Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

មេបញ្ជាការ​ង​កង​អង្គរក្ស​៖ បុគ្គល​សង្ឃ​ប្រព្រឹត្តិ​ខុស​នឹង​ធម៌​វិន័យគួរ​ផ្សឹក​បក​ស្បង់​ជីពរ ពុំគួរ​ចាប់វាយ​នោះទេ​

ដោយ Pothe Thun
15/07/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
60
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ក្នុងករណី​មាន​បុគ្គល​សង្ឃ​អង្គណា ប្រព្រឹត្តិ​ខុស​ធម៌​វិន័យ សូមមេត្តា​កុំ​ខឹង​ស្អប់​ទៅ ដល់​ព្រះសង្ឃ​ទាំងអស់​ប្រសិនបើ​ព្រះសង្ឃ​នោះ​ត្រូវ​មានទោស គួរ​ឲ្យ​បុគ្គល​សង្ឃ​នោះ​លាចាក​សិក្ខាបទ​ឬក៏​ផ្សឹក​បក​ស្បង់​ជីពរ ព្រោះ​ស្បង់​ចីពរ​ជា​តំណាងឱ្យ​ទង់​ព្រះ​អារ​ហត្ថ ដែល​អ្នក​កាន់​ព្រះ​ពុ​ទ្ឋ​សាសនា​គោរព​បំផុត ។​

​នេះ​បើតាម​ប្រសាសន៍ ឯកឧត្តម គង់ ប៊ុនលី ទីប្រឹក្សា​ផ្ទាល់ សម្តេចព្រះ​មហាសុមេធាធិបតី កិត្តិ​ឧ​ទេ្ទ​ស​បណ្ឌិត ន​ន្ទ ង៉ែត សម្តេច​សង្ឃនាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​មេបញ្ជាការរង​នៃ​បញ្ជាការដ្ឋាន​កង​អង្គរក្ស ក្នុង​ពិធី​បំបួស​កុលបុត្រ ចំនួន​៣៦ រូប​នៅ​វត្ត​ឥន្ទ្រ​ប​ត្ត​បុរី ហៅ​វត្ត​អង្គរ​ខាងជើង​ខេត្តសៀមរាប នៅ​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៩​។​

​ឯកឧត្តម គង់ ប៊ុនលី បានចាត់ទុក​ការ​បួស​របស់​ក្មួយៗ ប្អូន​នាពេលនេះ សុ​ទ្ឋ​តែ​កើតឡើង​ពីស​ទ្ឋា​ជ្រះថ្លា និង​មាន​ឧបនិស្ស័យ​ខ្ពស់ ដែល​បាន​សន្សំ​ពីមុនៗ​មក និង​បង្ហាញឱ្យឃើញ​ពី​ការគោរព​ស្រឡាញ់​និង​ជំនឿ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​យើង​ជាង​៩០% លើ​គោល​ធម៌​ព្រះ​ពុ​ទ្ឋ​សាសនា ។​

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

​គ្រូ​ធម្ម​វិសុទ្ធិ​កោសល ឥ​ទ្ទ​បាលី កែវ អាន ឧ​ត្ត​ម​ទីប្រឹក្សា​ព្រះសង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ព្រះគ្រូ​ចៅអធិការ​វត្ត​ឥន្ទ្រ​ប​ត្ត​បុរី ហៅ​វត្ត​អង្គរ​ខាងត្បូង មាន​ថេរ​ដីកា​ថា​៖ ក្នុង​គម្ពីរ​ព្រះ​ពុ​ទ្ឋ​សាសនា​មាន​៨៤០០០​ព្រះ​ធម្ម​ខ័​ន្ឋ បង្រួម​ឱ្យ​ខ្លី​មក​នៅត្រឹម​ថា ហាម​កុំឱ្យ​ប្រព្រឹត្តិ​អំពើអាក្រក់ ការបំពេញ​តែ​សេចក្តី​ល្អ និង​ញ៉ាំង​ចិត្ត​របស់ខ្លួន​ឱ្យ​ស្អាត​ផូរផង់​។ ជីវិត​មនុស្ស​យើង​ម្នាក់ៗ បើ​អនុវត្ត​បានតែ​បី​នេះ​គឺ​គាប់ប្រសើរ​ហើយ​។ បើតាម​ថេរៈ​ដិ​ការ ព្រះគ្រូ​បញ្ញា​រង្សី​ឧ​ត្ត​ម​បណ្ឌិត គង់ សុភាព ថិ​តប្ប​ញ្ញោ ព្រះចៅអធិការ​វត្ត​ឥន្ទបត្ត​បុរី​(​អង្គរ​ខាងជើង​) ការ​បំបួស​នេះ​ធ្វើឡើង​ផ្សារភ្ជាប់​ជាមួយ​បុណ្យ​អាសា​ឡ្ហ បូជា​ចូល​ព្រះវស្សា ដែល​ក្នុង​ព្រះ​វិន័យ​ព្រះសង្ឃ​ត្រូវ​គង់​ចាំ​វស្សា នៅក្នុង​វត្ត​រយៈពេល​បី​ខែ​ចាប់​ពីថ្ងៃ​១​រោច ខែ​អាសាធ រហូត ដល់​ថ្ងៃ​ពេញ​បរ​មី ខែអស្សុជ​។ ការចូល​វស្សា​របស់​ភិក្ខុសង្ឃ ដែល​ព្រះ​ស​ម្ពុ​ទ្ឋ​ទ្រង់​អនុញ្ញាត និង​បញ្ញត្តិ​ទុក​មក​នោះ​ពុំមាន​ពិធី​អ្វី​អម​រួមផ្សំ​ច្រើន​ទេ បើ​កាល​ដល់​កាល​វេលា​ចូលមក​ដល់​ហើយ ភិក្ខុ​គ្រាន់តែ​សូត្របាលី​ចូល​វស្សា​ជាការ​ស្រេច ប៉ុន្តែ​សម្រាប់​សាមណេរ និង​សីល​វ​ត្តី ដែល​ទើប​កោរសក់ បួងសក់ បួស​ថ្មី​ត្រូវបំពេញ​ការ​សង្រួម ដោយ​ការ​សមាធិ និង​រៀនសូត្រ​ឱ្យដឹងពី​ឥរិយាបទ​ទាំង​៤ របស់​ភិក្ខុភាវៈ រយៈពេល​៧​ថ្ងៃ​។​

