Friday, March 31, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ខេត្តសៀមរាប រៀបចំ​កម្មវិធី​ឈ្វេងយល់​បុណ្យ​អាសា​ឡ្ហ​បូជា​លើកដំបូង​

ដោយ Pothe Thun
12/07/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
139
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុ​រាជ និង​ក្រុមហ៊ុន​ផ្កាឈូក សហការ​ជាមួយ សាលា​គណ​ខេត្តសៀមរាប រដ្ឋបាល​ខេត្តសៀមរាប មន្ទីរ​ធម្មការ​និង​សាសនា​ខេត្តសៀមរាប ពុទ្ធិកវិទ្យាល័យ​រាជ​បូ​ណ៌ ព្រមទាំង​សមាគម​ជីវិត​និង​ក្តីសង្ឃឹម បានរៀបចំ​កម្មវិធី «​ឈ្វេងយល់​ពី​បុណ្យ​អាសា​ឡ្ហ​បូជា​» ដើម្បី​បញ្ជ្រាប​ការយល់ដឹង​ដល់​ពុទ្ធសាសនិក លើ​វិស័យ​ព្រះពុទ្ធសាសនា​។

​កម្មវិធី​នេះ​ប្រារព្ធ​ឡើង​នៅ​ឧបដ្ឋានសាលា​វត្ត​រាជ​បូ​ណ៌​ក្រុង​សៀមរាប ខេត្តសៀមរាប កាលពី​រសៀល​ថ្ងៃទី​១១​ខែកក្កដា​ឆ្នាំ​២០១៩ ក្រោម​ព្រះអធិបតីភាព ព្រះមហា​វិមលធម្ម ពិន សែម សិរី​សុ​វ​ណ្ណោ ព្រះ​រាជាគណៈ​ថ្នាក់​ទោ និង​ជា​ឧ​ត្ត​ម​ទីប្រឹក្សា​គណៈសង្ឃ​នាយក ជា​សមាជិក​ថេរៈ​សភា​សង្ឃ និង​ជា​ព្រះចៅអធិការ​វត្ត​រាជ​បូ​ណ៌ និង​ព្រះ​វត្តមាន ព្រះ​សុ​មង្គល​សិលា​ចា​រ្យ អាភាក​រោ ជុំ គឹម​ឡេង ព្រះ​មេគណ​ខេត្ត ព្រមទាំង​ព្រះ​ថេរានុត្ថេរៈ​ជាច្រើន​អង្គ និង​វត្តមាន​ដ៍​ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​និង​លោកជំទាវ ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ស្ថាប័ន​នានា​ក្នុង​ខេត្ត សិស្សានុសិស្ស និង​ប្រជា​ពុ​ទ្ឋ​បរិស័ទ​សរុប​ប្រមាណ​ជាង​៧០០​អង្គ នាក់​។ ដោយមាន ការយាង​និមន្ត ពី​សំណាក់​ព្រះសង្ឃ ព្រមទាំង​អ្នកជំនាញ​ពុទ្ធចក្រ និង​អាណាចក្រ ល្បីៗ​ធ្វើជា​វាគ្មិន​ផងដែរ​។

​ឧបាសក អៀង សុធា​រ៉ា នាយក​ក្រុមហ៊ុន​ផ្កាឈូក និង ក្រុមហ៊ុន សៀង គ្រុប បាន​មានប្រសាសន៍ថា កម្មវិធី ឈ្វេងយល់​ពី បុណ្យ​អាសា​ឡ្ហ​នេះ ជា​កម្មវិធី ដែល​បានទទួល​ការអនុញ្ញាត​ជាពិសេស ពី​សម្តេចព្រះ​សង្ឃនាយក តាម​ព្រះរាជចំណារ​ចុះ​ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០១៩ តប​ទៅនឹង​លិខិត​ស្នើសុំ​ការគាំទ្រ​ក្នុង​ការរៀបចំ​កម្មវិធី​ឈ្វេងយល់​នេះ ព្រះរាជចំណារ​នោះ បានឃើញ និង ឯកភាព អនុញ្ញាតឱ្យ​រៀបចំ​ចាត់ចែង​ឲ្យ​បាន​សមរម្យ ដើម្បី​ជា​គុណប្រយោជន៍​ដល់​ព្រះពុទ្ធសាសនា និង សង្គមជាតិ​យើង​ផង​។​

ព័ត៌មានជាតិ ថ្មីៗ

ក្រុមគ្រូបង្រៀនបឋមសិក្សាក្នុងខេត្តសៀមរាប ទទួលការបណ្ដុះបណ្ដាលវិធីសាស្រ្តបង្រៀន និងរៀនបែបចម្រុះភាសាអង់គ្លេស

ក្រុមគ្រូបង្រៀនបឋមសិក្សាក្នុងខេត្តសៀមរាប ទទួលការបណ្ដុះបណ្ដាលវិធីសាស្រ្តបង្រៀន និងរៀនបែបចម្រុះភាសាអង់គ្លេស

30/03/2023
វត្ថុយក្សចំនួន៧នឹងមានវត្ដមាននៅភូមិខ្ញុំ នៃព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ២០២៣នេះ

