Thursday, January 29, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សម្ដេចពិជ័យសេនា ទៀ បាញ់ បានប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការមេរោគកូវីដ-១៩ ដូសទី៣ ជូនប្រជាពលរដ្ឋក្នុងទូទាំងខេត្តសៀមរាប

ដោយ Pothe Thun
10/01/2022
នៅក្នុង កូវីដ-១៩, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
42
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប បានប្រកាសជាផ្លូវការបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការមេរោគកូវីដ-១៩ ដូសទី៣ ជូនប្រជាពលរដ្ឋក្នុងក្របខណ្ឌទូទាំងខេត្តសៀមរាប ដើម្បីជាសក្ខីភាព ក្នុងការឆ្លើយតបទៅលើអ្វីដែលជា បំណងប្រាថ្នាចង់បានរបស់ប្រជាពលរដ្ឋកម្ពុជា គឺការផ្តល់សិទ្ធិរស់រានមានជីវិត តាមរយៈនៃការផ្តល់វ៉ាក់សាំងបង្កា រារាំងកាត់បន្ថយហានីភ័យ លើស្ថានភាពរាតត្បាតនៃកូវីដ-១៩ ដែលកំពុងបន្តយាយី នៅលើពិភពលោក។

មានប្រសាសន៍ក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ វាយតម្លៃខ្ពស់ចំពោះស្មារតីចូលរួមនៃប្រជាពលរដ្ឋដែលបានទទួលយកការចាក់វ៉ាក់សាំង ដែលផ្តល់ជូនដោយឥតគិតថ្លៃពីរាជរដ្ឋាភិបាល ថាជាចលនាប្រជាជាតិ ពង្រឹងសមត្ថភាព រើបំរះចេញពីវិបត្តិកូវីដ-១៩ ដែលបានបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និងបានបើកប្រទេសឡើងវិញ នោះ គឺពិតជាត្រូវនិយាយដោយខានមិនបាននោះឡើយ អំពីផែនការចាក់ស្រោចវ៉ាក់សាំង ដែលជានយោបាយយុទ្ធសាស្រ្តគន្លឹះដ៏ខ្ពង់ខ្ពស់ នៃសម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាល ដើម្បីបង្ហូរចរន្តសេដ្ឋកិច្ចសង្គមលើគ្រប់វិស័យ ជួសជុលសសៃឈាមសេដ្ឋកិច្ចកម្ពុជាឡើងវិញ។

សម្តេចពិជ័យ បានបញ្ជាក់ដែរថា នៅក្នុងយុទ្ធនាការនេះ ចំពោះប្រជាពលរដ្ឋដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំងបង្កានៅឡើយនេះ ក៏អាចមកទទួលការចាក់វ៉ាក់សាំងដូសទី១ បានផងដែរ តែប្រការដែលសំខាន់នោះ គឺវិធានការ ៣ការពារ និង៣កុំ នៅតែជារូបមន្តដ៏មានប្រសិទ្ធភាព ដែលបងប្អូនកប្រជាជនទាំងអស់ត្រូវតែអនុវត្តឲ្យបានខ្ជាប់ខ្ជួន ដើម្បីចលនារៀនរស់ ជាមួយកូវីដ-១៩ ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

