Thursday, March 30, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

រដ្ឋមន្ត្រី​ទេសចរណ៍ ព្រមាន​ទប់ស្កាត់​ការី​ទេសចរណ៍​រកស៊ី​លក់​កញ្ចប់​ទស្សនកិច្ច​ថ្លៃ​សូន្យ ព្រោះ​នាំឱ្យ​ប៉ះពាល់​ដល់​កិត្តិនាម​ជាតិ និង​នយោបាយ​ទេសចរណ៍​របស់​ជាតិ​

ដោយ Pothe Thun
15/07/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
69
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ដោយសារ​នៅតែមាន​សកម្មភាព​អាជីវកម្ម​បែប Zero Package Tour ក្នុង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ដែលនាំឱ្យ​ប៉ះពាល់​ដល់​កិត្តិនាម​ជាតិ និង​ទេសចរ​អន្តរជាតិ​ជារឿយៗ​នោះ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន បានប្រកាស​ទប់ស្កាត់​ការប្រកប​អាជីវកម្ម​ប្រភេទ​នេះ ដោយបាន​ព្រមាន​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់ ចំពោះ​ប្រតិបត្តិ​ករ​ទេសចរណ៍​ទាំងឡាយណា​ដែល​នៅតែ គគ្លើន​។​

​ការប្រកាស​យ៉ាង​ដាច់អហង្កា​យ៉ាង​ដូច្នេះ ត្រូវបាន​ធ្វើឡើង​ក្នុង​ពិធី បិទ​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើក​ទី​១ ស្តីពី​ការរៀបចំ​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប នា​ចុង​សប្ដាហ៍​នេះ​។​

​តើ​អ្វី​ទៅជា​ការប្រកប​អាជីវក ម្ម​លក់​កញ្ចប់​ទស្សនកិច្ច​ថ្លៃ​សូន្យ (Zero Package Tour) ក្នុង​វិស័យ​ទេសចរណ៍​? ការលក់​កញ្ចប់​ទស្សន​កិច្ច​ថ្លៃ​សូន្យ សំដៅលើ​សកម្មភាព​លក់​កញ្ចប់​ទស្សនកិច្ច​នៅ​ថ្លៃ​ទាប ឬ​លក់​ទាំង​ខាត ដោយ​តម្រូវឱ្យ​ទេសចរ​អន្តរជាតិ ទិញ​ទំនិញ​ក្នុងតម្លៃ​ខ្ពស់ ដើម្បី​ប៉ះប៉ូវ​ការខាតបង់​ទាំងនោះ​។​

ព័ត៌មានជាតិ ថ្មីៗ

ក្រុមគ្រូបង្រៀនបឋមសិក្សាក្នុងខេត្តសៀមរាប ទទួលការបណ្ដុះបណ្ដាលវិធីសាស្រ្តបង្រៀន និងរៀនបែបចម្រុះភាសាអង់គ្លេស

ក្រុមគ្រូបង្រៀនបឋមសិក្សាក្នុងខេត្តសៀមរាប ទទួលការបណ្ដុះបណ្ដាលវិធីសាស្រ្តបង្រៀន និងរៀនបែបចម្រុះភាសាអង់គ្លេស

30/03/2023
វត្ថុយក្សចំនួន៧នឹងមានវត្ដមាននៅភូមិខ្ញុំ នៃព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ២០២៣នេះ

វត្ថុយក្សចំនួន៧នឹងមានវត្ដមាននៅភូមិខ្ញុំ នៃព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ២០២៣នេះ

30/03/2023

​ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន បាន​លើកឡើងថា ការី​ទេសចរណ៍​ដែល​ប្រកប​អាជីវកម្ម Zero Package Tour ជា​មេរោគ​បំផ្លាញ​គោលដៅ​ទេសចរណ៍​នៅ​តំបន់​សៀមរាប​អង្គរ ក៏ដូចជា​នៅ​ប្រទេស​កម្ពុជា​ទាំងមូល ពីព្រោះ​ទេសចរ​អន្តរជាតិ​ដែល​មក​ទស្សនា​កម្ពុជា តាមរយៈ​ក្រុមហ៊ុន​ទាំងនេះ មានការ​ខាតបង់ និង​ខកចិត្ត​យ៉ាងខ្លាំង រហូតដល់​អ្នកខ្លះ​ក៏​លែង​ចង់​មក​ទស្សនា​នៅ​កម្ពុជា​លើក​ក្រោយ​ទៀត​ដែរ​។​

