Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋបាល​ខេត្តសៀមរាប បើក​វគ្គ​បណ្តុះបណ្តាលស្តីពី​ការបង្កើតនិង​ពង្រឹង​ស្ថាប័ន​ជនក្រីក្រ សម្រាប់​ជួយ​ប្រជាជន​ក្រីក្រ​ក្នុង​ខេត្ត​

ដោយ Pothe Thun
10/07/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
រដ្ឋបាល​ខេត្តសៀមរាប បើក​វគ្គ​បណ្តុះបណ្តាលស្តីពី​ការបង្កើតនិង​ពង្រឹង​ស្ថាប័ន​ជនក្រីក្រ សម្រាប់​ជួយ​ប្រជាជន​ក្រីក្រ​ក្នុង​ខេត្ត​
32
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការបង្កើត និង​ពង្រឹង​ស្ថាប័ន​ជនក្រីក្រ របស់​គម្រោង​លើកកម្ពស់​ជីវភាព​ប្រជាជន​ក្រីក្រ​(​លាភ​) រៀបចំឡើង​ដោយ​រដ្ឋបាល​ខេត្តសៀមរាប ជា​គម្រោង​មួយ​ដើម្បី​លើកកម្ពស់ ដល់​ជីវភាព​ប្រជាជន​ក្រីក្រ​ខេត្តសៀមរាប និង​សក្តានុពល និង​ស្ថានភាព​ក្រីក្រ​របស់​ប្រជាជន​ខេត្តសៀមរាប​។​

​មានប្រសាសន៍ នៅ​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ២០១៩ លោក សុខ ថុល នាយក​រដ្ឋបាល និង​ជា​ប្រធាន​គ្រប់គ្រង​ថ្នាក់​ខេត្ត បាន​បង្ហាញថា វគ្គ​បណ្តុះបណ្តាល​នេះ នឹង​ចែករំលែក​នូវ​ចំណេះដឹង សមត្ថភាព ដល់​សិក្ខាកាម ដែល​មកពី​ក្រុមការងារ​គម្រោង​ថ្នាក់​ខេត្ត ក្រុមការងារ​គម្រោង​ថ្នាក់ជាតិ អ្នកសម្របសម្រួល​ឃុំ សង្កាត់ អង្គការ​ដៃគូរ និង​ទីប្រឹក្សា​គម្រោង ក្នុងការ​អនុវត្ត​គម្រោង ដើម្បី​យកទៅជួយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ នៅ​មូលដ្ឋាន ឃុំ​-​សង្កាត់ គោលដៅ​គម្រោង និង​ដើម្បី​កែលម្អ លើកកម្ពស់​ជីវភាពរ​ស់​នៅ​ឲ្យ​មាន​ភាពប្រសើរឡើង តាមរយៈ​គម្រោង​លាភ​នេះ​។​

