Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ណែនាំការងារមួយចំនួនដល់រដ្ឋបាលខេត្តសៀមរាប និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ដើម្បីទទួលទេសចរអន្តរជាតិ បានចាក់វ៉ាក់សាំងពេញលេញឱ្យចូលមកកម្ពុជា

ដោយ Pothe Thun
17/11/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ណែនាំការងារមួយចំនួនដល់រដ្ឋបាលខេត្តសៀមរាប និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ដើម្បីទទួលទេសចរអន្តរជាតិ បានចាក់វ៉ាក់សាំងពេញលេញឱ្យចូលមកកម្ពុជា
33
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មានប្រសាសន៍ក្នុងឱកាស ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ការទទួលទេសចរអន្តរជាតិ និងអ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ១៩ ពេញលេញចូលក្នុងព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានណែនាំដល់រដ្ឋបាលខេត្តសៀមរាប និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ នូវចំនុចមួយចំនួន ក្នុងការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងការទទួលភ្ញៀវទេសចរ ដោយក្នុងនោះអាជ្ញាធរខេត្តសៀមរាប ត្រូវបន្តពង្រឹងឆ្លើយតបសមត្ថភាពព្យាបាល និងគ្រប់គ្រងហានិភ័យនៃជំងឺកូវីដ-១៩ នៅតាមមូលដ្ឋាន។ ជាពិសេសការពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍នៅតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍ ភោជនីយដ្ឋាន និងសេវាកម្មផ្សេងៗទៀត ឱ្យស្របនីតិវិធីប្រតិបត្តិស្តង់ដា (SOP) ដែលមានជាធរមាន។ ចំណែកវិស័យឯកជនត្រូវត្រៀមខ្លួនសម្របគំរូអាជីវកម្មតាមគន្លងប្រក្រតីភាពថ្មី ដោយត្រូវចូលរួមអនុវត្ត ឱ្យបានហ្មត់ចត់នូវវិធានសុវត្ថិភាព និងនីតិវិធីប្រតិបត្តិស្តង់ដានានារបស់ក្រសួងទេសចរណ៍ និងក្រសួងពាក់ព័ន្ធ, អនុវត្តនូវទស្សនទាន «IBEST» នៅគ្រប់កោសិកា នៃខ្សែច្រវាក់ផ្គត់ផ្គង់នៃវិស័យទេសចរណ៍កម្ពុជា និងចូលរួមជាមួយក្រសួងទេសចរណ៍ ក្នុងការជំរុញការផ្សព្វផ្សាយទៅក្រៅប្រទេស ដល់ប្រភពទីផ្សារទេសចរណ៍អន្តរជាតិ សំខាន់ៗរបស់កម្ពុជា។

ឯកឧត្តម ថោង ខុន បានបន្ថែមថា សម្រាប់ច្រកទ្វារចេញ-ចូលអន្តរជាតិត្រូវជំរុញការអនុវត្តនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមា តាមគន្លងប្រក្រតីភាពថ្មី គ្រប់ច្រកទ្វារចេញ-ចូលប្រទេស ជាពិសេសអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប។ សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ ត្រូវជំរុញការហោះហើរក្នុងស្រុក និងការតភ្ជាប់ផ្លូវអាកាសពីប្រទេស ដែលជាប្រភពទីផ្សារទេសចរណ៍សំខាន់ៗរបស់កម្ពុជា បម្រើដល់ការបើកទទួលទេសចរអន្តរជាតិ និងអ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ ប្រកបដោយតម្លៃសមរម្យ គុណភាព និងសុវត្ថិភាព។ ជាមួយនោះសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ត្រូវចូលរួមអនុវត្តតាមវិធានការ និងគោលការណ៍ណែនាំនានា របស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំងស្តារសកម្មភាពសង្គម-សេដ្ឋកិច្ច តាមគន្លងប្រក្រតីភាព ដោយត្រូវបន្តចូលរួមចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ និងចូលរួមអនុវត្តតាមវិធាន «៣ការពារ និង៣កុំ» វិធានសុខាភិបាល វិធានការរដ្ឋបាល និងវិធានការច្បាប់ឱ្យបានហ្មត់ចត់។

