Saturday, September 30, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ពិ​ព័រ​ណ៌​ម្ហូបអាហារសណ្ឋាគារនិង​បដិសណ្ឋារកិច្ច លើក​ទី​២ នៅ​ខេត្តសៀមរាប រំពឹងថា​នឹងមាន​ប្រទេស ១៦​ចូលរួម​

ដោយ Pothe Thun
11/07/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
41
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ពិ​ព័រ​ណ៌​ម្ហូបអាហារ សណ្ឋាគារ និង​បដិសណ្ឋារកិច្ច លើក​ទី​២ នៅ​សៀមរាប នា​ខែតុលា​ខាងមុខ រំពឹងថា​នឹងមាន​បណ្ដា​ប្រទេស​ចូលរួម​ចំនួន ១៦ ច្រើនជាង​លើក​ទី​១ នេះ​បើតាម​ការលើកឡើង​រប​ស់ លោក អែន​ឌ្រូ ស៊ីអូ (Andrew Siow) ប្រធាន​ក្រុមហ៊ុន AMB Tarsus Event Group ដែលជា​អ្នករៀបចំ​ព្រឹត្តិការណ៍​នេះ​។​

​ការតាំង​ពិ​ព័រ​ណ៌​ម្ហូបអាហារ សណ្ឋាគារ និង​បដិសណ្ឋារកិច្ច លើក​ទី​២ ខេត្តសៀមរាប​ធ្វើជា​ម្ចាស់ផ្ទះ​នេះ នឹង​រៀបចំឡើង​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១០ ដល់ទី​១២ ខែតុលា​។​

​លោក អែន​ឌ្រូ ស៊ីអូ (Andrew Siow) បាន​រម្លឹកថា​ព្រឹត្តិការណ៍​លើក​ទី​១ ដែល​រៀបចំ​នៅ​ឆ្នាំ​២០១៥ ក្នុង​ខេត្តសៀមរាប​ដដែល​នេះ បាន​ទាក់ទាញ​អ្នកចូលរួម​ប្រមាណ​៤,០០០​នាក់ និង​មាន​ប្រទេស​ចូលរួម​ចំនួន ៦​ប្រទេស មកពី​វិស័យ​បដិសណ្ឋារកិច្ច​សណ្ឋាគារ ម្ហូបអាហារ និង​សណ្ឋាគារ​។​ល​។ ហើយ​ព្រឹត្តិការណ៍​លើក​ទី​២​នេះ លោក​រំពឹងថា​នឹង មានការ​ចូលរួម​ពី​ក្រុមហ៊ុន​ជាង ១៥០ មកពី​១៦​ប្រទេស​។​

ព័ត៌មានជាតិ ថ្មីៗ

រដ្ឋមន្ត្រីក្រសួងធម្មការ អំពាវនាវដល់មន្ត្រីសង្ឃទូទាំងខេត្តសៀមរាប រួមគ្នាលើកស្ទួយខេត្តទេសចរណ៍មួយនេះឲ្យក្លាយជាខេត្តគំរូមួយលើវិស័យព្រះពុទ្ធសាសនា

រដ្ឋមន្ត្រីក្រសួងធម្មការ អំពាវនាវដល់មន្ត្រីសង្ឃទូទាំងខេត្តសៀមរាប រួមគ្នាលើកស្ទួយខេត្តទេសចរណ៍មួយនេះឲ្យក្លាយជាខេត្តគំរូមួយលើវិស័យព្រះពុទ្ធសាសនា

29/09/2023
ចលនាភូមិមួយផលិតផលមួយ ជាការផ្តល់ឱកាសដល់អ្នកផលិត និងអាជីវករ បង្ហាញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារ

ចលនាភូមិមួយផលិតផលមួយ ជាការផ្តល់ឱកាសដល់អ្នកផលិត និងអាជីវករ បង្ហាញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារ

29/09/2023

​បើតាម​ការបញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​រសៀល​ថ្ងៃទី​១០ កក្កដា នៅ​សណ្ឋាគារ អង្គរ​ផា​ឡេស លោក អែន​ឌ្រូ បានឱ្យដឹងថា បច្ចុប្បន្ន​មាន​ប្រទេស​ចំនួន​៧​ហើយ ដែល​បញ្ជាក់ថា​នឹងចូលរួម​ក្នុង​កម្មវិធី​នេះ ក្នុងនោះ​រួមមាន ចិន អ៊ីតាលី កូរ៉េ ម៉ាឡេស៊ី តៃវ៉ាន់ ថៃ និង​សិង្ហ​បុរី​។ អ្នករៀបចំ​ព្រឹត្តិការណ៍​នេះ​រំពឹងថា ពិ​ព័រ​ណ៌​នេះ​នឹង​ជួយ​ផ្សព្វផ្សាយ​ឧស្សាហកម្ម​ទេសចរណ៍​កម្ពុជា ទាក់ទាញ​ដៃគូ​ពាណិជ្ជកម្ម ក៏ដូចជា​បង្កើត​នូវ​ឧស្សាហកម្ម​ទេសចរណ៍​ថ្មីៗ​បន្ថែមទៀត​សម្រាប់​កម្ពុជា​ក៏ដូចជា​ខេត្តសៀមរាប​។​

