Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

គ្រោះ​រញ្ជួយ​ដី​កម្រិត ៧.៣​រ៉ិ​ច​ទ័​រ បាន​វាយប្រហារ​ភាគ​ខាងកើត ប្រទេស​ឥណ្ឌូណេស៊ី ម្សិលមិញ​នេះ​

ដោយ Pothe Thun
15/07/2019
នៅក្នុង ព័ត៌មានអន្តរជាតិ
គ្រោះ​រញ្ជួយ​ដី​កម្រិត ៧.៣​រ៉ិ​ច​ទ័​រ បាន​វាយប្រហារ​ភាគ​ខាងកើត ប្រទេស​ឥណ្ឌូណេស៊ី ម្សិលមិញ​នេះ​
23
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ទីភ្នាក់ងារ​ស្ទង់​ភូមិសាស្ត្រ​សហរដ្ឋអាមេរិក (USGS) បាន​រាយការណ៍​ថា កាលពី​ថ្ងៃទី ១៤ ខែកក្កដា​ម្សិលមិញ​នេះ មាន​គ្រោះ​រញ្ជួយ​ដី​មួយ​ដែលមាន​កម្រិត ៧.៣​រ៉ិ​ច​ទ័​រ បាន​វាយប្រហារ​ប្រទេស​ឥណ្ឌូណេស៊ី​ភាគ​ខាងកើត​។​

​ទីភ្នាក់ងារ​ស្ទង់​ភូមិសាស្ត្រ​សហរដ្ឋអាមេរិក (USGS) បាន​និយាយថា ការរញ្ជួយ​ដី​នេះ​បាន​កើតឡើង​នៅ​ជម្រៅ ១០​គីឡូម៉ែត្រ​នៅ​តំបន់​មួយ​ដែលមាន​ចម្ងាយ ១៦៨​គីឡូម៉ែត្រ នៅ​ភាគខាងត្បូង – ភាគ​អាគ្នេយ៍​នៃ​តំបន់ Ternate នៅ​ខេត្ត Maluku ភាគ​ខាងជើង​ប្រទេស​។​

​លោក Iksan Subur មន្ត្រី​នៃ​ទីភ្នាក់ងារ​កាត់បន្ថយ​គ្រោះមហន្តរាយ​របស់​ប្រទេស​ឥណ្ឌូណេស៊ី ដែលមាន​មូលដ្ឋាន​នៅ​ភាគខាងត្បូង​នៃ​ទីក្រុង Halmahera ដែល​នៅ​ជិត​តំបន់​រញ្ជួយ​ដី​នោះបាន​និយាយថា មិនមាន​របាយការណ៍​ណាមួយ​ស្តីពី​ការខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​នោះទេ ប៉ុន្ដែ​មាន​មនុស្ស​ភ័យ​ស្លន់ស្លោ និង​រត់​ចេញពីផ្ទះ​។ លោក​បាន​និយាយ​បន្ថែមថា មនុស្ស​មួយចំនួន​ដែល​រស់នៅ​តំបន់​ជិត​មហាសមុទ្រ កំពុង​ចាប់ផ្តើម​ផ្លាស់​ទីលំនៅ​ទៅកាន់​ទីទួល​ខ្ពស់​។​

ព័ត៌មានជាតិ ថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022

​កាលពី​សប្ដាហ៍​មុន ក៏មាន​គ្រោះ​រញ្ជួយ​ដី​មួយកម្រិត ៦.៩​រ៉ិ​ច​ទ័​រ ដែល​បាន​វាយប្រហារ​ខេត្ត Maluku ភាគ​ខាងកើត​ប្រទេស​ឥណ្ឌូណេស៊ី ប៉ុន្តែ​មិន​បណ្តាលឱ្យមាន​ការខូចខាត​ធ្ងន់ធ្ងរ​នោះទេ​។​

​ប្រទេស​ឥណ្ឌូណេស៊ី គឺជា​ប្រទេស​ដែល​ងាយ​រងគ្រោះ​បំផុត​មួយ​នៅលើ​ផែនដី ដែល​ស្ថិតនៅលើ​តំបន់ ដែល​គេ​ហៅថា «​ចិញ្ចៀន​ភ្លើង​» ដែល​កាត់​មហាសមុទ្រ​ប៉ាស៊ីហ្វិក ដែលជា​តំបន់​មួយ​មានការ​ផ្ទុះ​ភ្នំភ្លើង និង​រញ្ជួយ​ដី​ច្រើនជាងគេ​នៅលើ​ពិភពលោក​។​

​កាលពី​ខែកញ្ញា ឆ្នាំមុន មាន​គ្រោះ​រញ្ជួយ​ដី​មួយកម្រិត ៧.៥​រ៉ិ​ច​ច​ទ័​រ និង​រលក​យក្ស​ស៊ូណាមិ​មួយ​កើតឡើង​នៅ​តំបន់ Palu នៅ​កោះ Sulawesi ដែល​បានសម្លាប់​មនុស្ស​ជាង ២.២០០​នាក់ និង​មនុស្ស​ជាង​មួយ​ពាន់​នាក់​ទៀត​បាន​បាត់​ខ្លួន​។ ហើយ​នៅក្នុង​ឆ្នាំ ២០០៤ មាន​គ្រោះ​រញ្ជួយ​ដី​ដ៏​ធំ​មួយ​នៅ​កោះ​ស៊ូ​ម៉ា​ត្រា ប្រទេស​ឥណ្ឌូណេស៊ី​ភាគ​ខាងជើង ដែល​បាន​បង្កឱ្យមាន​រលក​យក្ស​ស៊ូណាមិ​ឆ្លងកាត់​មហាសមុទ្រ​ឥណ្ឌា និង​បានសម្លាប់​មនុស្ស​ចំនួន ២២០,០០០​នាក់ នៅក្នុង​ប្រទេស​ចំនួន ១៣ ដែល​ក្នុងនោះ ប្រទេស​ឥណ្ឌូណេស៊ី​មាន​អ្នកស្លាប់​ជាងគេ​រហូតដល់ ១៦៩,០០០​នាក់​៕

(​ប្រភព VNA បកប្រែ​ដោយ​លោក យា ចិន្តា​ខន្តី​)​

Tags: ប្រទេស​ឥណ្ឌូណេស៊ី​រញ្ជួយ​ដី​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រថយន្ត​ទេសចរ​ដឹក​អ្នកដំណើរ​ពី​ភ្នំពេញ​មកលេង​ភ្នំ​គូលែន ចុះ​មកវិញ​ហ្វ្រាំង​មិន​ស៊ី​ក្រឡាប់​របួសធ្ងន់​ស្រាល​១២​នាក់​

រថយន្ត​ទេសចរ​ដឹក​អ្នកដំណើរ​ពី​ភ្នំពេញ​មកលេង​ភ្នំ​គូលែន ចុះ​មកវិញ​ហ្វ្រាំង​មិន​ស៊ី​ក្រឡាប់​របួសធ្ងន់​ស្រាល​១២​នាក់​

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប

កុដិ​០១​ខ្នង នៅ​វត្ត​វេឡុវ័ន​ដោក​ពោ​យ​គោក​ក្រោល ក្នុងស្រុក​ស្រីស្នំត្រូវ​អគ្គិភ័យ​ឆេះ​អស់​កាលពី​យប់មិញ​

កុដិ​០១​ខ្នង នៅ​វត្ត​វេឡុវ័ន​ដោក​ពោ​យ​គោក​ក្រោល ក្នុងស្រុក​ស្រីស្នំត្រូវ​អគ្គិភ័យ​ឆេះ​អស់​កាលពី​យប់មិញ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.