Saturday, September 30, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

វិស័យ​មូល​ប​ត្រ​នៅ​កម្ពុជា កំពុង​ទទួលបាន​ទំនុកចិត្ត​ពី​អ្នក​វិនិយោគិននិង​ប្រជាពលរដ្ឋ​កម្ពុជា​

ដោយ Pothe Thun
15/07/2019
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
17
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កាលពី​ថ្ងៃ​ថ្ងៃទី​១៤ ខែកក្កដា​នេះ នៅ​ខេត្តសៀមរាប គណ​:​កម្ម​ការមូល​ប​ត្រ​កម្ពុជា ហៅ​កាត់​ថា គ​.​ម​.​ក បានរៀបចំ​សិក្ខាសាលា​មួយ ស្ដីអំពី កិច្ច​គាំពារ​វិនិយោគិន​ក្នុង​វិស័យ​មូល​ប​ត្រ នៅ​កម្ពុជា ក្នុង​គោលបំណង​លើកកម្ពស់​ការ យល់ដឹង​អាវ​កាន់តែ​ស៊ីជម្រៅ​អំពី​កិច្ច​គាំពារ​អ្នកវិនិយោគ​គិ​ន​ក្នុង​វិស័យ​មូល​ប​ត្រ ជាពិសេស​យល់ដឹង​អំពី​យន្តការ នៃ​ការការពារ​អ្នកវិនិយោគ​គិ​ន របស់ គ​.​ម​.​ក ក្នុង នាម​ជា​អាជ្ញាធរ​។​

​ថ្លែង​ក្នុងចំណោម លោក លោកស្រី សាស្ត្រាចារ្យ បុគ្គលិក សិស្ស​និស្សិត​ប្រមាណ​ជាង​២០០​នាក់ ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយក​នៃ​គណ​:​កម្ម​ការមូល​ប​ត្រ​កម្ពុជា (​គ​.​ម​.​ក​) បាន​ថ្លែងថា ទីផ្សារ​មូល​ប​ត្រ​កម្ពុជា និង​ការវិនិយោគទុន​លើ​វិស័យ​មូល​ប​ត្រ ត្រូវបាន​គណ​:​កម្ម​ការមូល​ប​ត្រ​កម្ពុជា រៀបចំ​ដាក់​ឲ្យ​ដំណើរការ ចាប់ពី​ឆ្នាំ​២០១២ រហូតមកដល់​បច្ចុប្បន្ន វិស័យនេះ កំពុងមាន​មាន​សន្ទុះ​គួរ​ឲ្យ​កត់សំគាល់ ក្នុងនោះ​មាន​ក្រុមហ៊ុន មូល​ប​ត្រ​សរុប​ចំនួន​៧ បានមក​ចុះបញ្ជី​បោះផ្សាយ​លក់​មូល​ប​ត្រ ដើម្បី​ប្រកប​អាជីវកម្ម ដោយឡែក​ក្រុមហ៊ុន​ចំនួន​៥ បានមក​ចុះបញ្ជី​បោះផ្សាយ​លក់​មូល​ប​ត្រ​ផ្នែក​កម្មសិទ្ធិ និង​ក្រុមហ៊ុន​ចំនួន​២ ផ្សេងទៀត បានមក​ចុះបញ្ជី​បោះផ្សាយ​លក់​មូល​ប​ត្រ​បំណុល​ជា​សាធារណ​:(​សហការ​ជាមួយ​អង្គភាព​មីក្រូហិរញ្ញវត្ថុ​) ហើយ​នៅក្នុងពេល​ឆាប់ៗ​នេះ នឹងមាន​ក្រុមហ៊ុន​ដែលមាន​សក្តានុពល​ធំៗ​មួយចំនួនទៀត មក​ចុះបញ្ជី​បោះផ្សាយ​លក់​មូល​ប​ត្រ​ផ្នែក​កម្មសិទ្ធិ និង​ក្រុមហ៊ុន​មូល​ប​ត្រ​បំណុល​នៅ គណ​:​កម្ម​ការមូល​ប​ត្រ​កម្ពុជា ផងដែរ​។​