​ស្ថាបនិក​សមាគម​ចុង​ភៅ​កម្ពុជា លោក ចាន់ សុភា បានឱ្យដឹងថា កម្មវិធី​សំខាន់ៗ​ដែល​សមាគម​គ្រោង​នឹង​រៀបចំ​ក្នុង​ព្រឹត្តិការណ៍​ពិ​ព័រ​ណ៌​ខាងមុខនេះ មាន​ទាំង​ការប្រកួត​ធ្វើ​ម្ហូប និង​ការប្រកួត​ធ្វើ​បង្អែម​។ ហើយ​អ្វីដែល​ពិសេស​នោះ គឺ​នឹងមាន​ការប្រកួត​ធ្វើ​នំ​បញ្ចុក និង​អា​ម៉ុក សម្រាប់​ជនបរទេស ដែល​កំពុង​រស់នៅក្នុង​ប្រទេស​កម្ពុជា អាចដាក់​ពាក្យ​ចូលរួមបាន​ដោយ​សេរី​។ ចំណុច​ពិសេស​មួយទៀត សម្រាប់​ព្រឹត្តិការណ៍​នេះដែរ​នោះ គឺជា​កម្មវិធី​នឹ​ប្រកួត​ចម្អិន​អាហារ​សម្រាប់​ក្មេង​ក្រោម​អាយុ​១៦​ឆ្នាំ ក្នុង​បំណង​បំផុស​ការស្រឡាញ់​ការងារ​ចម្អិន​អាហារ និង​ស្គា​ល់ពី​អត្ថប្រយោជន៍​នៃ​ការងារ​មួយ​នេះ​។​

​លោក ធិ​ម សេរី​វុ​ឌ្ឍ ប្រធានការិយាល័យ​ឧស្សាហកម្ម​ទេសចរណ៍ នៃ​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀម​រប បានឱ្យដឹង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅពេល​នោះដែ​រថា ពិ​ព័រ​ណ៌​ខាងលើនេះ​ពិត​ជាមាន​សារសំខាន់​ណាស់​សម្រាប់​ខេត្តសៀមរាប ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​មក​បន្ថែម ក៏ដូចជា​ពង្រឹង​នូវ​សេវាកម្ម​ទេសចរណ៍​។

​លោក​បន្ថែមថា នេះ​ក៏​ជា​ឱកាស​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍​កម្ពុជា បង្ហាញ​ពី​សិល្បៈ​នៃ​ការរៀបចំ​ម្ហូបអាហារ ភេសជ្ជៈ និង​ជំនាញ​បដិសណ្ឋារកិច្ច​ឱ្យ​បរទេស​ដឹងថា ខ្មែរ​ក៏មាន​ជំនាញ​និង​ស្ដង់ដា​រៀបចំ​ជា​លក្ខណៈ​អន្ដរជាតិ​ផងដែរ​៕

     

​អត្ថបទ និង រូបថត : លោក ម៉ាត់ អា​រី​ហ្វី​ន​
​កែសម្រួល​អត្ថបទ : លោក សេង ផល្លី​

Tags: ព័ត៌មានខេត្ដសៀមរាបពិ​ព័រ​ណ៌​ម្ហូបអាហារសមាគម​ចុងភៅ​កម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩

ចលនា​បំផុស​ការដាំ​កូនឈើ​ឡើងវិញ បាន​បើក​យុទ្ធនាការ​សកម្មភាពរ​បស់​ខ្លួន​ជា​ផ្លូវការ​លើកដំបូងនៅ​ខេត្តសៀមរាប​

ចលនា​បំផុស​ការដាំ​កូនឈើ​ឡើងវិញ បាន​បើក​យុទ្ធនាការ​សកម្មភាពរ​បស់​ខ្លួន​ជា​ផ្លូវការ​លើកដំបូងនៅ​ខេត្តសៀមរាប​

៦​ខែ​ដើមឆ្នាំ​២០១៩សមត្ថកិច្ច​ខេត្តសៀមរាប ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៦៩៣​នាក់ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​

៦​ខែ​ដើមឆ្នាំ​២០១៩សមត្ថកិច្ច​ខេត្តសៀមរាប ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៦៩៣​នាក់ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    482 shares
    Share 193 Tweet 121
  • អាងទឹកទំនប់ម្កាក់ ខេត្តសៀមរាប បើកទ្វារទឹក ដើម្បីបញ្ចៀសហានិភ័យ

    365 shares
    Share 146 Tweet 91
  • ផ្លូវបេតុងចំនួនបួនខ្សែ ជាគម្រោងមូលនិធិឃុំចំនួនពីរ នៃស្រុកជីក្រែង ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

    215 shares
    Share 86 Tweet 54
  • ឃុំល្វែងឫស្សី ទទួលបានគម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហម ២ខ្សែ ពីគម្រោងមូលនិធិឃុំឆ្នាំ២០២៣

    190 shares
    Share 76 Tweet 48
  • ផ្លូវចំនួនពីរខ្សែ ជាប្រភេទផ្លូវមេតុងនិងគ្រួសក្រហម ដែលជាគម្រោងមូលនិធិឃុំចំនួនពីរ នៃស្រុកអង្គរធំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

    188 shares
    Share 75 Tweet 47

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (110)
  • ចំណេះដឹង និង ការអប់រំ (531)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,194)
  • ព័ត៌មានកីឡា (48)
  • ព័ត៌មានជាតិ (4,991)
  • ព័ត៌មានជាតិទូទៅ (207)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (812)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (800)
  • សាសនា និង មនុស្សធម៌ (857)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (202)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.