Sunday, June 22, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋមន្ត្រី ក្រសួងទេសចរណ៍​ផ្ដល់​អនុសាសន៍​សំខាន់ៗ ដើម្បី​សិក្សា​រៀបចំ​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប​

ដោយ Pothe Thun
12/07/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
23
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានផ្ដល់​អភិក្រម​ជា​គោល និង​អនុសាសន៍​សំខាន់ៗ​ជាច្រើន​ចំណុច ដើម្បី​ជា​ប្រទីប​ក្នុងការ​សិក្សា​រៀបចំ​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប ពិសេស​ដើម្បីឱ្យ​គម្រោង​រៀបចំ​ផែនការ​មេនេះ​ប្រព្រឹត្ត​ទៅដោយ​រលូន និង​ទទួលបាន​ជោគជ័យ​។​

​ការផ្ដល់​អនុសាសន៍​ទាំងនោះ ត្រូវបាន​ធ្វើឡើង​ក្នុង​ពិធី​បិទ​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើក​ទី​១ ស្តីពី​ការរៀបចំ​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប នៅ​សណ្ឋាគារ​សុខា​ល័យ​អង្គរ នា​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៩​។ ក្នុង​កម្មវិធី​នោះ​ក៏មាន​ការចូលរ​រួម​ពី​លោក​សាស្ត្រាចារ្យ ហារី កូ​កូ​ស៊ី​ស (Harry Coccossis) មកពី​សាកលវិទ្យាល័យ ទូ​លូ​(Toulouse) នៃ​ប្រទេស​បារាំង និង​ក្រុម​អ្នកជំនាញការ​ជាតិ​-​អន្តរជាតិ​ផងដែរ​។​

​ឯកឧត្តម ថោង ខុន បាន​លើកឡើងថា​៖ ផែនការ​មេនេះ មាន​សារៈសំខាន់​ជា​យុទ្ធសាស្ត្រ​ចូលរួម​គាំទ្រ​ដល់​កិច្ច​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​កម្ពុជា ពិសេស​ចូលរួម​គាំទ្រ​ដល់​ការសម្រេច​ឲ្យ​បាន​ចក្ខុវិស័យ​នៃ​ការទទួល​ភ្ញៀវទេសចរ​ប្រមាណ ១១​លាន​នាក់ ឆ្នាំ​២០២៥, ១៥​លាន​នាក់ នៅ​ឆ្នាំ​២០៣០ និង ២០​លាន​នាក់ នៅ​ឆ្នាំ​២០៣៥ ហើយ​ដែល​ក្នុងនោះ​ប្រមាណ​ជិត ៥០% នឹងធ្វើ​ដំណើរ​មក​ទស្ស​នា​ខេត្តសៀមរាប ពីព្រោះ​សៀមរាប​ជា​ប៉ូល​ទេសចរណ៍​ដ៏​ចម្បង​បំផុត​របស់​កម្ពុជា​។​

ព័ត៌មានជាតិ ថ្មីៗ

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ បច្ចុប្បន្នក្រសួងកំពុងជំរុញការអនុវត្តលើការធានាសន្តិសុខស្បៀង និងការលើកកម្ពស់ជីវភាពកសិករ

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ បច្ចុប្បន្នក្រសួងកំពុងជំរុញការអនុវត្តលើការធានាសន្តិសុខស្បៀង និងការលើកកម្ពស់ជីវភាពកសិករ

19/06/2025
អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់សាធារណជនចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជាប្រយោជន៍មនុស្សធម៌ និងជួយជីវិតមនុស្ស

អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់សាធារណជនចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជាប្រយោជន៍មនុស្សធម៌ និងជួយជីវិតមនុស្ស

19/06/2025

​ឯកឧត្តម រដ្ឋមន្ត្រី​បាន​ជំរុញ​ឱ្យ​អាជ្ញាធរខេត្ត​សៀមរាប​ត្រូវ​ពង្រឹង​លក្ខណៈសម្បត្តិ​របស់ខ្លួន សម្រាប់​ចាប់យក​កាលានុវត្តភាព​ដែលមាន​លើ​ទីផ្សារ​អន្តរជាតិ និង​ត្រៀមខ្លួន​ឲ្យ​បាន​រួចរាល់​ចំពោះ​បញ្ហា​ប្រឈម​ថ្មីៗ ដូចជា​និន្នាការ​នៃ​ការថយចុះ​នៃ​កំណើន​សេដ្ឋកិច្ចពិភពលោក ដែល​បណ្តាលមកពី​សង្គ្រាម​ពាណិជ្ជកម្ម​នៃ​ប្រទេស​មហាអំណាច​។ ដូច្នេះ​ផែនការ​មេនេះ ត្រូវ​រៀបចំឡើង​ដោយ​ផ្អែកលើ​អភិក្រម​ជា​គោល​ចំនួន​២ រួមមាន​៖
​ទី​១៖ ការគ្រប់គ្រង​ប្រកបដោយ​និរន្តរភាព​ទៅលើ​សម្បត្តិ​បេតិកភណ្ឌ​ទាំង​រូបិយ និង​អ​រូបិយ ប្រកបដោយ​គុណ​តម្លៃ​វិសេសវិសាល​។​

