Saturday, July 2, 2022
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អ្នកស្រុក​បន្ទាយស្រី រៀបចំ​ពិធីបួងសួង​ផ្សង​សុំ​ទឹកភ្លៀងនៅខាងមុខ​ប្រាសាទមេបុណ្យខាងកើត​

ដោយ Pothe Thun
15/07/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
60
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ជា​ទំនៀម​អ្នកស្រុក​អង្គរ​តាំងពី​បុរាណ ប្រជាជន​ភូមិ​ព្រះ​ដាក់ ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប បានរៀបចំ​ពិធីបួងសួង​ផ្សង​សុំ​ទឹកភ្លៀង ខណៈពេលដែល​រដូវវស្សា​ចូលមក​ដល់ តែ​ពុំមាន​ភ្លៀង​គ្រប់គ្រាន់ សម្រាប់​ប្រជាកសិករ​ធ្វើស្រែ​ចម្ការ​។​

​ពិធីបួងសួង​នេះ បានធ្វើ​នៅ​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៩ បរិវេណ​ខាងមុខ​ប្រាសាទមេបុណ្យខាងកើត ក្នុង​ពិធី​នេះ​អ្នកភូមិ​បាន​ចម្អិនបាយ​សម្ល​មក​ប្រគេន​ព្រះសង្ឃ និង​រៀបចំ​គ្រឿង​សែនព្រេន​ដល់​អ្នកតា​ម្ចាស់​ទឹក ម្ចាស់​ដី ដែល​រក្សា​ក្នុង​ភូមិឋាន​នេះ ដែលមាន​ប្រជាជន​ចូលរួម​យ៉ាងច្រើន​កុះករ​។

​លោកយាយ ហ៊ឹម ប្រឹម អាយុ​៦១​ឆ្នាំ ជា​អ្នកដឹកនាំ​ធ្វើ​ពិធីបួងសួង​សុំ​ទឹកភ្លៀង បាន​ឲ្យ​ដឹងថា ជា​រៀងរាល់ឆ្នាំ​ឲ្យ​តែ​ដល់​ខែអាសាឍ កំណត់​យក​ថ្ងៃ​ណាមួយ​ក្នុង​ខែ​នេះ ពេល​គ្មាន​ភ្លៀង ឬ​ភ្លៀង​ធ្លាក់​តិចតួច​ក្តី ប្រជាជន​ក្នុងភូមិ​ទាំងអស់​បាន​មូលមាត់គ្នា និង​រៃអង្គាស​បច្ច័យ​តាម​កម្លាំង​សទ្ធា ដើម្បី​យកមក​ធ្វើ​បាយ​ម្ហូប​ប្រគេន​ព្រះសង្ឃ និង​រៀបចំ​គ្រឿង​សម្រាប់​សែនព្រេន និង​ផ្គត់ផ្គង់​តម្រូវការ​កម្មវិធី​ទាំងមូល​។​

ព័ត៌មានជាតិ ថ្មីៗ

មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប រៀបចំពិធីផ្សព្វផ្សាយ ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះ

មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប រៀបចំពិធីផ្សព្វផ្សាយ ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះ

01/07/2022
កិច្ចប្រជុំឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងាររយៈពេល៦ខែឆ្នាំ២០២២របស់ការិយាល័យប្រជាពលរដ្ឋនៃរាជធានី-ខេត្ត

កិច្ចប្រជុំឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងាររយៈពេល៦ខែឆ្នាំ២០២២របស់ការិយាល័យប្រជាពលរដ្ឋនៃរាជធានី-ខេត្ត