វត្ថុយក្សចំនួន៧នឹងមានវត្ដមាននៅភូមិខ្ញុំ នៃព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ២០២៣នេះ

30/03/2023

​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​មានប្រសាសន៍​គាំទ្រ​និង​ចាត់ទុក​សកម្មភាព​ទាំងនេះ បង្ហាញ​អំពី​ព្រះទ័យ និង​ទឹកចិត្ត​ដ៏​ល្អ និង​ជា​គំរូ​របស់​ព្រះ​តេជគុណ ព្រះ​ថេរានុត្ថេរៈ ពុទ្ធបរិស័ទ​ទាំងអស់ ដែលជា​អ្នក​ស្រឡាញ់​ព្រះពុទ្ធសាសនា ក្នុង​ការលើកតម្លៃ​លើ​គុណធម៌ និង​ជន​ជាទី​សក្ការៈ​ធំធេង​ចំពោះ​ជាតិ និង​សាសនា ក្នុង​បំណង​ពង្រឹង និង​លើកកម្ពស់​សាសនាព្រះពុទ្ធ​ឱ្យបាន​រីកចំរើន​ខ្លាំងក្លា តាម​ពុទ្ធ​ប្បញ្ញត្តិ និង​ព្រះ​ពុទ្ធោវាទ​សំដៅ​ធ្វើការ​អភិរក្ស និង​អភិវឌ្ឍន៍​នូវ​សាសនា​ជា​របស់​រដ្ឋ​យើង​នេះ​សម្រាប់​ជា​គ្រឿង​អប់រំ​ចរិយា​ធម៌ និង​ការធានា​នូវ​សាមគ្គីភាព​ប្រជាជាតិ ដោយហេតុថា​មូលធន នៃ​ព្រះពុទ្ធសាសនា​គឺជា​កម្លាំង​ដ៏​ចំ​បាច់​របស់​ប្រទេស ស្របតាម​ឆន្ទៈ​ដ៏​មោះមុត​របស់​រាជរដ្ឋាភិបាល ដែល​តែងតែ​ខិតខំ​ប្រឹងប្រែង​គ្រប់បែបយ៉ាង ដើម្បី​អភិវឌ្ឍន៍​សង្គមជាតិ​មួយ​ប្រកបដោយ​សុខសន្តិភាព សុខដុមរមនា និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។

​ឯកឧត្តម​អភិបាលខេត្ត បាន​មានប្រសាសន៍​បន្ថែមថា​៖​កម្ពុជា ក្រោម​កិច្ចដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត របស់​សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​ទាំង​ផ្នែក​អាណាចក្រ និង​ពុទ្ធចក្រ ដូចជា​ផ្លូវថ្នល់ ស្ពាន ទំនប់ទឹក ប្រឡាយ សាលារៀន មន្ទីរពេទ្យ ស្រះ​ទឹក អណ្តូងទឹក ព្រះវិហារ ឧ​ប​ដា្ឋ​ន​សាលា សេនាសនៈ និង​ពិធី​សាសនា​នា ត្រូវបាន​អភិវឌ្ឍន៍​ឡើងវិញ​យ៉ាង​ឆាប់រហ័ស នឹកស្មាន​ពុំ​ដល់ ពិសេស​ព្រះពុទ្ធសាសនា ត្រូវបាន​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ​ថា​ជា «​សាសនា​របស់​រដ្ឋ​»​។ លើសពីនេះ វិស័យ​ពុទ្ធិកសិក្សា​ក៏មាន​ការរីកចម្រើន​ជា​បន្តបន្ទាប់ ដោយ​សព្វថ្ងៃ​យើង​មាន​សាលា​ធម្ម​វិន័យ ចាប់តាំងពី​ថ្នាក់​ត្រី ថ្នាក់​ទោ ថ្នាក់​ឯក និង​សាលា​ពុទ្ធិកសិក្សា​បឋមសិក្សា ពុទ្ធិកវិទ្យាល័យ រហូតដល់​ពុទ្ធិក​សាកលវិទ្យាល័យ​ថែម​ទៀតផង​។ ប្រការ​ទាំងនេះ បញ្ជាក់​ច្បាស់​ពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​ក្នុងការ​គាំទ្រ គាំពារ និង​ឧបត្ថម្ភ​គ្រប់បែបយ៉ាង​ដល់​ពុទ្ធសាសនិក និង​ព្រះ​តេជគុណ ព្រ​ថេរានុត្ថេរៈ​គ្រប់​ព្រះអង្គ​។​