​បើតាម​ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន នេះ​ជាប​ញ្ហ​មួយ​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិនាម និង​នយោបាយ​ទេសចរណ៍​ជាតិ ដែល​ត្រូវ​រួមគ្នា​ទប់ស្កាត់​ឱ្យបាន​។ យើង​កុំ​បន្ទោស​ភ្ញៀវ ពួកគេ​អត់​ដឹង​ទេ តែ​ក្រុមហ៊ុន​អ្នករកស៊ី Zero Package Tour នេះ គឺជា​អ្នក​បំផ្លាញ​គោលដៅ​ទេស​រណ៍​តែម្ដង មានន័យថា ពួកគេ​រកស៊ី​ដោយ​មិន​គិត​ចំណេញ​ក្នុង​កញ្ចប់ តែ​ពួកគេ​យក​ភ្ញៀវ​មក​ដើម្បី​កាប់​ស៊ី តាមរយៈ​ការលក់​វត្ថុ​អនុស្សាវរីយ៍ គ្រឿងអលង្ការ​ក្លែងក្លាយ ទំនិញ និង​សេវាកម្ម​អន់​គុណភាព ដោយ​ទទួលបាន​លុយ​ក្រៅ ឬ​ហៅថា Comission ហួសហេតុ​ពី​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម​ទាំងនោះ រហូត​មាន​ករណី​ពួកក្រុម​ហ៊ុន​ទេសចរណ៍​ជា​ការី​ទេសចរណ៍ ឬ​ភ្នាក់ងារទេសចរណ៍​ខ្លះ ជំពាក់​លុយ​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​មិន​សង ឬ​សង​យឺតយ៉ាវ​ផងដែរ ដែល​នាំ​ឲ្យ​គុណភាព​សេវាកម្ម​កាន់តែ​ធ្លាក់ចុះ​។​

​លោក​បញ្ជាក់ថា នេះហើយ​ជា​មូលហេតុ​ដែលនាំឱ្យ​សណ្ឋាគារ ភោជនីយដ្ឋាន​ខ្លះ​ត្រូវ​បិទទ្វារ ពីព្រោះ​ក្រុមហ៊ុន​អ្នករកស៊ី Zero Package Tour មិនទាន់​សង ឬ​មិន​សងលុយ ហើយ​រត់ចោល​បាត់ស្រមោល​។​

​ឯកឧត្តម ថោង ខុន បាន​បន្ថែមថា មាន​ក្រុមហ៊ុន​ខ្លះ​ទិញ​សំបុត្រ​ចូល​ទស្សនា​អង្គរវត្ត ៦២​ដុល្លារ សម្រាប់​រយៈពេល​៣​ថ្ងៃ តែ​ភូតភរ​ភ្ញៀវ​នាំ​ភ្ញៀវ​ចូល​ទស្សនា​អង្គរវត្ត​តែ ១​ថ្ងៃ​ទេ ហើយ​ថ្ងៃទី​២ បន្តទៅ​ទស្សនា​នៅ​ប្រាសាទបេង​មាលា ១​ថ្ងៃ (​តម្លៃពិត ៥​ដុល្លារ​) និង​ប្រាសាទ​កោះ​កេរ ១​ថ្ងៃ​ទៀត (​តម្លៃពិត ១០​ដុល្លារ​)​។ ពួកគេ​ភូតភរ​ទេសចរ​ថា ប្រាសាទបេង​មាលា និង​ប្រាសាទ​កោះ​កេរ ក៏​ជា​អង្គរវត្ត​ដែរ ដោយ​គាត់​បាន​ចំណេញ​ប្រាក់​ពី​ភ្ញៀវ​ដល់​ទៅ ១៥​ដុល្លារ​។​

​បញ្ហា​នេះ បាន​ជំរុញ​ឱ្យ​ឯកឧត្តម​រដ្ឋមន្ត្រី​ធ្លោយមាត់​ប្រកាសថា ក្រសួងទេសចរណ៍ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​អាជ្ញាធរ​អប្សរា បាន​ឯកភាពគ្នា​ថា​នៅ​ថ្ងៃ​ខាងមុខ នឹង​បញ្ចូល​ប្រាសាទបេង​មាលា និង​ប្រាសាទ​កោះ​កេរ ទៅក្នុង​កញ្ចប់​ទស្សនា​ជាមួយ​ប្រាសាទអង្គរវត្ត​តែម្តង ដើម្បី​កុំឱ្យ​ក្រុមហ៊ុន​រកស៊ី​បោកប្រាស់​ទាំងនោះ​កុហក​ភ្ញៀវ​បាន​ទៀត​។​

