Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អាជ្ញាធរខេត្ត រំពឹងថាព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តឆ្នាំនេះ នឹងទាក់ទាញភ្ញៀវទេសចរចូលមកកម្សាន្តច្រើន

ដោយ Pothe Thun
06/04/2022
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
អាជ្ញាធរខេត្ត រំពឹងថាព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តឆ្នាំនេះ នឹងទាក់ទាញភ្ញៀវទេសចរចូលមកកម្សាន្តច្រើន
19
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោក ប្រាក់ សោភ័ណ អភិបាលរងខេត្តសៀមរាប បានរំពឹងទុកថា ព្រឹត្តិការណ៍សង្ក្រាន្តសៀមរាប ដែលរៀបចំឡើងដើម្បីអបអរបុណ្យចូលឆ្នាំថ្មី ឆ្នាំខាល ដែលនឹងមកដល់នៅ១សប្ដាហ៍ខាងមុខនេះ នឹងអាចទាក់ទាញភ្ញៀវទេសចរ ឱ្យមកទស្សនាខេត្តសៀមរាបកាន់តែច្រើន និងធ្វើឱ្យសេដ្ឋកិច្ចនៅក្នុងខេត្តសៀមរាប បានងើបល្អប្រសើរឡើងវិញ។ លោកថាបច្ចុប្បន្នអាជ្ញាធរខេត្ត បាននឹងកំពុងខ្នះខ្នែងយ៉ាងខ្លាំង លើការងារសំអាតទីធ្លាសាធារណៈ សំអាតសំរាមនៅតាមដងស្ទឹង ព្រមទាំងតុបតែងលំអ នៅតាមដងផ្លូវនានា ដោយដាក់ទង់ជាតិនិងអំពូលភ្លើងពណ៌ជាច្រើនកន្លែង ដើម្បីបង្អួតភ្នែកអ្នកទេសចរ ដែលនឹងចូលមកលេងក្នុងខេត្តសៀមរាប។

លោកអភិបាលរងខេត្ត បានបញ្ជាក់ថា សម្រាប់ការតុបតែង និងសំណង់នានា ដើម្បីរង់ចាំទទួលព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត គិតត្រឹមថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ គឺជិតរួចរាល់ទាំងស្រុងហើយ បន្ទាប់ពីខេត្តសៀមរាប ក៏ដូចជាខេត្តដទៃទៀតនៅក្នុងប្រទេសកម្ពុជា គឺបានខកខានប្រារព្ធព្រឹត្តិការណ៍ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល ២ឆ្នាំមកហើយ ចាប់តាំងពីជំងឺកូវីដ-១៩ បានគំរាមកំហែងនៅពាលពេញពិភពលោកមក។

សូមជម្រាបថា ព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ខាងមុខនេះនឹងមានរៀបចំពីរកន្លែង ទីមួយគឺធ្វើឡើងនៅក្នុងក្រុងសៀមរាប និងមួយកន្លែងទៀត ធ្វើនៅតំបន់ ប្រាសាទចៅសាយទេវតា និងប្រាសាទធម្មានន្ន ដោយនៅកណ្ដាលក្រុងសៀមរាប គឺមានរៀបចំឱ្យមានការ ជិះទូកកម្សាន្ត ក្នុងស្ទឹងសៀមរាប មាន ពិព័រណ៍ម្ហូបអាហារ ផ្សារបណ្តែតទឹក មានប្រគុំតន្រ្តីស្គរដៃ ការសម្តែងសិល្បៈនៅលើផែ ទឹកនិងការប្រគុំតន្រ្តីខ្នាតយក្សជាដើម។
ចំណែកនៅឯប្រាសាទចៅសាយទេវតា និងប្រាសាទធម្មានន្ន ដែលនៅតាមបណ្ដោយផ្លូវទៅកាន់ វង្សធំ នៃក្រុងអង្គរធំវិញគឺមានកម្មវិធីភូមិខ្ញុំ ដោយមានកម្មវិធីកំសាន្ដបែបបុរាណដូចជាពិធីបួងសួងសុំសេចក្តីសុខ ពិធីទទួលទេវតាឆ្នាំថ្មី ពិធីពួនភ្នំខ្សាច់ និងមានការរៀបចំជាភូមិខ្ញុំ ដោយមានលេងល្បែងប្រជាប្រិយ និងការសំដែងល្ខោនបាសាក់ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២-១៦ ខែមេសា។
ចំពោះពិធីភូមិសង្ក្រាន្តនៅក្នុងតំបន់ប្រាសាទចៅសាយទេវតា ប្រាសាទធម្មនន្នដែលជាកម្មវិធីមួយទៀតនោះ គឺតម្រូវឱ្យអ្នកចូលរួមកំសាន្ដ ស្លៀកសំលៀកបំពាក់ប្រពៃណីខ្មែរ ដូចជាហូល ផាមួង អាវប៉ាក់ ខោចែវជាដើម ក្នុងគោលបំណងរួមគ្នា លើកតម្លៃវប្បធម៌ប្រពៃណីជាតិខ្មែរ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និង រូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ព្រឹត្ដិការណ៍សៀមរាបសង្ក្រាន្ដឆ្នាំ២០២០
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គ្រោះទឹកជំនន់ក្នុងទីក្រុងស៊ីដនី ជន់លិចផ្លូវ និងបង្ខំឱ្យប្រជាជនរាប់ពាន់នាក់ ត្រូវជម្លៀសខ្លួន

គ្រោះទឹកជំនន់ក្នុងទីក្រុងស៊ីដនី ជន់លិចផ្លូវ និងបង្ខំឱ្យប្រជាជនរាប់ពាន់នាក់ ត្រូវជម្លៀសខ្លួន

មេទ័ពកំពូលអាមេរិក ចង់ឱ្យមានមូលដ្ឋានទ័ពបន្ថែមនៅអឺរ៉ុបខាងកើត ហើយក្រុមប្រទេសអឺរ៉ុប ត្រូវជាអ្នកចេញថ្លៃចំណាយ

មេទ័ពកំពូលអាមេរិក ចង់ឱ្យមានមូលដ្ឋានទ័ពបន្ថែមនៅអឺរ៉ុបខាងកើត ហើយក្រុមប្រទេសអឺរ៉ុប ត្រូវជាអ្នកចេញថ្លៃចំណាយ

ព្រឹទ្ធសភា រដ្ឋសភា និងកម្មវិធីនុយមេរិច នៃសភាប្រើភាសាបារាំង រៀបចំសិក្ខាសាលាស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងសេរីភាពសារព័ត៌មាន ៖ បញ្ហាប្រឈម និងដំណោះស្រាយ

ព្រឹទ្ធសភា រដ្ឋសភា និងកម្មវិធីនុយមេរិច នៃសភាប្រើភាសាបារាំង រៀបចំសិក្ខាសាលាស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងសេរីភាពសារព័ត៌មាន ៖ បញ្ហាប្រឈម និងដំណោះស្រាយ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.