Thursday, November 30, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

គិត​ត្រឹម​២៦​សប្តាហ៍​នៃ​ដើមឆ្នាំ​២០១៩​នេះ​ប៉ុណ្ណោះ ក្នុង​ខេត្តសៀមរាប​មាន​កុមារ ១១​នាក់ ស្លាប់​ដោយសារ​ជំងឺគ្រុនឈាម​

ដោយ Pothe Thun
12/07/2019
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
45
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ត្រឹមតែ​រយៈពេល ២៦​សប្តាហ៍​នៃ​ដើមឆ្នាំ​២០១៩​នេះ​ប៉ុណ្ណោះ អ្នកជំងឺ​គ្រុនឈាម ចូលមក​សម្រាក​ព្យាបាល នៅតាម​មន្ទីរពេទ្យ​ទាំងអស់​នៅក្នុង​ខេត្តសៀមរាប មាន​អ្នកជំងឺ​សរុប​ទាំងអស់​១១,២២៣​នាក់ ក្នុងនោះ​ស្លាប់​១១​នាក់ ជា​កុមារ​អាយុ​ក្រោម​១៤​ឆ្នាំ ដែល​ស្មើនឹង​អត្រា ០.០៩​ភាគរយ ក្នុងនោះដែរ​អ្នកជំងឺ​ទាំងនោះ​មកពី ខេត្តកំពង់ធំ បន្ទាយមានជ័យ បាត់ដំបង ព្រះវិហារ ឧ​ត្ត​រ​មានជ័យ កំពង់ចាម និង​ខេត្ត​មួយចំនួនទៀត​។​

​នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី លោក ប៊ូ សារិន ប្រធាន​កម្មវិធី​ជំងឺគ្រុនឈាម​នៃ​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប តាមរយៈ​របាយការណ៍​កម្មវិធី​ជំងឺគ្រុនឈាម កាលពី​ព្រឹក​ថ្ងៃទី​១២​ខែកក្កដា​ឆ្នាំ​២០១៩ ក្នុង​ពិធី​ហែរ​ក្បួន​ផ្សព្វផ្សាយ​ពី​ការលុបបំបាត់​ជំរក​មូស​ខ្លា ការពារ​គ្រុនឈាម ដែល​បាន​ធ្វើឡើង​នៅ​សាលាបឋមសិក្សា​មុខ​នាគ​ក្នុង​ក្រុង​សៀមរាប​

​លោក ប៊ូ សារិន បញ្ជាក់ថា អ្នកជំងឺ​រស់នៅក្នុង​ខេត្តសៀមរាប​មាន​ចំនួន​៤,៤២៨​នាក់ ក្នុងនោះ​ស្លាប់​៤​នាក់​។ ដោយសារ​ជំងឺគ្រុនឈាម​បាន​កើន​ឡើងជា​លំដាប់ នៅ​ឆ្នាំ​២០១៩​នេះ មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប បាន​តាមដាន​សភាពការណ៍​ជំងឺគ្រុនឈាម តាមរយៈ​អាជ្ញាធរ​មូលដ្ឋាន និង​បាន​ចុះ​អង្កេត អេ​ពី​ដេ​មី​សាស្ត្រ​-​បាណក​សាស្ត្រ របស់​មូស​ខ្លា​ដែល​វា​ពង​ដាក់ ពាងទឹក អាងទឹក និង​ការវិវត្ត​របស់​វា និង​បាន​ពន្យល់​ដល់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​ឱ្យ​ពួកគាត់​លាង​សំអាត​ពាងទឹក អាងទឹក លុបបំបាត់ និង​បំផ្លាញចោល​សំបក​កំប៉ុង សំបក​កង់ឡាន​ចាស់ៗ ដែលមាន​ទឹក​ដក់​ឱ្យបាន​ជាប្រចាំ និង​ដាក់​ថ្នាំ​អា​បេ​ត​ក្នុង​អាងទឹក ពាងទឹក ជាដើម​ផង ដើម្បី​បំបាត់​ជំរក​មូស ជាពិសេស​មូស​ខ្លា​ញី​ដែលជា​ប្រភព​ចម្លងជំងឺ​គ្រុនឈាម​។ ជាមួយគ្នានេះ មន្ទីរ​សុខាភិបាល​ខេត្ត ក៏បាន​ដាក់​ថ្នាំ​អា​បេ​ត​ចំនួន​២០​តោន និង​បាន​បាញ់​និង​ត្រៀម​បាញ់ថ្នាំ​សម្លាប់​មូស​ខ្លា នៅតាម​បណ្ដា​មូលដ្ឋាន​នានា​ក្នុង​ខេត្តសៀមរាប ធ្វើយ៉ាងណា​កាត់បន្ថយ​អត្រា​ឆ្លង​ជំងឺ និង ការពារ​អាយុជីវិតរ​បស់​ប្រជាពលរដ្ឋ​ក្នុង​កម្រិត​អតិបរមា​។​

