Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អាជ្ញាធរខេត្តសៀមរាប គ្រោងជួបពិភាក្សាជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីរៀបចំកន្លែងផ្តល់សេវា មគ្គុទ្ទេសក៍ទេសចរណ៍ ជូនដល់ភ្ញៀវនៅតាមប្រាសាទ

ដោយ Pothe Thun
12/01/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែងក្នុងឱកាសជួបសំណេះសំណាលជាមួយមគ្គុទ្ទេសក៍ទេសចរណ៍ ក្នុងខេត្តសៀមរាប នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប មានប្រសាសន៍ថា ដោយសារតែវិបត្តិ នៃជំងឺរាតត្បាតកូវីដ-១៩ ក្នុងរយ:ពេល ២ឆ្នាំមកនេះ មគ្គុទ្ទេសក៍ទេសចរណ៏នៅតំបន់អង្គរ បានជួបការលំបាកយ៉ាងខ្លាំងផ្នែកជីវភាព ដោយសារតែគ្មានភ្ញៀវទេសចរមកកម្សាន្តព្រោះតែកូវីដ-១៩ ដោយអ្នកខ្លះបានងាកទៅរកការងារផ្សេងធ្វើបណ្ណកោះអាសន្ន ដោយខ្លះធ្វើជាកម្មករសំណង់ អ្នកខ្លះរត់ម៉ូតូឌុប និងរបរផ្សេងៗទៀតជាដើម។

ឯកឧត្តម ទៀ សីហា បន្តថា ឥឡូវនេះស្ថានភាពកូវីដ មានការធូស្រាលបន្តិច ភ្ញៀវទេសចរក្នុងស្រុកបានចាប់ផ្តើមចេញដើរកម្សាន្តខ្លះៗ ទៅតាមរមណីយដ្ឋាននានា ហើយសម្រាប់ភ្ញៀវទេសចរជាតិ និងបរទេសនៅក្នុងស្រុកដែលបានមកកម្សាន្តតាមប្រាសាទនានា នៅក្នុងរមណីយដ្ឋានអង្គរ ក៏បានប្រើប្រាស់សេវាមគ្គុទ្ទេសក៍ទេសចរណ៍ ក្នុងការពន្យល់បកស្រាយអំពីប្រាសាទនីមួយៗ។ ដែលការប្រើប្រាស់សេវានេះ អាចឱ្យបងប្អូនមគ្គុទ្ទេសក៍ទេសចរណ៍ រកចំណូលបានខ្លះៗវិញ។ ប៉ុន្តែ ឯកឧត្តម បានសង្កេតឃើញថា កន្លងមកនេះមគ្គុទ្ទេសក៍ទេសចរណ៍របស់យើង បានមកអង្គុយចាំភ្ញៀវ ដែលគេត្រូវការមគ្គុទ្ទេសក៍ទេសចរណ៍ នៅតាមក្រោមម្លប់ឈើតាមផ្លូវចូលទៅប្រាសាទ ឬអាចនិយាយថា អង្គុយចាំចាប់ម៉ូយ ទៅតាមលទ្ធភាពរៀងៗខ្លួន ដែលសកម្មភាពទាំងនេះ ធ្វើឱ្យមានការពិបាកមើលដល់ភ្ញៀវទេសចរ ក៏ដូចជាធ្វើដំណើរឆ្លងកាត់ទីតាំងទាំងនោះទៀតផង។

ឯកឧត្តម បន្ថែមថា ដើម្បីជួយដល់បងប្អូនមគ្គុទ្ទេសក៍ទេសចរណ៍ នៅក្នុងគ្រាលំបាកនេះ ឯកឧត្តម មានគម្រោងជួបពិភាក្សា ជាមួយអាជ្ញាធរជាតិអប្សរា រៀបចំឱ្យមានកន្លែងមួយសមរម្យនៅគ្រប់ប្រាសាទដោយដាក់ថា កន្លែងផ្តល់សេវាមគ្គុទ្ទេសក៍ទេសចរណ៍ ដើម្បីឱ្យខាងសមាគមមគ្គុទ្ទេសក៍ទេសចរណ៍នីមួយៗ រៀបចំសមាជិករបស់ខ្លួនឱ្យទៅនៅផ្តល់សេវាទីនោះ ដោយមានការប្តូរវេនគ្នា។ ហើយរៀបចំបែបនេះ ងាយស្រួលដល់ភ្ញៀវទេសចរ ដែលត្រូវការសេវាមគ្គុទ្ទេសក៍ទេសចរណ៍ គេទៅរក និងមានសណ្តាប់ល្អផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

