រហូតមកដល់ពេលនេះរោគរាតត្បាតនៅតែបន្តអុកឡុកប្រទេសថៃ និងធ្វើឲ្យតម្លៃត្រីសាច់ក៏ដូចជាបន្លែកើនឡើងឥតឈប់ឈរ ជាពិសេសតម្លៃសាច់ជ្រូក ។នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន MGR Online នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែមករា ឆ្នាំ២០២២។
ស្របពេលដែលសាច់ជ្រូកនៅប្រទេសថៃកំពុងមានតម្លៃថ្លៃ ប្រជាជានជាច្រើនបានងាកទៅរកការទទួលទានសាច់ក្រពើជំនួសវិញ ។
បច្ចុប្បន្នសាច់ក្រពើនៅក្នុងប្រទេសថៃកាន់តែពេញនិយម ដោយសារតែតម្លៃរបស់វាថោកជាងសាច់ជ្រូក រួមជាមួយនឹងមានប្រូតេអ៊ីនខ្ពស់ គ្មានខ្លាញ់ និងមានជីវជាតិជាដើម ។
ទន្ទឹមនោះ វាក៏កើតឡើង បន្ទាប់ពីនាយកដ្ឋានអភិវឌ្ឍបសុសត្វ (DLD) របស់ប្រទេសថៃបានរកឃើញករណីជំងឺប៉េស្តជ្រូកអាហ្វ្រិក (ASF) នៅទីសត្វឃាតក្នុងខេត្ត Nakhon Pathom នៅដើមខែមករានេះ ៕