Friday, May 20, 2022
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សិក្ខាកាម​មកពី​១២​ខេត្តចូលរួម​វគ្គ​បណ្តុះបណ្តាល​និង​តម្រង់ទិស​ស្តីពី​គម្រោងការស្ម័គ្រចិត្ត​ដើម្បី​សហគមន៍​ខ្ញុំ ក្នុង​ខេត្តសៀមរាប​

ដោយ Pothe Thun
10/07/2019
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
32
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​វគ្គ​បណ្តុះបណ្តាល និង​តម្រង់ទិស​ស្តីពី​គម្រោង ការស្ម័គ្រចិត្ត ដើម្បី​សហគមន៍​ខ្ញុំ ធ្វើឡើង​ដើម្បី​ផ្តល់ឱកាស​ដល់​យុវជន​ទទួលបាន​ចំណេះដឹង​បន្ថែម សម្រាប់​យកចំណេះ​ដឹង ទៅ​អភិវឌ្ឍន៍​ក្នុង​សហគមន៍ និង​បង្កើត​បណ្តាញ​ក្នុង​មូលដ្ឋាន​សម្រាប់​ការយល់ដឹង​ពីគ្នា​ទៅវិញទៅមក សាមគ្គីភាព និង​សហប្រតិបត្តិការ ក្នុងចំណោម​យុវជន​នៅក្នុង​សហគមន៍ ជាពិសេស​ទទួល​បានកា​រ​តម្រង់ទិស​ថា តើ​យុវជន​ជួយ​សហគមន៍​បែបណា និង​ត្រូវ​ចាប់ផ្តើម​ការងារ​ដូចម្តេច និង​បាន​ផលប្រយោជន៍​អ្វីខ្លះ​?​។​

​វគ្គ​បណ្ដុះបណ្ដាល​នេះ មាន​សិក្ខាកាម​ជា​សិស្ស និស្សិត និង​យុវជន​ក្នុង​និង​ក្រៅ​សាលា មកពី​១២​ខេត្ត រួមមាន​ខេត្តកំពត ព្រះសីហនុ កំពង់ស្ពឺ ព្រៃវែង ក្រចេះ ត្បូងឃ្មុំ រតនគិរី បន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ បាត់ដំបង ពោធិ៍សាត់ ព្រមទាំង​យុវជន​ស្ម័គ្រ​ចិត្តជា​គ្រូ​បង្គោល​មកពី​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប សរុប​ចំនួន​ប្រមាណ​២៥០​នាក់​។​

​មានប្រសាសន៍​បើក​វគ្គ​បណ្តុះបណ្ដាល​នៅ​ព្រឹក​ថ្ងៃទី​១០​ខែកក្កដា​នេះ លោកជំទាវ ស្រូ​យ សុជាតិ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​យុវជន នៃ​ក្រសួង​អប់រំ យុវជន និង​កី​ទ្បា មានប្រសាសន៍ថា​៖ ក្រសួង​អប់រំ​បានដាក់​ចេញ​កម្ម​វិធី សកម្មភាព និង​គោលដៅ​យុ​ទ្ឋ​សាស្ត្រ​ជាច្រើន ដើម្បី​ជួយ​លើកកម្ពស់​តួនាទី​របស់​យុវជន ក្នុង​ការកសាង​សហគមន៍​ប្រកបដោយ​និរន្តរភាព ដោយ​ក្រសួង​បាន​ផ្តោតទៅលើ​គុណភាព​អប់រំ រួមមាន​ការអភិវឌ្ឍ​ជំនាញ​ផ្សេងៗ គុណ​តម្លៃ អាកប្បកិរិយា និង​ចំណេះដឹង​ដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​អាចដឹកនាំ​ជីវិត​ប្រកបដោយ​ការពេញចិត្ត និង​សុខ​ភាពល្អ​និង​ផ្តល់​ការសម្រេចចិត្ត​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​នៅ​កម្រិត​តំបន់​និង​សកល និង​ផ្តោត​សំខាន់​ទៅលើ​គុណភាព និង​ភាព​ច្នៃប្រឌិត​និង​តម្រូវឱ្យមាន​ការពង្រឹង​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​ការអប់រំ​គណិតវិទ្យា​(STEM)​។​