​ទី​២៖ ការអភិវឌ្ឍ​ប្រកបដោយ​ការទទួលខុសត្រូវ និង​បរិ​យា​ប័ន្ន ដែលមាន​ការគិតគូរ​ដល់​ផលប្រយោជន៍​សេដ្ឋកិច្ច និង​សង្គម​សម្រាប់​ប្រជាពលរដ្ឋ​មូលដ្ឋាន​។​
​ហេតុដូច្នេះ រាល់​ប្រធានបទ​ដែល​បាន​លើក​យកមក​ពិភាក្សា​កាលពី​ម្សិលមិញ​នេះ សុទ្ធ​តែមាន​ភាព​ប្រទាក់ក្រឡា​ដែល​តម្រូវ​ឲ្យ​មានការ​ចូលរួម​គិត រួម​អនុវត្ត និង​រួម​ទទួលខុសត្រូវ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​។​

​ដើម្បី​ឲ្យ​គម្រោង​រៀបចំ​ផែនការមេ​ប្រព្រឹត្ត​ទៅដោយ​រលូន និង​ទទួលបាន​ជោគជ័យ ឯកឧត្តម ថោង ខុន បានលើកឡើង​នូវ​អនុសាសន៍​គន្លឹះ​ដូចខាងក្រោម​៖
​ទី​១៖ ស្នើ​ឲ្យ​ស្ថាប័ន និង​គ្រប់ភាគី​ពាក់ព័ន្ធ​បន្ត​ចូលរួម​ផ្តល់ព័ត៌មាន​ដល់​ក្រុម​លេខាធិការដ្ឋាន និង​អ្នកជំនាញការ តាម​ការស្នើសុំ ក៏ដូចជា​ចូលរួម​ផ្តល់យោបល់​តាម​តម្រូវការ ដើម្បី​ឲ្យ​អ្នកជំនាញ​អន្តរជាតិ​អាច​សិក្សា​ស្វែងយល់ និង​វិភាគ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​។

​ទី​២៖ អំពាវនាវ​ឲ្យ​មានការ​ចូលរួម​ពី​វិស័យ​ឯកជន​ឲ្យ​បាន​ផុសផុល ព្រោះ​ការអភិវឌ្ឍ​ដែល​ជោគជ័យ គឺ​ចាំបាច់​ត្រូវមាន​ការសហការ​ជាដាច់ខាត​ជាមួយ​វិស័យ​ឯកជន ដែលជា​អ្នកផ្តល់​សេវា​ដោយផ្ទាល់ និង​ជា​អ្នក​នាំ​ភ្ញៀវ​មកកាន់​ខេត្តសៀមរាប​។

​ទី​៣៖ ថ្វីត្បិតតែ​ផែនការ​មេនេះ​មាន​ទស្សនវិស័យ​រយៈពេល​វែង​រហូតដល់​ឆ្នាំ​២០៣៥ តែ​ផែនការ​យុទ្ធសាស្ត្រ និង​ផែនការ​មួយចំនួន​ត្រូវការ​អនុវត្ត​នាពេល​ឆាប់ៗ ដើម្បី​ឆ្លើយតប​នឹង​ស្ថាន​ការ​បច្ចុប្បន្ន​។ ដូច្នេះ​ទាំង​អ្នកជំនាញការ និង​អ្នកពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ពិចារណា​រួមគ្នា​សម្រេច​ឲ្យ​ផែនការ​ការ​មេនេះ ជា​ផែនការ​ដែលមាន​លក្ខណៈ​អាចអនុវត្ត​បាន​ទៅតាម​ដំណាក់កាល បន្ទាប់ពី​ទទួលបាន​ការអនុម័ត​ពី​រាជរដ្ឋាភិបាល​នៅក្នុង​ខែកុម្ភៈ ឆ្នាំ​២០២០ ខាងមុខនេះ​។