​ព្រះគ្រូ​បញ្ញា​រង្សី​ឧ​ត្ត​ម​បណ្ឌិត គង់ សុភាព បាន​រំលឹកថា​៖​ព្រះ​ភិក្ខុសង្ឃ​មុននឹង​សម្រេច​និមន្ត​ចូល​វស្សា​នៅ​កន្លែង​ណាមួយ​ត្រូវ​ពិនិត្យ​កន្លែង​នោះ​ឱ្យបាន​ម៉ត់ចត់ ទីកន្លែង​ដែល​ព្រះ​ស​ម្ពុ​ទ្ឋ​ទ្រង់​ហាម​មិនឱ្យ​គង់​ចាំ​វស្សា​នោះ​គឺ​ក្នុង​រូងឈើ លើ​ប្រគាបឈើ ក្នុង​ទីវាល​គ្មាន​សេនា​សេនៈ​ក្រោម​ឆត្រ ក្នុង​ខ្ទម​អ្នកតា​ក្នុង​អាងទឹក​និង​ទីកន្លែង​មានរ​ង្គៀ​ស​។ ក្នុង​រយៈពេល​៣​ខែ ដែល​ព្រះសង្ឃ​ត្រូវ​គង់​ចាំ​ព្រះវស្សា​នេះ ជា​ប្រពៃណី​ប្រជា​ពុ​ទ្ឋ​បរិស័ទ​ខ្មែរ តែងតែ​នាំយក​នូវ​ទេយ្យទាន​ផ្សេងៗ យកមក​ប្រគេន​ព្រះសង្ឃ​នៅ​ទី​អារាម​ជិត​ឆ្ងាយ​នានា ដើម្បី​ទំនុកបំរុង​រហូតដល់​ចេញ​ព្រះវស្សា​វិញ​។​

​អត្ថបទ និង រូបភាព : លោក យូ វង្ស​
​កែសម្រួល​អត្ថបទ : លោក សេង ផល្លី​

Tags: ពិធី​បំបួស​កុលបុត្រមេបញ្ជាការ​ង​កង​អង្គរក្សវត្ត​ឥន្ទ្រ​ប​ត្ត​បុរី ហៅ​វត្ត​អង្គរ​ខាងជើងសង្ឃ​ប្រព្រឹត្តិ​ខុស
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
វិស័យ​មូល​ប​ត្រ​នៅ​កម្ពុជា កំពុង​ទទួលបាន​ទំនុកចិត្ត​ពី​អ្នក​វិនិយោគិននិង​ប្រជាពលរដ្ឋ​កម្ពុជា​

វិស័យ​មូល​ប​ត្រ​នៅ​កម្ពុជា កំពុង​ទទួលបាន​ទំនុកចិត្ត​ពី​អ្នក​វិនិយោគិននិង​ប្រជាពលរដ្ឋ​កម្ពុជា​

ការដ្ឋាន​សាងសង់​ផ្លូវ​បេតុង​អា​មេ ស្ថិតក្នុង​ឃុំ​ក្រឡាញ់និង​ឃុំ​កំពង់​ថ្កូវ ស្រុក​ក្រឡាញ់ ត្រូវបាន​បញ្ចប់​ជា​ស្ថាពរ​

ការដ្ឋាន​សាងសង់​ផ្លូវ​បេតុង​អា​មេ ស្ថិតក្នុង​ឃុំ​ក្រឡាញ់និង​ឃុំ​កំពង់​ថ្កូវ ស្រុក​ក្រឡាញ់ ត្រូវបាន​បញ្ចប់​ជា​ស្ថាពរ​

អ្នកស្រុក​បន្ទាយស្រី រៀបចំ​ពិធីបួងសួង​ផ្សង​សុំ​ទឹកភ្លៀងនៅខាងមុខ​ប្រាសាទមេបុណ្យខាងកើត​

អ្នកស្រុក​បន្ទាយស្រី រៀបចំ​ពិធីបួងសួង​ផ្សង​សុំ​ទឹកភ្លៀងនៅខាងមុខ​ប្រាសាទមេបុណ្យខាងកើត​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.