ព័ត៌មានជាតិ ថ្មីៗ

អាជ្ញាធរមីនកម្ពុជាបង្ហាញថាភាគីពាក់ព័ន្ធវិស័យមីន បានចូលរួមផ្តល់ធនធាន និងជំនាញបច្ចេកទេស ប្រកបដោយជោគជ័យ និងបានអភិវឌ្ឍន៍ដោយចីរភាពកម្ពុជា ទី១៨

អាជ្ញាធរមីនកម្ពុជាបង្ហាញថាភាគីពាក់ព័ន្ធវិស័យមីន បានចូលរួមផ្តល់ធនធាន និងជំនាញបច្ចេកទេស ប្រកបដោយជោគជ័យ និងបានអភិវឌ្ឍន៍ដោយចីរភាពកម្ពុជា ទី១៨

19/05/2022
សហភាពសហព័ន្ធយុវជនកម្ពុជា ដាក់អ្នកសង្កេតការណ៍បោះឆ្នោតជ្រើសរើសប្រឹក្សាឃុំសង្កាត់អាណត្ដិទី៥ ជាងបីពាន់នាក់ នៅខេត្ដសៀមរាប

សហភាពសហព័ន្ធយុវជនកម្ពុជា ដាក់អ្នកសង្កេតការណ៍បោះឆ្នោតជ្រើសរើសប្រឹក្សាឃុំសង្កាត់អាណត្ដិទី៥ ជាងបីពាន់នាក់ នៅខេត្ដសៀមរាប

19/05/2022

​លោកជំទាវ មានប្រសាសន៍​ទៀតថា​៖៖​កម្មវិធី​ប្រកួតប្រជែង​គម្រោង ការស្ម័គ្រចិត្ត​ដើម្បី​សហគម៍​ខ្ញុំ បានជ្រើសរើស​យក​ប្រធានបទ​សំខាន់ៗ​ចំនួន​៦ គឺ​ការអប់រំ សុខាភិបាល សេវា​រដ្ឋបាល ទេសចរណ៍ កសិកម្ម និង​បរិស្ថាន ដើម្បីឱ្យ​យុវជន​ប្រើប្រាស់​សមត្ថភាព​ជំនាញ​ចូលរួម​ក្នុង​កម្មវិធី​អភិវឌ្ឍ​សហគមន៍ ឆ្លើយតប​ទៅនឹង​ទស្សនទាន​របស់​រាជរ​ដ្ឋា​ភិ​បាល យុវជន​ម្នា​ក់មាន​ជំនាញ​មួយ​យ៉ាងតិច​ប្រចាំជីវិត និង​បង្កើន​ស្មារតី​សាមគ្គី​រួបរួម​កម្លាំង​ចូលរួម​ជាមួយ​រាជ​រដ្ឋា​ភ​បាល ស្ថាប័ន អង្គការ​ដៃគូ និង​បុគ្គល​ដែលមាន​បេះដូង​និង​បេសកកម្ម​ដូចគ្នា លើ​ការលើកស្ទួយ​នូវ​ឧត្តមភាព កិត្តិនាម​ជាតិ​និង​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​អំពី​ប្រវត្តិសាស្ត្រ វប្បធម៌ ប្រពៃណី សិល្បៈ ជំនឿ​សាសនា​ដែលជា​អត្តសញ្ញាណ​ជាតិ និង​បន្ត​លើកកម្ពស់​សមត្ថភាព​ជំនាញ ផលិតភាព ចំណេះដឹង និង​បំ​ណិ​ន​ជីវិត​របស់​យុវជន​។​លោកជំទាវ បន្តថា​៖​ការជ្រើសរើស​ប្រធានបទ​ទាំង​៦​នេះ ពិត​ជាមាន​ភាពត្រឹមត្រូវ​ពាក់​ព័​ន្ឋ​និង​ទាន់ពេលវេលា​នៅក្នុង​បរិបទ​បណ្តុះ​គំនិត​ស្មារតី ដើម្បី​ជា​ប្រយោជន៍​សម្រាប់​សហគមន៍ និង​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការកសាង​ធនធានមនុស្ស​និង​សង្គម​កម្ពុជា​។​