​ទី​៤៖ ធ្វើការ​អភិរក្ស​ក្រុង​សៀម​រាម និង​តំបន់​អភិរក្ស​ផ្សេងៗ​ទៀត​ឲ្យ​មាន​និរន្តរភាព ដោយ​រាល់​ការសាងសង់​សំណង់​អគារ​នានា​នៅ​ខេត្តសៀមរាប ត្រូវតែ​គោរព​ទៅតាម​ប្លង់​មេ​ប្រើប្រាស់​ដី​ខេត្ត និង​ក្រុង​សៀមរាប និង​បទ​ដ្ឋា​គតិយុត្ត​នានា​ផ្នែក​នគររូបនីយកម្ម និង​សំណង់​ឲ្យ​បាន​ត្រឹមត្រូវ ការមិន​រំលោភ​តំបន់ហាមឃាត់​ដែល​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា ពិសេស​ត្រូវគោរព​តាម​គោលការណ៍​អភិរក្ស​របស់​អង្គការ UNESCO និង​ការណែនាំ​របស់ ICC-Angkor​។ រីឯ​សំណង់​ក្នុង​ក្រុង​ត្រូវ​គិតគូរ​ទាំង​ភាពស៊ីសង្វាក់​គ្នា​ផ្នែក​ស្ថាបត្យកម្ម រួមទាំង​ដំបូល​អគារ​ត្រូវ​រៀបចំ​ឲ្យ​មាន​ព័ណ៌​ដូចៗ​គ្នា​។​

ទី​៥៖ ដោយហេតុថា ក្រុង​សៀមរាប​ជា​ជ័យលាភី​ទីក្រុង​ស្អាត​ទាំង​ថ្នាក់ជាតិ (​រំដួល​៣​ទង​) និង​ជា​ជ័យលាភី​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន ដូច្នេះ​ចាំបាច់​ត្រូវ​បន្ត​យកចិត្តទុកដាក់​បន្ថែម​លើ​ការរៀបចំ​ឱ្យមាន​សោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយ បរិស្ថាន​ស្អាត ការរៀបចំ​ប្រព័ន្ធ​លូ​រំដោះ​ទឹកភ្លៀង​មិនឱ្យ​លិច​ក្រុង ការរៀបចំ​ចិញ្ចើមផ្លូវ ផ្លូវ​ជិះ​កង់ បញ្ជៀ​ស​ការកកស្ទះ​ចរាចរ​នៅក្នុង​ក្រុង​សៀមរាប បន្ត​ពង្រឹង​ការគ្រប់គ្រង​សំណល់​រឹង និង​សេវា​ប្រមូល​សំរាម ដោយ​រៀបចំ​ទីលាន​ចាក់សំរាម​តាម​បទដ្ឋាន​បច្ចេកទេស ការជំរុញ​កែច្នៃ​សំណល់​រឹង ការរៀបចំ​អាង​ប្រព្រឹត្ត​កម្ម​សំណល់​រាវ អាង​ចម្រោះ​ធម្មជាតិ ការប្រើប្រាស់ Septic tank នៅតាម​មូលដ្ឋាន​អាជីវកម្ម ព្រមទាំង​ការរៀបចំ និង​ការថែទាំ​ប្រព័ន្ធ​បណ្តាញ​លូ ប្រឡាយ​ទឹកភ្លៀង និង​ទឹក​កខ្វក់​នៅតាម​តំបន់​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​ផងដែរ​។​

​ទី​៦៖ ត្រូវ​គិតគូរ​ពី​ការធ្វើ​ពិពិធ​កម្ម​ផលិតផល​ទេសចរណ៍​ឲ្យ​មាន​ភាព​សម្បូរបែប ដោយ​ត្រូវ​បន្ត​រៀបចំ​តំបន់​ឧទ្យាន​ជាតិ​ភ្នំ​គូលែន និង​តំបន់​ទន្លេសាប​ជា​គោលដៅ​អេកូ​ទេសចរណ៍ រៀបចំ​ទេសចរណ៍​ម្ហូបអាហារ​ទេសចរណ៍​ជនបទ និង​ក​សិ​ទេសចរណ៍ ត​ភ្ជាប់​ជាមួយ​តំបន់​ប្រាសាទ ដូច្នេះ​ត្រូវមាន​ការគិតគូរ Zoning តំបន់​អភិវឌ្ឍ​ទៅតាម​ប្រភេទ​ផលិតផល​ទេសចរណ៍​។​

