Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

តំណាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមគោរព វិញ្ញាណក្ខន្ធ និងរំលែកទុក្ខជាមួយគ្រួសារ សពរបស់អ្នកដោះមីនចំនួន០៣នាក់ ដែលបាន ពលីជីវិតដោយបុព្វហេតុនៃការដោះមីននៅខេត្តព្រះវិហារ

ដោយ Pothe Thun
12/01/2022
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
4
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធាន ទី១ អាជ្ញាធរមីន តំណាងដ៏ខ្ពង់ខ្ពស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណា ចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង លោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងឯកឧត្ដម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប រួមជាមួយនឹងមន្ត្រីអ្នកមុខអ្នកការសំខាន់ៗជាច្រើនរូបទៀត បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខជាមួយគ្រួសារសពរបស់អ្នកដោះមីនចំនួន០៣នាក់ ដែលបានពលីជីវិតដោយបុព្វហេតុនៃការដោះមីន កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ក្នុងភូមិសាស្រ្តភូមិសែន តេជៈ ឃុំសែនតេជោ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅអង្គការដោះមីនកម្ពុជា(CSHD)ស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។

ឯកឧត្តម លី ធុជ បានមានប្រសាសន៍ថា ការងារ ដោះមីន មិនអាចទាយទុកជាមុនបានឡើយ ហើយអ្វីគ្រប់យ៉ាងអាចផ្លាស់ប្តូរក្នុងរយៈពេលតិចជាងមួយវិនាទី ដែលធ្វើឲ្យពួកគេអាចបាត់បង់ជីវិត ធ្លាក់ខ្លួនពិការ និងបាត់បង់មនុស្សជាទីស្រលាញ់ ហើយការបាត់បង់ជីវិតរបស់ពួកគាត់ គឺកើតឡើងពីលទ្ធផលនៃសង្រ្គាមដ៏រ៉ាំរ៉ៃ អូសបន្លាយរាប់ទសវត្សនៅកម្ពុជា ហេតុនេះវីរជនក្លាហានទាំង៣រូបនេះ គឺ លោក ស៊ុន វង្ស , លោក ម៉ា ស៊ីម៉េត និងលោក ម៉ន ចក់ បានប្រថុយគ្រប់យ៉ាងអស់ជាច្រើនឆ្នាំក្នុងការបម្រើប្រទេស និងមនុស្សរបស់ខ្លួន ដូច្នេះពួកគាត់បានលះបង់ជីវិតរបស់ខ្លួន ដើម្បីធ្វើឱ្យអ្នកដទៃមានសុវត្ថិភាព យើងទាំងអស់គ្នាសូមគោរពជីវិត និង ការលះបង់របស់ពួកគាត់ ។

ក្នុងអារម្មណ៍ដ៍សែនក្ដុកក្ដួលនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានបង្ហាញពីការសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់ វីរជន ដ៏ឆ្នើមរបស់កម្ពុជា ព្រមទាំងបាន ពាំនាំនូវការផ្តាំផ្ញើចូលរួមរំលែកទុក្ខយ៉ាងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ចំពោះការបាត់បង់ជីវិត ពិការភាព និងរបួសរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកដោះមីនថា “ទោះបីការបាត់បង់ជីវិត ឬ ពិការប្រជាជនសូម្បីតែម្នាក់ដោយសារ មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម គឺជាទុក្ខសោក និងជាការសោកស្តាយបំផុតសម្រាប់ប្រទេសជាតិទាំងមូល”។

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

15/01/2026
គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

15/01/2026

ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានអំពាវនាវដល់បងប្អូនជនរួមជាតិ ក៏ដូចជា បងប្អូនអ្នកដោះមីនទាំងអស់ ត្រូវបន្តមានការប្រុងប្រយ័ត្នខ្ពស់ចំពោះ គ្រោះថ្នាក់ ដែលអាចបង្កឡើងដោយ សារ មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ព្រមទាំងបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់បងប្អូនអ្នកដោះមីនទាំងអស់ ដែលបានលះបង់ និងបំពេញការងារទាំងប្រថុយប្រថាននិងគ្រោះថ្នាក់បំផុត ក្រោមពន្លឺថ្ងៃក្តៅ តាមវាលស្រែ និងព្រៃភ្នំ ដើម្បីចូលរួមបង្កើតនូវពិភពលោកមួយ ពោរពេញដោយសុវត្ថិភាពសម្រាប់ សហគមន៍ និងប្រទេសជាតិ ក៏ដូចជាមនុស្សគ្រប់រូប ពិសេសថ្លែងអំណរគុណយ៉ាជ្រាលជ្រៅផងដែរចំពោះកងកម្លាំងកងទ័ពជើងគោកប្រចាំភូមិភាគខេត្តព្រះវិហារ ក្រោមការដឹកនាំរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលបានជួយអន្តរគមន៍ភ្លាមៗដល់កន្លែងកើតហេតុ ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម លី ធុជ បានអំពាវនាវឲ្យមិត្តវិស័យមីនទាំងអស់ រួមមាន សហគមន៍ម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ បន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ធ្វើការបោស សម្អាត មីនឲ្យអស់ពីទឹកដីកម្ពុជា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ និង ចូលរួមការអភិវឌ្ឍនៅកម្ពុជា ។

