Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

៦​ខែ​ដើមឆ្នាំ​២០១៩សមត្ថកិច្ច​ខេត្តសៀមរាប ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៦៩៣​នាក់ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​

ដោយ Pothe Thun
11/07/2019
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
៦​ខែ​ដើមឆ្នាំ​២០១៩សមត្ថកិច្ច​ខេត្តសៀមរាប ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៦៩៣​នាក់ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​
108
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ព្រឹក​ថ្ងៃទី​១១ ខែកក្កដា​នេះ នៅ​ខេត្តសៀមរាប អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ថ្នាក់ដឹកនាំ​ខេត្ត​-​ក្រុង​-​ស្រុក ថ្នាក់ដឹកនាំ​កម្លាំង​សមត្ថកិច្ច មន្ទីរ​-​អង្គភាព សិស្សានុសិស្ស ប្រជាពលរដ្ឋ រួម​និង​ម្ចាស់​ក្លឹប​កំសាន្ត​ក្នុង​ខេត្តសៀមរាប​ប្រមាណ ៤៣០​នាក់ បាន​ចូលរួម​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក្រោម​ប្រធានបទ “​សុខភាព​ដើម្បី​យុត្តិធម៌ យុត្តិធម៌​ដើម្បី​សុខភាព “​។​

​តាម​របាយការណ៍​រប​ស់​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្តសៀមរាប លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុំ អមរា ស្នងការរង​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល​៦ ខែ​ដើមឆ្នាំ​២០២៩​នេះ ប្រតិបត្តិ​ការបង្ក្រាប​ប​ទ​ល្មើស​គ្រឿងញៀន​បាន​ចំនួន​២៤២​ករណី ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៦៩៣​នាក់ ក្នុងនោះ​ស្រី​៥០​នាក់ ហើយ​បាន​ដកហូត​វត្ថុតាង​គ្រឿងញៀន​សរុប​ប្រមាណ ៧,០៩៥.២៩​ក្រាម ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុំ អមរា បាន​បន្ថែមថា ដោយឡែក​ជនរងគ្រោះ​ដោយសារ​គ្រឿងញៀន​ត្រូវបាន​ប​ញ្ផូ​ន​ទៅ​អប់រំ និង​ព្យាបាល​ស្តារនីតិសម្បទា​នៅ​មជ្ឈមណ្ឌល​ស្តារនីតិសម្បទា​អ្នកញៀន​គ្រឿង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៩​នេះ ចំនួន​៦៨០​នាក់ ស្រី​៣១​នាក់ និង​នៅសល់​ពី​ឆ្នាំ​២០១៨ ចំនួន​២២៧​នាក់ ក្នុងនោះ​ស្រី​១២​នាក់ និង​បានធ្វើ​សមាហរណកម្ម​ទៅ​រស់នៅក្នុង​សហគមន៍​វិញ​ចំនួន​៤៧០​នាក់ ក្នុងនោះ​ស្រី​២៤​នាក់ និង​កំពុង​បន្ត​ព្យាបាល​ចំនួន​២១០​នាក់ ក្នុងនោះ​ស្រី​៧​នាក់​។ ចំពោះ​ការអប់រំ និង​ព្យាបាល ស្តារនីតិសម្បទា ដោយ​ផ្អែកលើ​សហគមន៍​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៩​នេះ មាន​អ្នក​មក​ទទួល​សេវា​សរុប​ចំនួន ៦៨​នាក់ ក្នុងនោះ​ស្រី​០៤​នាក់​។ ហើយ​បានធ្វើការ​ផ្សព្វផ្សាយ និង​អប់រំ​អំពី​ខ្លឹមសារ​ប្រយុទ្ធ​ប្រឆាំងនឹង​គ្រឿងញៀន​សរុប​ចំនួន ១,៥០០​លើក មាន​អ្នកចូលរួម​សរុប​៧៦,៥៦៥​នាក់ ស្រី​៤៦,៤៧៦​នាក់ ក្នុងនោះ​នៅតាម​គ្រឹះស្ថាន​អប់រំ ១៧៤​លើក វេទិការ​សាធារណៈ​៩៦៥​លើក តាម​ស្ថានីយ​វិទ្យុ​ចំនួន​២​លើក និង​ចុះ​ចែក​-​បិទ​ខិត​បណ្ណ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​នៅតាម​សហគមន៍​គោលដៅ​ទេសចរណ៍ កន្លែង​កំសាន្ត​សប្បាយ​នានា ចំនួន​៣៥៩​លើក និង​ចុះ​អនុវត្ត​វិធានការ​រដ្ឋបាល​ចំពោះ​អ្នកបើកបរ​យានយន្ត​ចំនួន​១៦​លើក ស្មើរ​នឹង​៣៨៩​នាក់ និង​មាន​លទ្ធផល​វិ​ជ្ផ​មាន​សរុប ៤២​នាក់ ហើយ​បា​នប​ញ្ផូ​នទី​មជ្ឈមណ្ឌល​ស្តារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន​ខេត្តសៀមរាប​ផងដែរ​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​មានមតិ​សំណេះសំណាល​ក្នុងឱកាស​នោះ ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍ មាស វី​រិ​ទ្ធ អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​លើកឡើងថា ជាគោលការណ៍ ក្នុងនាម​ប្រទេស​សមាជិក​អង្គការសហប្រជាជាតិ តែងតែ​គិតគូរ​គ្រប់​ជ្រុងជ្រោយ​ពី​សន្តិសុខ សណ្ដាប់ធ្នាប់ និង​សុខុមាលភាព​ប្រជាពលរដ្ឋ​ទូទាំង​ពិភពលោក ក៏ដូចជា​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​។ ជានិច្ចកាល​រាជរដ្ឋាភិបាល​កម្ពុជា បានធ្វើ​ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ដូច​ភ្លៀងរលឹម និង​ប្រើប្រាស់​វិធានការ​ក្តៅ​ក្នុងការ​បង្ក្រាប​ដោយ​មិន​រើសមុខ​ឡើយ ។ ជាមួយគ្នា​នោះ រដ្ឋាភិបាល ក៏បាន​ចូលរួម និង​គាំទ្រ​យ៉ាង​ពេញលេញ​គ្រប់​យន្តការ និង​សកម្មភាព​នានា​ទាំង​ក្នុង​កម្រិត​ក្របខណ្ឌ​ជាតិ ទ្វេរ​ភាគី អនុតំបន់ តំបន់ និង​អន្តរជាតិ ។ ជាក់ស្ដែង​ការ​ប្រារព្ធ​ទិវា​អន្តរជាតិ​នេះ រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​ជា​បន្តបន្ទាប់ ហើយ​បាន​ឆ្លុះបញ្ចាំង​យ៉ាងច្បាស់​ពី​ឆន្ទ​:​ដ៏​មោះមុត និង​ការប្ដេជ្ញាចិត្ត​យ៉ាង​ម៉ឺងម៉ាត់​ធ្វើយ៉ាងណា​ឱ្យសម្រេចបាន​លទ្ធផល​ល្អប្រសើរ ដើម្បី​សន្តិសុខ សណ្ដាប់ធ្នាប់ និង​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​យើង ។​