​ឆ្លៀត​ក្នុងឱកាស​នោះ លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្តសៀមរាប ជឿជាក់​យ៉ាង​មុតមាំ​ថា​៖ វគ្គ​បណ្ដុះបណ្ដាល​នេះ នឹង​ទទួលបាន​នូវ​ពុ​ទ្ឋិ​ថ្មី ដល់​យុវជន​ក្នុងសម័យ​សម្តេច​តេ​ជោ សម្រាប់​ការតម្រង់​គោលដៅ​ជីវិត​របស់ខ្លួន​ផង ជាពិសេស​អាចជួយ​លើកមុខ​មាត់​កិត្តិ​យុវជន​កម្ពុជា​លើ​ឆាក​អន្តរជាតិ បង្ហាញ​មនុស្ស​ទូទាំង​ពិភពលោក​បាន​ស្គា​ល់ពី​តម្លៃ​របស់​ជាតិខ្មែរ ក្នុងនាម​ជា​អ្នក​ស្នង​មរតក​ដូនតា ដែល​ធ្លាប់តែ​ល្បីល្បាញ តាមរយៈ​ប្រាសាទ​អង្គ​វត្ត​ជាដើម​។​

​លោក ពៅ ពិសិដ្ឋ បន្ថែមថា​៖ តាមរយៈ​វគ្គ​បណ្តុះបណ្តាល​នេះ សិក្ខាកាម​គ្រប់រូប​នឹង​ប្រើប្រាស់​ឱកាស ដើម្បី​ចែករំលែក​ចំណេះដឹង​របស់ខ្លួន​ដល់​យុវជន​ទាំង​១២​ខេត្ត​ដទៃទៀត ដែល​ស្ថិតក្នុង​គម្រោង ហើយ​កម្មវិធី​នៃ​គម្រោង​នឹង​បង្កើត​ការប្រឡងប្រណាំង​ការងារ​ស្ម័គ្រចិត្ត​តាម​សហគមន៍​រយៈពេល​៤​ខែ​ខាងមុខ ដើម្បី​ស្វែងរក​ជ័យលាភី​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃ​ប្រារ​ព្ឋ​ទិវា​អន្តរជាតិ អ្នកស្ម័គ្រចិត្ត​៥​ធ្នូ ដែលមាន​ឈ្មោះថា ការស្ម័គ្រចិត្ត ដើម្បី​សហគមន៍​ខ្ញុំ ដែល​នឹង​លើកទឹកចិត្ត​ឱ្យ​យុវជន​បញ្ចេញ​សមត្ថភាព​ប្រកួតប្រជែង​ដ​ណ្តើ​គម្រោង​ណាមួយ​ដែល​ឆ្លុះបញ្ចាំង​ពី​ទិដ្ឋភាព​ជាក់ស្តែង​ក្នុង​សហគមន៍​ដែល​អ្នក​ទាំងអស់គ្នា​កំពុង​រស់នៅ​។​

   

​អត្ថបទ និង រូបថត : លោក យូ វង្ស​
​កែសម្រួល​អត្ថបទ : លោក សេង ផល្លី​

Tags: គម្រោងការស្ម័គ្រចិត្ត​ដើម្បី​សហគមន៍​ខ្ញុំ​វគ្គ​បណ្តុះបណ្តាល​និង​តម្រង់ទិស
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាល​ខេត្តសៀមរាប បើក​វគ្គ​បណ្តុះបណ្តាលស្តីពី​ការបង្កើតនិង​ពង្រឹង​ស្ថាប័ន​ជនក្រីក្រ សម្រាប់​ជួយ​ប្រជាជន​ក្រីក្រ​ក្នុង​ខេត្ត​

រដ្ឋបាល​ខេត្តសៀមរាប បើក​វគ្គ​បណ្តុះបណ្តាលស្តីពី​ការបង្កើតនិង​ពង្រឹង​ស្ថាប័ន​ជនក្រីក្រ សម្រាប់​ជួយ​ប្រជាជន​ក្រីក្រ​ក្នុង​ខេត្ត​

តំណាង​ឯកឧត្តម​អភិបាលខេត្ត​សៀមរាប ជួប​សួរសុខទុក្ខ​ភ្ញៀវទេសចរ​ជនជាតិ​កូរ៉េ ត្រូវ​ដើមឈើ​ដួល​សង្កត់ នៅ​ប្រាសាទបេង​មាលា​

