Thursday, June 1, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឱកាស​ការងារ​ជាង​៥​ពាន់​កន្លែង សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប បានដាក់​បង្ហាញ​ក្នុង​ពិព័រណ៍​ការងារ​និង​ផលិតភាព​

ដោយ Pothe Thun
12/07/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
44
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៣ ខែកក្កដា​នេះ នៅ​សួនច្បារ​ព្រះអង្គ​ចេក​ព្រះអង្គ​ចម ក្រុង​សៀមរាប ចំ​ឡើង​ដោយ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) ក្រោម​ការគាំទ្រ​ពី​សាលា​ខេត្តសៀមរាប សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប និង អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) និង​ទីភ្នាក់ងារ​ស្វី​ស​សម្រាប់​ការអភិវឌ្ឍ​និង​កិច្ចសហប្រតិបត្តិការ (SDC) បានផ្ដល់​ឱកាស​ការងា​រ​ជាង​៥​ពាន់​កន្លែង សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប និង​ទូទាំងប្រទេស​កម្ពុជា​ធ្វើការ​ដាក់ពាក្យ​ភ្លាមៗ​ដោយ​មិន​គិត​កម្រៃ​សេវា​។​

​នៅក្នុង​ពិធី​បើក​ពិព័រណ៍​ការងារ និង​ផលិតភាព ថ្ងៃទី​១២ ខែកក្កដា​នេះ គេ​ឃើញ​មាន វត្តមាន​អញ្ជើញ​ចូលរួម របស់​ឧ​ត្ត​ម​បណ្ឌិត ពេ​ជ សោភ័ន រដ្ឋលេខាធិការ​ប្រចាំការ តំណាង​ឯកឧត្តម​បណ្ឌិត​អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវ​: លោក ហ្គ្រា​អី​មី បាក់​ឃ្លី (Graeme Buckley) នាយក​ការិយាល័យ​អង្គការ អាយ​ឡូ​(ILO) ប្រចាំ​ប្រទេស​ថៃ កម្ពុជា និង​ឡាវ លោក ស៊ី​ម៉ុ​ន ជាំ​ង​ខើ (Simon Junker) អនុប្រធាន​ទីភ្នាក់ងារ​ស្វី​ស (SDC) លោក នាក់ ណេ​រ៉ុ​ន អភិបាលរង​ខេត្ត តំណាង​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប រួមជាមួយ លោក លោកស្រី ដែលជា​តំណាង​ក្រសួង​-​ស្ថាប័ន​, គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​, អង្គការ​ជាតិ​-​អន្តរជាតិ​, សមាគម​និយោជក​, សហជីព​, ដៃគូ​អភិវឌ្ឍន៍​, ជា​សិស្ស​-​និស្សិត​ក្នុង​ខេត្តសៀមរាប ចូលរួម​ក្នុង​ពិធី​នេះ​ផងដែរ​។​

​មានប្រសាសន៍​បើក​ពិធី​ពិ​ព័រ​ណ៌​ការងារ និង​ផលិតភាព សៀមរាប ឆ្នាំ​២០១៩​នេះ ឯកឧត្តម​បណ្ឌិត ពេ​ជ សោ បញ្ជាក់ថា ព្រឹត្តិការណ៍​នេះ ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​ពង្រឹង​យន្តការ វេទិកា​ការងារ តាមរយៈ​ការបង្កើត​ឱកាស​នូវ​ជួបជុំគ្នា​ដោយ​ងាយស្រួល​រវាង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​ទីផ្សារការងារ​, ការទទួលបាន​ឱកាស​ការងារ និង​ជ្រើសរើស​កម្លាំង​ពលកម្ម​ដោយ​ទូលំទូលាយ​, ការជំរុញ​យុទ្ធនាការ​លើកកម្ពស់​ផលិតភាព​សំដៅ​បញ្ជ្រាប​ការយល់ដឹង និង​កែប្រែ​ផ្នត់គំនិត ដើម្បី​ខិតខំ​បង្កើន​ផលិតភាព​ក្នុង​ការងារ​។​

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាជាតិគាំពារសង្គម ចុះសាកសួរ និងផ្ដល់ព័ត៌មានពីអត្ថប្រយោជន៍នៃបណ្ណសមធម៌ដល់ពលរដ្ឋនៅស្រុកបន្ទាយស្រី

ក្រុមប្រឹក្សាជាតិគាំពារសង្គម ចុះសាកសួរ និងផ្ដល់ព័ត៌មានពីអត្ថប្រយោជន៍នៃបណ្ណសមធម៌ដល់ពលរដ្ឋនៅស្រុកបន្ទាយស្រី

