Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អាជ្ញាធរខេត្តគ្រោងរៀបចំសង្ក្រាន្តសៀមរាបនាខែមេសាខាងមុខនេះ ជាមួយនឹងការបង្ហាញពីមោទនភាពលើសមិទ្ធផលថ្មីៗក្នុងខេត្តសៀមរាបទាំងមូល

ដោយ Pothe Thun
17/01/2022
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
132
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ឯកឧត្តម ទៀ សីហា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប មានប្រសាសន៍ថា នាឱកាសពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅខែមេសា ឆ្នាំ២០២២ខាងមុខនេះ អាជ្ញាធរខេត្តសៀមរាប គ្រោងចាប់យកការរៀបចំសង្ក្រាន្តសៀមរាប បង្ហាញមោទនភាពលើសមិទ្ធផលថ្មី ដើម្បីទាក់ទាញភ្ញៀវទេសចរផ្ទែក្នុងជាតិ និងអន្តរជាតិ ទន្ទឹមនឹងមានការត្រៀមខ្លួនរួចជាស្រេច ឆ្លងកាត់វិញ្ញាសារសាកល្បង ដកខ្លួនចេញពីវិបត្តិកូវីដ-១៩ នាថ្ងៃបុណ្យចូលឆ្នាំចិន-វៀតណាម ខាងមុខ។

ឯកឧត្តម ទៀ សីហា មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ។ ក្នុងកិច្ចប្រជុំនេះដែរ ចំពោះបញ្ហាសំខាន់ៗមួយចំនួន ត្រូវបានលើកយកមកពីភាក្សាដោះស្រាយ ដូចជាការងារពង្រឹងអនុវត្តវិធានការគ្រប់គ្រង ដោះស្រាយបញ្ហាដីធ្លីនៅក្នុងតំបន់៣បឹងទន្លេសាប ប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ក្តីកង្វល់អំពីបញ្ហាកើនឡើងនៃគ្រោះថ្នាក់ចរាចរណ៍ជាដើម ក៏ប៉ុន្តែអ្វីដែលកិច្ចប្រជុំបានលើកយកមកពីគ្រោះយោបល់លម្អិតជាងនោះ គឺការងារសន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ដែលពាក់ព័ន្ធទៅនឹងការប្រើប្រាស់សមិទ្ធផលថ្មី ហេដ្ឋារចនាសម្ព័ន្ថផ្លូវ៣៨ខែ្សក្នុងក្រុងសៀមរាប ដែលជាចំណងដៃដ៏ថ្លៃថ្លា សម្តេចតេជោប្រមុខនៃរាជរដ្ឋាភិបាល ដើម្បីការអភិវឌ្ឍន៍។

នៅក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តមអភិបាលខេត្ត បានបង្ហើបឲ្យដឹងថា ជាមួយនឹងការបើកទំព័រថ្មីនៃសេដ្ឋកិច្ចសង្គមលើគ្រប់វិស័យ វិញ្ញាសារសាកល្បងធំៗ ដើម្បីពិសោធន៍លើកម្លាំងរើបំរះចេញពីវិបត្តិកូវីដ-១៩នោះ គឺពិធីឆ្លងឆ្នាំសកលបានកន្លងផុត និងកំពុងត្រៀមការសាកល្បងបុណ្យចូលឆ្នាំចិន-វៀតណាម នាពេលខាងមុខ។ យ៉ាងណាក៏ដោយ នៅក្នុងអំឡុងខែកុម្ភៈ ឬ ខែមិនា ឆ្នាំ២០២២ខាងមុខនេះ ខេត្តសៀមរាបនឹងអាចឆ្លងកាត់ពីធីកាត់ខ្សែបូរ សម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ហេដ្ឋារចនានាសម្ព័ន្ធផ្លូវ៣៨ខ្សែ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់នៃសម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដូច្នោះហើយគោលដៅខាងមុខ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៧ នឹងត្រូវបានរៀបចំឲ្យមានជាព្រឹត្តិការណ៍សង្ក្រាន្តសៀមរាប ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងទេសចរអន្តរជាតិផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ជុំវិញបញ្ហាផ្លូវ ៣៨ខ្សែនេះ គឺជាការងារអទិភាពមួយដ៏ខាន់ ដែលត្រូវចាប់ផ្តើមចេញពីការជួបជុំនៃអ្នកជំនាញពាក់ព័ន្ធទាំងអស់ រួមទាំងអាជ្ញាធរក្រុងផងដែរ លើការរៀបចំសណ្តាប់ធ្នាប់ ចរាចរណ៍ ការប្រើប្រាស់ចំណីផ្លូវ ការរៀបចំកន្លែងលក់ដូររបស់ប្រជាពលរដ្ឋ ជាដើម។ បរិស្ថាន អនាម័យស្អាត និងសេចក្តីថ្លៃថ្នូរ គឺទាមទារឲ្យមានការចូលរួមពីសំណាក់អ្នកពាក់ព័ន្ធទាំងអស់ ក្នុងនោះជនគំរូបំផុត គឺបងប្អូនប្រជាពលរដ្ឋ ទាំងការចូលរួមផ្សព្វផ្សាយ និងទាំងការចូលរួមអនុវត្ត។