​ឯកឧត្តម ស៊ូ សុជាតិ បាន​បន្តថា បើ​យើង​ក្រឡេកមើល​ទៅលើ​ថ្លៃ​ភាគហ៊ុន ស​ន្ទ​ស្សន៍​ភាគហ៊ុន​ទាំងអស់ នៃ​ការជួញដូរ​បរិមាណ របស់​វិនិយោគិន និង​មូលធន​ទីផ្សារ គឺមាន​ការកើនឡើង​ជា​លំដាប់ ទាំងនេះ​អាច​សបញ្ជាក់​ឱ្យឃើញ​ពី​ទំនុកចិត្ត​របស់​សាធារណជន ចំពោះ​ទីផ្សារ​មូល​ប​ត្រ​នៅ​កម្ពុជា​មានការ​កើនឡើង ។ ជាការ​ពិតណាស់ ទំនុកចិត្ត​ពី​សាធារណជន​មកលើ​ទីផ្សារ​នាពេលនេះ ពិតជា​ចំណុច​ដ៏​សំខាន់ និង​ចម្បង​បំផុត ក្នុងនាម​ជា​គណ​:​កម្ម​ការមូល​ប​ត្រ​កម្ពុជា មាន​តួនាទី​ជា​អ្នកគ្រប់គ្រង និង​អភិវឌ្ឍន៍​វិស័យ​មូល​ប​ត្រ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ តាមរយៈ​ការដាក់ចេញ​នូវ​ផែនការ និង​យុទ្ធសាស្ត្រ ដែលមាន​លក្ខណៈ​សមស្រប​នានា​រួម មាន​៖ វិធានការណ៍ បទ​ប្បញ្ញត្តិ​សំខាន់ៗ និង​ការឃ្លាំមើល ជាប្រចាំ​នូវ​ដំណើរការ​ទីផ្សារ ដើម្បី​ធានាថា​ដំណើរ​ទីផ្សារ​បាន​ប្រព្រឹត្ត​ប្រកប​ដោយមាន​សន្តិសុខ សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​។ ទន្ទឹមនឹងនោះ ប្រសិទ្ធភាព​ចំពោះ​ការដាក់ ចេញ​នូវ​ផែនការ និង​យុទ្ធសាស្ត្រ​នេះ គណ​:​កម្ម​ការមូល​ប​ត្រ​កម្ពុជា បានកំណត់​នូវ​ទិសដៅ​ផែនការ​សកម្មភាព និង​យុទ្ធសាស្ត្រ​នានា​ដូចជា​៖ ការផ្តល់​ការអប់រំ ការផ្សព្វផ្សាយ និង​ការចែករំលែក​ព័ត៌មាន ចំណេះដឹង​ថ្មីៗ​ពី​វិស័យ​មូល​ប​ត្រ​ទៅដល់​គ្រប់​បណ្តារ​តួរ​អង្គ​ពាក់ ព័ន្ធ​នានា ក៏ដូចជា​វិនិយោគិន និង​សាធារណជន ឲ្យ​បាន​យល់ដឹង​កាន់​ច្បាស់លាស់ និង​ទូលំទូលាយ ។​

ព័ត៌មានជាតិ ថ្មីៗ

រដ្ឋមន្ត្រីក្រសួងធម្មការ អំពាវនាវដល់មន្ត្រីសង្ឃទូទាំងខេត្តសៀមរាប រួមគ្នាលើកស្ទួយខេត្តទេសចរណ៍មួយនេះឲ្យក្លាយជាខេត្តគំរូមួយលើវិស័យព្រះពុទ្ធសាសនា

រដ្ឋមន្ត្រីក្រសួងធម្មការ អំពាវនាវដល់មន្ត្រីសង្ឃទូទាំងខេត្តសៀមរាប រួមគ្នាលើកស្ទួយខេត្តទេសចរណ៍មួយនេះឲ្យក្លាយជាខេត្តគំរូមួយលើវិស័យព្រះពុទ្ធសាសនា

