Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប បើកការដ្ឋានជួសជុលផ្លូវកៅស៊ូ2SR2 ប្រវែង៨,៥គ.មពីឃុំលាងដៃដល់ឃុំពាក់ស្នែងស្រុកអង្គរធំខេត្តសៀមរាប

ដោយ Pothe Thun
10/01/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
9
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ដោយមើលឃើញពីការលំបាកជាក់ស្តែង និងមានសំណើ សំណូមពរពីប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន និងដើម្បីជួយសម្រួលការធ្វើចរាចរណ៍ទៅមក ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប បានសម្រេចបើកការដ្ឋានជួសជុលផ្លូវកៅស៊ូ 2SR2 ប្រវែង៨,៥គីឡូម៉ែត្រ ពីឃុំលាងដៃដល់ឃុំពាក់ស្នែង កាលពីថ្ងៃទី៨ខែមករាឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប ឯកឧត្តម ឧត្តមសេនីយ៍ឯក ខៀវ ឆេន នាយកខុទ្ទកាល័យសម្តេចពិជ័យសេនា ទៀ បាញ់ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរធំ ឯកឧត្តម យឿន យឿត ទីប្រឹក្សារាជរដ្ឋាភិបាលនិងជាក្រុមប្រឹក្សាភិបាលក្រុមហ៊ុនLKYC រួមជាមួយវត្តមាន ប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក អាជ្ញាធរមូលដ្ឋាន និងសមាជិកក្រុមការងារចុះជួយមូលដ្ឋានស្រុកអង្គរធំ បងប្អូនប្រជាពលរដ្ឋ ជាច្រើនរូបទៀតផងដែរ។

គម្រោងផ្លូវនេះកើតឡើងដោយមានការជួយជ្រោមជ្រែងពីសប្បុរសជនដើម្បីសម្របសម្រួលនិងជួយដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋនៃឃុំទាំងពីរសំដៅជំរុញកំណើនសេដ្ឋកិច្ចជតិសេដ្ឋកិច្ចគ្រួសារនិងសុខុមាលភាពប្រជាពលរដ្ឋ។

ឯកឧត្តម ឃឹម ប៊ុនសុង បានមានប្រសាសន៍ថា៖ នៅក្នុងរយៈពេល ២៣ឆ្នាំចុងក្រោយនេះ តាមរយៈនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឲ្យ ប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះការកសាងហេដ្ឋារចនាសម្ព័ន្ធជាភាពចាំបាច់ ដើម្បីកាត់បន្ថយភាព ក្រីក្ររបស់ប្រជាជននៅជនបទ ពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងជាការតភ្ជាប់នៅក្នុងក្របខណ្ឌនៃផ្ទៃក្នុងរបស់ស្រុក អង្គរធំ តភ្ជាប់ជាមួយនឹងស្រុកផ្សេងៗទៀតដែលនៅជិតខាង ដើម្បីនាំមកនូវវឌ្ឍនភាពថ្មីៗ សម្រាប់ការអភិវឌ្ឍសង្គមនៅក្នុង មូលដ្ឋាន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ជាក់ស្ដែង ជាការឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍកម្ពុជាក្នុងដំណាក់កាលថ្មី សម្រាប់អាណត្តិទី៦នេះ រាជរដ្ឋាភិបាល កម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត សម្តេចតេជោ សែន នាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ដោយបានកំណត់ “មនុស្ស ផ្លូវ ភ្លើង និងទឹក នៅតែជាការងារអាទិភាពក្នុងគោលដៅបន្តពង្រឹងកិច្ចអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់រយៈពេលមធ្យម និងវែងទៅមុខ ដោយធានាបាននូវប្រសិទ្ធភាពនៃស្ថាប័នសាធារណៈ ការគ្រប់គ្រងធនធានសរុបរបស់ប្រទេសជាតិ និងការឆ្លើយតបទៅនឹង កង្វល់ ឬសំណូមពររបស់ប្រជាជនបានដោយប្រសិទ្ធភាព។

