Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

អគារសិក្សាមួយខ្នង មាន៦បន្ទប់ ដែលចំណាយថវិកាចំនួន ១១ម៉ឺនដុល្លា ក្នុងស្រុកអង្គរធំ ត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសម្រាប់ប្អូនសិស្សានុសិស្សចូលរៀនក្នុងឆ្នាំសិក្សាថ្មីនេះ

ដោយ Pothe Thun
12/01/2022
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អគារសិក្សាមួយខ្នង មាន៦បន្ទប់ ដែលចំណាយថវិកាចំនួន ១១ម៉ឺនដុល្លា ក្នុងស្រុកអង្គរធំ ត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសម្រាប់ប្អូនសិស្សានុសិស្សចូលរៀនក្នុងឆ្នាំសិក្សាថ្មីនេះ
8
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អគារសិក្សាមួយខ្នងកំពស់ ២ជាន់ មាន៦បន្ទប់ ក្នុងសាលាបឋមសិក្សាពាក់ស្នែង ក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្ដសៀមរាប ត្រូវបានដាក់សម្ភោធឲ្យប្រើប្រាស់ជាផ្លូវការឱ្យសិស្សានុសិស្សចូលរៀន ដើម្បីអបអរសាទរបវេសនកាលថ្មី កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពឯកឧត្ដម ផៃ សុខខេង នាយករងខុទ្ធកាល័យសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាអនុប្រធានក្រុមការងារចុះជួយឃុំពាក់ស្នែង ស្រុកអង្គរធំ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដម ផៃ សុខខេង មានប្រសាសន៍ថា អគារសិក្សាថ្មីនេះ បានចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០កន្លងទៅ ហើយត្រូវបានបញ្ចប់ដំណើរការសាងសង់ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ដែលចំណាយអស់ទឹកប្រាក់ចំនួន ១១២,៥០០ដុល្លា ដែលជាជំនួយសប្បុរសជន ពីប្រទេសកូរ៉េខាងត្បូង តាមរយៈព្រះសង្ឍមួយអង្គ និងមានការជួយឧបត្ថម្ភខ្លះៗទៅលើសម្ភារៈ និងបរិក្ខា សម្រាប់បំពាក់នៅក្នុងសាលារៀនរួមមានតុ កៅអី ភ្លើងជាដើម។ ការសាងសង់អាគារសិក្សាថ្មីនេះ គឺស្របតាមតម្រូវការសិក្សានុសិស្សកើនឡើងពីរមួយឆ្នាំទៅមួយឆ្នាំ ខណៈដែលនៅទីនោះខ្វះអគារសិក្សាផងដែរ។

ឯកឧត្ដម បញ្ជាក់ថា ចំពោះការសម្ភោធដាក់ឱ្យដំណើរជូនប្អូនៗសិស្សានុសិស្សចូលរៀននាពេលនេះ គឺស្របតាមក្រសួងអប់រំ យុវជន និងកីឡា បានបើកបវេសនកាលសម្រាប់ឆ្នាំសិក្សា ២០២១-២០២២ ដែលសិស្សានុសិស្សគ្រប់ថ្នាក់ និងគ្រប់ភូមិសិក្សានៅទូទាំងប្រទេសបានចូលរៀនដោយផ្ទាល់ឡើងវិញ បន្ទាប់ពីថ្នាក់រៀនត្រូវបានជំនួសដោយការរៀនពីចម្ងាយអស់រយៈពេលជិត ២ឆ្នាំមកហើយ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្ដមបានបន្ដថា ចំពោះសមទ្ធិផលដែលបានដាក់ឲ្យប្រើប្រាសក្នុងពេលនេះ តាំងនាមឲ្យបងប្អូនប្រជាពលរដ្ឋ និងជាអាណាព្យាបាល សូមសម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល រួមនឹងក្រសួងអប់រំ យុវជន និងកីឡា ជាពិសេសលោកគ្រូអ្នកគ្រូ ដែលក្នុងរយៈកាលកន្លងមកនេះ បានខិតខំប្រឹងប្រែង តស៊ូ ជម្នះការលំបាកសព្វបែបយ៉ាង ដើម្បីធានាបាននូវការបន្តការផ្តល់ការអប់រំដល់សិស្សានុសិស្ស ក្នុងដំណាក់កាលដ៏លំបាកនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ការបើកបវេសកាលថ្មីនេះ បានបង្ហាញពីការបើកឡើងវិញ នៃសង្គម សេដ្ឋកិច្ច ក្នុងប្រក្រតីភាពនៃគន្លងថ្មី ដែលយើងទាំងអស់គ្នាត្រូវរៀនរស់នៅជាមួយវាក្នុងលក្ខណៈយូរអង្វែង។ ឯកឧត្ដម ក៏បានអំពាវនាវដល់គណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ អាណាព្យាបាល និងជាពិសេស ប្អូនៗ ក្មួយៗសិស្សានុសិស្សទាំងអស់បន្តចូលរួមអនុវត្តតាមវិធានការសុខាភិបាលនានា ដើម្បីសាលារៀនយើងក្លាយជាទីកន្លែងដែលផ្តល់ការអប់រំប្រកបដោយសុវត្ថិភាព និងមិនមែនជាកន្លែងចម្លងមេរោគកូវីដ-១៩ ចូលសហគមន៍។