បន្ថែមពីនោះនៅក្នុងឱកាសជួបសំណេះសំណាលនេះដែរ ឯកឧត្តម ក៏បានទទួលយកនូវសំណូមពរមួយចំនួន ពីបងប្អូនមគ្គុទ្ទេសក៍ទេសចរណ៍ តំណាងសមាគមមគ្គុទ្ទេសក៍ទេសចរណ៍នីមួយៗ ដោយពួកគាត់បានស្នើសុំមិនឱ្យយកកំរ៉ៃ លើការបន្តអាជ្ញាប័ណ្ណ សម្រាប់ឆ្នាំ២០២២ ស្នើសុំមិនបាច់បង់លុយពិនិត្យសុខភាព សម្រាប់យកមកបន្តអាជ្ញាប័ណ្ណ ស្នើសុំឱ្យមានការផ្តល់ប័ណ្ណ ប.ស.ស ស្នើឱ្យមានការផ្តល់ប្រាក់១ ខែ៤០ដុល្លា ដូចបុគ្គលិកសណ្ឋាគារជាដើម។ ពាក់ព័ន្ធបញ្ហាខាងលើនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានជួយដោះស្រាយជូនមួយចំនួនដូចជា ការបន្តអាជ្ញាប័ណ្ណសម្រាប់ឆ្នាំ២០២២ គឺបងប្អូនមគ្គុទ្ទេសក៍ទេសចរណ៍មិនបាច់បង់ប្រាក់ទេ ដោយខាងមន្ទីរជំនាញ បានស្នើទៅថ្នាក់លើរួចហើយរងចាំការសម្រេច ហើយចំពោះការទៅពិនិត្យសុខភាពសម្រាប់យកមក បន្តអាជ្ញាប័ណ្ណដោយម្នាក់ៗ ត្រូវបង់១០ដុល្លានោះ សម្រាប់ឆ្នាំ២០២២នេះ ឯកឧត្តមអភិបាលខេត្ត ជាចេញលុយជំនួសសម្រាប់បងប្អូនមគ្គុទ្ទេសក៍ទេសចរណ៍ ជាង៥,០០០នាក់ នៅក្នុងខេត្តសៀមរាប សម្រាប់ប័ណ្ណ ប.ស.ស មន្រ្តីជំនាញ និងពិភាក្សាមើលអំពីលិខិតបទដ្ឋានក្នុងការផ្តល់ជូន។

សូមជម្រាបថា ក្នុងឱកាសជួបសំណេះសំណាលជាមួយមគ្គុទ្ទេសក៍ទេសចរណ៍នេះដែរ ឯកឧត្តមអភិបាខេត្ត ក៏បានផ្តល់ជូននូវស្បៀងអាហារ និងថវិកាមួយចំនួន ជូនដល់បងប្អូនមគ្គុទ្ទេសក៍ទេសចរណ៍ ដែលបានចូលរួមក្នុងកម្មវិធីនេះ ចំនួន២០០នាក់ ដើម្បីដោះស្រាយជីវភាពបានមួយកម្រិតខ្លឺផងដែរ៕

អត្ថបទ និងរូបភាព៖ លោក ស៊ាន សុផាត និងលោក ឃុត សៅ
កែសម្រួល៖ លីវ សុខុន

Tags: មគ្គុទ្ទេសក៍​ទេសចរណ៍អាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាប ជំរុញឲ្យបង្កើតយន្តការគ្រប់គ្រងជនអនាថា និងអ្នកសុំទាន នៅក្នុងក្របខណ្ឌទូទាំងខេត្ត

អាជ្ញាធរខេត្តសៀមរាប ជំរុញឲ្យបង្កើតយន្តការគ្រប់គ្រងជនអនាថា និងអ្នកសុំទាន នៅក្នុងក្របខណ្ឌទូទាំងខេត្ត

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ចូលរួមរំលែកទុក្ខ ក្រុមគ្រួសារសពអ្នកដោះមីនដែលជួបឧបទ្ទេវហេតុផ្ទុះគ្រាប់មីនតោននៅខេត្តព្រះវិហារ

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ចូលរួមរំលែកទុក្ខ ក្រុមគ្រួសារសពអ្នកដោះមីនដែលជួបឧបទ្ទេវហេតុផ្ទុះគ្រាប់មីនតោននៅខេត្តព្រះវិហារ

ពលរដ្ឋជាង១០០គ្រួសារក្នុងស្រុកអង្គរធំ ខេត្ដសៀមរាប បានទទួលអំណោយពីអង្គការសមាគមរួបរួមគ្នាប្រឆាំងភាពក្រីក្រ

ពលរដ្ឋជាង១០០គ្រួសារក្នុងស្រុកអង្គរធំ ខេត្ដសៀមរាប បានទទួលអំណោយពីអង្គការសមាគមរួបរួមគ្នាប្រឆាំងភាពក្រីក្រ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.