ឯកឧត្តម ឃឹម ប៊ុនសុងមានប្រសាសន៍បន្ថែមថា៖រាជរដ្ឋាភិបាលបានខិតខំជំរុញកាត់បន្ថយភាពក្រីក្រនៅតាមតំបន់ជនបទ ដោយបានតភ្ជាប់បណ្តាញផ្លូវជនបទគ្រប់ ច្រកល្ហកពីទីប្រជុំជន ក្រុង ស្រុក ខេត្ត ទៅដល់តំបន់ជនបទដាច់ស្រយាល ដោយបានខិតខំធ្វើឲ្យកាន់តែប្រសើរឡើង នូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជនបទ តាមរយៈការបន្តកសាងផ្លូវជនបទ ការរៀបចំឲ្យមានដំណើរការនៃប្រព័ន្ធគ្រប់គ្រង និង ថែទាំផ្លូវជនបទ ដើម្បីធានាការប្រើប្រាស់បានយូរអង្វែង និងមានប្រសិទ្ធភាពខ្ពស់ ដោយមានការចូលរួមរបស់សហគមន៍ មូលដ្ឋាន ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ ជាពិសេសការកែលម្អផ្លូវជនបទជាជំហានៗពីផ្លូវក្រាលក្រួស ក្រហម មកជាផ្លូវក្រាលកៅស៊ូ ឬផ្លូវបេតុង ។ល។

ជាមួយគ្នានេះ ឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវរួមគ្នា ការពារថែរក្សាសន្តិភាព មិនត្រូវឲ្យសន្តិភាពនេះ បំផ្លាញដោយជនណាម្នាក់ ឬបក្សនយោបាយណាមួយនោះទេ។ ចូលរួមថែរក្សា ការពារនូវរាល់សមិទ្ធផលទាំងឡាយរបស់ជាតិ ធ្វើយ៉ាងណាឲ្យសមិទ្ធផល ដែលយើងទាំងអស់គ្នាសម្រេចបានដោយឆ្លង កាត់ការលំបាក និងឧបសគ្គគ្រប់បែបយ៉ាងទម្រាំបានដូចសព្វថ្ងៃនេះ ឲ្យបានស្ថិតនៅគង់វង្សជាអមតៈ ដែលជាបុព្វបទនៃការ នាំមកនូវសន្តិភាព និងការអភិវឌ្ឍរីកចម្រើនរបស់ជាតិយើង ជាដរាបតរៀងទៅ ។

ឯកឧត្ដមក៍បានស្នើប្រជាពលរដ្ឋអធ្យាស្រ័យ និងយោគយល់ផងដែរពីសំណាក់បងប្អូនប្រជាពលរដ្ឋដែលរស់នៅ និងធ្វើ ដំណើរតាមដងផ្លូវនេះ ដែលនឹងទទួលរងការរំខាន និងផលប៉ះពាល់ពីការដ្ឋានជួសជុល ប៉ុន្តែនៅពេលការដ្ឋានជួសជុលត្រូវ បានបញ្ចប់ ផ្លូវនេះនឹងផ្តល់នូវអត្ថប្រយោជន៍យ៉ាងសំខាន់ដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញ ក៏ដូចជាសកម្មភាពរស់ នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ និងបានស្នើដោយទទូចដល់បងប្អូនអាជីវករ ដែលមានរថយន្តដឹកជញ្ជូនសូមកុំដឹកទំនិញ ហួសទំងន់កំណត់ក្នុងពេលផ្លូវកំពុងដំណើរការជួសជុល៕

អត្ថបទ÷លោក យូ វង្ស

Tags: ផ្លូវស្រុកអង្គរធំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួងអប់រំនៅតែបន្តធ្វើកំណែទម្រង់ ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល 

ក្រសួងអប់រំនៅតែបន្តធ្វើកំណែទម្រង់ ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល 

Totally free Shell out Cellular telephone double bubble cheats Costs Web based poker Dumps, Local casino Texting

តំណាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមគោរព វិញ្ញាណក្ខន្ធ និងរំលែកទុក្ខជាមួយគ្រួសារ សពរបស់អ្នកដោះមីនចំនួន០៣នាក់ ដែលបាន ពលីជីវិតដោយបុព្វហេតុនៃការដោះមីននៅខេត្តព្រះវិហារ

តំណាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមគោរព វិញ្ញាណក្ខន្ធ និងរំលែកទុក្ខជាមួយគ្រួសារ សពរបស់អ្នកដោះមីនចំនួន០៣នាក់ ដែលបាន ពលីជីវិតដោយបុព្វហេតុនៃការដោះមីននៅខេត្តព្រះវិហារ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.