29/09/2023
ចលនាភូមិមួយផលិតផលមួយ ជាការផ្តល់ឱកាសដល់អ្នកផលិត និងអាជីវករ បង្ហាញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារ

ចលនាភូមិមួយផលិតផលមួយ ជាការផ្តល់ឱកាសដល់អ្នកផលិត និងអាជីវករ បង្ហាញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារ

29/09/2023

​ឯកឧត្តម បាន​បន្ថែមថា ដើម្បី​សម្រេច​ឱ្យបាន​នូវ​ការពង្រឹង និង​ពង្រីក​ទំនុកចិត្ត​វិនិយោគិន សាធារណជន​ទូទៅ ក៏ដូចជា​អ្នកចូលរួម​ក្នុង​ទីផ្សារ​មកលើ​ទីផ្សារ​មូល ប​ត្រ​នៅ​កម្ពុជា​នេះ យើង​ត្រូវធ្វើ​ការផ្តោត​សំខាន់​លើក​ត្តា​ជាច្រើន ក្នុងនោះ កិច្ច​គាំពារ​វិនិយោគិន ជា​កត្តា​មួយ​ដែល​ត្រូវ​ធ្វើឱ្យ​ប្រសើរឡើង និង​ផ្តល់​ទំនុកចិត្ត​ដោយ​ភាពជឿជាក់​។ ទន្ទឹម​នោះ ដើម្បីឱ្យ​កិច្ច​គាំពារ​វិនិយោគិន ឲ្យ​មាន​ឧត្តមភាព និង​ភាពប្រសើរឡើង គណ​:​កម្ម​ការមូល​ប​ត្រ​កម្ពុជា ត្រូវ​ពិនិត្យ និង​ផ្ទៀងផ្ទាត់​លើ​ការរៀបចំ​បទ​ប្បញ្ញត្តិ ការគ្រប់គ្រង និង​កិច្ច​ការពង្រឹង​ការអនុវត្ត​ច្បាប់ តម្លាភាព​នៃ​ការបង្ហាញ​ឯកសារ​ផ្តល់ព័ត៌មាន ភាពត្រឹមត្រូវ​ក្នុង​ដំណើរការ​នៃ​ធ្វើ​អាជីវកម្ម ការរក្សា​ព័ត៌មាន​សម្ងាត់ ការធានា​នូវ​ការការពារ​វិនិយោគិន​នៅពេល​ក្រុមហ៊ុន​ក្ស័យធន​និង​ការបង្កើត​នូវ​យន្ត​ដោះស្រាយ​វិវាទ​ជាដើម​។​

​ឯកឧត្តម បានបញ្ជាក់​បន្ថែមថា ក្នុងចំណោម​យន្ត​ការពារ​វិនិយោគិន​ទាំងអស់ យន្តការ​ការពារ​តាមរយ​:​ការដោះស្រាយ​វិវាទ និង​ការពង្រឹង​ការអនុវត្ត​ច្បាប់​គឺជា​មធ្យោបាយ​ប្រសើរ​បំផុត ហើយ​វិធីសាស្ត្រ​នេះ បាន​ការពារ​វិនិយោគិន​ពី​ការ​កេងចំណេញ ឬ​សកម្មភាព​ល្មើស​នី​ង​បទ​ប្បញ្ញត្តិ​របស់​ក្រុមហ៊ុន​មូល​ប​ត្រ​ដទៃទៀត ដែល​នេះ​ជា​ច្រកចេញ​ដ៏​ល្អ ដើម្បី​ផ្តល់​ឲ្យ​វិនិយោគិន​ក៏ដូចជា​ភាគី​ជម្លោះ​ក្នុងការ​នាំយក​នូវ​វិវាទ​របស់ខ្លួន ធ្វើការ​ផ្សះផ្សា ឬ​ការដោះស្រាយ​អាច​ទទួលយកបាន​។ យន្តការ​ការពារ​តាមរយៈ​ការផ្សះផ្សារ ឬ​ការដោះស្រាយ​វិវាទ​នេះ​មាន​ភាពទន់ភ្លន់ បត់បែន​ខ្ពស់ ឆាប់រហ័ស ចំណាយ​តិច​រក្សាបាន​នូវ​ការសម្ងាត់ និង​ភាពជា​ឯកជន​របស់​វិនិយោគិន ដែល​វា​បានធ្វើ​ឲ្យ​ភាគី​ជម្លោះ មាន​ភាពងាយស្រួល ប្រសើរ​ជាង​ការស្វែងរក​ដំណោះស្រាយ​តាម​ប្រព័ន្ធតុលាការ ៕