01/07/2022

​លោកយាយ​បន្តថា ពិធីបួងសួង​សុំ​ទឹកភ្លៀង ត្រូវបាន​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ​មិនដែល​ខកខាន​ទេ ទោះ​មាន​ឬ​គ្មាន​ភ្លៀង​ក៏ដោយ ហើយ​ក្រៅពី​អ្នកភូមិ​ព្រះ​ដាក់​ក៏មាន​អ្នកភូមិ​ផ្សេងៗ​មក​ចូលរួម និង​ធ្វើ​ចង្ហាន់​មក​ប្រគេន​ព្រះសង្ឃ​ក្នុងឱកាស​នេះ រួមទាំង​សែនព្រេន​អ្នកតា​ម្ចាស់​ទឹកដី ម្ចាស់​ប្រាសាទ​ផងដែរ​។ បន្ទាប់ពី​ធ្វើ​ពិធី​តាម​ទំនៀម​ព្រះពុទ្ធសាសនា​ចប់សព្វគ្រប់ ក៏មាន​បញ្ចូល​រូប​អ្នកតា​រហូតដល់​ទៅ​៩​រូប តែ​ពិសេស​ជាងគេ​គឺ​អ្នកតា​ប្រចាំ​នៅ​ប្រាសាទមេបុណ្យខាងកើត​នេះ គឺ​អ្នកតា​ខូច ដើម្បី​សួរនាំ​សុខទុក្ខ សុំ​ទឹកភ្លៀង ឱ្យ​អ្នកតា​រាំរែក សេពសោយ​អាហារ​។​ល​។

​លោកយាយ​បញ្ជាក់ថា រាល់​ឆ្នាំក្រោយ​ធ្វើ​ពិធីបួងសួង​តែងមាន​ភ្លៀង​បង្អុរ​មក ហើយ​ប្រជាជន​ចាប់ផ្តើម​ធ្វើស្រែ​ចម្ការ ទំនៀម​នេះ​មាន​តាំងពី​បរម​បុរាណ​មកម្ល៉េះ តាំងពី​លោកយាយ​ដឹងក្តី​មក ហើយ​គ្រួសារ​លោកយាយ​ក៏​ជា​អ្នកដឹកនាំ​ធ្វើ​ច្រើន​ដំណរ​មកហើយ​។ ចាស់ទុំ​ក្នុងភូមិ​តែងតែ​ធ្វើ​ពិធី​នេះ​មិនដែល​ខកខាន​ឡើយ លើកលែងតែ​ក្នុងសម័យ​ប៉ុល ពត​ប៉ុណ្ណោះ​៕

​អត្ថបទ និង​រូបភាព​៖ អាជ្ញាធរ​ជាតិ​អប្សរា​

Tags: ​ប្រាសាទមេបុណ្យខាងកើតពិធីបួងសួង​ផ្សង​សុំ​ទឹកភ្លៀងស្រុកបន្ទាយស្រី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ពង្រីក​ទីតាំង​ការ​ដា្ឋ​ន​ជួសជុល​ស្រះ​អង្គរវត្ត​ខាងជើង ដើម្បី​ព​ន្លឿ​ន​ការងារ​

អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ពង្រីក​ទីតាំង​ការ​ដា្ឋ​ន​ជួសជុល​ស្រះ​អង្គរវត្ត​ខាងជើង ដើម្បី​ព​ន្លឿ​ន​ការងារ​

អ្នក​ស្រឡាញ់​បរិស្ថាន​ប្រមាណ​ជាង​៣០០​នាក់ ចូលរួម​ដាំ​កូនឈើ​លើកកម្ពស់​ការអប់រំ​ផ្នែក​បរិស្ថាន​

អ្នក​ស្រឡាញ់​បរិស្ថាន​ប្រមាណ​ជាង​៣០០​នាក់ ចូលរួម​ដាំ​កូនឈើ​លើកកម្ពស់​ការអប់រំ​ផ្នែក​បរិស្ថាន​

រដ្ឋមន្ត្រី​ទេសចរណ៍ ព្រមាន​ទប់ស្កាត់​ការី​ទេសចរណ៍​រកស៊ី​លក់​កញ្ចប់​ទស្សនកិច្ច​ថ្លៃ​សូន្យ ព្រោះ​នាំឱ្យ​ប៉ះពាល់​ដល់​កិត្តិនាម​ជាតិ និង​នយោបាយ​ទេសចរណ៍​របស់​ជាតិ​