តំណាង​ឯកឧត្តម​អភិបាលខេត្ត​សៀមរាប ជួប​សួរសុខទុក្ខ​ភ្ញៀវទេសចរ​ជនជាតិ​កូរ៉េ ត្រូវ​ដើមឈើ​ដួល​សង្កត់ នៅ​ប្រាសាទបេង​មាលា​

ពិ​ព័រ​ណ៌​ម្ហូបអាហារសណ្ឋាគារនិង​បដិសណ្ឋារកិច្ច លើក​ទី​២ នៅ​ខេត្តសៀមរាប រំពឹងថា​នឹងមាន​ប្រទេស ១៦​ចូលរួម​

ពិ​ព័រ​ណ៌​ម្ហូបអាហារសណ្ឋាគារនិង​បដិសណ្ឋារកិច្ច លើក​ទី​២ នៅ​ខេត្តសៀមរាប រំពឹងថា​នឹងមាន​ប្រទេស ១៦​ចូលរួម​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

ប្រទេសបារាំង តែងតាំងនាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុត ក្នុងពេល ៣០ឆ្នាំមកនេះ

ប្រទេសបារាំង តែងតាំងនាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុត ក្នុងពេល ៣០ឆ្នាំមកនេះ

17/05/2022
កងទ័ពអាកាសអាមេរិក ធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេង ដោយជោគជ័យ

កងទ័ពអាកាសអាមេរិក ធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេង ដោយជោគជ័យ

17/05/2022
ក្រសួងការពារជាតិអ៊ុយក្រែន បញ្ជាឱ្យទាហានក្នុងរោងចក្រ Azovstal ទម្លាក់អាវុធចុះចាញ់

ក្រសួងការពារជាតិអ៊ុយក្រែន បញ្ជាឱ្យទាហានក្នុងរោងចក្រ Azovstal ទម្លាក់អាវុធចុះចាញ់

17/05/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិធីផ្សឹកភ្នំខ្សាច់ ស្រង់ព្រះ និងឆ្លងឆ្នាំ នៅវត្តប្រាសាទលលៃ ស្រុកប្រាសាទបាគង

    ពិធីផ្សឹកភ្នំខ្សាច់ ស្រង់ព្រះ និងឆ្លងឆ្នាំ នៅវត្តប្រាសាទលលៃ ស្រុកប្រាសាទបាគង

    97 shares
    Share 39 Tweet 24
  • ភ្លៀងធ្លាក់ខ្លាំងលាយឡំ នឹងខ្សល់កន្ត្រាក់និងមានផ្គររន្ទះ ប៉ះពាល់ស្រុកពីរបណ្តាលឱ្យស្លាប់មនុស្សម្នាក់, របួសធ្ងន់ចំនួន ១នាក់ និងស្រាល ៣នាក់ 

    64 shares
    Share 26 Tweet 16
  • អាជ្ញាធរអប្សរាគ្រោងនឹងបើកសម្ពោធសួនដែលមានវាលស្មៅ សួនផ្កា ដើមឈើហូបផ្លែ និងសត្វព្រៃជាច្រើន ឱ្យភ្ញៀវចូលទស្សនានៅពេលឆាប់ៗ

    42 shares
    Share 17 Tweet 11
  • ពុទ្ធបរិស័ទរៀបចំក្បួនដង្ហែពិធីបុណ្យវិសាខបូជាយ៉ាងឱឡារិកក្នុងក្រុសៀមរាប បន្ទាប់ពីខកខានអស់ពីរឆ្នាំ ដោយសារជំងឺកូវីដ-១៩

    40 shares
    Share 16 Tweet 10
  • តំបន់រមណីយដ្ឋានអង្គរទាក់ទាញភ្ញៀវទេសចរជិត ២លាននាក់ ក្នងរយៈពេលបួនខែដើមឆ្នាំ២០២២នេះ

    37 shares
    Share 15 Tweet 9

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (264)
  • ​គ្រោះធម្មជាតិ (82)
  • ចំណេះដឹង និង ការអប់រំ (365)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,646)
  • ព័ត៌មានកីឡា (30)
  • ព័ត៌មានជាតិ (3,972)
  • ព័ត៌មានជាតិទូទៅ (112)
  • ព័ត៌មានអន្តរជាតិ (596)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (547)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (727)
  • សាសនា និង មនុស្សធម៌ (712)
  • សេចក្ដីជូនដំណឹង (2)
  • សេដ្ឋកិច្ច និង កសិកម្ម (152)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.