​លោក សុខ ថុល បាន​បន្ថែមថា​វគ្គប​ណ្តុះ​បណ្តាល​នេះ ក៏​នឹង​ចែករំលែក​ចំណេះដឹង អំពី​ការបង្កើត​គោលការណ៍ និង នីតិវិធី​ក្នុងការ​បង្កើត​ក្រុម​ជួយ​ខ្លួនឯង និង​វគ្គ​បណ្តុះបណ្តាល​បំប៉ន​ចំនួន​៣ ម៉ូ​ដុល​បន្ថែមទៀត រួមមាន ការវិភាគ​អំពី​ភាពក្រីក្រ ការគ្រប់គ្រង​ក្រុម និង ការកត់ត្រា​បញ្ជីស្នាម ដល់​ក្រុម​ជួយ​ខ្លួនឯង​ឲ្យ​យល់ច្បាស់​អំពី គោលការណ៍​នានា ដើម្បី​ឈានទៅដល់​ទំលាក់​ទុន​ឧបត្ថម្ភ​គម្រោង (Seed Grant) ដល់​ក្រុម​ជួយ​ខ្លួនឯង​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​សូមជម្រាបថា វគ្គ​បណ្តុះបណ្តាល​នេះ ធ្វើឡើង​រយៈពេល ០៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៩ ដែល​គ្រូ​បង្គោល នឹងធ្វើ​បទ​បង្ហាញ តម្រង់ទិស និង​ពិភាក្សា​អំពី​ទ្រឹស្តី​គន្លឹះ​សំខាន់ៗ ព្រមទាំង​ធ្វើ​លំ​ហាត់​អនុវត្ត ដូចជា ៖
១-​ការអភិវឌ្ឍន៍​ជំនាញ​វិជ្ជាជីវៈ​
២-​ការចាត់​អាទិភាព​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​មូលដ្ឋាន​
៣-​ការវិភាគ​អំពី​ភាពក្រីក្រ ៖ តើ​ភាពក្រីក្រ​ជា​អ្វី​? មូលហេតុ និង​ផលប៉ះពាល់​នៃ​ភាពក្រីក្រ​, វដ្ត​នៃ​ភាពក្រីក្រ​, តើ​យើង​ត្រូវ​លុបបំបាត់​ភាពក្រីក្រ​ដោយ​របៀប​ណា​?
៤-​ការគ្រប់គ្រង​ក្រុម​ជួយ​ខ្លួនឯង ៖ អ្វី​ទៅ​ហៅថា​ក្រុម​ជួយ​ខ្លួនឯង​? សារៈសំខាន់​នៃ​ការប្រជុំ​ក្រុម​, ការកាត់បន្ថយ​ជម្លោះ , លក្ខណៈសម្បត្តិ​របស់​ក្រុម​ជួយ​ខ្លួនឯង​, គោលបំណង និង​គោលការណ៍​នៃ​ការបង្កើត​ក្រុម​, តួនាទី និង​ការទទួលខុសត្រូវ​រប​ស់​ក្រុម​ជួយ​ខ្លួនឯង​
៥-​ការកត់ត្រា​បញ្ជីស្នាម ៖ សារសំខាន់​នៃ​ការកត់ត្រា ,​របៀប​កត់ត្រា​សៀវភៅ​ក្រុម​សន្សំ​, សៀវភៅបញ្ជី​សន្សំ និង​កម្ចី​, និង​សៀវភៅ​កំណត់ហេតុ​ប្រជុំ​ក្រុម​៕

​អត្ថបទ និង រូបថត : លោក គឿន វេត​
​កែសម្រួល​អត្ថបទ : លោក សេង ផល្លី​

Tags: រដ្ឋបាល​ខេត្ត​សៀមរាប​វគ្គ​បណ្តុះបណ្តាលស្តីពី​ការបង្កើតនិង​ពង្រឹង​ស្ថាប័ន​ជនក្រីក្រ សម្រាប់​ជួយ​ប្រជាជន​ក្រីក្រ​ក្នុង​ខេត្ត​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
តំណាង​ឯកឧត្តម​អភិបាលខេត្ត​សៀមរាប ជួប​សួរសុខទុក្ខ​ភ្ញៀវទេសចរ​ជនជាតិ​កូរ៉េ ត្រូវ​ដើមឈើ​ដួល​សង្កត់ នៅ​ប្រាសាទបេង​មាលា​

តំណាង​ឯកឧត្តម​អភិបាលខេត្ត​សៀមរាប ជួប​សួរសុខទុក្ខ​ភ្ញៀវទេសចរ​ជនជាតិ​កូរ៉េ ត្រូវ​ដើមឈើ​ដួល​សង្កត់ នៅ​ប្រាសាទបេង​មាលា​

ពិ​ព័រ​ណ៌​ម្ហូបអាហារសណ្ឋាគារនិង​បដិសណ្ឋារកិច្ច លើក​ទី​២ នៅ​ខេត្តសៀមរាប រំពឹងថា​នឹងមាន​ប្រទេស ១៦​ចូលរួម​

ពិ​ព័រ​ណ៌​ម្ហូបអាហារសណ្ឋាគារនិង​បដិសណ្ឋារកិច្ច លើក​ទី​២ នៅ​ខេត្តសៀមរាប រំពឹងថា​នឹងមាន​ប្រទេស ១៦​ចូលរួម​

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.