Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អភិបាលខេត្តសៀមរាប ណែនាំដល់អាជ្ញាធរក្រុងសៀមរាប និងសមត្ថកិច្ចពាក់ព័ន្ឋ ត្រូវរៀបចំសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ឱ្យមាននិរន្តរភាព ដើម្បីសុខុមាលភាព អនាម័យបរិស្ថាន និងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ

ដោយ Pothe Thun
18/01/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាជ្ញាធរខេត្តគ្រោងរៀបចំសង្ក្រាន្តសៀមរាបនាខែមេសាខាងមុខនេះ ជាមួយនឹងការបង្ហាញពីមោទនភាពលើសមិទ្ធផលថ្មីៗក្នុងខេត្តសៀមរាបទាំងមូល
19
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា គិតមកទល់ពេលនេះ ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រេចបាន ១០០ភាគរយ តាមផែនការដែលបានគ្រោងទុកហើយ នៅឡើយតែការងារបំពាក់កាមេរ៉ាសុវត្ថិភាព , ការងារដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវ , ការងារដំឡើងភ្លើងសញ្ញាចរាចរណ៍ , ការងារដាំដើមឈើ និងការងារបំពាក់បរិក្ខារចរាចរណ៍តែប៉ុណ្ណោះ ប៉ុន្តែនៅក្នុងអំឡុងខែកុម្ភៈ ឬ ខែមីនា ខាងមុខនេះ ខេត្តសៀមរាបនឹងត្រូវប្រារព្ធពីធីកាត់ខ្សែបូរសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហេដ្ឋារចនានាសម្ព័ន្ធផ្លូវ៣៨ខ្សែ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ដូច្នេះបញ្ហា សំខាន់ដែលត្រូវយកចិត្តទុកចំពោះមុខ គឺសណ្តាប់ធ្នាប់សាធារណៈ។

ឯកឧត្តម ទៀ សីហា មានប្រសាសន៍យ៉ាងដូច្នេះក្នុងឱកាសដឹកនាំកិច្ចប្រជុំគណ:បញ្ជការឯកភាពរដ្ឋបាលខេត្ត នៅសាលប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ម្សិលមិញនេះ ។

ឯកឧត្តមមានប្រសាសន៍បន្ថែមថា សណ្តាប់ធ្នាប់សាធារណៈ គឺជាផ្នែកមួយក្នុងការលើកកម្ពស់សោភ័ណភាពក្រុងសៀមរាប រួមជាមួយនឹងសម្រស់ថ្មីនៃផ្លូវ៣៨ខ្សែ ដូច្នេះក្នុងឱកាសនេះ សូមលោកអភិបាលក្រុងសៀមរាប បន្តសហការល្អជាមួយស្នងការដ្ឋាននគរបាលខេត្តនិងអង្គភាពស្ថាប័នពាក់ព័ន្ឋ បើកកិច្ចប្រជុំដើម្បីពិភាក្សាលើការរៀបចំសន្តិសុខ និង សណ្តាប់ធ្នាប់សាធារណៈ ឲ្យមានរបៀបរៀបរយ ដើម្បីឱ្យក្រុងសៀមរាបនៅតែរក្សាបានភាពស្រស់បៃតង និងមានបរិស្ថានល្អ សមជាទីក្រុងទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រនិងជាប៉ូលទេសចរណ៍ដ៍សំខាន់របស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេស អាជ្ញាធរក្រុង និងសមត្ថកិច្ច ត្រូវសហការគ្នារៀបចំ និងគ្រប់គ្រងអ្នកលក់ដូររទេះចល័តនៅតាមដងផ្លូវ តើផ្លូវណាដែលអាចអនុញ្ញាតឱ្យគាត់លក់ដូរបាន និងផ្លូវណាលក់ដូរមិនបាន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមអភិបាលខេត្តសៀមរាប បន្តថា ថ្វីត្បិតតែពួកគាត់បង្កភាពឥតសណ្តាប់ធ្នាប់តាមដងផ្លូវក៍ពិតមែន ប៉ុន្តែក៍មានផ្តល់ផលតម្លៃវិជ្ជមានសម្រាប់ប្រជាពលរដ្ឋ ដែលមានជីវភាពមធ្យម និងខ្សោយផងដែរ និងជួយទាក់ទាញអ្នកទេសចរមួយផ្នែកទៀតផង ហេតុនេះគួរពិនិត្យរៀបចំតំបន់ចំណុចគោលដៅណាសមរម្យឱ្យគាត់បានលក់ដូរ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងនិងរក្សាបាននូវសណ្តាប់ធ្នាប់របៀបរៀបរយមិនមានការកកស្ទះចរាចរណ៍តាមដងផ្លូវ ដើម្បីសុខុមាលភាពសង្គម និងថែរក្សាបានអនាម័យ បរិស្ថានក្នុងក្រុងផងដែរ ជាពិសេសការលើកកម្ពស់សោភ័ណភាពក្រុងសៀមរាបរបស់យើង ឲ្យកាន់តែមានភាពស្រស់ស្អាតជានិច្ចនិរន្តន៍ ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក សោម វិរ: នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា ឆ្លើយតបទៅនឹងសមិទ្ធផលថ្មី គឺហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខែ្ស ក្នុងក្រុងសៀមរាប ដែលជាចំណងដៃដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និង ទទួលបានការចង្អុលបង្ហាញ និងណែនាំពីលោកស្នងការនគរបាលខេត្ត លោកបានបែងចែកកម្លាំងចុះតាមគោលដៅ ដើម្បីធ្វើការណែនាំ និង ផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេស បងប្អូនអ្នកលក់ដូររទេះចល័តនៅតាមដងផ្លូវ ឲ្យពួកគាត់បានយល់ដឹងច្បាស់ពីសារៈសំខាន់នៃសណ្តាប់ធ្នាប់សាធារណៈ ការចូលរួមរបស់ពួកគាត់ពិតជាមិនអាចខ្វះបានឡើយ ដូច្នេះ ដើម្បីបរិស្ថានស្អាត អនាម័យស្អាត និងសណ្តាប់ធ្នាប់សាធារណៈល្អ គឺត្រូវទាមទារឲ្យមានការចូលរួមពីសំណាក់អ្នកពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ។

