Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ប្រធានគណៈគ្រូពេទ្យជាតិ ជំរុញឲ្យស្រង់ឈ្មោះគ្រូពេទ្យ ដែលមិនបានចុះបញ្ជីការ ដើម្បីមានវិធានការផ្លូវច្បាប់

ដោយ Pothe Thun
16/01/2022
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍
22
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព័ត៌មានជាតិ ថ្មីៗ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025
អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមានការផ្តល់ឱកាស និងការសម្រេចចិត្តស្មើភាពដល់កូនស្រី តាមរយៈការអប់រំ និងការការពារ

អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមានការផ្តល់ឱកាស និងការសម្រេចចិត្តស្មើភាពដល់កូនស្រី តាមរយៈការអប់រំ និងការការពារ

20/11/2025

រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណ:គ្រូពេទ្យជាតិ ឯកឧត្តមវេជ្ជបណ្ឌិត ធា គ្រុយ បានជំរុញដល់គណ:គ្រូពេទ្យខេត្តសៀមរាប ត្រូវស្រង់ឈ្មោះគ្រូពេទ្យទាំងឡាយណា ដែលកំពុងប្រកបវិជ្ជាជីវ: ហើយមិនព្រមទៅចុះបញ្ជីការស្របតាមគោលការណ៍ក្រសួង ដើម្បីមានវិធានការតាមផ្លូវច្បាប់។
មានប្រសាសន៍ តាមប្រព័ន្ធZoom ក្នុងពិធីបើកទិវាអភិវឌ្ឍន៍វិជ្ជាជីវ:វេជ្ជសាស្ត្រលើកទី១២ នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តម វេជ្ជបណ្ឌិត ធា គ្រុយ បានលើកឡើងថា ការចុះបញ្ជីការនៅក្នុងការប្រកបវិជ្ជាជីវ:វេជ្ជសាស្រ្ត ចាំបាច់ណាស់ ដើម្បីឲ្យយើងដឹងថា តើគ្រូពេទ្យទាំងនោះមានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការព្យាបាលអ្នកជំងឺ ឬអត់? ដោយឡែកចំពោះគ្រូពេទ្យទាំងឡាយណា ដែលមិនបានចុះបញ្ជីការ ហើយបន្តលួចលាក់ព្យាបាលអ្នកជំងឺនោះមានន័យថា ខុសច្បាប់ ដូច្នេះ គណ:គ្រូពេទ្យខេត្ត ត្រូវចុះស្រង់បញ្ជីគ្រូពេទ្យទាំងនោះ រួចបញ្ជូនមកមន្ទីរសុខាភិបាលខេត្ត រដ្ឋបាលខេត្ត និងគណ:គ្រូពេទ្យជាតិ ដើម្បីមានវិធានការតាមផ្លូវច្បាប់។
ឯកឧត្តម ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់សហភាតរទាំងអស់ ដែលពុះពារជម្នះបញ្ហាប្រឈម និងការលំបាកជាច្រើន ក្នុងការបំពេញភារកិច្ច នាពេលកន្លងមក ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ក្នុងភាពងាយស្រួលស្វែងរកសេវាពិនិត្យ ព្យាបាលសុខភាពបានយ៉ាងល្អប្រសើរ ។
ឯកឧត្តមសាស្ត្រាចារ្យ មានប្រសាសន៍បន្តថា ដើម្បីឱ្យការផ្តល់សេវាពិនិត្យ ព្យាបាល ថែទាំ និងអ្នកស្វែងរកសេវាព្យាបាលឱ្យបានប្រសើរ និងប្រកបដោយគុណភាព ត្រូវមានកត្តាជាច្រើនរួមបញ្ចូលគ្នា ក្នុងនោះ មានកត្តាពីរដែលចាំបាច់ គឺសមត្ថភាពបច្ចេកទេស និងក្រមសីលធម៌វិជ្ជាជីវ:របស់គ្រូពេទ្យ ដែលជាកត្ដាមិនអាចខ្វះបានឡើយ ។
ឯកឧត្តម បានចាត់ទុកទិវាអភិវឌ្ឍន៍វិជ្ជាជីវ:វេជ្ជសាស្ត្រនេះថា ពិតជាមានសារ:សំខាន់ណាស់ ក្នុងការពង្រឹង និងបង្កើនការពិនិត្យតាមដាននូវអ្វី ដែលកើតឡើងថ្មី និងប្រែប្រួលពាក់ពន្ឋ័ទៅនឹងវិស័យសុខាភិបាល ហើយជាក្រមសីលធម៌សមាជិកគណ:គ្រូពេទ្យទាំងអស់ ត្រូវមានកាតព្វកិច្ចយកវិជ្ជាជីវ: និងសមត្ថភាពរបស់ខ្លួន ទៅធ្វើការបណ្តុះបណ្តាលបន្តជូនដល់គ្រូពេទ្យនៅតាមបណ្តាមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកខេត្តផ្សេងៗទៀតទាំងអស់ ។
ឯកឧត្តម បានបញ្ជាក់យ៉ាងច្បាស់ថា គ្រូពេទ្យទាំងអស់ បើចង់បន្តវិជ្ជាជីវ:ជាគ្រូពេទ្យ នៃមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកខេត្តណាមួយ ត្រូវមានកាតព្វកិច្ចចុះបញ្ជីជាសមាជិកគណ:គ្រូពេទ្យជាដាច់ខាត បើមិនបានចុះបញ្ជីជាសមាជិកគណ:គ្រូពេទ្យទេ មិនអនុញ្ញាតឲ្យពិនិត្យ ព្យាបាលជំងឺ ឬបើកកន្លែងប្រកបរបរវេជ្ជសាស្ត្របានទេ ។
បើតាមរបាយការណ៍របស់លោកវេជ្ជបណ្ឌិត អ៊ុយ ចាន់ថុល ប្រធានក្រុមប្រឹក្សាគណ:គ្រូពេទ្យខេត្តសៀមរាប ឲ្យដឹងដែរថា ខេត្តសៀមរាប នៅក្នុងខេត្តនេះ បច្ចុប្បន្នមានគ្រូពេទ្យ ជាជនជាតិខ្មែរចំនួន៥៧៤នាក់ និងគ្រូពេទ្យជនជាតិបរទេសចំនួន៩៨នាក់ បានចុះបញ្ជីការ ។ របាយកាណ៍ដដែល ក៏បានបង្ហាញថា នៅមានគ្រូពេទ្យចំនួន៨៧នាក់ទៀត មិនទាន់បានមកបន្តបញ្ជីការរបស់ខ្លួននៅឡើយ ។
លោក វេជ្ជបណ្ឌិត អ៊ុយ ចាន់ថុល បានសូមសំណូមពរគ្រូពេទ្យ ដែលមិនទាន់ចុះបញ្ជីការ សូមប្រញាប់រួសរាន់ទៅចុះឈ្មោះ ដើម្បីឱ្យស្របទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវ:សុខាភិបាល នៃព្រះរាជាណចក្រកម្ពុជា និងសំណូមពរដល់សមាជិកគណ:គ្រូពេទ្យទាំងអស់ យកចិត្តទុកដាក់មកបន្តសុពលភាពប្រចាំឆ្នាំឱ្យបានទៀងទាត់ ចៀសវាងបម្រើការដោយគ្មានសុពលភាព (បាត់បង់សមាជិកភាព) ដែលអាចជួបនូវផលវិបាកជាយថាហេតុមួយចំនួនដោយចៃដន្យ៕ អត្ថបទ និងរូបភាព: លោកជា ស្រស់ កែសម្រួលដោយ លីវ សុខុន!!! សូមឯកឧត្តមមេត្តាជ្រាប សូមអរគុណ ។