​អត្ថបទ និង រូបភាព : លោក ស៊ាន សុផាត​
​កែសម្រួល​អត្ថបទ : លោក លីវ សុខុន​

Tags: វិស័យ​មូល​ប​ត្រ​នៅ​កម្ពុជាសិក្ខាសាលា​មួយ ស្ដីអំពី កិច្ច​គាំពារ​វិនិយោគិន​ក្នុង​វិស័យ​មូល​ប​ត្រ នៅ​កម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការដ្ឋាន​សាងសង់​ផ្លូវ​បេតុង​អា​មេ ស្ថិតក្នុង​ឃុំ​ក្រឡាញ់និង​ឃុំ​កំពង់​ថ្កូវ ស្រុក​ក្រឡាញ់ ត្រូវបាន​បញ្ចប់​ជា​ស្ថាពរ​

ការដ្ឋាន​សាងសង់​ផ្លូវ​បេតុង​អា​មេ ស្ថិតក្នុង​ឃុំ​ក្រឡាញ់និង​ឃុំ​កំពង់​ថ្កូវ ស្រុក​ក្រឡាញ់ ត្រូវបាន​បញ្ចប់​ជា​ស្ថាពរ​

អ្នកស្រុក​បន្ទាយស្រី រៀបចំ​ពិធីបួងសួង​ផ្សង​សុំ​ទឹកភ្លៀងនៅខាងមុខ​ប្រាសាទមេបុណ្យខាងកើត​

អ្នកស្រុក​បន្ទាយស្រី រៀបចំ​ពិធីបួងសួង​ផ្សង​សុំ​ទឹកភ្លៀងនៅខាងមុខ​ប្រាសាទមេបុណ្យខាងកើត​

អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ពង្រីក​ទីតាំង​ការ​ដា្ឋ​ន​ជួសជុល​ស្រះ​អង្គរវត្ត​ខាងជើង ដើម្បី​ព​ន្លឿ​ន​ការងារ​

អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ពង្រីក​ទីតាំង​ការ​ដា្ឋ​ន​ជួសជុល​ស្រះ​អង្គរវត្ត​ខាងជើង ដើម្បី​ព​ន្លឿ​ន​ការងារ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    482 shares
    Share 193 Tweet 121
  • អាងទឹកទំនប់ម្កាក់ ខេត្តសៀមរាប បើកទ្វារទឹក ដើម្បីបញ្ចៀសហានិភ័យ

    365 shares
    Share 146 Tweet 91
  • ផ្លូវបេតុងចំនួនបួនខ្សែ ជាគម្រោងមូលនិធិឃុំចំនួនពីរ នៃស្រុកជីក្រែង ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

    215 shares
    Share 86 Tweet 54
  • ឃុំល្វែងឫស្សី ទទួលបានគម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហម ២ខ្សែ ពីគម្រោងមូលនិធិឃុំឆ្នាំ២០២៣

    190 shares
    Share 76 Tweet 48
  • ផ្លូវចំនួនពីរខ្សែ ជាប្រភេទផ្លូវមេតុងនិងគ្រួសក្រហម ដែលជាគម្រោងមូលនិធិឃុំចំនួនពីរ នៃស្រុកអង្គរធំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

    188 shares
    Share 75 Tweet 47

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (110)
  • ចំណេះដឹង និង ការអប់រំ (531)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,194)
  • ព័ត៌មានកីឡា (48)
  • ព័ត៌មានជាតិ (4,991)
  • ព័ត៌មានជាតិទូទៅ (207)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (812)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (800)
  • សាសនា និង មនុស្សធម៌ (857)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (202)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.