​ប៉ុន្តែ​ទោះជា​យ៉ាងណា នៅពេល​ភ្ញៀវ​បានដឹង​ពី​ការបោកប្រាស់​នេះ ភ្ញៀវ​ខ្លះ ទោះបី​ប្រាសាទ​អង្គរ​ពោរពេញ​ដោយ​ភាព​ទាក់ទាញ​ដ៏​អស្ចារ្យ​ល្បីល្បាញ​ក៏ដោយ ក៏​ពួកគេ​បាន​រិះគន់​និយាយ​មិនល្អ​ពី​គោលដៅ​ទេសចរណ៍​កម្ពុជា ខ្លះ​មិន​ចង់​មក​ទស្សនា​សៀមរាប​-​អង្គរ ភ្ញៀវ​ខ្លះ​ក៏​លែង​ទុកចិត្ត​ក្រុមហ៊ុន​ការី​ទេសចរណ៍​នៅ​កម្ពុជា ជាហេតុ​នាំឱ្យ​ប៉ះពាល់​ដល់​កិត្តិនាម​ជាតិ ខាតបង់​ប្រយោជន៍​ជាតិ ហើយក៏​ខាតបង់​ដល់​ការប្រកប​អាជីវកម្ម​របស់​សណ្ឋាគា​រ ភោជនីយដ្ឋាន​មួយចំនួន​នោះ​ផងដែរ​, នេះ​បើតាម​លោក ថោង ខុន​។​

​ជាមួយនឹង​សម្ដី​ខ្លាំងៗ ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន បានប្រកាស ហាមឃាត់​យ៉ាង​ដាច់អហង្កា​ថា «​កម្ពុជា​មិន​អនុ​ញ្ញា​ឱ្យ​ការី​ទេសចរណ៍ ឬ​ក្រុមហ៊ុន​ទេសចរណ៍​ណាមួយ ប្រកប​អាជីវកម្ម​បែប Zero Package Tour ក្នុង​វិស័យ​ទេសចរណ៍​ទៀត​នោះឡើយ​»៕

​អត្ថបទ ៖ Facebook ក្រសួងទេសចរណ៍​
​រូបថត ៖ ឯកសារ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​

Tags: Zero Package Touទេសចរណ៍​រកស៊ី​លក់​កញ្ចប់​ទស្សនកិច្ច​ថ្លៃ​សូន្យរដ្ឋមន្ត្រី​ទេសចរណ៍វិស័យ​ទេសចរណ៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រទេស​ចិន នឹង​ធ្វើជា​ម្ចាស់ផ្ទះកីឡា​ពិភពលោក​យោធា​លើក​ទី​៧

ប្រទេស​ចិន នឹង​ធ្វើជា​ម្ចាស់ផ្ទះកីឡា​ពិភពលោក​យោធា​លើក​ទី​៧

គ្រោះ​រញ្ជួយ​ដី​កម្រិត ៧.៣​រ៉ិ​ច​ទ័​រ បាន​វាយប្រហារ​ភាគ​ខាងកើត ប្រទេស​ឥណ្ឌូណេស៊ី ម្សិលមិញ​នេះ​

គ្រោះ​រញ្ជួយ​ដី​កម្រិត ៧.៣​រ៉ិ​ច​ទ័​រ បាន​វាយប្រហារ​ភាគ​ខាងកើត ប្រទេស​ឥណ្ឌូណេស៊ី ម្សិលមិញ​នេះ​

រថយន្ត​ទេសចរ​ដឹក​អ្នកដំណើរ​ពី​ភ្នំពេញ​មកលេង​ភ្នំ​គូលែន ចុះ​មកវិញ​ហ្វ្រាំង​មិន​ស៊ី​ក្រឡាប់​របួសធ្ងន់​ស្រាល​១២​នាក់​

រថយន្ត​ទេសចរ​ដឹក​អ្នកដំណើរ​ពី​ភ្នំពេញ​មកលេង​ភ្នំ​គូលែន ចុះ​មកវិញ​ហ្វ្រាំង​មិន​ស៊ី​ក្រឡាប់​របួសធ្ងន់​ស្រាល​១២​នាក់​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    1378 shares
    Share 551 Tweet 345
  • ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

    889 shares
    Share 356 Tweet 222
  • «ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

    649 shares
    Share 260 Tweet 162
  • អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

    578 shares
    Share 231 Tweet 145
  • សាខាកាកបាទក្រហមកម្ពុជាខេត្ត នាំយកអំណោយចូលរួមរំលែកទុក្ខគ្រួសារសពជនរងគ្រោះដោយសាររលំប៉ាណូសង្កត់ ក្នុងក្រុងសៀមរាប

    451 shares
    Share 180 Tweet 113

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (101)
  • ចំណេះដឹង និង ការអប់រំ (478)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,034)
  • ព័ត៌មានកីឡា (44)
  • ព័ត៌មានជាតិ (4,638)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (704)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (784)
  • សាសនា និង មនុស្សធម៌ (805)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (181)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.