ឯកឧត្តម មានប្រសាសន៍បន្ថែមថា អ្វីដែលចង់ឃើញសម្រាប់ថ្ងៃអនាគត គឺការរីកចម្រើនទៅមុខជានិច្ច។ កិច្ចប្រជុំក៏បានវាយតម្លៃដែរថា សំខាន់នៅក្នុងកាលៈទេសៈនេះ បើទោះជាផ្តោតទៅលើបញ្ហាអ្វីក៏ដោយ តែមិនអាចបំភ្លចបានទេ គន្លឹះរក្សានិរន្តរភាពនៃការបើកប្រទេសឡើងវិញ នោះគឺការបន្តដាក់ចេញ នូវការជម្រុញចលនាចាក់វ៉ាក់សាំង ការពារជម្ងឺកូវីដ-១៩ បើទោះជាមានការកត់សម្គាល់ឃើញថា បងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋាន យល់ច្បាស់អំពីគុណតម្លៃរបស់វ៉ាកសាំង និងដឹងច្បាស់កំពុងអនុវត្ត វិធានសុវត្តិភាព ៣ការពារ ៣កុំ គឺស្មើនឹងការរក្សាជីវិតរបស់ខ្លួនយ៉ាងណាក៏ដោយ៕

អត្ថបទ និង រូបភាព៖ លោក ងឹន គីមឡេង លោក យូ វង្ស

Tags: សង្ក្រាន្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រទេសដីកោះតុងហ្កា ដែលរងការវាយប្រហារពីរលកយក្សស៊ូណាមិ អូស្ត្រាលី និងនូវែលសេឡង់ បង្កើនការផ្ដល់ជំនួយដល់ប្រទេសនេះ!

ប្រទេសដីកោះតុងហ្កា ដែលរងការវាយប្រហារពីរលកយក្សស៊ូណាមិ អូស្ត្រាលី និងនូវែលសេឡង់ បង្កើនការផ្ដល់ជំនួយដល់ប្រទេសនេះ!

ហ្វីលីពីនទិញប្រព័ន្ធមីស៊ីលពីឥណ្ឌា សម្រាប់កងទ័ពជើងទឹករបស់ខ្លួន

ហ្វីលីពីនទិញប្រព័ន្ធមីស៊ីលពីឥណ្ឌា សម្រាប់កងទ័ពជើងទឹករបស់ខ្លួន

អាជ្ញាធរខេត្តគ្រោងរៀបចំសង្ក្រាន្តសៀមរាបនាខែមេសាខាងមុខនេះ ជាមួយនឹងការបង្ហាញពីមោទនភាពលើសមិទ្ធផលថ្មីៗក្នុងខេត្តសៀមរាបទាំងមូល

អភិបាលខេត្តសៀមរាប ណែនាំដល់អាជ្ញាធរក្រុងសៀមរាប និងសមត្ថកិច្ចពាក់ព័ន្ឋ ត្រូវរៀបចំសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ឱ្យមាននិរន្តរភាព ដើម្បីសុខុមាលភាព អនាម័យបរិស្ថាន និងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.