31/05/2023
គម្រោងសាងសង់ផ្លូវបេតុង និងជុសជុលផ្លូវគ្រួសក្រហម ក្នុងឃុំចំនួន២ នៃស្រុកសូទ្រនិគម បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

គម្រោងសាងសង់ផ្លូវបេតុង និងជុសជុលផ្លូវគ្រួសក្រហម ក្នុងឃុំចំនួន២ នៃស្រុកសូទ្រនិគម បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

31/05/2023

​លោក ហ្គ្រា​អី​មី បាក់​ឃ្លី លើកឡើងថា​៖ “​ពិព័រណ៍​ការងារ និង​ផលិតភាព​សៀមរាប​នៅក្នុង​ឆ្នាំ​២០១៩​នេះ គឺជា​កន្លែង​ជួបជុំ​ដ៏​ងាយស្រួល​សម្រាប់​សិស្ស​-​និស្សិត យុវជន និង​អ្នកស្វែងរក​ការងារ ជាមួយ​ក្រុមហ៊ុន និយោជក​ដែលមាន​តម្រូវការ​កម្លាំង​ពលកម្ម​នៅក្នុង​ខេត្ត​។ យុវជន​អាចធ្វើ​ការសម្រេចចិត្ត​ដាក់ពាក្យ​ស្វែងរក​ការងារ​ភ្លាមៗ​, សាកសួរ​ព័ត៌មាន​អំពី​តម្រូវ​ការជំនាញ​, ពិនិត្យ​លើ​គោលការណ៍​បុគ្គលិក​របស់​ក្រុមហ៊ុន និង​ត្រៀមខ្លួន​ចូល​ទីផ្សារការងារ​បានល្អ​ប្រសើ​រ​។ លើសពីនេះ ព្រឹត្តិការណ៍​នេះ​ក៏ត្រូវ​បានរៀបចំ​ឡើង ដើម្បី​ចូលរួម​អបអរ​ខួប​១០០​ឆ្នាំ​របស់​អង្គការ អាយ​ឡូ​(ILO) និង​ខួប​៥០​ឆ្នាំ នៃ​ការចូល​ជា​សមាជិកភាព​របស់​ក​ម្ពុ​ជា​ក្នុង​អង្គការ​នេះ​ផងដែរ​។​

​នេះ​ជា​ឱកាស​ដ៏​កម្រ​រកបាន សម្រាប់​អ្នកចូលរួម​ទាំងអស់ ក្នុងការ​បង្កើត​បណ្តាញ​ទំនាក់ទំនង ជាមួយ​អ្នកជំនាញ​ផ្នែក​ធនធានមនុស្ស អ្នកផ្តល់​ការអប់រំ​បណ្តុះបណ្តាល និង​ធុរជន​សំខាន់ៗ ដែលមាន​វត្តមាន​នៅក្នុង​ឱកាស​នៃ​ការតាំងពិព័រណ៍​នេះ​។ ឱកាស​ការងារ​ប្រមាណ ៥​ពាន់​កន្លែង នៅក្នុង​ពិព័រណ៍​រយៈពេល​ពីរ​ថ្ងៃនេះ ការងារ​ក្នុង​វិស័យ​សំខាន់ៗ​ដែល​កំពុងមាន​សក្តានុពល​ជាច្រើន ព្រមទាំង​មាន​សកម្មភាព​ធុរកិច្ច​ខ្លាំងក្លា​នៅក្នុង​ខេត្តសៀមរាប​ផងដែរ មាន​ជាអាទិ៍​៖ ទេសចរណ៍ សណ្ឋាគារ និង​បដិសណ្ឋារកិច្ច ភោជនីយដ្ឋាន និង​ម្ហូបអាហារ សេវា​ដឹកជញ្ជូន ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​អចលនវត្ថុ ជាដើម​។ លើសពីនេះ ពិធី​នេះ​រំពឹងថា នឹងមាន​អ្នកចូលរួម​ទស្សនា​ប្រមាណ​១​ម៉ឺន​នាក់ ដើម្បី​សិក្សា​ពី​ឱកាស​ការងារ និង​ដាក់ពាក្យ​ធ្វើការ​។​

