រដ្ឋមន្ត្រីទេសចរណ៍ ព្រមានទប់ស្កាត់ការីទេសចរណ៍រកស៊ីលក់កញ្ចប់ទស្សនកិច្ចថ្លៃសូន្យ ព្រោះនាំឱ្យប៉ះពាល់ដល់កិត្តិនាមជាតិ និងនយោបាយទេសចរណ៍របស់ជាតិ
ដោយសារនៅតែមានសកម្មភាពអាជីវកម្មបែប Zero Package Tour ក្នុងវិស័យទេសចរណ៍នៅកម្ពុជា ដែលនាំឱ្យប៉ះពាល់ដល់កិត្តិនាមជាតិ និងទេសចរអន្តរជាតិជារឿយៗនោះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន បានប្រកាសទប់ស្កាត់ការប្រកបអាជីវកម្មប្រភេទនេះ ដោយបានព្រមានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះប្រតិបត្តិករទេសចរណ៍ទាំងឡាយណាដែលនៅតែ គគ្លើន។ ការប្រកាសយ៉ាងដាច់អហង្កាយ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងពិធី បិទសិក្ខាសាលាពិគ្រោះយោបល់លើកទី១ ស្តីពីការរៀបចំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប នាចុងសប្ដាហ៍នេះ។ ...