ព័ត៌មានជាតិ ថ្មីៗ

ក្រសួងផែនការបើកវគ្គបណ្តុះបណ្តាលស្ថិតិគណនេយ្យជាតិ និងសន្ទស្សន៍ថ្លៃថ្នាក់ខេត្តជូនដល់បណ្ដាមន្ទីរអង្គភាព និងស្ថាប័នពាក់ព័ន្ធក្នុងខេត្តសៀមរាប

ក្រសួងផែនការបើកវគ្គបណ្តុះបណ្តាលស្ថិតិគណនេយ្យជាតិ និងសន្ទស្សន៍ថ្លៃថ្នាក់ខេត្តជូនដល់បណ្ដាមន្ទីរអង្គភាព និងស្ថាប័នពាក់ព័ន្ធក្នុងខេត្តសៀមរាប

30/11/2023
ក្រសួងអប់រំរៀបចំកម្មវិធីប្រគួតប្រជែងស្នាដៃយុវជន សតវត្សរ៍ទី២១ ក្រោមប្រធានបទ “STEM និងការផលិតអាហារ” នៅខេត្តសៀមរាប

ក្រសួងអប់រំរៀបចំកម្មវិធីប្រគួតប្រជែងស្នាដៃយុវជន សតវត្សរ៍ទី២១ ក្រោមប្រធានបទ “STEM និងការផលិតអាហារ” នៅខេត្តសៀមរាប

30/11/2023

​មានប្រសាសន៍​សំណេះសំណាល នៅ​សាលាបឋមសិក្សា​មុខ​នាគ​ក្នុង​ក្រុង​សៀមរាប ក្នុងឱកាស​នោះ លោកជំទាវ ទាង អេង ទៀ សីហា អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បាន​សម្តែង​ការសោកស្តាយ​បំផុត ចំពោះ​លោក​ឱ​ពុក​អ្នក​ម្តាយ ដែល​បាន​បាត់បង់​កូន​ជាទី​ស្រឡាញ់​ដោយសារ​ជំងឺគ្រុនឈាម និង​បាន​ថ្លែង​រំលែក​ការលំបាក ចំពោះ​អ្នក​បាន​ឆ្លង​ជំងឺ​នេះ ដែល​កំពុង​សម្រាក​ព្យាបាល​នៅតាម​មន្ទីរពេទ្យ​ទាំងអស់​ផងដែរ​។​

​លោកជំទាវ អំពាវនាវ ដល់​អាណាព្យាបាល ក៍​ដូចជា​អាជ្ញាធរ មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ ពី​វិធី​បង្ការ​ជំងឺគ្រុនឈាម ដូចជា រួមគ្នា​បំបាត់​ជំរក​មូស ដោយ​ធ្វើ​អនាម័យ​បរិស្ថាន​ជុំវិញ​លំនៅដ្ឋាន សាលារៀន ស​ម្រា​ន​តែ​ក្នុង​មុង និង​ជាពិសេស​ត្រូវ​ប្រយ័ត្ន​ចំពោះ​កុមារ​តូចៗ កុំឱ្យ​ពួកគាត់​ងូតទឹក​លេង និង​ដើរលេង​ក្បែរ​គុម្ពោត​ព្រៃ​ផ្តេសផ្តាស​។​