ឯកឧត្តម ថោង ខុន បានបញ្ជាក់ទៀតថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ មោះមុត និងឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងប្រយុទ្ធយ៉ាងសស្រាក់សស្រាំ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សំដៅការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ ព្រមទាំងកាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ តាមរយៈការដាក់ចេញជាបន្តបន្ទាប់នូវច្បាប់, បទប្បញ្ញតិ្ត, វិធានការសុខាភិបាល, វិធានការរដ្ឋបាល និងវិធានការផ្សេងៗទៀត។ តាមរយៈវិធានការនានាដែលបានដាក់ចេញទាន់ពេល ព្រមជាមួយសន្ទស្សន៍ល្អប្រសើរនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ កម្ពុជាអាចគ្រប់គ្រងស្ថានភាពនៃជំងឺកូវីដ-១៩ បានល្អប្រសើរ និងជួយសម្រួលដល់សកម្មភាពសេដ្ឋកិច្ច ដូចជាពាណិជ្ជកម្មក្នុងស្រុក និងអាជីវកម្មនានាឱ្យមានដំណើរការល្អ ក៏ដូចជាជួយសម្រាលបន្ទុកជីវភាព របស់ប្រជាពលរដ្ឋទូទៅ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានឱ្យដឹងដែរថា ដើម្បីឱ្យខេត្តសៀមរាបស័ក្តិសមជាខេត្តប៉ូលទេសចរណ៍មួយដ៏សំខាន់ របស់កម្ពុជា អាចទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ឱ្យមកទស្សនាកម្សាន្តបានកាន់តែច្រើន អាជ្ញាធរខេត្ត បានសហការជាមួយស្ថាប័ណ និងអង្គភាពផ្សេងៗរួចជាស្រេច ក្នុងការជម្រុញ និងយកចិត្តទុកដាក់លើការ កែលម្អសោភ័ណភាពក្នុងក្រុងឱ្យបានកាន់តែល្អប្រសើរ ពិសេសលើផ្នែកហេដ្ឋារចនាសម្ព័ន្ធការបំពាក់ប្រព័ន្ធបំភ្លឺសាធារណៈ ការរៀបចំប្រព័ន្ធបណ្តាញលូទឹកភ្លៀង និងទឹកកខ្វក់ ភ្លើងសញ្ញាចរាចរណ៍ កាមេរ៉ាសុវត្ថិភាព និងការដាំដើមឈើ ការរៀបចំសួនច្បារ ការដាក់ឈ្មោះផ្លូវ ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងការរៀបចំ កែលម្អនៅតាមតំបន់រមណីយដ្ឋានអង្គរ។

ឯកឧត្តម ទៀ សីហា បន្ថែមថា បច្ចុប្បន្នអាជ្ញាធរខេត្ត បានកំពុងសិក្សា និងរៀបចំទីក្រុងសៀមរាប ជាទីក្រុងឆ្លាតវៃអាស៊ាន ក្រោមកិច្ចសហប្រតិបត្តិការបច្ចេកទេស ពីទីភ្នាក់ការងារសហប្រតិបត្តិការអន្តរជាតិ ជប៉ុន (JICA) ដើម្បីរៀបចំផែនការអភិវឌ្ឍទីក្រុងឆ្លាតវៃក្រុងសៀមរាប ដោយផ្តោតទៅលើការដោះស្រាយនូវវិស័យចំនួន ៤គឺ វិស័យទេសចរណ៍ឆ្លាតវៃ, វិស័យចល័តឆ្លាតវៃ, វិស័យសន្តិសុខឆ្លាតវៃ និងវិស័យគ្រប់គ្រងសំណល់ឆ្លាតវៃ៕

អត្ថបទ និង រូបភាព៖ លោក យូ វង្ស
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: ​ក្រសួង​ទេសចរណ៍រដ្ឋបាល​ខេត្ត​សៀមរាបវិស័យ​ទេសចរណ៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំប្រតិភូក្រសួងព័ត៌មាន អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម រស សែ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាអតីតប្រធានមន្ទីរព័ត៌មាន ខេត្តកំពត

ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំប្រតិភូក្រសួងព័ត៌មាន អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម រស សែ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាអតីតប្រធានមន្ទីរព័ត៌មាន ខេត្តកំពត

ឯកឧត្តម ខៀវ កាញារីទ្ធ ប្រជុំផ្សព្វផ្សាយ ផែនការសកម្មភាពជាក់ស្តែង ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ឯកឧត្តម ខៀវ កាញារីទ្ធ ប្រជុំផ្សព្វផ្សាយ ផែនការសកម្មភាពជាក់ស្តែង ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

10 Greatest Harbors crazy fox free spins Games To possess Android

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.