​ជាមួយគ្នា​នោះ ឯកឧត្តម បាន​ជំរុញ ដល់​ថ្នាក់ដឹកនាំ​អាជ្ញាធរ​គ្រប់លំដាប់ ថ្នាក់ និង​អ្នកពាក់ព័ន្ធ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​អនុវត្ត ឲ្យ​ដូច​ភ្លៀងរលឹម​ក្រោម​ទិស​ស្លោ​កថា ត្រូវ​ប្រតិបត្តិ​ការឱ្យ​ជ​:​វ​ភាព មានន័យថា លឿន​រហ័ស​សកម្ម ហ្នឹង​ស្រួល​ជាមួយគ្នា ។ ឯកឧត្តម បាន​បន្តថា មន្ត្រី​សមត្ថកិច្ច​គ្រប់​ប្រភេទ និង​គ្រប់​លំ ដាប់​ថ្នាក់​ត្រូវ​ចៀសវាង​អោយបាន​ជាដាច់ខាត នូវ​កុំ ៤​ប្រការ​គឺ កុំ​ពាក់ព័ន្ធ​កុំ នៅ​ពីក្រោយ​ធ្វើជា​បង្អែក កុំ​បន្ធូរបន្ថយ ប៊ និង​កុំ​អន្តរាគមន៍​ក្នុង​បទល្មើស​គ្រឿងញៀន​នេះ ។​

​ឯកឧត្តម បាន​បន្តថា មន្ត្រី​សមត្ថកិច្ច​គ្រប់​ប្រភេទ និង​គ្រប់​លំ ដាប់​ថ្នាក់​ត្រូវ​ចៀសវាង​អោយបាន​ជាដាច់ខាត នូវ​កុំ ៤​ប្រការ​គឺ កុំ​ពាក់ព័ន្ធ កុំ​នៅ​ពីក្រោយ​ធ្វើជា​បង្អែក កុំ​បន្ធូរបន្ថយ និង​កុំ​អន្តរាគមន៍​ក្នុង​បទល្មើស​គ្រឿងញៀន​នេះ ។​

​អត្ថបទ និង រូបភាព : លោក អ៊ិន សី​ហរិ​ទ្ធ​
​កែសម្រួល​អត្ថបទ : លោក សេង ផល្លី​

Tags: គ្រឿងញៀនជនសង្ស័យទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀនសុខភាព​ដើម្បី​យុត្តិធម៌ យុត្តិធម៌​ដើម្បី​សុខភាពអាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជា​ការពារ​ក្នុងភូមិ​បុស្ស​ក្រឡាញ់ ចូលរួម​ជួយ​ការងារ​មនុស្សធម៌និង​សង្គម តាមរយៈ​ការជួយ​សាងសង់​ផ្ទះ​ជូន​ប្រពល​រដ្ឋ​ខ្វះខាត​

ប្រជា​ការពារ​ក្នុងភូមិ​បុស្ស​ក្រឡាញ់ ចូលរួម​ជួយ​ការងារ​មនុស្សធម៌និង​សង្គម តាមរយៈ​ការជួយ​សាងសង់​ផ្ទះ​ជូន​ប្រពល​រដ្ឋ​ខ្វះខាត​

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាបចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាបចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩

ខេត្តសៀមរាប រៀបចំ​កម្មវិធី​ឈ្វេងយល់​បុណ្យ​អាសា​ឡ្ហ​បូជា​លើកដំបូង​

ខេត្តសៀមរាប រៀបចំ​កម្មវិធី​ឈ្វេងយល់​បុណ្យ​អាសា​ឡ្ហ​បូជា​លើកដំបូង​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.