​មានប្រសាសន៍​ក្នុងឱកាស​នោះដែរ លោក នាក់ ណេ​រ៉ុ​ន បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ពិ​ព័រ​ណ៌​ការងារ​ដ៏​មាន​សារសំខាន់​មួយ​នេះ ដែល​វា​បាន​ឆ្លើយតប​យ៉ាង​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​សម្រាប់​ជួយ​សម្រួល​ដល់​និយោជក​ក្នុងការ​ស្វែងរ​កម្លាំង​ពលកម្ម ក៏ដូចជា​ឱ្យ​យុវជន ឬ​អ្នកស្វែងរក​ការងារ​ធ្វើ​ទាំងអស់ អាច​ស្វែងយល់​ពី​ឱកាស​ការងារ ដែល​កំពុងមាន​សក្កា​នុព​ល និង​តម្រូវការ​ក្នុង​ទីផ្សារ​ក្នុង​ខេត្តសៀមរាប ពិសេស​ក្នុង​វិស័យ​ទេសចរណ៍​និង​សេវាកម្ម​ផ្សេងៗ​។​

​គួររំឭកថា កន្លងមក​ពិព័រណ៍​ការងារ​ដូចគ្នានេះ ត្រូវបាន​រៀបចំឡើង​ចំនួន ២​លើក​រួចមកហើយ​នៅក្នុង​ខេត្តសៀមរាប​នេះ កាលពី​ឆ្នាំ​២០១២ និង​ឆ្នាំ​២០១៤ ដោយ​ទទួលបាន​ការគាំទ្រ​ពី​និយោជក អ្នកស្វែងរក​ការងារ និង​សាធារណជន​ប្រកបដោយ​ជោគជ័យ​ត្រចះត្រចង់​៕

​អត្ថបទ និង រូបភាព : លោក ម៉ាត់ អា​រី​ហ្វី​ន និង​លោក ស៊ាន សុផាត​
​កែសម្រួល​អត្ថបទ : លោក សេង ផល្លី​

Tags: ក្រុងសៀមរាបពិព័រណ៍​ការងារ​សាលាខេត្ត​សៀមរាប​សួនច្បារ​ព្រះអង្គ​ចេក​ព្រះអង្គ​ចមឱកាស​ការងារ​ជាង​៥​ពាន់​កន្លែង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប

អំពើហិង្សា​ក្នុង​គ្រួសារ បុរស​ជា​ប្ដី​វាយ​ប្រពន្ធ​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​រហូតដល់​ស្លាប់​

អំពើហិង្សា​ក្នុង​គ្រួសារ បុរស​ជា​ប្ដី​វាយ​ប្រពន្ធ​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​រហូតដល់​ស្លាប់​

មេបញ្ជាការ​ង​កង​អង្គរក្ស​៖ បុគ្គល​សង្ឃ​ប្រព្រឹត្តិ​ខុស​នឹង​ធម៌​វិន័យគួរ​ផ្សឹក​បក​ស្បង់​ជីពរ ពុំគួរ​ចាប់វាយ​នោះទេ​

មេបញ្ជាការ​ង​កង​អង្គរក្ស​៖ បុគ្គល​សង្ឃ​ប្រព្រឹត្តិ​ខុស​នឹង​ធម៌​វិន័យគួរ​ផ្សឹក​បក​ស្បង់​ជីពរ ពុំគួរ​ចាប់វាយ​នោះទេ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    644 shares
    Share 258 Tweet 161
  • អាជ្ញាធរខេត្តជំរុញដល់ភាគីពាក់ព័ន្ធនៅក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាបជួយសម្រួលដល់អ្នកទេសចរដែលមកកម្សាន្ត កុំឲ្យមានការថ្នាំងថ្នាក់

    308 shares
    Share 123 Tweet 77
  • ពលរដ្ឋរស់នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប សម្ដែងការរីករាយក្រោយទទួលបានផ្លូវបេតុងថ្មីមួយខ្សែ ក្នុងមូលដ្ឋានរបស់ពួកគាត់

    308 shares
    Share 123 Tweet 77
  • ព្រះអគ្គីជ័យកីឡា បានមកដល់ទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាបជាថ្មីម្ដងទៀត ក្រោមការសាទរពីពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់

    250 shares
    Share 100 Tweet 63
  • ពលរដ្ឋនៅឃុំពាក់ស្នែង ស្រុកអង្គរធំ សប្បាយរីករាយទទួលបានផ្លូវបេតុងរបស់សម្ដេចតេជោ

    87 shares
    Share 35 Tweet 22

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (107)
  • ចំណេះដឹង និង ការអប់រំ (491)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,071)
  • ព័ត៌មានកីឡា (45)
  • ព័ត៌មានជាតិ (4,729)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (730)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (787)
  • សាសនា និង មនុស្សធម៌ (830)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (186)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.