Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ព័ត៌មានជាតិទូទៅ

កម្ពុជា និងចិន បើកសម្ពោធ ច្រករបៀងវប្បធម៌នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដើម្បីបង្កើនការផ្សព្វផ្សាយគោលដៅទេសចរណ៍រវាងខេត្តសៀមរាប និងខេត្តយូណាន

ដោយ Pothe Thun
07/08/2024
នៅក្នុង ព័ត៌មានជាតិទូទៅ
កម្ពុជា និងចិន បើកសម្ពោធ ច្រករបៀងវប្បធម៌នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដើម្បីបង្កើនការផ្សព្វផ្សាយគោលដៅទេសចរណ៍រវាងខេត្តសៀមរាប និងខេត្តយូណាន
24
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឈាន លាង រដ្ឋលេខាធិការក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និង ឯកឧត្តម XIA YUNHAI អគ្គនាយករង នៃអគ្គនាយកដ្ឋានផ្សព្វផ្សាយអន្តរជាតិ នៃការិយាល័យព័ត៌មានក្រុមប្រឹក្សាកិច្ចការដ្ឋចិន បានសម្ពោធច្រករបៀងវប្បធម៌ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្នុងគោលបំណងពង្រីកការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសកម្ពុជា និងចិន និងបង្ខិតគោលដៅទេសចរណ៍កម្សាន្តរវាងខេត្តយូណាន និងខេត្តសៀមរាប។

ច្រករបៀងវប្បធម៌ កម្ពុជា-ចិន គឺជាសកម្មភាពស្របទៅនឹងការដាក់ចេញ “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤”។ ច្រករបៀងវប្បធម៌នេះ មានដាក់តាំងរូបថតដ៏ស្រស់ស្អាត និងគួរឱ្យចាប់អារម្មណ៍ជាច្រើន ដោយផ្តោតលើប្រធានបទសំខាន់ចំនួន ៣ គឺ “ប៉ាក់” “ចម្លាក់” និង “ពណ៌ចម្រុះ” ដែលសុទ្ធសឹងជាបេតិកភណ្ឌវប្បធម៌ អរូបីរបស់ ប្រទេសកម្ពុជា និងខេត្តយូណាន ប្រទេសចិន។ ក្រៅពីការតាំងរូបថតដ៏ប្រណីតនេះ ក្នុងឱកាសនោះ ក៏មានការសម្ដែងសិល្បៈរួមគ្នា រវាងប្រទេសទាំងពីរ ដែលបានទាញចំណាប់អារម្មណ៍របស់អ្នកដំណើរជាច្រើន មើលការសម្ដែងនេះ អំឡុងពេលកំពុងរង់ចាំឡើងយន្តហោះ។

គួររំលឹកថា ការរីកចម្រើនជាបន្តបន្ទាប់ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន បានផ្តល់ប្រយោជន៍ដល់ប្រជាជន និងប្រទេសទាំងពីរ និងបានឯកភាពគ្នាអនុវត្តន៍ឱ្យកាន់តែមានប្រសិទ្ធភាពនូវកុងសង់ស៊ីស រវាងថ្នាក់ដឹកនាំកំពូលរបស់ប្រទេសទាំងពីរ សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ប្រធានាធិបតី ស៊ី ជីនពីង កាលពីខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងនោះរួមមាន (១) ការដាក់ចេញនូវ «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» (២) ការបង្កើត «ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម» និង «ច្រករបៀងមច្ឆានិងអង្ករ»។ ដោយឡែក ក្នុងឱកាសទស្សនកិច្ចរបស់សម្តេចធិបតី ទៅកាន់ប្រទេសចិនចំនួន ០២លើក កន្លងមក ភាគីទាំងពីរ ក៏បានឯកភាពគ្នាផ្តួចផ្តើមនូវសកម្មភាពជាក់ស្តែងនានា ដើម្បីប្រារព្ធ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន» នៅឆ្នាំ២០២៤ សំដៅជំរុញកំណើនទេសចរចិន មកទស្សនាកម្ពុជាឱ្យកាន់តែច្រើនថែមទៀត៕

ព័ត៌មានជាតិ ថ្មីៗ

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

13/02/2026

រដ្ឋបាលខេត្តសៀមរាប ណែនាំដល់នាយកនិងគណៈគ្រប់គ្រងសាលាគ្រប់កម្រិតត្រូវរឹតបន្តឹងវិន័យ និងបទបញ្ជាសាលាដល់សិស្សដើម្បីធានាឱ្យមានប្រសិទ្ធភាពក្នុងការសិក្សា

27/01/2026

អត្ថបទ និងរូបភាព៖ លោក ឃុត សៅ
កែសម្រួល៖ លោក សេង ផល្លី

Tags: កម្ពុជា និងចិនអាកាសយានដ្ឋានអន្តរជាតិ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

អង្គភាពស៊ីម៉ាក់បើកវគ្គហ្វឹកហ្វឺនអ្នកជំនាញអ៊ុយក្រែន ស្តីពីការប្រើប្រាស់គ្រឿងចក្រកម្ទេចមីនក្នុងកិច្ចប្រតិបត្តិការបោសសំអាតមីនមនុស្សធម៌ដល់អង្គភាពផ្តល់សេវាកម្មរដ្ឋក្នុងគ្រាអាសន្នសម្រាប់ប្រទេសអ៊ុយក្រែន

អង្គភាពស៊ីម៉ាក់បើកវគ្គហ្វឹកហ្វឺនអ្នកជំនាញអ៊ុយក្រែន ស្តីពីការប្រើប្រាស់គ្រឿងចក្រកម្ទេចមីនក្នុងកិច្ចប្រតិបត្តិការបោសសំអាតមីនមនុស្សធម៌ដល់អង្គភាពផ្តល់សេវាកម្មរដ្ឋក្នុងគ្រាអាសន្នសម្រាប់ប្រទេសអ៊ុយក្រែន

គណៈកម្មការលទ្ធកម្មឃុំកន្ទួត ស្រុកស្វាយលើ ប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ លើគម្រោងជួសជុលផ្លូវ ២ខ្សែ

គណៈកម្មការលទ្ធកម្មឃុំកន្ទួត ស្រុកស្វាយលើ ប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ លើគម្រោងជួសជុលផ្លូវ ២ខ្សែ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.