គួររំលឹកថា យោងតាមផែនការដែលបានគ្រោងទុក បេសកកម្មនៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ពលរដ្ឋខេត្តសៀមរាប មានចំនួន៦៤ទីតាំង ក្នុងនោះចាប់ពីអាយុ១៨ឆ្នាំឡើង និងចាប់ពីអាយុ១២ឆ្នាំដល់ក្រោម១៨ឆ្នាំ អនុវត្តដោយក្រុមគ្រូពេទ្យស៊ីវិល មានរយៈពេល១៤ថៃ្ង នៅតាមបណ្តាទីតាំងចំនួន២២កន្លែងទូទាំងខេត្ត ដូចជាមាននៅតាមមន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិ និងតាមបណ្តាមណ្ឌលសុខភាពនានា និងចាប់ពីអាយុ១៨ឆ្នាំឡើង ដោយក្រុមគ្រូពេទ្យយោធា មានរយៈពេល១០ថ្ងៃ នៅបណ្តាទីតាំចំនួន៤២កន្លែង រួមមានតាមទីវត្តអារាម សាលារៀន និងសាលាឃុំ ហើយប្រជាពលរដ្ឋដែលត្រូវទទួលការចាក់វ៉ាក់សាំងដូសទី៣ ត្រូវយកប័ណ្ណចាក់វ៉ាក់សាំងលើកទី២ទៅជាមួយផងដែរ ដើម្បីពិនិត្យផ្ទៀងផ្ទាត់ និងត្រូវមានគម្លាតពេលវេលា ពីការចាក់លើកទី២ មកដល់ការទទួលចាក់លើកទី៣នេះ ពី៤ខែ ទៅ៦ខែ។

សូមជម្រាបថា នៅក្នុងវិបត្តិជំងឺឆ្លងកូវីដ-១៩ ខេត្តសៀមរាបបានទទួលរងការឆ្លងជំងឺកូវីដ-១៩ ចំនួន ២០.៦៣៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ២០.២៤៨នាក់ និងស្លាប់ចំនួន ៣១៦នាក់ ។

ដើម្បីប្រយុទ្ធនឹងការរីករាលដាលនេះ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា រយៈកាលកន្លងមក រដ្ឋបាលខេត្តសៀមរាប បានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សម្រេចបានលទ្ធផល អាយុ១៨ ឆ្នាំឡើងបានចំនួន ៦២៨.៤៧៤នាក់ , អាយុ១២ ឆ្នាំដល់ ១៧ឆ្នាំបានចំនួន ១២៨.៨៣១នាក់ , កុមារ អាយុ៦ ឆ្នាំដល់ក្រោម ១២ឆ្នាំបានចំនួន ១៣៣.៨១៦នាក់ និងកុមារអាយុ៥ឆ្នាំ មានចំនួន ១៤.៥១៤នាក់ ៕

អត្ថបទ និង រូបថត ៖ លោក ងិន គឹមឡេង
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ដូសទី៣វ៉ាក់សាំងបង្ការមេរោគកូវីដ-១៩
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សមាសភាពអនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍ ឈ្នះ ឈ្នះ នៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានប្រកាសជាផ្លូវការហើយ កាលពីព្រឹកមិញនេះ

សមាសភាពអនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍ ឈ្នះ ឈ្នះ នៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានប្រកាសជាផ្លូវការហើយ កាលពីព្រឹកមិញនេះ

ខេត្តសៀមរាបនឹងមានរង្វង់មូលដ៏ធំមួយនៅចំណុចផ្សារស្វាយធំ និងមានផ្លូវវាងក្រុងថ្មីមួយទៀត ដើម្បីជួយសម្រួលដល់ការកកស្ទះចរាចរ 

ខេត្តសៀមរាបនឹងមានរង្វង់មូលដ៏ធំមួយនៅចំណុចផ្សារស្វាយធំ និងមានផ្លូវវាងក្រុងថ្មីមួយទៀត ដើម្បីជួយសម្រួលដល់ការកកស្ទះចរាចរ 

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប បើកការដ្ឋានជួសជុលផ្លូវកៅស៊ូ2SR2 ប្រវែង៨,៥គ.មពីឃុំលាងដៃដល់ឃុំពាក់ស្នែងស្រុកអង្គរធំខេត្តសៀមរាប

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប បើកការដ្ឋានជួសជុលផ្លូវកៅស៊ូ2SR2 ប្រវែង៨,៥គ.មពីឃុំលាងដៃដល់ឃុំពាក់ស្នែងស្រុកអង្គរធំខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.