Tags: ប្រធានគណៈគ្រូពេទ្យជាតិរដ្ឋលេខាធិការ​ក្រសួង​សុខាភិបាលឯកឧត្តមវេជ្ជបណ្ឌិត ធា គ្រុយ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា អញ្ជើញចាក់វ៉ាក់សំាងដូសជំរុញទី៤

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា អញ្ជើញចាក់វ៉ាក់សំាងដូសជំរុញទី៤

អាជ្ញាធរខេត្តគ្រោងរៀបចំសង្ក្រាន្តសៀមរាបនាខែមេសាខាងមុខនេះ ជាមួយនឹងការបង្ហាញពីមោទនភាពលើសមិទ្ធផលថ្មីៗក្នុងខេត្តសៀមរាបទាំងមូល

អាជ្ញាធរខេត្តគ្រោងរៀបចំសង្ក្រាន្តសៀមរាបនាខែមេសាខាងមុខនេះ ជាមួយនឹងការបង្ហាញពីមោទនភាពលើសមិទ្ធផលថ្មីៗក្នុងខេត្តសៀមរាបទាំងមូល

ប្រទេសដីកោះតុងហ្កា ដែលរងការវាយប្រហារពីរលកយក្សស៊ូណាមិ អូស្ត្រាលី និងនូវែលសេឡង់ បង្កើនការផ្ដល់ជំនួយដល់ប្រទេសនេះ!

ប្រទេសដីកោះតុងហ្កា ដែលរងការវាយប្រហារពីរលកយក្សស៊ូណាមិ អូស្ត្រាលី និងនូវែលសេឡង់ បង្កើនការផ្ដល់ជំនួយដល់ប្រទេសនេះ!

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.