចុះផ្សាយណាមួយខុសពីការពិត ដើម្បីឈានទៅលុបបំបាត់ និងចូលរួមក្នុងការប្រយុទ្ធប្រឆាំង ពាក់ព័ន្ធនឹងព័ត៌មានក្លែងក្លាយ។ ជាមួយគ្នានោះ ឯកឧត្តម ក៏បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើរបស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលជានិច្ចកាលឯកឧត្តម តែងតែជំរុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរព័ត៌មានរាជធានីខេត្ត តាមដាន និងក្តាប់ឱ្យបានដើម្បីធានាបាននូវសន្តិសុខព័ត៌មានតាមរយៈ ៣ចំណុចសំខាន់ៗ គឺទី១.សិទ្ធិទទួលបានព័ត៌មាន ទី២.ព័ត៌មានប្រកបដោយគុណភាពឆ្លងការផ្ទៀងផ្ទាត់ និងទី៣.សុវត្ថិភាពព័ត៌មាន ពោលគឺប្រជាពលរដ្ឋទទួលបានព័ត៌មានពិតមិនមែនជាព័ត៌មានក្លែងក្លាយ និងមិនមែនជាព័ត៌មានញុះញង់ ដែលមិនបង្កឱ្យមានអសន្តិសុខនៅក្នុងសង្គមជាតិ៕

 

 

អត្ថបទ និងរូបភាព៖ លោក ធន់ ពូថេ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយលើជម្រុញក្រុមការងារចុះមូលដ្ឋានដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយលើជម្រុញក្រុមការងារចុះមូលដ្ឋានដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា

គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំលើកទី១ សម្រាប់អាណត្តិទី៤ឆ្នាំ២០២៥

គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំលើកទី១ សម្រាប់អាណត្តិទី៤ឆ្នាំ២០២៥

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជំរុញឱ្យអាជ្ញាធរទូទាំងខេត្តសៀមរាប បន្តបង្ក្រាបក្រុមក្មេងទំនើង ដើម្បីរក្សាបាននូវទំនុកចិត្តជូនប្រជាពលរដ្ឋ

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជំរុញឱ្យអាជ្ញាធរទូទាំងខេត្តសៀមរាប បន្តបង្ក្រាបក្រុមក្មេងទំនើង ដើម្បីរក្សាបាននូវទំនុកចិត្តជូនប្រជាពលរដ្ឋ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.