Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ព័ត៌មានជាតិទូទៅ

ពលរដ្ឋជាង១០០គ្រួសារក្នុងស្រុកអង្គរធំ ខេត្ដសៀមរាប បានទទួលអំណោយពីអង្គការសមាគមរួបរួមគ្នាប្រឆាំងភាពក្រីក្រ

ដោយ Pothe Thun
13/01/2022
នៅក្នុង ព័ត៌មានជាតិទូទៅ
ពលរដ្ឋជាង១០០គ្រួសារក្នុងស្រុកអង្គរធំ ខេត្ដសៀមរាប បានទទួលអំណោយពីអង្គការសមាគមរួបរួមគ្នាប្រឆាំងភាពក្រីក្រ
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ប្រជាពលរដ្ឋប្រមាណជាង ១០០គ្រួសារ ដែលកំពុងមានជីវភាពខ្វះខាត រស់នៅក្នុងឃុំពាក់ស្នែងថ្មី ស្រុកអង្គរធំ ខេត្ដសៀមរាប បានទទួលអំណោយមនុស្សធម៌ពីអង្គការសមាគមរួបរួមគ្នាប្រឆាំងភាពក្រីក្រ ហៅកាត់ អង្គការ”ប៉ាប៉ា” ដើម្បីជួយដោះស្រាយដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ដោយអំណោយរួមមាន៖ អង្ករ ទឹកស៊ីអ៊ីវ ទឹកត្រី ប៊ីចេង ទឹកម្ទេសនិងអំបិល។ ដោយពិធិចែកនេះដែរ ធ្វើឡើងកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ នៅឃុំពាក់ស្នែងថ្មី ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។

បើតាមលោក មុត យ័សា ប្រធានអង្គការសមាគមរួបរួមគ្នាប្រឆាំងភាពក្រីក្រ បានថ្លែងថា ដោយមើលឃើញពីការលំបាកក្នុងជីវភាពរបស់ប្រជាជនដោយសារជំងឺកូវីដ១៩ លោកនឹងការងារចុះជួយឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប បានផ្ដល់ជំនួយជាស្បៀងអាហារកូវីដ-១៩ សម្រាប់ប្រជាជនប្រមាណ ១០០គ្រួសារ ដើម្បីជួយសម្រួលដល់ជីវភាពពួកគាត់ដែលកំពុងខ្វះខាត។ អំណោយនេះ ជាជំនួយរបស់អង្គការប៉ាប៉ា និងក្រុមការងាររបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ ចុះជួយមូលដ្ឋានឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្ដសៀមរាប។

លោកបានបន្ដថា ជានិច្ចកាលក្រុមការងារដែលមានឯកឧត្ដម ខៀវ ឆេន ប្រធានក្រុមការងារ ឯកឧត្ដម ស ថាវី ប្រធានកិត្ដិយសនិងឯកឧត្ដម ផៃ សុខខេង អនុប្រធាន តែងតែគិតគូដល់សុខទុក្ខរបស់បងប្អូនគ្រប់កាលៈទេសៈ ពិសេសក្នុងពេលដែលបងប្អូនកំពុងជួបការលំបាកជីវភាពរស់នៅ ក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃជំងឺកូវី-១៩ អស់រយៈពេលជិត២ឆ្នំាកន្លងមកនេះ។ ទោះបីអំណោយនេះ មានតិចតួចក៍ពិតមែន ប៉ុន្ដែអាចជួយសម្រួលដល់ការខ្វះខាតប្រចាំថ្ងៃបានមួយរយៈដែរ ហើយលោកនឹងស្វែងរកអង្គការដៃគូរផ្សេងៗទៀត ដើម្បីជួយផ្ដល់ស្បៀងអាហារដល់ប្រជាពលរដ្ឋនៅឃុំនេះបន្ដទៀត។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

13/02/2026

រដ្ឋបាលខេត្តសៀមរាប ណែនាំដល់នាយកនិងគណៈគ្រប់គ្រងសាលាគ្រប់កម្រិតត្រូវរឹតបន្តឹងវិន័យ និងបទបញ្ជាសាលាដល់សិស្សដើម្បីធានាឱ្យមានប្រសិទ្ធភាពក្នុងការសិក្សា