​ទី​៧៖ ជំរុញ​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា និង​ទូរ​គម​នា​គន៍ ក្នុងការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​វ័យឆ្លាត និង​ទីក្រុង​វ័យឆ្លាត​នៅ​ខេត្តសៀមរាប ដោយ​ប្រើប្រាស់​ប្រព័ន្ធគ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍​បែប​ទំនើប ការប្រើប្រាស់​បច្ចេកវិទ្យា​ថ្មីៗ​ក្នុង​ផ្នែក​នគរូបនីយកម្ម និង​សំណង់ មធ្យោបាយ​ធ្វើដំណើរ និង​បែបផែន​នៃ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ជាដើម ដើម្បី​ឆ្លើយតប​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ឆ្លើយតប​ទៅនឹង​តម្រូវការ និង​ការវិវត្ត​នាពេល​បច្ចុប្បន្ន ស្រប​ពេលដែល​វិស័យ​ទេសចរណ៍​ពិភពលោក​ទាំងមូល បាននិងកំពុង​បោះជំហាន​ទៅរក​យុគសម័យ​ឌីជីថល​។​

​បើតាម​លោក ណេ​ប សាមុត អគ្គនាយក​គ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍ ក្រសួងទេសចរណ៍ បានឱ្យដឹងថា ការសិក្សា​រៀបចំ​លើ​ផែនការ​មេនេះ នឹងត្រូវ​បញ្ចប់​ជា​ដំណាក់កាលៗ ហើយនឹង​បញ្ចប់​ទាំងស្រុង​នៅ​អំលុង​ដើមឆ្នាំ​២០២០​។ វា​នឹង​ត្រូវគេ​យកមកអនុវត្ត​ចាប់ពី​ឆ្នាំ​២០២០-២០៣៥ ហើយក៏​នឹងមាន​ការសិក្សា រៀបចំ និង​អនុវត្ត​បន្តបន្ទាប់​ទៀត​ដែរ​៕

 

​អត្ថបទ និង រូបភាព : លោក យូ វង្ស និង ជា ស្រស់​
​កែសម្រួល​អត្ថបទ : លោក សេង ផល្លី​

 

Tags: ​ទេសចរណ៍​ខេត្តសៀមរាប​ផែនការមេ​រដ្ឋមន្ត្រី ក្រសួងទេសចរណ៍រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ស្ត្រី​ម្នាក់​ចងករ​សម្លាប់ខ្លួន ដោយសារ​មាន​ជំងឺ​ប្រចាំកាយ​

ស្ត្រី​ម្នាក់​ចងករ​សម្លាប់ខ្លួន ដោយសារ​មាន​ជំងឺ​ប្រចាំកាយ​

ឱកាស​ការងារ​ជាង​៥​ពាន់​កន្លែង សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប បានដាក់​បង្ហាញ​ក្នុង​ពិព័រណ៍​ការងារ​និង​ផលិតភាព​

ឱកាស​ការងារ​ជាង​៥​ពាន់​កន្លែង សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប បានដាក់​បង្ហាញ​ក្នុង​ពិព័រណ៍​ការងារ​និង​ផលិតភាព​

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់សាធារណជនចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជាប្រយោជន៍មនុស្សធម៌ និងជួយជីវិតមនុស្ស

    អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់សាធារណជនចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជាប្រយោជន៍មនុស្សធម៌ និងជួយជីវិតមនុស្ស

    34 shares
    Share 14 Tweet 9
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    292 shares
    Share 117 Tweet 73
  • អភិបាលខេត្តសៀមរាបអញ្ជើញជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូក្រុមហ៊ុន Beijing Jingneng Power Co.,Ltd វិនិយោគរោងចក្រផលិតថាមពលអគ្គិសនី

    769 shares
    Share 587 Tweet 76
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    8950 shares
    Share 5411 Tweet 1475
  • ក្រុងសៀមរាប នឹងកាន់តែមានភាពស្រស់បំព្រងនិងទាក់ទាញភ្ញៀវទេសចរបានកាន់តែច្រើន ប្រសិនបើប្រជាពលរដ្ឋកែប្រែទម្លាប់ទុកដាក់ និងចោលសំរាមបានត្រឹមត្រូវ

    22 shares
    Share 9 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (121)
  • ចំណេះដឹង និង ការអប់រំ (729)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,911)
  • ព័ត៌មានកីឡា (55)
  • ព័ត៌មានជាតិ (6,259)
  • ព័ត៌មានជាតិទូទៅ (221)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,082)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (893)
  • សាសនា និង មនុស្សធម៌ (1,033)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (246)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.