​សូមបញ្ជាក់ថា​៖​ពិធី​ហែរ​ក្បួន​ផ្សព្វផ្សាយ​ពី​ការលុបបំបាត់​ជំងឺ​មូស​ខ្លា ការពារ​គ្រុនឈាម​នេះ ធ្វើឡើង​ដោយ​យោងតាម​ការណែនាំរ​បស់​កាកបាទក្រហមកម្ពុជា និង​បាន​ឆ្លង​ការពិភាក្សា​ក្រុមការងារ រួមជាមួយ​មន្ទីរ ស្ថាប័ន​អង្គភាព អាជ្ញាធរ​មូលដ្ឋាន​ផងដែរ​។ ផ្អែក​តា​របាយការណ៍រ​បស់ កាកបាទក្រហមកម្ពុជា​សាខា​ខេត្តសៀមរាប ថា​៖​សកម្មភាព​នេះ​បានធ្វើ​៥​លើក​មកហើយ​នៅ​ស្រុក​អង្គរជុំ វ៉ា​រិន្ទ អង្គរធំ និង​ក្រុង​សៀមរាប ជាល​ទ្ឋ​ផល​អនុវត្តបាន​៩៣​ភូមិ ដាក់​អា​បេ​ត​បាន​១៩,៨៤៤​ពាងទឹក នៃ​ខ្នង​ផ្ទះ​ចំនួន​១៣,៣៣៨​ខ្នង​។​

      

​អត្ថបទ និង រូបភាព : លោក យូ វង្ស​
​កែសម្រួល​អត្ថបទ : លោក សេង ផល្លី​

Tags: កម្មវិធី​ជំងឺគ្រុនឈាមជំងឺគ្រុនឈាម​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋមន្ត្រី ក្រសួងទេសចរណ៍​ផ្ដល់​អនុសាសន៍​សំខាន់ៗ ដើម្បី​សិក្សា​រៀបចំ​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប​

រដ្ឋមន្ត្រី ក្រសួងទេសចរណ៍​ផ្ដល់​អនុសាសន៍​សំខាន់ៗ ដើម្បី​សិក្សា​រៀបចំ​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប​

ស្ត្រី​ម្នាក់​ចងករ​សម្លាប់ខ្លួន ដោយសារ​មាន​ជំងឺ​ប្រចាំកាយ​

ស្ត្រី​ម្នាក់​ចងករ​សម្លាប់ខ្លួន ដោយសារ​មាន​ជំងឺ​ប្រចាំកាយ​

ឱកាស​ការងារ​ជាង​៥​ពាន់​កន្លែង សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប បានដាក់​បង្ហាញ​ក្នុង​ពិព័រណ៍​ការងារ​និង​ផលិតភាព​

ឱកាស​ការងារ​ជាង​៥​ពាន់​កន្លែង សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប បានដាក់​បង្ហាញ​ក្នុង​ពិព័រណ៍​ការងារ​និង​ផលិតភាព​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • វិទ្យាល័យហ៊ុនសែន រុនតាឯក ស្រុកបន្ទាយស្រី ទទួលបានបណ្ណាល័យសិក្សាមួយខ្នង ពីសប្បុរសជនប្រទេសជនកូរ៉េ

    វិទ្យាល័យហ៊ុនសែន រុនតាឯក ស្រុកបន្ទាយស្រី ទទួលបានបណ្ណាល័យសិក្សាមួយខ្នង ពីសប្បុរសជនប្រទេសជនកូរ៉េ

    89 shares
    Share 36 Tweet 22
  • ពលរដ្ឋក្នុងខេត្តសៀមរាប រំពឹងថាក្នុងឱកាសពិធីបុណ្យអុំទូកនាពេលខាងមុខ អ្នកទេសចរជាច្រើននឹងមកលេងកំសាន្ដ នៅខេត្ដសៀមរាប

    83 shares
    Share 33 Tweet 21
  • ស្រុកក្រឡាញ់ ខេត្តសៀមរាប ទទួលបាន ”ជណ្ដើរត្រី” មានតម្លៃជិត ១០ម៉ឹនដុល្លារអាមេរិក

    78 shares
    Share 31 Tweet 20
  • វេទិកាអប់រំផ្លូវចិត្ត និងការចែករំលែកចំណេះដឹងដើម្បីអ្នកទាំងអស់គ្នា ក្រោមប្រធានបទស្តីពី “អាហារផ្លូវចិត្ត”

    69 shares
    Share 28 Tweet 17
  • វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជិត ៨ពាន់ក្បាលដី ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋយកទៅប្រើប្រាស់ជាផ្លូវការ

    62 shares
    Share 25 Tweet 16

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (112)
  • ចំណេះដឹង និង ការអប់រំ (555)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,253)
  • ព័ត៌មានកីឡា (49)
  • ព័ត៌មានជាតិ (5,129)
  • ព័ត៌មានជាតិទូទៅ (208)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (854)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (807)
  • សាសនា និង មនុស្សធម៌ (885)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (209)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.