លោក សោម វិរ: បន្តថា ក្រៅពីនេះ ការគោរពច្បាប់ចរាចរណ៍ គឺរឿងមួយផ្សេងទៀតដែលមានសារៈសំខាន់ផងដែរ ដែលក្នុងនោះក៏ជាផ្នែកមួយក្នុងរក្សាបានល្អនូវសណ្តាប់ធ្នាប់សាធារណៈ ខណៈបច្ចុប្បន្ននេះ នៅក្នុងបណ្ដាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៨ខែ្សនេះ មន្ត្រីជំនាញកំពុងបំពេញការងារយ៉ាងសស្រាក់សស្រាំ លើការគូសគំនូសចរាចរណ៍ , បំពាក់ ផ្លាកសញ្ញាចរាចរណ៍ ភ្លើងស្តុបនានា និងការបំពាក់បរិក្ខារចរាចរណ៍ផ្សេងៗទឿត ដូច្នេះដើម្បីកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍ ករណីកកស្ទះចរាចរណ៍ និង រក្សាបាននូវសណ្តាប់ធ្នាប់សាធារណៈល្អ ចូរយើងត្រូវចូលរួមអនុវត្តច្បាប់ និង គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕

អត្ថបទ និង រូបថត ៖ លោក យូ វង្ស និង លោក ស៊ាន សុផាត
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: សន្តិសុខសណ្តាប់ធ្នាប់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរជាតិអប្សរា បើកឱ្យដំណើរការទស្សនាវង់ នៅលើប្រាសាទបាយ័ន្ត 

អាជ្ញាធរជាតិអប្សរា បើកឱ្យដំណើរការទស្សនាវង់ នៅលើប្រាសាទបាយ័ន្ត 

មនុស្សចំនួនជាង៦០នាក់ បានស្លាប់ និងជាង៦០នាក់ផ្សេងទៀត បានរងរបួសធ្ងន់ស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍រយៈពេលមួយឆ្នាំ២០២១ ក្នុងខេត្តសៀមរាប

មនុស្សចំនួនជាង៦០នាក់ បានស្លាប់ និងជាង៦០នាក់ផ្សេងទៀត បានរងរបួសធ្ងន់ស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍រយៈពេលមួយឆ្នាំ២០២១ ក្នុងខេត្តសៀមរាប

ក្រុងសៀមរាប ជាប់ជ័យលាភីជាទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ !

ក្រុងសៀមរាប ជាប់ជ័យលាភីជាទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ !

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.