​ឯកឧត្តម ទៀ សីហា បានស្នើ និង​សំណូមពរ ដល់​ក្រុមហ៊ុន​ផ្កាឈូក បន្ត​សហការ​ជាមួយ សាលា​គណ​ខេត្តសៀមរាប​សូម​បន្ត​ឱ្យមាន​កម្មវិធី​ឆ្វេងយល់​ពី​បុណ្យ​អាសា​ឡ្ហ​បូជា​នៅ​ឆ្នាំក្រោយៗ​ទៀត ដើម្បី​ជា​លំ​អាន​សម្រាប់​កូនចៅ​ជំនាន់​នេះ​និង​ជំនាន់​ក្រោយ​របស់​យើង បាន​យល់​ជ្រួតជ្រាប​កាន់តែច្បាស់​អំពី​គុណ​តម្លៃ​នៃ​ព្រះ​ពុ​ទ្ឋ​សាសនា ដែលជា​សា​នា​របស់​រដ្ឋ​។ ជាមួយគ្នា​នោះ ឯកឧត្តម ទៀ​សីហា បាន​មានប្រសាសន៍ថា​៖ អាជ្ញាធរខេត្ត​នឹងដាក់​ផ្ទាំង​ប៉ាណូ​រូបភាព​សំខាន់ៗ​របស់​ព្រះ​ពុ​ទ្ឋ​បរមគ្រូ​នៅតាម​ដងផ្លូវ​សាធារណៈ​សំខាន់ៗ​ក្នុង​ក្រុង​សៀមរាប និង​បាន​សំណូមពរ​ដល់​គណៈសង្ឃ សាលា​គណ​ខេត្ត និង​អាជ្ញាធរ​គ្រប់​ថ្នាក់ និង​សមត្ថកិច្ច​តាម​មូលដ្ឋាន ត្រូវ​សហការគ្នា​ទប់ស្កាត់​ចំពោះ​ជនខិលខូច​ដែល​បន្លំ​ខ្លួន​ជា​ព្រះសង្ឃ​ដើរ​បិណ្ឌ​បាត្រ បង្ក​ឱ្យ​ប្រជា​ពុ​ទ្ឋ​បរិស័ទ​បាត់បង់​ជំនឿ​លើ​ព្រះ​ពុ​ទ្ឋ​សាសនា នាំឱ្យ​ខូច​តម្លៃ​ព្រះ​ពុ​ទ្ឋ​សាសនា​ដែលជា​សាសនា​របស់​រដ្ឋ និង​ប៉ះពាល់​ព្រះ​កិត្តិយស​ដល់​ព្រះ​ភិក្ខុសង្ឃ​ដែល​គោរព​ប្រតិបត្តិ​បាន​ត្រឹមត្រូវ​តាម​ធម៌​វិន័យ​ដែល​ព្រះ​សម្មាស​ម្ពុ​ទ្ឋ​បា​នប​ញ្ញ​តិ​មក​។​

    

​អត្ថបទ និង រូបភាព : លោក យូ វង្ស​
​កែសម្រួល​អត្ថបទ : លោក សេង ផល្លី​

Tags: បុណ្យ​អាសា​ឡ្ហ​បូជា​សាកលវិទ្យាល័យ​ព្រះសីហនុ​រាជអភិបាលខេត្ត​សៀមរាប​ឯកឧត្តម ទៀ សីហា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គិត​ត្រឹម​២៦​សប្តាហ៍​នៃ​ដើមឆ្នាំ​២០១៩​នេះ​ប៉ុណ្ណោះ ក្នុង​ខេត្តសៀមរាប​មាន​កុមារ ១១​នាក់ ស្លាប់​ដោយសារ​ជំងឺគ្រុនឈាម​

គិត​ត្រឹម​២៦​សប្តាហ៍​នៃ​ដើមឆ្នាំ​២០១៩​នេះ​ប៉ុណ្ណោះ ក្នុង​ខេត្តសៀមរាប​មាន​កុមារ ១១​នាក់ ស្លាប់​ដោយសារ​ជំងឺគ្រុនឈាម​

រដ្ឋមន្ត្រី ក្រសួងទេសចរណ៍​ផ្ដល់​អនុសាសន៍​សំខាន់ៗ ដើម្បី​សិក្សា​រៀបចំ​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប​

រដ្ឋមន្ត្រី ក្រសួងទេសចរណ៍​ផ្ដល់​អនុសាសន៍​សំខាន់ៗ ដើម្បី​សិក្សា​រៀបចំ​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប​

ស្ត្រី​ម្នាក់​ចងករ​សម្លាប់ខ្លួន ដោយសារ​មាន​ជំងឺ​ប្រចាំកាយ​

ស្ត្រី​ម្នាក់​ចងករ​សម្លាប់ខ្លួន ដោយសារ​មាន​ជំងឺ​ប្រចាំកាយ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    1380 shares
    Share 552 Tweet 345
  • ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

    889 shares
    Share 356 Tweet 222
  • «ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

    649 shares
    Share 260 Tweet 162
  • អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

    578 shares
    Share 231 Tweet 145
  • សាខាកាកបាទក្រហមកម្ពុជាខេត្ត នាំយកអំណោយចូលរួមរំលែកទុក្ខគ្រួសារសពជនរងគ្រោះដោយសាររលំប៉ាណូសង្កត់ ក្នុងក្រុងសៀមរាប

    538 shares
    Share 215 Tweet 135

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (101)
  • ចំណេះដឹង និង ការអប់រំ (478)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,034)
  • ព័ត៌មានកីឡា (44)
  • ព័ត៌មានជាតិ (4,638)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (704)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (784)
  • សាសនា និង មនុស្សធម៌ (805)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (181)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.