រដ្ឋមន្ត្រី​ទេសចរណ៍ ព្រមាន​ទប់ស្កាត់​ការី​ទេសចរណ៍​រកស៊ី​លក់​កញ្ចប់​ទស្សនកិច្ច​ថ្លៃ​សូន្យ ព្រោះ​នាំឱ្យ​ប៉ះពាល់​ដល់​កិត្តិនាម​ជាតិ និង​នយោបាយ​ទេសចរណ៍​របស់​ជាតិ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

វិទ្យាសា្រវជ្រាវមួយបង្ហាញថា កូរ៉េខាងជើង ពង្រីកការងារកែលម្អទីតាំង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ដល់រូងក្រោមដីទី២

វិទ្យាសា្រវជ្រាវមួយបង្ហាញថា កូរ៉េខាងជើង ពង្រីកការងារកែលម្អទីតាំង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ដល់រូងក្រោមដីទី២

16/06/2022
ក្រុមរុករកជនជាតិភាគតិច ប្រេស៉ីល ច្រានចោលរបាយការណ៍ដែលថា ពួកគេរកឃើញសាកសពអ្នកកាសែតអង់គ្លេស ដែលបាត់ខ្លួន

ក្រុមរុករកជនជាតិភាគតិច ប្រេស៉ីល ច្រានចោលរបាយការណ៍ដែលថា ពួកគេរកឃើញសាកសពអ្នកកាសែតអង់គ្លេស ដែលបាត់ខ្លួន

14/06/2022
យោធារុស្ស៉ី វាយរុញច្រានកងទ័ពអ៊ុយក្រែន ឱ្យដកថយ ទៅកាន់ជាយទីក្រុង ស៊ីវីយេរ៉ូដូណេត(Sievierodonetsk)

យោធារុស្ស៉ី វាយរុញច្រានកងទ័ពអ៊ុយក្រែន ឱ្យដកថយ ទៅកាន់ជាយទីក្រុង ស៊ីវីយេរ៉ូដូណេត(Sievierodonetsk)

09/06/2022

ព័ត៌មានមើលច្រើនជាងគេ

  • សត្វក្របីរបស់កសិករជាង ២០ក្បាល ក្នុងស្រុកពួក ខេត្ដសៀមរាប បានងាប់ជាបន្ដបន្ទាប់ដោយសាជំងឺសាទឹក

    សត្វក្របីរបស់កសិករជាង ២០ក្បាល ក្នុងស្រុកពួក ខេត្ដសៀមរាប បានងាប់ជាបន្ដបន្ទាប់ដោយសាជំងឺសាទឹក

    190 shares
    Share 76 Tweet 48
  • អាជ្ញាធរជាតិអប្សរា នឹងធ្វើការផាកពិន័យចំពោះភ្ញៀវទេសចរល្មើសបម្រាម ដើម្បីរក្សានិរន្ដរភាពបរិស្ថានស្អាត ក្នុងសួនរុក្ខជាតិអង្គរ

    134 shares
    Share 54 Tweet 34
  • ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ បានប្រកាសបិទជាផ្លូវការហើយ កាលពីម៉ោង៣រសៀលនេះ

    61 shares
    Share 24 Tweet 15
  • ពិធីបញ្ចុះវត្ថុសិរីមង្គល ចំនួន៤គ្រាប់ដែលប្រទះឃើញនៅលើកំពូលខ្លោងទ្វារតាកាវ នៃក្រុងអង្គរធំ ឱ្យស្ថិតនៅកន្លែងដើមវិញ !

    45 shares
    Share 18 Tweet 11
  • សមត្ថកិច្ចក្រុងសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ជាប់ពាក់ព័ន្ធករណី ឆបោក

    45 shares
    Share 18 Tweet 11

ព័ត៌មានទូទៅ

  • Dating Tips (2)
  • Driver Updater (1)
  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (84)
  • ចំណេះដឹង និង ការអប់រំ (385)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,694)
  • ព័ត៌មានកីឡា (32)
  • ព័ត៌មានជាតិ (4,058)
  • ព័ត៌មានជាតិទូទៅ (116)
  • ព័ត៌មានអន្តរជាតិ (604)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (567)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (735)
  • សាសនា និង មនុស្សធម៌ (721)
  • សេចក្ដីជូនដំណឹង (2)
  • សេដ្ឋកិច្ច និង កសិកម្ម (157)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.