បើតាមលោក ណក់ សម្បត្ដិ នាយកសាលាបឋមសិក្សាពាក់ស្នែង បានឲ្យដឹងថា សាលាបឋមសិក្សានេះបានផ្លាស់ប្ដូរទីតាំងជាច្រើនកន្លែង និងបាត់ឈ្មោះនៅក្នុងបញ្ជីដោយការដុតបំផ្លាញពីសំណាក់ពួកឧទាមខ្មែរក្រហម ទើបតែនៅឆ្នាំសិក្សា១៩៩៧-១៩៩៨ បានចាប់បដិសន្ធិឡើងវិញ ដោយមានអង្គការផ្សេងៗ បានជួយសាងសង់អគារសិក្សាជាបន្ដបន្ទាប់។ អាគារសិក្សាថ្មីនេះ នៅខ្វះសម្ភារៈបំពាក់បន្ទប់សិក្សាច្រើន ដូចជាតុសិស្ស កៅអី អគ្គិសនីជាដើម។ ជាមួយនោះលោកបានអំពាវដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស សូមជួយចូលរួមឧបត្ថម្ភដល់សាលារៀនមួយនេះ ដើម្បីឱ្យមានលទ្ធភាពបង្រៀនសិស្សនុសិស្សគ្រប់គ្រាន់៕

អត្ថបទ និង រូបភាព៖ លោក បូ សាវី
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: អគារសិក្សា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាប គ្រោងជួបពិភាក្សាជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីរៀបចំកន្លែងផ្តល់សេវា មគ្គុទ្ទេសក៍ទេសចរណ៍ ជូនដល់ភ្ញៀវនៅតាមប្រាសាទ

អាជ្ញាធរខេត្តសៀមរាប គ្រោងជួបពិភាក្សាជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីរៀបចំកន្លែងផ្តល់សេវា មគ្គុទ្ទេសក៍ទេសចរណ៍ ជូនដល់ភ្ញៀវនៅតាមប្រាសាទ

អាជ្ញាធរខេត្តសៀមរាប ជំរុញឲ្យបង្កើតយន្តការគ្រប់គ្រងជនអនាថា និងអ្នកសុំទាន នៅក្នុងក្របខណ្ឌទូទាំងខេត្ត

អាជ្ញាធរខេត្តសៀមរាប ជំរុញឲ្យបង្កើតយន្តការគ្រប់គ្រងជនអនាថា និងអ្នកសុំទាន នៅក្នុងក្របខណ្ឌទូទាំងខេត្ត

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ចូលរួមរំលែកទុក្ខ ក្រុមគ្រួសារសពអ្នកដោះមីនដែលជួបឧបទ្ទេវហេតុផ្ទុះគ្រាប់មីនតោននៅខេត្តព្រះវិហារ

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ចូលរួមរំលែកទុក្ខ ក្រុមគ្រួសារសពអ្នកដោះមីនដែលជួបឧបទ្ទេវហេតុផ្ទុះគ្រាប់មីនតោននៅខេត្តព្រះវិហារ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.