27/01/2026

ក្នុងឱកាសនោះដែរលោក ឡុង រដ្ឋារក្ស អភិបាលស្រុកអង្គរធំ បានសម្ដែងកោតសរសើរដល់ក្រុមការងារចុះជួយមូលដ្ឋានឃុំពាក់ស្នែង និងអង្គការមនុស្សធម៌ ដែលតែងគិតគូរពីការលំបាករបស់ប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់។ ដោយជារើយៗក្រុមការងារ និងអង្គការនេះ តែងបានផ្ដល់ស្បៀងអាហារ ព្រមទាំងអំណោយថវិកាជាច្រើនទៀតដល់ប្រជាពលរដ្ឋនៅឃុំនេះជាបន្ដបន្ទាប់ ដែលនេះបង្ហាញថា ក្រុមការងាររាជរដ្ឋាភិបាល មានការយកចិត្ដទុកដាក់ខ្ពស់ដល់ប្រជាពលរដ្ឋដែលកំពុងខ្វះខាត ក្នុងអំឡុងពេលជំងឺកូវីដ១៩។

លោកអភិបាលស្រុកបន្ដថា លោកនឹងគៀងគរសប្បុរសជនជួយផ្ដល់ជំនួយដល់ប្រជាជនដែលកំពុងជួបការលំបាកនេះបន្ថែមទៀត។ ជាមួយនោះដោយសារជំងឺកូវីដ-១៩ ជាប្រភេទវីរ៉ុសបំម្លែងថ្មីអូមីក្រុងបានឆ្លងចូលសហគមន៍ ដូចនេះប្រជាពលរដ្ឋចូលរួមការពារ និងអនុវត្តឱ្យបានជាប់ជាប្រចាំប្រចាំនូវវិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ជាពិសេសការអនុវត្តវិធានការ ៣កុំ និង៣ការពារ។ ក្នុងនោះលោកក៍បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវទៅទទួលវ៉ាក់សាំងដូសទី៣ ឬដូសជម្រុញ ឱ្យបានគ្រប់ៗគ្នា ដើម្បីលុបបំបាត់ជំងឺកាចសាហាវមួយនេះបានឆាប់រហ័យ៕

អត្ថបទ និង រូបភាព៖លោក ឈិត សាវី
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: ក្រីក្រស្រុកអង្គរធំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ស្រុកបន្ទាយស្រី បញ្ហាប្រឈមចំនួន៣ជាកម្មវត្ថុសំខាន់នៃដំណោះស្រាយចំពោះមុខ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកបន្ទាយស្រី 

ស្រុកបន្ទាយស្រី បញ្ហាប្រឈមចំនួន៣ជាកម្មវត្ថុសំខាន់នៃដំណោះស្រាយចំពោះមុខ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកបន្ទាយស្រី 

មុខរបរលក់មាន់អាំងនៅចំណុចផ្លូវជាតិលេខ៦ ក្បែរគល់ស្ពានក្អែក ស្ថិតក្នុងភូមិលលៃ ស្រុកប្រាសាទបាគង អាចរកប្រាក់ចំណូលបានពី២០ម៉ឺនរៀល ទៅ១លានរៀលក្នុងមួយថ្ងៃ

មុខរបរលក់មាន់អាំងនៅចំណុចផ្លូវជាតិលេខ៦ ក្បែរគល់ស្ពានក្អែក ស្ថិតក្នុងភូមិលលៃ ស្រុកប្រាសាទបាគង អាចរកប្រាក់ចំណូលបានពី២០ម៉ឺនរៀល ទៅ១លានរៀលក្នុងមួយថ្ងៃ

នៅប្រទេសថៃ ប្រជាជនងាកទៅទទួលទានសាច់ក្រពើវិញ ក្រោយជ្រូកឡើងថ្លៃ

នៅប្រទេសថៃ ប្រជាជនងាកទៅទទួលទានសាច់ក្រពើវិញ ក្រោយជ្រូកឡើងថ្លៃ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.