Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

រដ្ឋបាលខេត្តសៀមរាប ទទួលអង្ករ២០តោន អំណោយឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង

ដោយ Pothe Thun
16/01/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, សាសនា និង មនុស្សធម៌
32
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២
ឯកឧត្តម ឧត្តមសេនីយ៍ឯក គង់ ប៊ុនលី មេបញ្ជាការរង នៃបញ្ជាការដ្ឋានអង្គរក្សបាននាំយកអង្ករចំនួន ២០តោន ដែលជាអំណោយរបស់
ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ នៃបញ្ជាការដ្ឋានអង្គរក្ស ប្រគល់ជូនសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តសៀមរាប តាមរយៈលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប តំណាងរដ្ឋបាលខេត្តសៀមរាប ដើម្បីជួយដល់ប្រជាពលរដ្ឋ និងប្រើប្រាស់ក្នុងបុព្វហេតុនានាក្នុងខេត្ត ខណៈវិបត្តិនៃជំងឺកូវីដ-១៩ នៅតែបន្តគំរាមកំហែងនៅក្នុងប្រទេសកម្ពុជា និងទូទាំងសកលលោក។

ឯកឧត្តម ឧត្តមសេនីយ៍ឯក គង់ ប៊ុនលី មានប្រសាសន៍ថា នៅក្នុងស្ថានភាពដ៏លំបាកនេះកងកម្លាំងកងយោធពលខេមរភូមិន្ទ និងបញ្ជាការដ្ឋានកងអង្គរក្ស តែងតែចូលរួម ប្រយុទ្ធប្រឆាំង ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងប្រទេស គ្រប់កាលៈទេសៈ ជាក់ស្តែង អំណោយដែលបាននាំយកមកប្រគល់នៅពេលនេះជាដើម។

 

ព័ត៌មានជាតិ ថ្មីៗ

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

‎អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមន្ទីរអង្គភាពពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តផែនការ ដើម្បីឆ្លើយតបនឹងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ

13/02/2026

ក្នុងឱកាសនោះដែរ លោក ពិន ប្រាកដ លើកឡើងថា ខណ:ការរីករាលដាលជំងឺកូវីដ-១៩ ប្រភេទថ្មីអូមីក្រុងនេះ រដ្ឋបាលខេត្ត បាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់ ចំពោះការត្រួតពិនិត្យជើងហោះហើរ ក្នុងនិងក្រៅស្រុក មកកាន់ខេត្តសៀមរាប និងជាពិសេសការ ទប់ស្កាត់ការឆ្លងរីករាលដាលនៅក្នុងសហគមន៍។ ទន្ទឹមនោះ អភិបាលរងខេត្តក៏បានថ្លែងអំណរគុណដល់ងឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងក្រុមការងារ ដែលតែងតែយកចិត្តទុកដាក់ និងជួយដល់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប។

គួរជម្រាបដែរថា កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ ខេត្តសៀមរាប បានចាប់ផ្ដើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកទីបី ដែលជាដូសជំរុញ ដែលមានរយៈពេល១៤ថ្ងៃ ជូនដល់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ក្រោមការចុះពិនិត្យផ្ទាល់ របស់សម្ដេចពិជ័យសេនា ទៀ បាញ់។

អត្ថបទ និងរូបភាព : លោក សេង ផល្លី
កែសម្រួល : លោក លីវ សាន្ត

Tags: លោក ពិន ប្រាកដឯកឧត្តម ឧត្តមសេនីយ៍ឯក គង់ ប៊ុនលី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អគារសិក្សា ១ខ្នង កម្ពស់ ២ជាន់ ជាសមិទ្ធផលថ្មី ក្នុងសង្កាត់ក្របីរៀល ដែលបានកសាងផ្តើមចេញពីព្រះសង្ឃ និងបន្តជួយដោយព្រះសង្ឃ !

អគារសិក្សា ១ខ្នង កម្ពស់ ២ជាន់ ជាសមិទ្ធផលថ្មី ក្នុងសង្កាត់ក្របីរៀល ដែលបានកសាងផ្តើមចេញពីព្រះសង្ឃ និងបន្តជួយដោយព្រះសង្ឃ !

ប្រធានគណៈគ្រូពេទ្យជាតិ ជំរុញឲ្យស្រង់ឈ្មោះគ្រូពេទ្យ ដែលមិនបានចុះបញ្ជីការ ដើម្បីមានវិធានការផ្លូវច្បាប់

ប្រធានគណៈគ្រូពេទ្យជាតិ ជំរុញឲ្យស្រង់ឈ្មោះគ្រូពេទ្យ ដែលមិនបានចុះបញ្ជីការ ដើម្បីមានវិធានការផ្លូវច្បាប់

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា អញ្ជើញចាក់វ៉ាក់សំាងដូសជំរុញទី៤

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា អញ្ជើញចាក់វ៉ាក់សំាងដូសជំរុញទី៤

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.