ជួសមុខឱ្យគ្រួសារនៃសព ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់និងអាណិតអាសូរ ដល់ជនរងគ្រោះ ដោយសារ មីននិងសំណល់ជាតិ ផ្ទុះពីសង្រ្គាម និងតែងតែជួយឧបត្ថម្ភគាំទ្រដល់ក្រុមគ្រួសារ ជនរងគ្រោះផងដែរ ។

ក្នុងឱកាសនោះដែរ ឯកឧត្តមបាននាំយកថវិកានិងសម្ភារ:គ្រឿងឧបភោគបរិភោគ សម្រាប់គ្រួសារសពទាំង៣ចាត់ចែងប្រើប្រាស់ក្នុងពិធីបុណ្យ ដែលក្នុងគ្រួសារសពម្នាក់ទទួលបាន៖អង្ករ ១00គីឡូក្រាម ,ទឹកសុទ្ធ៥កេស , ទឹកផ្លែឈើ ២ កេស , ទឹកក្រូច២កេស , មីជាតិ៥កេសទឹកត្រី៥ យួរ , ទឹកស៊ីអ៉ីវ៥យួរ , ត្រីខកំប៉ុង៥យួរ និងថវិកា ២លានរៀល ។

តាមរបាយការណ៍របស់អាជ្ញាធរមីនបានបង្ហាញ ថា ៖ គិតចាប់ពីឆ្នាំ១៩៩៧ ដល់បច្ចុប្បន្ននេះ មានអ្នកដោះមីនដែល គ្រោះថ្នាក់ក្នុងកិច្ចប្រតិបត្តិការបានបាត់បង់ជីវិត ពិការ និងរបួស សរុបចំនួន១៥៤នាក់ ក្នុងនោះបាត់បង់ជីវិតចំនួន ៣១ នាក់ ៕
អត្ថបទ និង រូបថត ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: មីន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អគារសិក្សាមួយខ្នង មាន៦បន្ទប់ ដែលចំណាយថវិកាចំនួន ១១ម៉ឺនដុល្លា ក្នុងស្រុកអង្គរធំ ត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសម្រាប់ប្អូនសិស្សានុសិស្សចូលរៀនក្នុងឆ្នាំសិក្សាថ្មីនេះ

អគារសិក្សាមួយខ្នង មាន៦បន្ទប់ ដែលចំណាយថវិកាចំនួន ១១ម៉ឺនដុល្លា ក្នុងស្រុកអង្គរធំ ត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសម្រាប់ប្អូនសិស្សានុសិស្សចូលរៀនក្នុងឆ្នាំសិក្សាថ្មីនេះ

អាជ្ញាធរខេត្តសៀមរាប គ្រោងជួបពិភាក្សាជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីរៀបចំកន្លែងផ្តល់សេវា មគ្គុទ្ទេសក៍ទេសចរណ៍ ជូនដល់ភ្ញៀវនៅតាមប្រាសាទ

អាជ្ញាធរខេត្តសៀមរាប គ្រោងជួបពិភាក្សាជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីរៀបចំកន្លែងផ្តល់សេវា មគ្គុទ្ទេសក៍ទេសចរណ៍ ជូនដល់ភ្ញៀវនៅតាមប្រាសាទ

អាជ្ញាធរខេត្តសៀមរាប ជំរុញឲ្យបង្កើតយន្តការគ្រប់គ្រងជនអនាថា និងអ្នកសុំទាន នៅក្នុងក្របខណ្ឌទូទាំងខេត្ត

អាជ្ញាធរខេត្តសៀមរាប ជំរុញឲ្យបង្កើតយន្តការគ្រប់គ្រងជនអនាថា និងអ្នកសុំទាន នៅក្នុងក្របខណ្ឌទូទាំងខេត្ត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9068 shares
    Share 5458 Tweet 1504
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63304 shares
    Share 43694 Tweet 8171

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.